23

234 36 5
                                    

ក្រុមហ៊ុនខូសុីហ្គ្រីន!!

ជីមីនបានធ្វើដំណើរមកដល់ក្រុមហ៊ុនរបស់មីនហូ!រាងតូចដើរចូលទៅខាងក្នុងដោយដៃរបស់គេយួរប្រអប់បាយ ។ គ្រាន់តែឈានជើងដល់ក៏មានបុគ្គលិកស្រីម្នាក់មកស្វាគមន៍ ។

« សួស្ដីអ្នកប្រុសជីមីន!លោកមករកអគ្គនាយកមីនហូមែនទេ? »

« បាទ! »

« គាត់ជាប់ប្រជុំ!លោកអញ្ជើញទៅចាំគាត់នៅអូសហ្វីសសិនទៅ »

« អរបាទមិនអីទេ!អគុណ » ជីមីនពោលពាក្យគួសមដាក់បុគ្គលិករួចហើយ!ទើបគេដើរទៅចាំមីនហូក្នុងបន្ទប់ធ្វើការរបស់គេ ។
ចូលដល់ក្នុងអូសហ្វីស!រាងតូចដាក់ប្រអប់បាយនៅលើតុជិតសាឡុងរួចដើរទៅមុខកញ្ចក់សម្លឹងមើលទៅផ្លូវខាងក្រោម ព្រោះអាគារធ្វើការមីនហូនៅជាន់ទីប្រាំ ។

« តើពេលនេះគេយ៉ាងមិចហើយ?ភ្លេចខ្ញុំដែរទេ? » នាយតូចសម្លឹងទៅផ្លូវចិត្តគំនិតគិតរឿងជាច្រើន!គេបានពោលពាក្យដែលមិនធ្លាប់និយាយចេញមក ទាំងសោកសៅ ។
« ពេលនេះគេប្រហែលជាមានអនាគតល្អ!មានកូនសើចសប្បាយយ៉ាងមានក្ដីសុខ!ខ្ញុំជាអ្នកចោលគេ ជ្រើសផ្លូវដើររៀងខ្លួនតែម្នាក់ឯង សមគួរសម្រាប់រូបខ្ញុំហើយដែលនឹកគេម្នាក់ឯងដូច្នោះ » រាងតូចបានរៀបរាប់រឿងរ៉ាវក្នុងចិត្តឲ្យខ្យល់បានស្ដាប់!នឹងធូស្រាលក្នុងចិត្តខ្លះ ព្រោះបានកប់វាក្នុងជម្រៅចិត្តប្រាំមួយឆ្នាំមកហើយ ។ ជីមីនបានដើរទៅអង្គុយចុចទូរស័ព្ទនៅសាឡុងវិញ ដើម្បីរងចាំមីនហូចេញពីបន្ទប់ប្រជុំ ។
.....

បន្ទប់ប្រជុំ!!

« តើលោកគិតបែបណាចំពោះសំណើរមួយនេះលោកថេយ៉ុង »មីនហូបានសួរពីគម្រោងការដែលកំពុងតែចង់កុងត្រាជាមួយគេ ។

« មិនអន់នោះទេ!ខ្ញុំសម្រែចចិត្តកុងត្រាជាមួយក្រុមហ៊ុមរបស់លោក »

« រីករាយដែលចូលរួមសហការ » ភ្លាមនោះមីនហូបានក្រោកឈរលូកដៃទៅចាប់ដៃថេយ៉ុង!នាយបានក្រោកឈរដូចគ្នាសារេអាវមានរបៀបក៏ចាប់ដៃមីនហូស្នងទៅវិញ ។

« រីករាយដូចគ្នា » អ្នកទាំងពីបានញញឹមដាក់គ្នាជាការគួសម ។
.....
ចប់ការប្រជុំគ្រប់គ្នាក៏បំបែកគ្នាទៅធ្វើការងាររៀងខ្លួន!នៅតែមីនហូថេយ៉ុងអ្នកទាំងពីបានបណ្ដើរគ្នាចេញពីបន្ទប់ប្រជុំ!ដើរផងក៏និយាយផង ។

« តើលោកគិតថាចង់ត្រឡប់ទៅវិញនៅពេលណា? » មីនហូបានសួរ ។

« មិនទាន់ដឹងនោះទេ!ខ្ញុំមកនេះគោលបំណងគឺចង់ទៅជួបម្ចាស់ក្រុមហ៊ុនសុីអ៊េសដូចគ្នា » មែនហើយដំបូងក្រុមហ៊ុនដែលថេយ៉ុងគួរតែទៅជួបនិយាយនោះគឺជាក្រុមហ៊ុនសុីអ៊េសក៏ប៉ុន្តែមិនដឹងយ៉ាងមិច ទើបធ្វើឲ្យគេជ្រើសចូលមកទីនេះមុន ។
អាចជាអារម្មណ៍ដែលរត់រកគ្នាដឹង!!

« អូរ!!បើលោកជ្រុលជាមកទៅហើយ!ចឹងខ្ញុំប៉ាវបាយលោកមួយពេលបានទេ »

« លោកនិយាយដូច្នេះ!ដូចជាខ្ញុំជាមនុស្សប្រកាន់ពេកចឹង »នាយតបទៅមីនហូដោយញញឹមតិចៗ!គេជាមនុស្សដែលងាយៗមិនពិបាកនោះទេ ចេះស្របតាមកាលៈទេសៈណាស់!គ្រាន់តែរឿងអារហារមួយពេលគ្មានអ្វីជាធំដុំឡើយ ។
« លោកអញ្ជើងដល់ថ្នាក់នេះទៅហើយ មើលទៅបើសិនជាខ្ញុំបដិសេធមិនសមនោះទេ »

« ខ្ញុំនឹងនាំលោកទៅភ្លក់អារហារឆ្ងាញ់ជាងគេនៅស្វីសនេះចុះ » អ្នកទាំងពីបានបណ្ដើរគ្នារហូតមកដល់ជណ្ដើរយន្តប្រអប់!មីនហូបានចុចកុងតាក់ជណ្ដើរ ស្រាប់តែពេលនោះមានបុគ្គលិកស្រីស្រស់ម្នាក់ចូលមក ។

« លោកប្រធាន »

« មានការអីឬដឺហ្វី ? » នាយងាកមកសួរ ។

« ប្រពន្ធរបស់លោកប្រធានគាត់បានមកទីនេះចា៎ »

« ពិតមែន ? » មីនហូសួរបញ្ជាក់នាង!នាងងក់ក្បាលជាចម្លើយដល់គេ ។

« គាត់មកចាំលោកប្រធាននៅអូសហ្វីសជាងពីម៉ោងហើយចា៎ »

« អរ!អរគុណនាងទៅធ្វើការនាងចុះ »

« ចា៎លោកប្រធាន » សន្ទាចប់សេចក្ដីដឺហ្វីក៏ដើរចាកចេញ ។

« បើមិនយល់ទោះទេ!ខ្ញុំចង់នាំភរិយាខ្ញុំទៅជាមួយ តើលោកថេយ៉ុង »

« មិនអីទេ! » ឃើញថាមីនហូហាក់ជាខ្លាចចិត្តទើបថេយ៉ុងនិយាយបង្កាមុន ។

« បើចឹងខ្ញុំទៅហៅគេមកសិន!លោកចាំទីនេះចុះ »

« ពួកយើងទៅទាំងអស់គ្នាតែម្ដងទៅ » ថេយ៉ុងមិនចេះសាំញាំច្រើន!ណាមួយគេមិនចូលចិត្តវាយរិកនោះទេ សុទ្ធតែមនុស្សដូចគ្នាទោះមានឋានៈធំប៉ុណ្ណាក៏នៅតែជាមនុស្សដើរជើងពីដូចគ្នាតែទេ ។

« ចឹងសូមអញ្ជើង » មីនហូក៏បាននាំថេយ៉ុងទៅអូសហ្វីសរបស់គេ!ដើម្បីណែនាំឲ្យបានស្គាល់ប្រពន្ធផង ។

« មុខមាត់លោកសង្ហាថ្នាក់នេះ ប្រពន្ធលោកមើលទៅពិតជាស្រស់ស្អាតណាស់ហើយ »

« មិនហ៊ានទទួលទេ »

ក្រាក!!សំលេងទ្វាអូសហ្វីសបានបើកឡើងដោយស្នាដៃរបស់មីនហូ!ធ្វើឲ្យអ្នកដែលនៅដេកលើសាឡុងងាកមុខមក ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now