ទឹកដីប្រទេសកូរ៉េ!!
យន្តហោះបានចុះចតក្រោយពីហោះហើរនៅលើអាកាសអស់ជាច្រើនម៉ោង ថេយ៉ុងបានបណ្ដើររាងតូចចេញពីប្រលានឡើងតាក់សុីគោលបំណងទៅផ្ទះ ពេលមកមិនបានខលប្រាប់អ្នកផ្ទះទើបគ្មានអ្នកមកទទួល ។
« ពួកយើងទៅណា? »ជីមីនសួរខណៈកំពុងតែអង្គុយក្នុងឡាន ។
« ទៅផ្ទះបង »
« កុំទៅ! »
« ហេតុអី? »
« នូនីមដឹងឬនៅរឿងពួកយើង »ថេយ៉ុងក្រវីក្បាលបញ្ជាក់ ។
« យើងមិនទាន់ត្រៀមចិត្តទេ ចេះចុះទៅនៅខុនដូរបស់យើងសិនយ៉ាងមិចដែរ? »« តែ.. »
« ណាៗ រឿងនេះចាំយើងប្រាប់គេខ្លួនឯង »
« ក៏បានដែរចឹង »នាយតបទៅវិញទាំងមុខមិនរីក គ្នាចង់ឲ្យគ្រួសារដឹងលឺពិតមែន មិនចង់ទាក់ទងគ្នាលួចលាក់បែបនេះឡើយ តែដើម្បីឲ្យសំណប់ចិត្តសប្បាយចិត្តតាមចិត្តទៅចុះ ។
ជីមីនប្រាប់ទៅតាក់សុីឲ្យនាំពួកគេទៅខុនដូរនៅកណ្ដាលក្រុងសេអ៊ូល សូម្បីតែផ្ទះខ្លួនឯងក៏មិនទៅដែរស្អប់មុខម្ដាយកូនចុងនោះ សុខចិត្តរស់នៅខុនដូរមានក្ដីសុខផ្លូវចិត្តជាង ។
មួយម៉ោងក្រោយឡានតាក់សុីបានដឹកអ្នកទាំងពីដល់មុខខុនដូរ រួចក៏ទំលាក់គេនៅមាត់ផ្លូវព្រោះអស់ទួននាទីហើយ ថេយ៉ុងបានអូសវ៉ាលីទាំងពីឲ្យជីមីនដើរតែដៃទទេប៉ុណ្ណោះ នាយបណ្ដើរសង្សាចូលទៅខាងក្នុងដើម្បីសម្រាក ហត់នឿយពេញមួយថ្ងៃឡើងខ្សោះខ្លួនម្នាក់ៗ សម្រាកបន្តិចសិនចាំទៅរកអ្នកម៉ាក់ ។បន្ទប់!!
« ហុឺយ...ហត់ណាស់ »មកដល់បន្ទប់ជីមីនទំលាក់ខ្លួនគេងលើពូក ។
« ហត់ៗៗ »ដល់បន្ទប់រអ៊ូឥតឈប់ ដូចជាមិនបានធ្វើអីទេហត់ប៉ុន្នឹង ចុះទំរាំថេយ៉ុងវិញ រៀបអីវ៉ាន់ម្នាក់ឯងវ៉ាលីពីធំៗក៏អូសម្នាក់ឯង ពេលនេះមកដល់ក៏ត្រូវរៀបខោអាវដាក់ចូលក្នុងទូថែមទៀត ។« ទៅងូតទឹកឲ្យត្រជាក់ខ្លួន ហើយចាំគេង »សង្សាណាគេល្អម៉េះ ថេយ៉ុងដើរទៅអង្គុយក្បែរាងតូច ។
« ខ្ជិលណាស់ »ជីមីនក្រោកអង្គុយអោបកថេយ៉ុងដាក់ក្បាលលើស្មានាយ មើលរិកពាក៏ដឹងថាខ្ជិលកំរិតណា ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?