39

203 25 13
                                    

ព្រឹកថ្ងៃថ្មី!!

ដូចអ្វីនិយាយកាលពីយប់មិញ ថេយ៉ុងមកទទួលជីមីនទៅនៅជាមួយគ្នាពិតមែន ពេលនេះនាយកំពុងតែឈរមុខផ្ទះចុចកណ្ដឹងផ្ដល់ជាសំលេងឲ្យអ្នកខាងក្នុងបានលឺ ។
តឺង!!ចុចជាលើកទីបីនៅមិនឃើញវត្តមានម្ចាស់ផ្ទះបើកទ្វា ប៉ុន្តែក៏មិនចិត្តក្ដៅនៅបន្តចុចជារឿយៗរហូតបានឃើញក្មេងស្រីតូចម្នាក់ មីនជីនេះឯងដើរតាំងៗសក់ក្បាលកន្ទីងកន្ទឺង មើលក៏ដឹងថាទើបតែក្រោកពីគេងពីព្រោះលើខ្លួនស្លៀកឈុតគេងនៅឡើយ ។

« អ្នកណាមករំខានគេតាំងព្រឹក »នាងតូចដើររអ៊ូង៉ាវៗញីភ្នែកតិចៗសម្លឹងមើលទៅខាងក្រៅឃើញមនុស្សប្រុសស្ទង់ៗ ។

« មីនជី »ថេយ៉ុងហៅឈ្មោះនាងតូចទាំងញញឹម មើលទៅនាងគួឲ្យស្រលាញ់ណាស់ មាឌរៀងម៉ាប់ៗជាមួយថ្ពាល់ប៉ោងៗរបស់គេពេលដើរទៅរលាក់ៗ ។

« លោកពូស្អាត »សំលេងនាយធ្វើឲ្យស្រីតូចស្វាងពីងងុយចេស នាងរត់យ៉ាងលឿនមករកនាយ ។
« ពូស្អាត!អូយមុខអូនអាក្រក់ណាស់ »នាងងើយមើលមុខលោកពូដែលមានកម្ពស់ខ្ពស់ជាងអារម្មណ៍សប្បាយចិត្ត តែប្ដូមកសោកសៅនឹកដល់មុខខ្លួនឯងទើបងើបពីដេក ធ្មេញក៏មិនទាន់ដុះ ។
« អូនទៅលុបមុខដុះធ្មេញសិន »

« អេ!នាងច្រម៉ក់បើកទ្វាឲ្យពូសិន »ថេយ៉ុងស្រែកហៅមីនជីខណៈនាងបម្រុងរត់ចូលក្នុង ។
« មុខអូនគួឲ្យស្រលាញ់សឹងអី!ទោះមិនទាន់ធ្វើខ្លួនមីនជីក្មួយនៅតែស្អាត »

« ពិតមែន? »ចាញ់បោកចាស់ទេអូនឆី😞 នាងតូចងាកមកវិញលឺសំដីលោកពូ ។

« ពូមិនកុហកទេ!មោះបើកទ្វាឲ្យពូបន្តិច »

« ហិ!ភ្នែកពូល្អជាងគេ ត្រូវហើយអូនជាស្រីស្អាតទោះអត់ងូតទឹកក៏ស្អាត »នាងតូចក្ដោបថ្ពាល់ទាំងអឹមអៀន ទើបចុចតេឡេបញ្ជាឲ្យទ្វាបើកខ្លួនឯង ។
« ហើយលោកពូមករកអូនទាំងព្រឹកមានការអី? »គិតខុសហើយក្មួយ🤧

« មីនជីម៉ាមីនៅផ្ទះដែរទេ? »គ្នាសួរគោឆ្លើយក្របី👏
មីនជីអត់មាត់មួយម៉ាត់ឈរសម្លក់ថេយ៉ុងសឹងជ្រុះគ្រាប់ភ្នែក មុននេះសំដីឡើងផ្អែមដាក់គេចុងក្រោយសួររកម៉ែសោះ?ទង្វើអ្វី? ។
« មីនជី »ឃើញមីនជីមិនមាត់នាយក៏ចូលទៅចាប់ដៃតូចតែ ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now