NEXT DAY.....!
ទីង !! តុង!! សម្លេងកណ្ដឹងបន្លឺឡើង ដេរដាសឲ្យមនុស្សមាឌធំកម្រើកត្របកភ្នែក បម្រាស់រាងកាយជាមួយអារម្មណ៍ម៉ួម៉ៅ ។ នាយកំលោះឱនមុខសម្លឹងមើលទៅថេហ្យុងដែលគេងលក់យ៉ាងស្កប់ស្កល់ស្ថិតក្នុងរង្វង់ដៃកក់ក្ដៅរបស់នាយ ហើយទីបំផុតស្នាមញញឹមពេលព្រឹកដ៏សែនស្រស់ស្រាយហោះមកចូលផ្ទៃមុខនាយតែម្ដង ។ ជុងហ្គុកឱនទៅថើបលើថ្ងាសកាយតូចមួយខ្សឺត ទើបជម្លៀសរាងកាយថ្នមៗដើរទៅទាញអាវខ្លុំមកពាក់ និងបន្តដំណើរទៅបើកទ្វារ។
ក្រាក !!
" លោកជុង?? " សៀវចាន់ភ្ញាក់ខ្លួនក្រញាង សម្លឹងមើលទៅមនុស្សចំពោះមុខខ្លួនមិនដាក់ ដោយសារម្សិលមិញឮថេហ៍ប្រាប់ថាស្វាមុីគេមិនបានមកនោះទេ តែហេតុអ្វីព្រឹកឡើងបែរជាបង្ហាញវត្តមានមើលតែជាគ្រូវេទមន្តយ៉ាងអីចឹង?
" ខ្ញុំ?យ៉ាងម៉េច? " ជុងហ្គុកលើកចិញ្ចឹមសួរឡើងក្រឡឹម អារម្មណ៍ដែលក្ដៅក្រហាយពីយប់ក៏បំផុសចេញមកហាក់បីដូចជាដើមសណ្ដែកពន្លូតទល់និងដី គេចាំច្បាស់ណាស់ ម្សៀរម្នាក់ហ្នឹងហើយដែលកៀកករប្រពន្ធគេ។ នាយអាចនិយាយភាសាចិនបាន តែមិនសូវច្រើនប៉ុន្មាននោះទេ ព្រោះសាខាសហគ្រាសឡាននាយក៏មាននៅចិនដូចគ្នា ។
" គឺអត់ទេ តែលោកមកតាំងពីថ្មើរណា?ហេតុអ្វីថេហ៍អត់ប្រាប់ខ្ញុំសោះអីចឹង? " សៀវចាន់បើកភ្នែកភ្លឹសៗ បោះសំនួរសួរទៅគេជាភាសាកូរ៉េយ៉ាងស្ទាត់ជំនាញទាំងដែលចិត្តកំពុងតែរសាប់រសល់ ភ័យខ្លាចនូវទឹកមុខដូចរាជសីរបស់នាយសម្លឹងមកលើខ្លួន ព្រះអើយយ ចាត់ទុកគេជាសត្រូវមែនទេ?
" មកដល់យប់មិញ បើគ្មានការអីទេ ខ្ញុំទៅគេងវិញហើយ " នាយស្រដីឡើងទាំងធុញថប់ ជួបផ្ទាល់ៗកាន់តែចង់ដាល់ ទើបរហ័សទាញទ្វារមកបិទយ៉ាងលឿនប៉ុន្តែក៏ត្រូវសៀវចាន់យកដៃមករាំងទប់ស្កាត់ ហេតុអ្វីធ្វើដូចស្អប់មុខគេខ្លាំងម្ល៉េះ? គេមករកថេហ៍ មិនបានមករកនាយនោះទេ!!ឆឹស....
" ឈប់សិន លោកមានបញ្ហាអី?ហេតុអ្វីធ្វើដូចពួកយើងជាសត្រូវនិងគ្នាបែបនេះ?ក្រែងលោកក៏ធ្លាប់ជួបខ្ញុំដែរមិនអីចឹង? " សៀវចាន់ដាក់ផាំងៗលែងទុកមុខ លែងលាក់អត្តចរិកបន្តទៀត ខំនិយាយទន់ភ្លន់ ពិរោះពិសារអស់លេខហើយ ឬមួយនាយចូលចិត្តនិយាយបែបស្រែកជំទាលទើបអស់ចិត្ត?
" ជួបពេលណា? " ជុងហ្គុកដកដង្ហើមធំ ទាញទ្វារបើកឲ្យធំដើម្បីស្រួលនិយាយគ្នានិងក្មេងក្បាលរឹងម្នាក់នេះ បើតាមការសង្កេតរបស់គេ បុរសចំពោះមុខមិនសមជាTopនោះឡើយ ទឹកមុខCuteៗបែបនេះ អាចមិនមែនជាអ្នកនៅលើ។
" ក៏ថ្ងៃមង្គលការលោកនោះអី? "
" អរ..បើដឹងថាថេហ៍គេមានប្ដីហើយ ហេតុអ្វីមុខក្រាស់មកទាក់ទងគេទៀត? "
" ទាក់ទងស្អីលោក?ខ្ញុំមានប្ដីហើយ មកយកថេហ៍ដើម្បីអី? "
" ហាស៎?? " ជុងហ្គុកស្រឡាំងកាំងអស់ពាក្យតបត បន្ទាប់ពីស្រែកគំហកលាយឡំនិងភ្លើងគំនុំ ជះឲ្យសម្ដីអាណាមិកចូលមកគ្រប់គ្រងពិបាកបែងចែក ។ គេគិតមិនខុសមែន ក្មេងម្នាក់នេះប្រាកដជាBottom។
" ខ្ញុំសៀវចាន់ជាប្រពន្ធវ៉ាងអុីប៉ូ យ៉ាងម៉េចច្បាស់ឬនៅ? " សៀវចាន់ស្រដីឡើងមួយៗ ច្បាស់ៗ ស្រនុកជាភស្តុតាងបញ្ជាក់កុំឲ្យលោកប្រុសខាងនេះយល់ច្រឡំថាគេមានបំណងចង់មកទាក់ទងថេហ្យុងទៀត ។ មិននឹកស្មានថាមនុស្សកំពូលព្រានដូចនាយបែរជាប្រច័ណ្ឌប្រពន្ធគ្មានហេតុផលដល់ថ្នាក់នេះ?
" ចឹងលោកចូលមកក្នុងសិនមក " នាយទម្លាក់សម្លេងបន្តិច មានអារម្មណ៍ថារអៀសខ្លួនដែលមុននេះនិយាយស្ដីខ្លាំងៗដាក់គេមិនបានគិត មិនបានវិភាគ ហើយអ្នកដែលទ្រខ្លួនជាបាវខ្សាច់ទុកឲ្យនាយវាយដំរំសាយគំហឹង ប្រាកដជាថេហ្យុងហើយ។
" មិនបាច់ទេ ខ្ញុំគ្រាន់តែមករកថេហ៍ប៉ុណ្ណោះ " សៀវចាន់សម្លឹងមើលមុខជុងហ្គុកមិនដាក់ បែបចម្លែកចិត្ត ។
" ថេហ៍កំពុងគេង តែ...តើលោកនិងថេហ៍ត្រូវជាអ្វីនិងគ្នា? "
" មែនហើយ លោកគួរឲ្យហៅខ្ញុំថាសៀវចាន់ "
" អឹម...Okay "
" ថេហ៍និងខ្ញុំ ពួកយើងជាមិត្តតាំងពីតូច ដោយសារត្រកូលរីវើនៀរ៍តែងយកត្បូងគ្រួសារខ្ញុំជារឿយៗ ពួកយើងក៏ឧស្សាហ៍ជួបគ្នាដែរ ទើបពួកយើងរាប់អានគ្នាជាមិត្ត "
" អរ... " នាយកំលោះងក់ក្បាលបែបយល់ស្រប ចឹងសោះបានជាពួកគេហាក់ដូចជាធ្លាប់ស្គាល់គ្នាខ្លាំងណាស់ ដឹងទេ?សកម្មភាពដ៏សែនស្អិតរមួតរបស់ពួកគេ បើទោះបីជាមិត្ត ក៏នាយនៅតែមានអារម្មណ៍ថាហួងហែងថេហ្យុងដូចដើម។
" ចឹងខ្ញុំទៅវិញសិនហើយ បើថេហ៍ភ្ញាក់ប្រាប់គេផង "
" អូខេ!!លាហើយ " នាយកំលោះពាណិជ្ជករបញ្ចេញស្នាមញញឹមស្រាលស្រទន់ មុននឹងទាញទ្វារបិទរួចក៏ដើរមកយកទូរស័ព្ទដើម្បីCallឲ្យសាន់ត្រាទិញសម្លៀកបំពាក់ឲ្យនាយ និងប្រាប់បុគ្គលិកឲ្យរៀបចំអាហារដូចគ្នា ព្រោះនេះម៉ោង8ជាងទៅហើយ បើប្រពន្ធនាយភ្ញាក់ច្បាស់ជាឃ្លានមិនខាន។
" ថេហ៍ហា៎... " សំនៀងផ្អែមពិរោះដែលនាយកំលោះមិនធ្លាប់ហៅកន្លងមក ស្រាប់តែស្រដីឡើងដាស់កាយតូចកម្ចិលឲ្យភ្ញាក់ពីគេងភ្លាមៗ ។ ថេហ៍លើកដៃមកញីភ្នែក ពត់ពែនខ្លួនតិចៗ កាយវិការហាក់បីដូចជាកូនខ្លាតូចទើបនិងកើតទាក់ទាញឲ្យជុងហ្គុកមុខញញឹមរីកដូចគ្រាប់ជី ។
សឺត* ទ្រាំមិនបានទេ ជុងហ្គុកសង្កត់បបូរមាត់លើបបូរមាត់ថេហ្យុងទាំងក្ដីក្រឺតខ្នាញ់
" ហ៊ឹម...លោក? " ត្របកភ្នែកបើកចេញពីគ្នា បង្ហាញឲ្យឃើញផ្ទៃមុខសង្ហារដូចទេវបុត្រ រក្សាគម្លាតពីផ្ទៃមុខគេមិនដល់មួយធ្មប់ដៃផង ។ កាយតូចបង្ខិតខ្លួនទៅម្ខាង គេចចេញពីផ្ទៃមុខកំពូលព្រានភ្លាមៗ។
" មានឈឺត្រង់ណាឬអត់? " មើលចុះ!កាយវិការរបស់នាយពិតជាទន់ភ្លន់ សម្ដីផ្អែម យកចិត្តទុកដាក់ ខុសពីយប់មិញដាច់ វារំជួយឲ្យក្រឡង់ភ្នែកថេហ្យុងបើកក្រឡោតសម្លឹងមើលទៅគេទាំងហួសចិត្តនិងមិនគួរឲ្យជឿ។
" មិនចង់និយាយក៏មិនអីដែរ ឃ្លានឬអត់? " នាយនៅតែបន្តជម្រិតសួរ ខណៈថេហ្យុងក៏នៅតែបន្តជ្រួញចិញ្ចើម អារម្មណ៍ខឹងសម្បារ អន់ចិត្តជាមួយទង្វើដ៏សែនព្រៃផ្សៃរបស់នាយកាលពីយប់មិញក៏រសាត់អស់ ហេតុអ្វីគេអត់ខឹងនាយ?
" គឺ...ឃ្លាន " កាយតូចពោលឡើងខ្សាវៗ ព្យាយាមបម្រាស់ខ្លួនតិចៗប៉ុន្តែព្រះអើយយ គេកម្រើកខ្លួនមិនកើតនោះទេ។
" ចឹងមោះ "
" អេ!!ធ្វើស្អី? " ថេហ៍ស្លន់ស្លោរ ក្ដាប់ភួយរុំជាប់រាងកាយខណៈពេលនាយកំលោះងើបឡើងប្រុងនិងទាញភួយចេញពីគេ ។
" ក្រែងទៅងូតទឹកមិនអីចឹង? "
" ខ្ញុំដើរបាន " សុខចិត្តកុហកនាយក៏វាគ្រាន់បើជាងឲ្យគេបីខ្លួនទាំងសភាពបែបនេះដែរ
" ខ្ញុំដឹងថាឯងដើរមិនបានទេ "
" ចឹងជួយយកកន្សែងឲ្យខ្ញុំបន្តិចមក " ថេហ៍ទទូចអង្វរករជាមួយទឹកមុខលន់តួ ប៉ុន្តែមិនបានធ្វើឲ្យនាយអាណិតនោះទេ ។
" ខ្មាស់អី ប្ដីខ្លួនឯងសោះ "
" ប៉ុន្តែលោក-ហ្អឿយ " ថេហ្យុងដកដង្ហើមធំបិទភ្នែក ប្រឹងប្រកែកតវ៉ាជាបុរសផ្ដាច់ការ ប៉ុន្តែលទ្ធផលដែលទទួលភាគច្រើនតែងតែបរាជ័យឲ្យរាល់តែលើក។ ជុងហ្គុកស្ញោចស្នាមញញឹមចុងមាត់នូវអាការៈអៀនប្រៀនរបស់កាយតូច មុននឹងសម្រេចចិត្តបីគេទៅបន្ទប់ទឹក រួចក៏ចេញមកវិញដោយសារតែឮសម្លេងគេមកចុចកណ្ដឹង។
រាងយូរបន្តិចទើបជុងហ្គុកត្រឡប់មកវិញ ដោយសារសាន់ត្រានិងបុគ្គលិកលើកអាហារមកដល់ព្រមគ្នា ។ សាន់ត្រាក៏បានប្រាប់នាយថាលោកជំទាវឌីអេនខលមករក ព្រោះទូរស័ព្ទនាយអស់ថ្មទើបខ្ចីទូរស័ព្ទសាន់ត្រាខលទៅនិយាយកុំឲ្យគាត់បារម្ភ។
ចូលមកដល់ខាងក្នុងវិញ ជុងហ្គុករៀបអាហារដាក់លើតុទើបដើរមកលើកបីកាយតូចមកញាុំអាហារជាមួយគ្នា ដោយថេហ៍មានអាវខ្លុំពាក់រួចហើយ។
" អេ!លោក ហេតុអ្វីដាក់ឲ្យខ្ញុំអង្គុយលើភ្លៅ? " ថេហ្យុងច្រឡោតចេញពីរង្វង់ដៃមនុស្សមាឌតូចធំ រើកញ្ឆេងកញ្ឆោងខ្លាំងៗ និងបង្ខិតរាងកាយមកមុខបន្តិច ត្បិតកញ្ចឹងករត្រូវកំលោះពាណិជ្ជករថើបថើរៗពីក្រោយ។
" ញាុំទៅ!! " ដោយសារតែមិនចង់ប្រើធម៌ក្ដៅជាមួយ ជុងហ្គុកក៏ខ្ជឹលនិយាយច្រើនប៉ុន្តែកម្លាំងដៃនៅតែបន្តឱបរឹតចង្កេះកាយតូចជាប់មិនរបេះ។
" តែខ្ញុំចង់អង្គុយលើកៅអី " កាយតូចប្រកែកតវ៉ាមិនព្រមសម្របតាម គិតអី?កៅអីទំនេរក៏មាន ពួកគេមិនមែនជាប្ដីប្រពន្ធដែលស្រឡាញ់គ្នាឯណា?
" បើមិនស្ដាប់តាមខ្ញុំ តុបាយនេះប្រាកដក្លាយជាតុញាុំឯងមិនខាន " នាយគំហកជាមួយទឹកមុខដាក់សម្ពាធ បណ្ដាលឲ្យកាយតូចបាក់ស្បាត ខ្លបខ្លាចនិងក្រសែរភ្នែកត្រជាក់ល្អូករបស់នាយជាខ្លាំង បើទោះបីមិនបានបែរទៅប្រឈមគ្នា ប៉ុន្តែត្រឹមខ្យល់ដង្ហើមក្ដៅគគុកហោះមកប៉ះកញ្ចឹងករខាងក្រោយក៏អាចបញ្ជាក់ពីអារម្មណ៍គុំគួននិងភាពគួរឲ្យខ្លាចរបស់គេដូចគ្នា។
" ចូលចិត្តតែគម្រាម " ថេហ្យុងពេបមាត់ចុះក្រោម ដៃចាប់កាន់ស្លាបព្រាដួសអាហារញាុំទាំងអារម្មណ៍ជូរចត់ពិបាកលេប សន្យានិងខ្លួនឯងហើយ ទោះខឹងនាយយ៉ាងណាក៏មិនបង្អត់អាហារខ្លួននោះដែរ។
" ទន់ភ្លន់ហើយ បានការទេ? " មានមើលចរិកខ្លួនឬអត់?និស្ស័យចូលចិត្តឲ្យតែគេស្រែកសម្លុត ដាក់គំហិតទើបឈ្មុលខ្លួនទៅរកទង់ជ័យសរ ពេលគេដកថយកាលណាក៏រើបម្រះមើលតែក្រុមប្រឆាំងបះបោល។
" ...... " ថេហ្យុងមិនមាត់ បញ្ឈប់ការជជែករបៀបបង្កជម្លោះ បន្តញាុំអាហារយ៉ាងស្ងៀមស្ងាត់លែងខ្វាយខ្វល់ជាមួយស្វាមុីកុងត្រាមហាផ្ដាច់ការម្នាក់នេះ។
ជុងហ្គកគ្រលាស់ចុងអណ្ដាតមកទល់សាច់ថ្ពាល់ ក្រឺតខ្នាញ់និងថ្ពាល់ប៉ោងៗរបស់ថេហ្យុងដែលញាត់ឡើងណែនមិនខុសពីនំប៉ាវ ប៉ុន្តែនំប៉ាវមួយនេះកាន់តែញាុំកាន់តែឃ្លាន កាន់តែឃ្លានកាន់តែមិនចង់ឈប់។ ភ្លាមៗកំលោះសង្ហារបង្វែរដៃស្រឡូនកាយតូចដែលប្រុងញុកអាហារចូលមាត់របស់គេមកដាក់មាត់របស់ខ្លួនវិញ។
" អេលោក...ឆ្កួតទេអ្ហេស? " ថេហ្យុងដកស្លាបព្រាចេញពីមាត់នាយមួយទំហឹង ឡប់សតិមែនទេ?ហេតុអ្វីចូលចិត្តធ្វើចរិកប្លែកៗចម្លែកៗមើលតែពពួកអេលៀនយកស្បែកមនុស្សមកពាក់បែបនេះ?
" បញ្ចុកខ្ញុំផង ខ្ញុំមិនទាន់បានញាុំអីដូចគ្នា "
" បើលោកដាក់ខ្ញុំឲ្យអង្គុយលើកៅអី លោកក៏ញាុំខ្លួនឯងបាន "
" បញ្ចុកខ្ញុំ!! " អស់ស្លូត នាយបន្លឺសម្លេងជាមួយសម្ដីត្រជាក់ស្រេបព្រឺបះរោមក្រញាង ។ មាណព្វចាប់បង្វែរកាយតូចឲ្យអង្គុយច្រកគាវពីលើវិញ ខណៈថេហ្យុងមានតែខំមាត់សង្កត់ចិត្ត ធ្វើតាមអ្វីដែលគេបញ្ជាប៉ុណ្ណោះ ព្រោះទឹកមុខនេះហើយ សម្ដីបែបហ្នឹងហើយ បណ្ដាលឲ្យគេឈឺខ្លួនមិនទាន់បាត់ផង។
" អឹម...មែនហើយ សៀវចាន់មិត្តរបស់ឯងបានមករក "
" សៀវចាន់?គេមកមានការអី? "
" មិនដឹង ខលសួរគេខ្លួនឯងទៅ "
បន្ទាប់ពីនោះពួកគេទាំងពីរអង្គុយញាុំអីជាមួយគ្នារហូតទាល់តែរួចរាល់ ថេហ្យុងបានស្លៀកពាក់ត្រឹមត្រូវនិងមកគេងលេងលើសាឡុងតែក៏មានមេរំខានចូលមកគេងពីលើ ។ ថេហ៍ក៏បានទាក់ទងទៅសៀវចាន់ ដោយសៀវចាន់មានបំណងចង់នាំថេហ៍ដើរលេងជាមួយគ្នា ព្រោះស្អែកនេះគេត្រូវត្រឡប់ទៅកូរ៉េវិញហើយ ។ពេលរសៀលថេហ្យុងនិងជុងហ្គុកបានទៅដើរលេងជាមួយសៀវចាន់ជាច្រើនកន្លែងគួរសម រូបភាពទាំងអស់ក៏ត្រូវបានផ្ដិតជាប់ជាច្រើនសន្លឹកដូចគ្នា អ្នកតាមដានប្រហែលជាអាចនិងក្អួតឈាមព្រោះគម្រោងការមិនសម្រេចតាមបំណងដែលប៉ងទាល់តែសោះ។ស្អី??ឃើញរូបប្រពន្ធឱបគ្នាជាមួយប្រុសផ្សេង បណ្ដើរគ្នាចូលសណ្ធាគារ ជូនមកផ្ទះម៉ោង11យប់ ស្អែកឡើងក៏ដើរលេងសើចសប្បាយធ្វើដូចគ្មានរឿងអ្វីកើតឡើងទៅវិញ??ពួកគេស្អិតរមួតបែបនេះតាំងពីពេលណា??
" អ្ហាយ...នេះកើតអី?ហេតុអ្វីមិនឈ្លោះគ្នា?ហេតុអ្វីក៏ទៅជាបែបនេះ?ហុឹស...យើងមិនព្រមជាដាច់ខាត !! សប្បាយណាស់មែនទេ?ខ្ញុំនិងឲ្យពួកឯងលែងលះគ្នាឲ្យបាន ចាំតែមើលទៅ " ម៉ារៀហ៍ស្រែកទម្រាំជើងពេញបន្ទប់សម្រាករបស់នាង ក្រោយជាងថតរូបសម្ងាត់ដែលនាងបានជួលឲ្យទៅតាមដានថេហ្យុងនោះបានផ្ញើររូបថតគេមកបែបនេះ ។ ចំណាយលុយមួយគំនរ ចុងក្រោយពួកគេមិនឈ្លោះគ្នាទៅវិញ?ឬមួយ...នាងត្រូវចេញទៅធ្វើវាដោយផ្ទាល់??TO BE CONTINUE.....🦋🐾
ម៉ារៀហ៍គ្នាខកចិត្តហើយ បើមិនចង់ឲ្យអ្នកសរសេរខកចិត្តដែរ ជួយចុចអាផ្កាយៗផងន៎!!🤓✌️
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...