ជីមីនរេីខ្លួនតិចៗ ភ្នែកបឹតនៅឡេីយ ! មានអារម្មណ៍ថប់ៗ ក្ដៅសាច់ ទេីបប្រឹងបេីកភ្នែកទាំងមីងមាំង ។
គេភ្ញាក់ផ្អេីលបន្តិច ឃេីញដៃមាំអោបចង្កេះពីក្រោយ ! គិតហេីយថាជាថេយ៉ុង ក៏ដកដៃនាយចេញពីខ្លួន ទាំងមិនចាប់អាម្មណ៍ ។" មិចក៏ដូចជាឈឺពេញខ្លួនចឹង ! អូយ..." ជីមីន មិនទាន់ក្រោកទេនៅអែនអនជាមួយពូកសិន ។
" ស្អីគេក្ដៅៗ " ភ្លាមនោះចាប់អារម្មណ៍ក្នុងខ្លួនខុសធម្មតា ភ្នែកក៏ស្វាងតែម្ដង ! គេទាញភួយបេីកមេីល ។
" អាយ......." រូបភាពច្បាស់ពេញភ្នែកខ្លាំងពេក ទទួលយកមិនបាន គេស្រែកស្ទេីបែកសណ្ឋាគារ ។
ឌឹប.....ជីមីនធាក់ថេយ៉ុងធ្លាក់ពីលេីគ្រែសឹងបាក់ចង្កេះ ! សម្រែកស្រែកឈឺបញ្ចេញឡេីង ។" ឯង ហឹក ! ឯងធ្វេីស្អីយេីងយប់មិញ " រកតែនាយស្វាងងងុយមិនទាន់ ជីមីនយំឡាំងប៉ាយក ។
" ពូមីន ? ក្រោក ក្រោកហេីយ ? " សំលេងយំទាញស្មារតីអ្នកកំលោះឱ្យស្វាង រួចសម្លឹងមេីលទៅលោកពូរាងតូច អង្គុយយំលេីពូកអោបភួយជាប់ដៃ ! បន្ទោសអ្នកណា មកពីផឹកច្រេីនរហូតសន្លប់ ដូចងាប់គេធ្វេីអីខ្លួនមិនដឹង គួរតែខឹងខ្លួនឯងមេនទេ ។
" ហា៎.....ឯង ! ឯងរំលោភអញ ហឹក "
" លោកពូ ! ពូកុំយំអីចាំខ្ញុំ ខ្ញុំទទួលខុសត្រូវលេីពូណា "
" មិនបាច់ ! អញនឹងសម្លាប់ឯងចោល អាយ "
ឌឹប....ថេយ៉ុងក្រោកឈរខណៈជីមីនលូតធាក់កណ្ដាលមុខពីលេីពូកទៅ ! សន្លប់ស្អាតនៅហ្នឹងកន្លែង ។ មិនចប់ត្រឹមនេះ គេចុះពីលេីគ្រែឡេីងជិះចង្កេះថេយ៉ុង រួចដាល់យកៗ តាមកំហឹងមានក្នុងខ្លួន ។មេីលមុខថេយ៉ុង ពិបាកបរិយ៉ាយខ្លាំង ! ភ្នែកទាំងគូឡេីងខៀវ ថ្ពាល់ហេីមសងខាង ដោយស្នាដៃកំលោះតូច ។
ជីមីនទះថ្ពាល់នាយតិចៗ !" ថេយ៉ុង ! តិចវាស្លាប់បាត់ទៅ មិនបានទេៗ " រាងតូចចាប់ផ្ដេីមឆ្លេឆ្លាព្រោះដាស់រាងក្រាស់មិនភ្ញាក់ ! គេក្រោកចេញពីថេយ៉ុង មកស្លៀកពាក់ស្អាតបាតរួចរាល់ មិនភ្លេចពាក់ខោអាវឱ្យថេយ៉ុងឡេីយ ។
" ធ្វេីយ៉ាងមិចទេ ប្រាប់នូនីមឬអត់ ? ចុះបេីប្រាប់ ហេីយនាងដឹងថាយេីងជាមួយកូនប្រុសនាងមានអីៗនោះ ? ហុឺយចប់ហេីយៗ មិនបានៗ ! ហូយ..តេីខ្ញុំគួរកុហកគេបែបណា ហា៎.. " គិតមិនចេញជីមីនក៏អង្គុយយំដូចជាកូនក្មេង ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?