ថេយ៉ុងបើឡានមកជារឿយៗដោយមានរាងតូចអោបក្នុងរង្វង់ដៃជាប់ជានិច្ច មើលទៅនាយហាក់មានក្ដីសុខខណៈមាឌតូចនៅក្បែរ មិននឹកស្មានថាគេអាចមានថ្ងៃនេះ មិននឹកថាអាចយកបានបេះដូងរឹងដូចដុំថ្មមកថ្នមបី ។
មិនយូប៉ុន្មានថេយ៉ុងបានមកដល់ Saint Moritz ដែលមានដូចជាកីឡាជិះស្គីលើទឹកកក បឹង ផែនទឹកកក កន្លែងលេងស្គីនឹងជាច្រើនទៀតសម្រាប់ភ្ញាវមកកំសាន្ត(អេតមីនមិនស្គាល់ទេបើរៀបរាបខុសកុំប្រកាន់) ។
នាយចតឡាននៅចំណតត្រឹមត្រូវរបស់គេ ហើយងាកមកចាប់អារម្មណ៍មនុស្សខ្លួនតូចគេងកើយទ្រូងយ៉ាងលក់ស្រួល ។« ហិ!មីននីក្រោក សឺត! »គេបានហៅម្ចាស់បេះដូងសំលេងស្រាលៗក្បែរត្រជៀកឲ្យក្រោក ខណៈមិនបានភ្លេចឆ្មក់ថើបថ្ពាល់ប៉ោងៗមួយចំហៀង ។
« ឆាប់ក្រោកឡើងមកដល់ហើយ »« ហុឹម!! »រាងតូចក្រហឺមដើមកធុញទ្រាន់នឹងសំលេងរំខានក្បែត្រជៀក ។
« ហិ!ក្រោកឡើងកូនទាតូច បើមិនក្រោកបងចាប់ក្រញិចមិនខានទេ »មិនឲ្យចាប់យ៉ាងដូចម្ដេច?បើខ្យូតថ្នាក់នឹង ថេយ៉ុងគ្រឺតចរិកម្ដងៗពេលឆ្នាស់ក៏គួឲ្យស្រលាញ់ ពេលគេងក៏នៅគួឲ្យស្រលាញ់ មិនសមជាមនុស្សធំទាល់តែសោះ ។
« ធុញណាស់ »ទីបំផុតងើបទាល់តែបាន រាងតូចញីភ្នែកតីចៗឲ្យស្រឡះ រួចធ្វើមាត់ស្រួចដាក់ថេយ៉ុងដូចកូនក្មេង ។
« ដេកមិនទាន់ឆ្អែត »« ចាំទៅដេកតនៅផ្ទះទៅ!ដល់កន្លែងលេងហើយ ឆាប់ចុះទៅ »
« កន្លែងណា? »ជីមីនសួរខណៈងាកមើលទៅខាងក្រៅតាមកញ្ចក់ឡាន ។
« នាំអូនមកជិះស្គីទឹកកក »
« ហាស់? »
« ហាស់ស្អីចុះពីលើខ្លួនបងបាននៅ?បើអូននៅអង្គុយយូទៀតបងមិនធានាពីសុវត្ថិភាពអូនទេ »នណាទៅហ៊ានធានាបើសាច់គូទប៉ះចំកូនស្វាតូចពេញៗម្លឹងៗ គ្រាន់តែលឺជីមីនរហ័យចុះពីចង្កេះនាយខ្លាចអស់ខ្លួនប្រាណក្នុងឡាន ។
« តោះ »ថេយ៉ុងចុះពីឡានរួចក៏បើកទ្វាឲ្យជីមីនចុះមកតាមក្រោយរួចអ្នកទាំងពីបណ្ដើរគ្នាទៅលេងស្គី ។
ពេលទទួលបានស្បែកជើងស្គីរួចរាល់ ថេយ៉ុងយកវាមកពាក់នៅលើជើងជីមីន ដោយរូបគេក៏បានពាក់ដូចគ្នា ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?