អ្នកណាដែលថាមិនស្គាល់សហគ្រាសផលិតឡានឈានមុខគេធ្លោយភាពល្បីល្បាយដល់បណ្ដាសកលលោកនៃសម្ព័ន្ធអូលីវៀហ៍? គ្រប់ជំនាន់សុទ្ធតែមិនដែលធ្វើឲ្យអតិថិជនខកចិត្តនូវការចេញម៉ូតឡានស៊េរីថ្មីៗនិងទំនើប។
រឹតតែមិនខកបំណងជាមួយនាយកថ្មីបន្តវង់ត្រកូលនៃសម្ព័ន្ធមួយនេះឲ្យកាន់តែរីកសាយភាយពិបាកកាច់បំបាក់។ នរណាៗក៏ស្ងើចសសើរ នរណាៗក៏ប៉ងប្រាថ្នាចង់មកដេកឱប ក្លាយជាកម្មសិទ្ធផ្ដាច់មុខ ប៉ុន្តែពិតជាគួរឲ្យស្ដាយដែលនាយកំលោះអាយុត្រឹម25ឆ្នាំម្នាក់នេះ ជាកំពូលព្រាននារី បណ្ដើរស្រីមិនច្រំដែល។
គេគឺ ជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍ ដែលជាមនុស្សប្រុសក្នុងក្ដីស្រម៉ៃមនុស្សស្រីគ្រប់គ្នា ។ រាងកាយមាំទាំ សម្បូរសាច់ដុំហាប់ណែនដូចពួកអុឺរ៉ុប មុខសង្ហារខាបព្រលឹងឲ្យធ្លាក់ជង្ហុកស្នេហ៍ពិបាកងើបឡើង ។ ប៉ុន្តែនរណាទៅដឹងពីភាពគួរឲ្យខ្លាច នូវទឹកមុខដូចរាជសីកំណាចចូលមកអុកឡុកម្ដងៗនោះ?...ស្ថិតក្នុងអំឡុងពេលនេះ នាយកំលោះពាណិជ្ជករកំពុងតែមមាញឹកពិនិត្យមើលឯកសារគរគ្នាសឹងតែបាំងផ្ទៃមុខនាយជាប់ទៅហើយ ខណៈលក្ខណៈបន្ទប់តម្រូវឱ្យរៀបចំតាមកម្រិតអភិជន សុីគ្នាជាមួយអត្តចរិកផ្ដាច់ការ ដាច់ធម្មមេត្តា គ្មានពាក្យថាយោគយល់របស់នាយ។
តុក !! តុក !!
សម្លេងគោះទ្វារសុំការអនុញ្ញាត ទើបយើងអាចសង្កេតឃើញមនុស្សប្រុសវ័យកណ្ដាលម្នាក់បើកទ្វារចូលមកដោយពាំនាំមនុស្សស្រីចំណាស់ម្នាក់មកជាមួយ។
« ចៅហ្វាយ លោកស្រីមករក » សាន់ត្រា មនុស្សចំណិតរបស់នាយរហ័សនិយាយប្រាប់នាយភ្លាមៗ ពេលបានចូលមកដល់ក្នុងការិយាល័យ ។
« ម៉ាក់...ហេតុអ្វីមកមិនប្រាប់មុនបែបនេះ? » នាយទុកឯកសារចោលមួយឡែក ងើបឈរក្រេសបោះជំហ៊ានមករកអ្នកម្ដាយជាទីស្រឡាញ់ ទឹកមុខមុឺងម៉ាត់ ក៏ស្រាយចោល ជំនួសឲ្យស្នាមញញឹម និងកាយវិការទន់ភ្លន់ជំនួសវិញ។
ចំណែកសាន់ត្រាមិនបានមាត់ករបន្តទៀត ទោះបីមិនមានបញ្ជាពីជុងហ្គុក ប៉ុន្តែនាយត្រូវតែចាកចេញជាចាំបាច់ ត្បិតនេះមែនជាការងាររបស់គេត្រូវមកចាំឈរស្ដាប់ការនិយាយស្ដីរបស់ម្ដាយកូនទាំងពីរនោះទេ។
« កូនទំនេរឬអត់ ជុងហ្គុក? » អ្នកស្រីអេនឌី បន្លឺសួរកូនប្រុសស្រាលៗ ព្រោះគាត់ដឹងយ៉ាងប្រក្សត្យថាកូនម្នាក់នេះរវល់ខ្លាំងប៉ុណ្ណា ។ តាំងពីប្ដីគាត់បានស្លាប់បាត់ទៅ ការងារធុនធំទាំងប៉ុន្មានចូលមកបន្ដាក់ទុនគ្នាគ្មានពេលលំហែបន្តិចណាសោះ ទើបគាត់សួរទុកមុនបែបនេះ ។
« សម្រាប់ម៉ាក់ទំនេរជានិច្ច » និយាយរួច នាយដឹកដៃអ្នកស្រីអេនឌីមកអង្គុយសាឡុង ជៀសវាងមានការចុករោយជើងសម្រាប់អ្នកស្រី ។ ចំណែកនាយក៏ដាក់ខ្លួនអង្គុយជិតគាត់ ។
« ម៉ាក់មិនចង់សាុំញាុំច្រើន នាំតែខាតពេលកូននោះទេ ម៉ាក់គ្រាន់មកចង់សួរថា កូនរកបានមនុស្សក្នុងចិត្តហើយឬនៅ? » អ្នកស្រីស្រដីសួរលាយឡំជាមួយក្ដីបារម្ភ ពីទាយាទជំនាន់ទី៥ដែលមិនគិតបែររកមើលមនុស្សណាម្នាក់ដើម្បីបន្តពូចពង្យវង្សត្រកូល ។ អ្នកស្រីក៏ដឹងថាជុងហ្គុកលេងស្រីច្រើន ហើយគាត់ក៏ធ្លាប់សង្ឃឹមថាថ្ងៃណាមួយនាយអាចនិងរកមនុស្សណាម្នាក់បានត្រូវចិត្តទៅចុះ !!
« នៅទេ » ចម្លើយងាយៗត្បិតនាយគ្មានអ្វីត្រូវខ្វល់ស្រាប់ទៅហើយ ទោះបីនាយប្រាប់ថាគ្មាននរណាម្នាក់ត្រូវចិត្តក៏ម្ដាយនាយមិនដែលថាឲ្យ ឬ ស្តីប្រដៅច្រើន ទើបគេនៅតែប្រកាន់គោលជំហរជាព្រាននារីគ្មានឈប់គ្មានឈរ ។
« បើកូននៅតែបែបនេះទៀត តើមាននរណាស្នងត្រកូលឲ្យគ្រួសារយើង? » ជុងហ្គុកស្ងាត់មាត់ជ្រៀប ក្រោយពីបានឮប្រយោគនេះរួចមក ។ មែនហើយ ឆ្នាំនេះ ជុងហ្គុកអាយុ25ឆ្នាំទៅហើយ ប៉ុន្តែស្នេហ៍ស្មោះពិតសម្រាប់នាយ នាយមិនធ្លាប់បានជួបឡើយ ហុិស...ពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ។
« ម៉ាក់និងភ្ជាប់សាច់ឈាមឯងជាមួយកូនមិត្តភក្តិម៉ាក់ម្នាក់ បើឯងជំទាស់ក៏គ្មានប្រសិទ្ធភាពដែរ » គ្រាន់តែបានឮភ្លាម ជុងហ្គុករហ័សសម្លឹងមកមើលអ្នកស្រីសឹងតែគ្រេចករ។
« ម៉ាក់ ហេតុអ្វីមិនសួរខ្ញុំជាមុន? » នាយប្រកែកដាច់អហង្ការ ឈឺក្បាលដូចមានសារធាតុអង់ទីប្យូមទិចចូលគ្រប់គ្រង ។ ជុងហ្គុកជ្រួញចិញ្ចើមមិនសុខចិត្តនូវការដាក់គំហិតមួយនេះទាល់តែសោះ សួរទៅ? នរណាៗក៏ដឹងថាម្ចាស់សហគ្រាសផលិតឡាទំនើប មានសាខាទូទាំងប្រទេស ថែមទាំងជាព្រាននារីរកលេខដាក់គ្មាននេះ បែរជាត្រូវម្ដាយចាប់បង្ខំឲ្យរៀបការទៅវិញ។
« សួរហើយ ឯងព្រមទេ? »គំនិតអន់ មិនស្ដីឲ្យគឺមិនបានពិតមែន មនុស្សស្អីយល់តែចិត្តខ្លួនឯងបែបនេះ? ឃើញទឹកមុខអ្នកស្រីហើយញាុំងឲ្យជុងហ្គុកលើកដៃមកញីស្លឹកត្រចៀកពោរពេញទៅដោយអារម្មណ៍ចង្អៀតចង្អល់។
« យ៉ាងណាម៉ាក់ក៏គួរតែផ្ដល់ដំណឹងជាមុនដែរ មិនមែនមកឆៅៗបែបហ្នឹងទេ »
« ចុះប្រាប់ហ្នឹង មិនហៅថាការផ្ដល់ដំណឹងទេឬ? » មួយប្រយោគចុកឈាម ហៅឈ្មោះនាយកម្លោះលែងឮ សម្ដីរបស់គាត់ផ្អែមស្រទន់ ប៉ុន្តែបង្កប់ពិសគ្រប់ប្រភេទតែម្ដង។
« ហុើយ.. អូខេៗ ! ខ្ញុំព្រមតាមម៉ាក់ក៏បាន » ដោយប្រកែកមិនឈ្នះ អស់វាចារមកតបត អ្នកកំលោះជាមេទ័ពព្រមលើកទង់ជ័យសរតែប៉ុណ្ណឹង ចាត់ទុកថាសង្គ្រាមលើកនេះយើងចាញ់គេដោយប្រយោលចុះ ។ ម្យ៉ាងជុងហ្គុកក៏មិនសូវជាហ៊ានជំទាស់ចិត្តម្ដាយម្នាក់នេះប៉ុន្មានដែរ នាយនៅចងចាំបណ្ដាំដែលឪពុកនាយប្រាប់ថាឲ្យជួយមើលថែ ស្ដាប់បង្គាប់ម្ដាយនាយ មិនរឹងរូស មិនចចេស បើទោះបីនាយជាព្រាននារី តែនាយមានសច្ចៈធម៌ខ្លាំងណាស់។
« ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ៣ថ្ងៃក្រោយ ចាំទៅជួបគេជាមួយម៉ាក់ ម៉ាក់ទៅសិនហើយ ធ្វើការឲ្យសប្បាយចុះកូនសម្លាញ់ » អ្នកស្រីលើកដៃមកច្បិចថ្ពាល់កូនប្រុសបណ្ដូលចិត្តស្រាលៗ ញញឹមចេញមកហាក់សប្បាយរកអ្វីមកថ្លែងពុំត្រូវនៃអារម្មណ៍ឈ្នះការប្រកួត វារត់មកណែនទ្រូងទាំងទ្វេរ ទាមទារឲ្យអ្នកស្រីញញឹមស្ទើរស្ងួតជើងធ្មេញ មុននឹងគាត់បោះជំហ៊ានចាកចេញទៅបាត់ បន្សល់ទុកត្រឹមនាយសង្ហារឲ្យអង្គុយកណ្ដោចកណ្ដែង ហាក់បីដូចជាកើតជម្ងឺមហារីក។
ប្រពន្ធកូនជារឿងព្រហ្មលិខិតដែលមនុស្សទូទៅមិនអាចប្រកែកបាន ដើម្បីយកមកបន្តពូជពង្សវង្សត្រកូលនោះកុំឲ្យបាត់បង់ មនុស្សដូចជាជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍នេះដឹងថាអ្វីជាអ្វី ដើរមកដល់ចំណុចនេះទៅហើយ នាយមិនចង់ជាប់ឈ្មោះជាប្ដី ជាឪពុកនោះទេ នៅតែឯងសប្បាយសឹងអី?យកមកនាំតែជាប់ដៃជាប់ជើង កើតទុក្ខដូចភ្នំសង្កត់ ។ ហុើយ...កម្មវាតាមទាន់ ចំអ្នកម្ដាយបង្ខំឲ្យរៀបការល្មម ខណៈចម្លើយគ្មានថាទេក្នុងវចនានុក្រមទៀត។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...