45

267 29 12
                                    

ព្រឹកថ្ងៃថ្មី!!

ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺឡើង បានចាំងពន្លឺជះចូលក្នុងបន្ទប់ខុនដូរតាមបង្អួច នឹងខ្យល់បក់ល្ហៀកៗប៉ើងវៀវននពណ៍សស្ដើង បង្ហាញឲ្យឃើញគូស្នេហ៍មួយគូគេងអោបគ្នានៅលើគ្រែ មើលក៏ដឹងថាមានក្ដីសុខដែរគូនេះ ។
ត្របកភ្នែកក្រាស់កម្រើកតិចៗ មានការរំខានពីពន្លឺព្រះអាទិត្យ នាយញីភ្នែកតិចៗឲ្យស្រឡះ រួចងាកមើលរាងតូចដែលគេងកើយដៃបែខ្នងដាក់ សឺត!!ស្នាមញញឹមស្រស់ប្រឹមប្រៃរីកពេញផ្ទៃមុខសង្ហា ចង់បានបែបនេះយូហើយ មុនគេងនឹងភ្ញាក់ពីគេងចង់ឃើញរង្វង់មុខតូចនេះមុននណាទាំងអស់ ។
សឺតៗៗ!!ក្រោកមុនបានដៃរំខានដំណេកគេ ថេយ៉ុងថើបថ្ពាល់និងត្រជៀករាងតូចគោលបំណងចង់ញោះលេងកាត់ព្រឹក ។

« ហឺម.... »រាងតូចក្រហឺមឡើងទាំងភ្នែកបឹតជិត រួចឆ្មុលក្បាលមកកៀកដើមទ្រូងថេយ៉ុង ។

« សឺត!!ក្មេងស្អីគេងស្ពឹកម្លេះ បងនឹងថើបឲ្យជាំមុខចាំមើលណា »ថេយ៉ុងធ្វើមែនបានថើបជីមីនសឹងតែជាំមុខ រហូតជីមីនទ្រាំលែងបានក្រោកអង្គុយសម្លក់ ។
« ហិ!យ៉ាងមិចមិនគេងទៀតទៅ »

« ទៅរកម៉ែឯងថ្ងៃនេះ កុំត្រឡប់មកវិញឲ្យសោះ »នណាមិនក្ដៅពេលមានមនុស្សមករំខានដំណេក ។ ជីមីនអង្គុយសម្លក់ថេយ៉ុងចង់សុីសាច់ឆៅទាំងព្រឹក ព្រឹកនេះនាយត្រូវទៅជួបអ្នកផ្ទះល្អហើយមិនបាច់មកវិញ កំពុងតែដេកស្រួលមករញ៉េរញ៉ៃ ។

« អូយប្រពន្ធសម្លាញ់ បងធ្វើលេងតើ »នាយក៏ពូកែលួងណាស់ដែរ ចូលទៅអោបរឹតៗរាងតូចធ្វើមិចឲ្យគេធុញលើកលេងទោសឲ្យ ។
« កុំខឹងប្ដីអីណា!សឺត!បងលេងសោះអូនខឹងធ្វើអីប្ដីអូនតើ »

« លេងយើង »

« ណាកុំខឹងបង ណា »នាយមិនព្រមលេងនៅរញុករញៀវដាក់រាងតូច ចុងក្រោយជីមីនក៏លេងខឹងតទៅទៀត ម្យ៉ាងដែរប៉ុនញោះក៏ប៉ុនលួងក៏ប៉ុន បន្ទាប់មកថេយ៉ុងចាប់ផ្ដួលរាងតូចទៅពូកហើយនាយឡើងទៅសង្កត់ពីលើ ។

« ធ្វើអីទៀតហើយ ចុះពីលើអូន អូនធ្ងន់ណាស់ »ជីមីនតវ៉ាមិនសុខចិត្តទាំងព្រឹក ខ្លួនដូចដំរីមកដេកពីលើដោយមិនទប់ខ្លួនស្ទើរបាក់ឆ្អឹង កំពុងតែរាងតូចហើយតឿផង ។
« មួយយប់ហើយមិនឆ្អែតទេឬ? »

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now