ភាគបញ្ចប់

554 46 11
                                    

« អូនស្រលាញ់បងខ្លាំងណាស់!បងជាមនុស្សដំបូង ជាមនុស្សពិសេសសម្រាប់អូន អរគុណដែលចូលមកក្នុងជីវិតខ្ញុំ ធ្វើឲ្យខ្ញុំស្គាល់អ្វីជាស្នេហាជាក្ដីស្រលាញ់ នឹងបង្រៀនឲ្យស្គាល់ភាពស្មោះត្រង់ ហើយក៏ការឈឺចាប់បំផុតក្នុងឆាកជីវិត!សង្ឃឹមថាពេលខ្ញុំចាកចេញបងនិងរកបានមនុស្សល្អដែលស្មោះត្រង់ជាមួយបង!លាហើយ »ជីមីនឈរត្រដាងដៃសម្លឹងមើលមេឃដ៏អួអាប់មានពន្លឺព្រាលៗ ហាក់សោកសៅជំនួសរូបគេពេលនេះ ក្រោយពេលនិយាយចប់រាងតូចទំលាក់ខ្លួនទៅខាងក្រោមជាមួយស្នាមញញឹមបញ្ជាក់ផ្លូវដែលរើសគឺមិនសោកស្ដាយឡើយ ។

ងាកមកមើលថេយ៉ុងចុះមកខាងក្រោម ភ្នែកឡើងក្រហមព្រោះយំរហូតតាំងពីដើរចេញពីមុខរាងតូចនាយឈឺចាប់មិនចាញ់គ្នាប៉ុន្មានព្រោះតែអារម្មណ៍មួយឆាវ ធ្វើឲ្យគេនិយាយអ្វីមិនបានគិតហើយមកសោកស្ដាយដែលពោលពាក្យដូច្នេះ ចង់ត្រឡប់ទៅរកជីមីនវិញប៉ុន្តែហាមចិត្តបណ្ដោយមួយខ្យល់សិន ។
ផាំង!!ថេយ៉ុហរៀបនឹងចូលឡានទៅហើយ ស្រាប់តែលឺសំលេងម្យ៉ាងយ៉ាងខ្លាំងធ្លាក់ចុះមកនៅលើឡានមួយគ្រឿងដែលចតទុកនោះ មនុសន្សម្នាជាច្រើនដែលដើរទៅដើរមកចេញចូលក្នុងខុនដូរនាំគ្នាស្រែកឆោឡោពេញនឹង មានការភ្ញាក់ផ្អើលមនុស្សជុំវិញរួមទាំងថេយ៉ុង តែមិនដឹងនោះទេថាជាអ្វីទឹកភ្នែកដែលហូក៏ស្វាងព្រោះសំលេងមនុស្សស្រែក ។
« អាយ....តើមានរឿងអីកើតឡើង? »
« ហេតុអីមានរឿងចឹង?គួឲ្យអាណិតណាស់ »
« មិនគួគិតខ្លីចឹងទេ!កូនចៅអ្នកណាគេ? »សំលេងជជេកវែកញ៉ែកពួកមនុស្សដែលឈរមើលទៅអ្នកដេកលើដំបូលឡានឈាមស្រោចខ្លួន សល់ដង្ហើមខ្លីៗជាមួយឈាមហូតាមច្រមុះនឹងមាត់ ។
ថេយ៉ុងពិតជាឆ្ងល់សំលេងអ្នកជុំវិញសួរគ្នាទៅមក តែបេះដូងអារម្មណ៍គេហាក់មិនស្រួលដូចគ្នា វាស្រែកយំដូចកំពុងបាត់បង់អ្វីម្យ៉ាង ខ្លួនហេលហាលថាមិនត្រូវបេះដូងលូតញ៉ាប់ខុសដងយ៉ាងប្លែក ដោយអារម្មណ៍ប្លែកចិត្តចង់ដឹងនាយបោះជំហ៊ានជើងវែងៗទៅរកមនុស្សជុំៗ ។
« សុំទោសតើមានរឿងអី? »ថេយ៉ុងសួរទៅនារីពីនាក់ឈរកាន់ដៃគ្នាដោយញញើត ។
« មានមនុស្សលូតពីលើអាគា »នារីម្នាក់បានតប រួចថេយ៉ុងបានសុំផ្លូវចូលទៅមើលឲ្យច្បាស់ រូបភាពជាក់ស្ដែងច្បាស់នឹងភ្នែកថេយ៉ុងញ័រដៃញ័រសាច់ដូចកូនសត្វគ្មានរោម កែវភ្នែកមានដំណក់ទឹកជាច្រើនស្រាក់ឥតគណនា មាត់ញ័រចង់ស្រែកឲ្យបែកផែនដី ។
« ជ....ជី....ជីមីន »សូម្បីតែឈ្មោះក៏នាយហៅមិនសឹងត្រូវតួអក្សរ ។
« ហឹក...ហឹក...ទេ...ទេ...មិនមែន....មិនមែនអូនទេ...ហឹក..ហឹក...ទេព្រះអើយ...ទេ....»គេធ្វើអីមិនត្រូវទាល់តែសោះខណៈកែវភ្នែកហូដោយឈាមបើកសម្លឹងមុខគេគួបនឹងស្នាមញញឹមជាប់ជានិច្ច ។
« អូ....ហឹក....មិនពិតទេ....មិន...មិនមែនអូនទេ...ហឹក..ជីមីន...»នាយទទួលយកមិនបានឡើយឃើញមនុស្សខ្លួនស្រលាញ់ ថេយ៉ុងឡើងទៅលើករាងកាយដេកស្ដូកលើដំបូលចុះមកខាងក្រោម ទាំងមានអ្នកទីនោះជួយយកអាសារ ស្រណោះខ្លាំងណាស់ចំពោះពួកគេ ប៉ុន្តែធ្វើអ្វីមិនបានត្រឹមតែឈរមើលប៉ុណ្ណោះ ។
ថេយ៉ុងត្រកងជីមីនអោបជាប់ទ្រូងយំលន់តួសុំព្រះផ្ដល់ក្ដីមេត្តាដល់ជីវិតរាងតូច ។
« មីន...ហេតុអីអូនធ្វើបែបនេះ...ហឹក...អេតុអីទៅអូន...ហឹក...»ថេយ៉ុងយំខ្លាំងណាស់ពេលនេះ ទទួលយកមិនបានទេ ។
« ថ...ថេ..... »រាងតូចហៅឈ្មោះរាងក្រាស់រដិរដុប គ្រប់ពេលហើបបបូមាត់និយាយស្ទើតែដាច់ខ្យល់ ។
« អ្នកណាអនុញ្ញាតឲ្យអូនទៅចោលបងហា៎?ហឹក.... »
« ហិ!កុំ.....យ...យំ.... »
« បងសុំទោសអូនសម្លាញ់..មកពីបង..បងមិនល្អ...»រាងតូចដកដង្ហើមមិនចង់ដល់គ្នា គេក្រវីក្បាលតិចៗភ្ជាប់ស្នាមញញឹមជានិច្ច គ្រប់យ៉ាងមិនមែនជាកំហុសនាយឡើយ រាងតូចលើកដៃគ្មានកំលាំងក្ដោបថ្ពាល់ថេយ៉ុងសម្លឹងមុខនាយដោយក្ដីស្រលាញ់ ចំណែកនាយទ្រដៃជីមីនជាប់យំឡើងដង្ហក់ ។
« យើងមិនដែល....និ...និយាយ....ពាក្យថា...ស្រ...លាញ់..ទៅកាន់...ឯងទេ...ត្រូ..ត្រូវទេ?...ហិ!ថេយ...យ៉ុង..អូ..អូនស្រ..ស្រលាញ់បង.. »ពាក្យចុងក្រោយមុនពេលរាងតូចលេងឃើញផ្ទៃមុខដ៏ស្រស់ស្អាតថេយ៉ុងទៀត ដៃដែលរឹងប្រែជាទន់ល្វក់ជីបចរបេះដូងក៏លេងដំណើរការទៀត ។
« ទេ...មីននី...អត់ទេ...បងប្អូនអើយ..ជួយប្រពន្ធខ្ញុំ...ជីមីនដឹងខ្លួនឡើង..អូនដឹងខ្លួន..បើកភ្នែកមកប្រពន្ធសម្លាញ់ បងយកអូនទៅមន្ទីពេទ្យ អូនទ្រាំបន្តិចណា..ហឹក..ហឹក..កុំទុកបងចោល បងសុំទោសៗ..»ថេយ៉ុងធ្វើអ្វីលេងត្រូវសូម្បីតែលើកបីជីមីនក៏លើកមិនរួចដែរពេលនេះ ដៃជើងគេប្រែជាទន់អស់ទៅហើយ ។
ថេយ៉ុងនៅតែទទួចលើកបីជីមីនទៅមន្ទីពេទ្យ ប៉ុន្តែខំយ៉ាងណាក៏មិនរួចមនុស្សស្លាប់គឺមានទំងន់ធ្ងន់ហើយគេយំឡើងខ្សោះខ្លួន រហូតដួលសន្លប់ទាំងដៃអោបសាកសព្វជីមីនជាប់ទ្រូង ហេតុតែស្រណោះអាណិតមនុស្សនៅទីនេះក៏បានហៅឡានពេទ្យនឹងប៉ូលីសមកពិនិត្យហើយសាច់ញាតិអ្នកទាំងពី ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now