49

229 23 4
                                    

ជីមីនដកដៃពីខ្លួនថេយ៉ុងយ៉ាងលឿន កំហឹងផ្ទុះឆាវលុយអូនទុកនៅបង តើបានន័យដូចម្ដេច?ក្រែងជាសង្សាគ្នារស់នៅជាមួយគ្នាញាំបាយចានតែមួយបោះសំដីមកចឹងឬ? រាងតូចពេបមាត់ចង់យំខ្លាំងៗបែកខុនដូរ មួយឃ្លានេះវាចាក់ធ្លុះដល់បេះដូង លុយអូនដូចជាលុយបង លុយបងដូចជាលុយអូនចាំបាច់អីត្រូវបែកចែក ក៏ដឹងថាប្រពន្ធនេះមួយថ្ងៃៗមិនរកសុីអីទេដេកចាយតែលុយប្ដីតើ ។
« ហឹក!ឯងចាំមើលណា »រាងតូចចង្អុលមុខថេយ៉ុងរកយំអីបន្តិចអត់បន្តិច ។
« អូនប្រុងទៅណា? »នាយហាសួរខណៈរាងតូចបោះដំណើរចាកចេញ ។
« កុំមកពាក់ព័ន្ធនិងអញទៀត ចាប់ពីងៃនឹងទៅ »ជីមីនបោះសំដីទៅរាងក្រាស់វិញ រួចក៏បើកទ្វាចេញទៅបាត់ ។ ថេយ៉ុងមិនបានទៅតាមនោះឡើយ លើកនេះបណ្ដោយម្ដងមិនតាមលួងចាំមើលថាតើគេត្រឡប់មកវិញខ្លួនឯងឬអត់ ។
នាយដើរទៅបើកទូយកខោអាវស្លៀកដេកមកពាក់ រួចហើយក៏ទៅយកទូរស័ព្ទមកគេងចុចលើពូក ថេយ៉ុងចុចផ្ញើរសារទៅរកម្ដាយ ។
( អ្នកម៉ាក់!បើឃើញមីននីទៅគេងទីនោះឆាតប្រាប់កូនផង )មិនតាមលួងមិនមែនឈប់ស្រលាញ់ឈប់បារម្មគ្រាន់តែពេលខ្លះគេហត់នឹងការងារផង រឿងប្រពន្ធផងចង់មានពេលសម្រាកឲ្យបានច្រើនបន្តិចប៉ុណ្ណោះ ។
« ឈប់តាមចិត្តអូនម្ដងកុំឲ្យបានចិត្ត »និយាយចប់រាងក្រាស់ដាក់ទូរស័ព្ទចុះលើតុក្បាលគ្រែ រួចចុះទៅតុបើកកំព្យូទ័រពិនិត្យការងារ នឹងរងចាំការឆ្លើយតបពីម្ដាយ ។

ងាកមកមើលជីមីនកំពុងបើកឡានលើដងផ្លូវមិនទាន់ដឹងគោលដៅថាទៅណាពិតប្រកត់ ដៃកាន់ចង្កូតឡានតែភ្នែកដៀងមើលទូរស័ព្ទដៃក្បែរខ្លួនរហូត ។ ថេយ៉ុងពិតជាមិនខលមកសួរនាំបន្តិចមែន ក្បាលងាកមើលសឹងថ្លោះក មិនឃើញឈ្មោះថេយ៉ុងលូតលើអេក្រង់ទៀត ។
« មិនខលមកពិតមែន?ឬមួយគេឈប់ស្រលាញ់ខ្ញុំហើយ ទេៗៗ...មិនអាចទេ មិចអាចឈប់ទៅព្រឹកមិញនៅល្អជាមួយគ្នាតើ ឬមួយគេពិតជាធុញនឹងខ្ញុំ?ក៏មិនអាចទៅរួចដែរ ហុឺយ...ឈឺក្បាលណាស់ ថេយ៉ុងគ្មានថ្ងៃឈប់ស្រលាញ់យើងទេ មិនអាចទេ.....»ជីមីនរអ៊ូង៉ាវៗម្នាក់ឯង មិនអស់ចិត្តសោះចិត្តមួយចង់បកឡានទៅខុនដូរវិញឯចិត្តមួយប្រឆាំងចង់ឈ្នះ ចុងក្រោយជីមីននៅតាំងចិត្តយកឈ្នះគេបើកឡានទៅមុខបន្ត ពេលនេះរកគោលដៅឃើញហើយ គឺទៅរកម្ដាយក្មេក ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now