ជិតកន្លះម៉ោងក្រោយពីសង្ងំក្នុងបន្ទប់ទឹក ជីមីនបានចេញមកវិញដោយស្លៀកពាក់ស្អាតបាត រួចក៏ដើរចេញពីខុនដូរគោលបំណងទៅក្រុមហ៊ុនថេយ៉ុង ។ មិនថាជួបរឿងឈឺចាប់កំរឹតណាក៏មិនត្រូវទន់ខ្សោយដែរពិសេសនៅចំពោះមុខថេយ៉ុង ត្រូវជាមនុស្សរឹងមាំបំផុតកុំឲ្យគេបារម្ម ។
រាងតូចបើឡានជារឿយៗតាមដងផ្លូវ ភ្នែកសម្លឹងមើលស្រាក់បាយផងមើលទៅផ្លូវផង ទាំងចិត្តសប្បាយរីករាយព្រោះលើកទីមួយដែលធ្វើអារហារឲ្យថេយ៉ុងញាំ ហើយធ្វើចេញពីចិត្ត ។
មិនយូគេបានមកដល់មុខក្រុមហ៊ុនរាងក្រាស់ធ្វើការ ហើយបើកឡានចូលចំណតត្រឹមត្រូវទើបចុះពីឡានដោយដៃកាន់ស្រាក់ចូលទៅខាងក្នុងជាមួយ ។
« សួស្ដីមករកអ្នកណាដែរ? »បុគ្គលិកស្រីម្នាក់ចូលមកសួរខណៈឃើញរាងតូចដើរចូល ។
« ខ្ញុំមករកថេយ៉ុង!តើគេនៅទេ »
« អូ!គាត់ចេញទៅអំបិញមិញនេះឯង តើលោកមានណាត់ដែរឬទេ?ខ្ញុំនឹងខលជំរាបជូន »
« បាទ!មិនអីទេខ្ញុំទៅវិញសិនហើយ »ដោយមិនសួរនាំបន្តជីមីនក៏ចេញពីក្រុមហ៊ុនវិញ រួចដកទូរស័ព្ទទៅថេយ៉ុង ។
« មិចក៏មិនលើក?តើគេទៅណាចេះ »រាងតូចខលជាច្រើនដងនៅតែមិនទទួល មិនដឹងជានាយរវល់ធ្វើអ្វីទើបមិនលើកលេខគេ ខលហើយខលទៀតនៅមិនទទួលរាងតូចសម្រេចចិត្តបើឡានត្រឡប់ទៅខុនដូរវិញ ។ខុនដូរ!!
ស្រាក់បាយដែលយួទៅយួមកចុងក្រោយត្រូវត្រឡប់មកខុនដូវិញដដែល រាងតូចចុះពីឡានកាន់ស្រាក់ដៃម្ខាងឯដៃម្ខាងទៀតក៏កាន់សោឡានចុចឡុកទ្វា ។
« នេះឡានថេយ៉ុងតើ?មិននៅក្រុមហ៊ុនគឺមកផ្ទះ? »ចុះពីឡានដាក់ភ្នែកចំឡានរាងក្រាស់ រៀងឆ្ងល់បន្តិចមិនទាន់ដល់ម៉ោងចេញពីក្រុមហ៊ុនហេតុអីមកផ្ទះវិញលឿន រាល់ដងបើមិនម៉ោងប្រាំមួយក៏ប្រាំបីយប់ដែរទើបឃើញស្រម៉ោលនាយចូលផ្ទះ ថ្ងៃនេះចម្លែកមកវិញទាំងរសៀល មិនឈរគិតច្រើនរាងតូចដើរចូលជណ្ដើរយន្តដើម្បីឡើងទៅបន្ទប់ខាងលើរបស់គេ ។តឺង..!!សំលេងទ្វាជណ្ដើរយន្តបានបើកក្រោយពីដល់ជាន់ដែលរាងតូចកំណត់ ទ្វាបើកអស់ជីមីនឈានជើងចេញពីជណ្ដើរប្រអប់ដំណើរមួយៗខ្លីៗបោះទៅមុខ ស្រាប់តែអាក់មួយកន្លែងខណៈឃើញនារីរូបស្រស់ស្លៀករូបពណ៍ផ្កាឈូកវាលកខ្លីត្រឹមជង្គង់ចេញពីបន្ទប់គេនឹងថេយ៉ុង ហើយវាកាន់តែភាំងទៀតនោះឃើញរាងក្រាសចេញមកពីក្រោយនាងទៀតផង ស្នាមញញឹមដែលធ្លាប់ញញឹមមកកាន់ជីមីនគឺគេបានបង្ហាញទៅនារីរូបនោះ ។
« នេះជាមូលហេតុដែលខលមកលើក? »ជីមីនមានអារម្មថាទ្រូងឆ្វេករៀងពឺតនឹងមួយជាអារម្មណ៍ខឹង រាងតូចដើរតម្រង់ពីចម្ងាយទៅរកថេយ៉ុងខណៈនារីរូបនោះកំពុងតែដើរមកដូចគ្នា ។
« ជីមីនអូនមកវិញហើយឬ? »ថេយ៉ុងសួរពេលក្រលេកឃើញរាងតូចវាក៏ចំពេលនារីនោះដើរចូលក្នុងជណ្ដើរប្រអប់បាត់ទៅហើយ ។
« មនុស្សស្រីចេញពីបន្ទប់ឯងមុននេះជាអ្នកណា? »ជីមីនសួរដោយទឹកមុខស្មើរមិនខ្វល់ពីសំនួរថេយ៉ុង ។
« ពាក់ព័ន្ធអីនឹងជីមីនទៅ? »នឹកឃើញសំដីយប់មិញរាងតូចថាកុំពាក់ព័ន្ធគ្នាទៀត នាយក៏ឆ្លៀតមកញោះបន្ថែម ។
ផាំង!!ខ្ជិលនិយាយច្រើនជីមីនក៏ដាក់ថេយ៉ុងមួយស្រាក់បាយបណ្ដាលឲ្យបែកឈាមខ្ចាយ នេះលិផលដែលនិយាយផ្គើន ។
« អញវៃហែងកុំថាអញកាច »បញ្ចប់សំដីដ៏សាហាវជីមីនក៏ដើរចេញទៅបាត់ ទុកឲ្យថេយ៉ុងអង្គុយក្ដោបមាត់ដែលហូឈាមរឹមៗទាំងឈឺពឺតតិចៗ ចំណែកស្រាក់ត្រូវខ្ទិចខ្ទីបាយសម្លរក៏ខ្ទាតពេញការ៉ូមុខបន្ទប់ ។
« បងនិយាយលេងទេប្រពន្ធសម្លាញ់!សឺត..អូយ...បែកមាត់ទៀតហើយអញ »
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?