« តើមានបញ្ហាអ្វីមែនទេលោក ? » បុគ្គលិកបានសួរទៅកាន់ភ្ញៀវដែលគេបានទទួល!មើលទៅគេប្លែកៗដូចកំពុងតែមានបញ្ហា ក្នុងនាមជាបុគ្គលិកក៏សួរនាំឲ្យបានច្បាស់ គេនឹងតម្រូវចិត្តភ្ញៀវត្រូវ ។
ថេយ៉ុងមិនបានចារម្មណ៍នៅសំនួរបុគ្គលិកដែលនិយាយមកកាន់គេ!នាយដើរចេញពីកៅអីរបស់ខ្លួនដើទៅរកម្ចាស់សំលេងដែរអង្គុយទល់ខ្នងរបស់គេ ។« មីននី »
« បាទ! » មនុស្សប្រុសដែលត្រូវថេយ៉ុងហៅបានងើយមុខសម្លឹងទៅនាយទាំងភាំងនៅសុខៗមានមនុស្សមកហៅគេបែបនេះ!រឹតតែគាំងខ្លាំងនោះគឺជាថេយ៉ុង នៅពេលបានឃើញផ្ទៃមុខម្ចាស់សំលេងមុននេះ ។
« មានការអ្វីដែរលោក? »« សុំទោសខ្ញុំច្រឡំមនុស្ស » ទឹកមុខអស់សង្ឃឹមបានបញ្ចេញមកលើផ្ទៃមុខបុរស់សង្ហា!នាយអោនសុំទោសគេរួចក៏ដើរមកអង្គុយកៅអីរបស់ខ្លួនវិញ ។
« មកពីខ្ញុំនឹកគាត់ពេកហើយ!ទើបលឺសំលេងអ្នកផ្សេងថាជាគាត់ » ថេយ៉ុងស្ដីបន្ទោសខ្លួនឯងតិចៗ!គួរតែឃើញឲ្យច្បាស់សិនសឹមនិយាយ ពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់ដែលនឹកគេស្ទើរឆ្កួតយ៉ាងនេះ ។
....
ក្រឡែកមកមើលសកម្មភាពបីនាក់ឪកូនវិញ!ពួកគេកំពុងតែបរិភោគអារហារយ៉ាងឆ្ងាញ់មាត់ជាមួយគ្នា ។ មើលទៅអ្នកទាំងបីពិតជាមានក្ដីសុខធ្វើឲ្យមនុស្សជុំវិញអត់ច្រណែនពុំបាន!
មុននេះបើសិនជាថេយ៉ុងដើរតែពីជំហ៊ានទៀតប្រកត់ជាបានជួបគ្នាមិនខាន!ប៉ុន្តែបើមិនបានជួបគ្នាគឺរឿងដ៏ល្អទៅវិញសម្រាប់ថេយ៉ុង ។គេនឹងមិនឈឺចាប់បានឃើញមនុស្សខ្លួនស្រលាញ់មានគ្រួសារដែលស្រលាញ់គ្នាប្រកបសេចក្ដីសុខ!តើបេះដូងនឹងក្ដីសង្ឃឹមថេយ៉ុងដែលដេកចាំប្រាំមួយឆ្នាំមកនេះវានឹងទៅជាយ៉ាងណាពេលឃើញរូបភាពដែលមិនគួរឲ្យឃើញបង្ហាញចំពោះមុខ ។
ចាប់តាំងពីបាត់បង់ស្នេហាដំបូងរបស់គេ!នាយមិនដែលយកភ្នែកឬមានចិត្តឲ្យទៅនារីណាម្នាក់ឡើយ រក្សាទុកជូនជីមីនតែម្នាក់គត់ក្នុងជីវិតរបស់គេ!មិនដែលគិតថាបោះបង់ការតាមរកម្ដងណាឡើយ នៅតែបន្តទាំងមានក្ដីសង្ឃឹមខ្ពស់បំផុត ។
....« មីននីថ្ងៃនេះអូនយកមីនជីទៅសាលាផង!បងប្រយ៉ាប់ទៅក្រុមហ៊ុនមុនម៉ោងមិនបានជូនគេដាក់សាលាទេ » ថ្ងៃរះមិនទាន់នោះទេមីនហូស្ទុះស្ទាក្រោកសម្អាតខ្លួនស្អាតបាត!ចេញពីបន្ទប់គេងដោយកាន់កាបូបធ្វើការប្រចាំថ្ងៃមកជាមួយ រួចស្រែកប្រាប់ទៅជីមីនដែលនៅក្នុងផ្ទះបាយរៀបចំបាយទឹកឪកូនទាំងពី ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?