ចូលដល់រសៀលម៉ោងបីជីមីនបានទៅរកមីនហូនៅឯផ្ទះតែម្នាក់ឯង មិនបានឲ្យថេយ៉ុងទៅជាមួយ ខ្លាចថាមានរឿងឈ្លោះប្រកែកហើយរឿងគេនឹងមីនហូអាចបែកធ្លាយដល់ថេយ៉ុង មិនថានាយសុំមកតាមយ៉ាងណាក៏បដិសេធមិនឲ្យមក ព្រោះតែស្ដាប់បង្គាប់ខ្លាចជីមីនខឹងផងនោះទើបព្រម ។
« ជីមីន »មីនហូគ្រាន់តែឃើញរាងតូចចូលមកដល់នាយរត់ទៅរក ក៏ប៉ុន្តែរាងតូចព្យាយាមរក្សាគម្លាតពីនាយ ។
« ជីមីនខ្ញុំចង់និយាយរឿង- »« លោកមិនបាច់បកស្រាយនោះទេ!ខ្ញុំមកលើកនេះគ្រាន់តែមកយកអីវ៉ាន់ ហើយប្រាប់មីនជីប៉ុណ្ណោះ »មកលាកូនស្រីដែលចញ្ចឹមកុំឲ្យទៅដោយគ្មានពាក្យផ្ដាំ ។
« អរមែនហើយ!រឿងទាំងប៉ុន្មានលោកបំភ្លេចចោលទៅ ខ្ញុំនឹងមិនយកទុកក្នុងចិត្តនោះឡើយ ចាប់ពីពេលនេះពួកយើងគ្មានអ្វីត្រូវពាក់ព័ន្ធគ្នាទៀតទេ សូម្បីតែពាក្យប្អូនថ្លៃ »និយាយចប់ជីមីនចូលទៅក្នុងទុកឲ្យមីនហូឈរភាំងពាក្យរាងតូច ហើយពិចារណាកំហុសខ្លួនឯង តើទង្វើធ្វើនោះវាសាកសំដែរឬទេ ។« មីនជី »ជីមីនចូលទៅបន្ទប់ខ្លួនឯងឃើញមីនជីកំពុងតែអង្គុយនៅលើពូកគ្រែរបស់គេ ដោយដៃអោបអាវជីមីនជាប់ ឃើញហើយសែនស្រណោះមើលទៅនាងតូចប្រកត់ជានឹកមីនមីននាងខ្លាំងបានជាដល់ថ្នាក់មកគេងអោបរបស់ប្រើប្រាស់ ។
« មីនមីន?ហឹក មីនមីនមែនទេ »គ្រាន់តែលឺសំលេងជីមីននាងតូចចុះពីលើគ្រែរត់មកអោបយ៉ាងណែន នេះបែកតែមួយថ្ងៃនឹកប៉ុន្នឹងចុះទំរាំបែករាប់ឆ្នាំទៀតតើនឹកប៉ុណ្ណា ។
« ហឹក ហឹក!មីនមីនមកនៅជាមួយអូនវិញហើយឬ ហឹក!មីនជីនឹកខ្លាំងណាស់ »« មីនជី! »រាងតូចបន្ទន់ជង្គង់ទៅលើការ៉ូ រួចជូតទឹកភ្នែកឲ្យស្អាតពីថ្ពាល់នាង ។
« កុំយំណា »« ហឹក »
« បើមីនជីមិនចេះរឹងមាំមីនមីននឹងមិនសប្បាយចិត្ត មីនមីនប្រកត់ជាយំតាម »
« ចាស់!មីនជីឈប់យំហើយ មីនជីជាក្មេងស្រីរឹងមាំ នឹងមិនយំទេ ហឹក មិនយំនោះទេ »
« មីនជីឆ្លាត »និយាយរួចជីមីនទាញនាងមកអោបលួងលោមកុំឲ្យនាងយំកាន់តែខ្លាំង ។
មួយសន្ទុះនាងតូចស្របតាមហើយជីមីនក៏ឡើងទៅទាញវ៉ាលីចេញពីទូខោអាវព្រមនឹងសម្លៀកបំពាក់របស់គេមកដាក់លើពូក ចំណែកមីនជីបានអង្គុយបត់ជើងលើពូកមើលរាងតូចរៀបចំខោអាវយ៉ាងសោកសៅ ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?