20

289 39 12
                                    

ក្មេងស្រីអាយុបួនឆ្នាំរត់មកអោបលោកប៉ាពេលលឺសំលេងឡាន!នាងគួរឲ្យស្រលាញ់ខ្លាំងណាស់ទាំងឆ្លាតទាំងស្អាត នណាបាននៅក្បែរដឹងតែខ្នាញ់រូបនាងមិនខាន ។

« ហីយ៉ាកូនស្រី!សឺត!ឯណាម៉ាមីកូន » នាយលើកកូនមកពរទាំងថើបថ្ពាល់សងខាង រួចសួររកម្ដាយនាងតូច ។

« មីនមីនធ្វើម្ហូបញាំបាយពេលល្ងាច!អាប៉ាៗឯងទៅធ្វើការថ្ងៃនេះយូម្ល៉េះ » មើលនាងចុះតូចតែមួយទេប៉ុន្តែមាត់ឡើយប៉ប៉ោច ! បូកនឹងសំដីនិយាយមិនសូវច្បាស់ទៀត ធ្វើឲ្យលោកប៉ាស្រលាញ់ចង់លេបទៅហើយ ។

« ថ្ងៃនេះប៉ាជាប់ប្រជុំទើបបានជាយូ!ថ្ងៃនេះមានរពិសដែរទេយើង »

« អត់ទេ!អូនមិនរពិសអីតិចទេ ថ្ងៃអូនសុភាពណាស់ »

« សុភាពខ្លាំងណាស់!រើឡើងផ្ទះជិតក្លាយជាកន្លែងគំនរសម្រាមហើយ » ស្របពេលនោះជីមីនបានដើរចេញពីផ្ទះបាយ ដោយមានថាស់អារហារមួយក្នុងដៃ!គេដាក់ថាស់អារហារនៅលើតុរៀបដាក់យ៉ាងស្អាតដូចសព្វមួយដង ។
« មីនហូ!ឆាប់ទៅងូតទឹកសម្អាតខ្លួនទៅនឹងបានមកញាំបាយជុំគ្នា » ទន្ទឹមនឹងនោះរាងតូចបានប្រាប់ទៅមីនហូឲ្យងូតសិនចាំមកបរិភោគជុំគ្នា ។

« បាទ!មីនជីអង្គុយចាំលោកប៉ាទីនេះសិន ប៉ាឡើងទៅងូតទឹកមួយភ្លែត » នាយក៏ដាក់កូនស្រីអង្គុយនៅតុមុន រួចឡើងទៅបន្ទប់ងូតទឹកបាត់ទៅ ! ចំណែកជីមីនមកបន្តលាងទុកដាក់ក្នុងផ្ទះបាយបណ្ដើរៗទំរាំមីនហូងូតទឹករួចចុះមកញាំជុំគ្នា ។

......

« ញាំឲ្យច្រើនៗទៅមីននី មួយរយៈនេះបងមើលទៅអូនដូចជាស្គមខ្លាំងណាស់ » អ្នកទាំងបីបានមកញាំបាយល្ងាចជាមួយគ្នា នាយមើលទៅជីមីនហាក់មិនសូវជាបាយទឹកក៏ចាប់សាច់បន្លែដាក់ចានឲ្យគេ ។

« អរគុណ »

« អូនហត់ពេកហើយ!មើលថែកូនផងការងារផ្ទះផង បងគិតថាគួរតែយកមេផ្ទះម្នាក់មកជួយសម្រាលបន្ទុកអូនល្អទេ » នាយពិតជាគិតគូចំពោះជីមីនខ្លាំងណាស់!ព្រោះតែគេមិនបានជួយអ្វីដល់រាងតូចឡើយ ការងារធ្វើដល់យប់ៗទើបបានមកផ្ទះ បន្ទុកទាំងប៉ុន្មានគឺជីមីនម្នាក់ឯងជានាក់រាប់រង ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now