EP 41 : ពួកយើងទាក់ទងគ្នាទៅ

5K 591 27
                                    

     បន្ទាប់ពីបានជូនថេហ្យុងទៅដល់ផ្ទះ ជីមីនក៏រហ័សខលហៅណាយ៏ឲ្យមកជួបគ្នានៅហាងកាហ្វេមួយដើម្បីពិភាក្សារឿងមួយចំនួនដែលគេចង់ដឹង ក៏ដូចជាចង់ជួយមិត្តផង ឃើញគេយំក្ដោបទូរស័ព្ទជាប់មិនរបេះ ហើយទូរស័ព្ទក៏ជារបស់ម៉ារៀហ៍ទៀតសោតទើបអាល្អិតសន្មតថានេះប្រាកដជាជម្លោះទាស់ទែងរវាងនាយតូចនិងប្អូនមិនខាន។
     " ណាយ៏ ខាងនេះ!! " ជីមីនលើកដៃជាសញ្ញាទើបណាយ៏ប្រញាប់ដើរមកកាន់តុអាល្អិតដែលស្ថិតនៅខាងក្រៅនិងមិនសូវមានមនុស្សប៉ុន្មានទេ។
     " តើថេហ៍យ៉ាងម៉េចទៅហើយ?យើងភ័យស្ទើរស្លាប់ពេលដែលឯងខលមកប្រាប់យើងបែបនេះ " ទម្លាក់ខ្លួនអង្គុយលើកៅអីទល់មុខនាយតូចជីមីនភ្លាម កំលោះណាយ៏រហ័សហារស្ដីពីអារម្មណ៍ខ្លួនប្រាប់ទៅមិត្តសម្លាញ់ភ្លាម ថ្ងៃនេះគួរណាស់តែបន្ទោសអាបុិព្រានវិចតូទើបត្រូវ បើគេនៅធានាថាថេហ្យុងនិងគ្មានរឿងបែបនេះកើតឡើងមកលើគេនោះទេ។
     " កំពុងសម្រាកនៅផ្ទះ "
     " មែនហើយ ឯងថាដឹងតម្រុយពីរឿងនោះ? "
     " អឹម...ចាំបន្តិច " បញ្ចប់ការសន្ទនានាយតូចរហ័សទាញយកទូរស័ព្ទនោះចេញមកនិងបើកមើល រូបភាពតាំងអេក្រង់ជារូបម៉ារៀហ៍ ប៉ុន្តែតើមានរឿងអីកើតឡើងឲ្យពិតប្រាកដ?ម៉េចបានជាថេហ៍ក្ដាប់ទូរស័ព្ទនេះជាប់បានល្អខ្លាំងម្ល៉េះ?
     " ស្រីកញ្ជ្រោងម៉ារៀហ៍?យកមកធ្វើអី?ឆាប់ទុកភ្លាម គ្រាន់តែឃើញរូបថតយើងក៏ចង់ទះឲ្យខ្ទិចទេ "
     " មិនមែនទេ ស្ដាប់យើងនិយាយឲ្យអស់សិន " រាងតូចជីមីនប្រញាប់និយាយហេតុការណ៍ដែលគេដឹងបន្តិចបន្តួចពេលបានសួរបុគ្គលិកនៅជាន់នោះ ពួកគេប្រាប់ត្រួសៗប៉ុណ្ណោះ គឺឮសម្លេងឈ្លោះគ្នាខ្លាំងៗនៅអូហ្វីសម៉ារៀហ៍ បន្ទាប់មកពេលឃើញជុងហ្គុកមកមួយភ្លែតក៏បីនាងកាត់មុខគ្រប់គ្នាហាក់មិនខ្មាស់។
     " យើងថាប្រាកដជាល្បិចស្រីមុខក្រាស់នេះមិនខាន ព្រះអើយ!!បើយើងបាននៅដែរច្បាស់ជាទះនាងឲ្យវៀចថ្គាមមិនខាន " ណាយ៏និយាយបណ្ដើរក៏ធ្វើកាយវិការបណ្ដើរ ស្របពេលជីមីនបែរជាកំពុងតែចុចចូលមើលក្នុងទូរស័ព្ទនាងតូចក៏ប្រទះឃើញសារចម្លែកៗជាច្រើន ព្រមទាំងការផ្ញើររូបភាពទៅនរណាម្នាក់ដែលអាថ៌កំបាំងទៀត មិនចាំយូរជីមីនក៏បក់ដៃហៅណាយ៏ឲ្យមកជួយមើល។
     " ឈប់កាយវិការទៀតទៅ មកជួយមើលបន្តិច លេខនេះឯងស្គាល់ទេ? "
     " លេខនេះដូចប្រហែលៗ...ឈប់ ចាំយើងសាកខលទៅសិន " នាយតូចទាញយកទូរស័ព្ទចុចខលទៅលេខនោះយ៉ាងលឿន បន្តិចក្រោយមកទើបមានអ្នកលើក។
     « ហាឡូ!អ្នកណាគេ? »
     " លោកជុង?ជាលោកជុងមែនទេ? " ណាយ៏បើកភ្នែកធំៗច្រឡោតសួរខ្សែរយៈម្ខាងទៀតបែបចង់បញ្ជាក់ពីសំឡេង ត្បិតគេអាចចាំបានខ្លះដែរ មិនមែនខ្សោះពេកនោះទេ។
     « ត្រូវហើយគឺខ្ញុំ លោកជា.... »
     " ណាយ៏ គឺខ្ញុំមិត្តរបស់ថេហ៍នោះអី "
     « អរ..ណាយ៏ តើមានអីឬ? »
     " គ្មានអីទេ ជម្រាបលា " ទឺត*
     " ជាបងប្រុស?ស្លាប់ ចឹងមានតែ...ម៉ារៀហ៍ព្យាយាមបំបែកថេហ៍និងបងប្រុស? " ជីមីន
     " វាជាការពិត?? "
     " ប៉ាអ៊ុំ? " ណាយ៏និងជីមីនឧទានឡើងព្រមគ្នាដោយសេចក្ដីភ្ញាក់ផ្អើលនិងងាកទៅមើលលោកឌីអេនបោះជំហ៊ានមកកាន់តុរបស់ពួកគេជាមួយទឹកមុខគួរឲ្យខ្លាច ។
     " អ៊ុំសួរថា តើវាជាការពិតមែនទេ? " ឆ្លើយអីបានបើអណ្ដាតវាគ្រលាស់មិនចេញផងនោះ? ណាយ៍និងរាងតូចជីមីនងាកមកសម្លឹងមុខគ្នាភ្លឹសៗ ព្រមទាំងលេបទឹកមាត់ដោយក្ដីរន្ធត់ មកដល់ដំណាក់កាលនេះហើយបើមិនប្រាប់ប្រាកដជាវេទនាមិនខាន។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now