EP 37 : ខ្ញុំស្រឡាញ់លោក ប្រុសឆ្កួត

5.2K 572 8
                                    

     ទម្រាំតែនាយអាចអូសថេហ្យុងចូលមកអង្គុយក្នុងឡានបាន កំលោះពាណិជ្ជករចំណាយកម្លាំងមិនតិចនោះទេ មនុស្សធ្លាប់តែមុឺងម៉ាត់មានសណ្ដាប់ធ្នាប់ដល់ប្រែខ្លួនសឹងតែ360°ព្រោះសារជាតិសូរ៉ាបែបនេះ វារំញោចឲ្យនាយសង្ហារឈឺក្បាលមិនតិចដូចគ្នា។ នៅតាមផ្លូវថេហ្យុងរំអុក រករឿងនាយមិនឈប់ ព្រមទាំងស្រែកច្រៀងអាឡូអាឡាពេញក្នុងឡាន មិនអាសូរដល់ទ្រូងនាយបន្តិចសោះ។

     ភូមិគ្រឹះអូលីវៀហ៍...

     ជុងហ្គុកបោះជំហ៊ានចូលមកក្នុងផ្ទះដោយក្នុងដៃមានបីរាងតូចដែលកំពុងតែនិយាយមិនចេះហត់សោះប៉ុន្តែនាយមិនបានតបតទើបថេហ៍ក៏មិនបានដឹងថាអ្នកយកគេមកផ្ទះគឺជាស្វាមីរបស់គេ។ ឡើងមកដល់បន្ទប់ នាយដាក់ឲ្យគេគេងលើគ្រែមុននឹងចាប់ផ្ដើមដើរមកដោះស្បែកជើងគេចេញ។
     " អ្ហឹក..នេះ..លោកប្ដីមែនទេ? " រាងតូចបើកភ្នែកមិនចង់រួច គេងើបអង្គុយនិងរំកិលខ្លួនមកជិតនាយកំលោះព្រមទាំងលើកដៃមកក្រសោបផ្ទៃមុខនាយទៀតផង ។ គេចាំបានថានេះជាក្លិនបន្ទប់របស់គេ ដូច្នេះអ្នកដែលយកគេមកដល់ទីនេះច្បាស់ជាប្ដីគេដូចគ្នា។
     " អឹម...ឯងស្រវឹងហើយ គេងទៅ " ជុងហ្គុកព្យាយាមគេចពីក្រសែរភ្នែករាងតូច និងគ្រវាស់ដៃគេចេញពីខ្លួនប៉ុន្តែថេហ្យុងហាក់មិនស្ដាប់ទាល់តែសោះ។
     " ខ្ញុំអត់ស្រវឹងទេ ជុងហ្គុកជាប្ដីខ្ញុំ "
     " ខ្ញុំដឹងហើយ "
     " លោកដឹងទេ ថាលោកនៀកវាអាក្រក់ប៉ុណ្ណា? មនុស្សផ្ដាច់ការ និយាយស្ដីអាងតែគម្រាម សក់វែងគួរឲ្យស្អប់ មុខដូចឡប់មិនសង្ហារនោះទេ លោកឯងចាញ់បងដេហ៊ុនខ្ញុំឆ្ងាយណាស់ " គ្រាន់តែឮរាងតូចសសើរពីដេហ៊ុនភ្លាមនាយចាប់ផ្ដើមក្ដៅឆេវ ផ្ទៃមុខឡើងក្រហមជាងអ្នកស្រវឹងទៅទៀត ។ កាយវិការរញ៉េរញ៉ៃខុសគោលការណ៍រួមជាមួយសម្ដីអាណាមិកព្រោះតែបានទឹកប្ដូរនិស្ស័យជ្រាបចូលខ្លួនបណ្ដាលឲ្យថេហ្យុងធ្លោយនិយាយពាក្យការពិតចេញមកទាំងស្រុង ។
     " ហើយយ៉ាងម៉េច? " នាយលើកចិញ្ចើមសួរដោយមិនងាករេទៅណានោះឡើយ ពោលគឺសម្លឹងចំក្រសែរភ្នែកបើកព្រឹមៗរបស់រាងតូចតែម្ដង។
     " បងដេហ៊ុនខ្ញុំជាមនុស្សទន់ភ្លន់ អ្ហឹក..សម្ដីផ្អែមពិរោះ គួរឲ្យចង់ស្ដាប់ តែ..លោកវិញណា មាត់ឆ្កែច្បាស់ណាស់ ខ្ញុំ..ស្អប់ខ្លួន..ឯងដែលមិនអាចស្រឡាញ់បងដេហ៊ុន បែរជាទៅស្រឡាញ់អាប្រភេទមនុស្សដូចលោកទៅវិញ ប្រុសចង្រៃ ប្រុសឡប់លោកដឹងទេ? " ស្របនិងការនិយាយស្ដីស្ដាប់សឹងតែមិនយល់ន័យរបស់គេ បែរជាបំផុសស្នាមញញឹមលើបបូរមាត់មានមន្តស្នេហ៍ទៅវិញ ជុងហ្គុកប្រើក្រសែរបង្កប់តម្លៃផ្ចង់ទៅរកមនុស្សមាឌតូចទាំងក្រឺតខ្នាញ់ ដំបូងជេរស្ដីគេមិនបាត់មួយម៉ាត់ចុងក្រោយបែរជាសារភាពថាស្រឡាញ់គេទៅវិញ ចំមែន ក្មេងនេះ!!
     " ជុងហ្គុក ខ្ញុំស្រឡាញ់លោក ប្រុសឆ្កួត " រាងតូចស្រដីឡើងខ្សាវៗទើបបង្ខិតមុខសន្សឹមៗទៅរកបបូរមាត់ជុងហ្គុក កម្រើកវាតិចៗទាំងគ្មានបទពិសោធន៍សូម្បីតែបន្តិច តែមានដឹងទេ?ការមកឲ្យដៃនាយបែបនេះ បើទោះជានាយដឹងថាគេស្រវឹងក៏ហាមអារម្មណ៍ខ្លួនឯងពុំជាប់នោះដែរ ដូច្នេះមានតែកំដរគេលេងឲ្យស្វាងទៅចុះ។
    
     ព្រឹកថ្ងៃថ្មី...ដោយសារតែថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ប្ដីប្រពន្ធមួយគូរនេះគេងជាមួយគ្នាទាល់តែម៉ោងជិត9ទើបភ្ញាក់ ម្យ៉ាងព្រោះយប់មិញរាងតូចអស់កម្លាំងផងគួបផ្សំនិងជាតិស្រាចូលខ្លួនទៀតសោត ទើបអាល្អិតមិនងាយភ្ញាក់ចេះតែសំងំដេកឲ្យធូរស្បើយនៅការឈឺក្បាល។
     " នេះ ចុះមកហើយឬ?គេងយូរទាំង2តែម្ដង " អ្នកស្រីឌីអេនបោះសំនួរបង្កប់ពាក្យពេជន៍ចាក់ដោតច្រាលឲ្យមាណព្វដែលកំពុងតែឈានជើងចុះពីលើកាំជណ្ដើរត្រូវបង្ហាញទឹកមុខហួសចិត្តរួចក៏ដើរមកជិតគាត់តែម្ដង។
     " កូនប្រសារសំណព្វម៉ាក់មិនស្រួលខ្លួនទៅវិញទេ "
     " ថេហ៍ឈឺទៀតហើយឬ?ទៅពេទ្យឬអត់? " អ្នកស្រីទម្លាក់IPadចុះងាកមុខមកមើលកំលោះជើងល្អ ឈរសំញែងឬកពារជាម្ចាស់ផ្ទះតាមទម្លាប់។
     " ថេហ៍ប្រាប់ថាឈឺក្បាល វិលមុខ ចង់ក្អួតអីបែបនេះ "
     " ចាញ់កូនទេដឹង? "
     " ម៉ាក់.... " ជុងហ្គុកជ្រួញចិញ្ចើមស្រដីហៅសព្វនាមអ្នកជាម្ដាយទាំងបង្អូសសម្លេង គិតទៅគិតមកនិយាយគ្នាជាមួយគាត់លើកណាចេះតែយករឿងកូនមកនិយាយគ្រប់ពេល។
     " មែនហើយ ម៉ាក់ទៅមើលកូនប្រសារម៉ាក់សិន ចាញ់កូនដំបូងផង តិចដួលសន្លប់បានអ្នកណាជួយ? " ព្រះ!!ចាត់ទុកជារឿងកំប្លែងសម្រាប់ជាសំណើចពេលព្រឹកដែរទេនៀក?...អ្នកស្រីរហ័សងើបឈរបម្រុងនិងដើរឡើងទៅបន្ទប់ដើម្បីមើលថែរាងតូចប៉ុន្តែក៏ត្រូវជុងហ្គុកនិយាយបញ្ឈប់គាត់ភ្លាមៗ។
     " ចាញ់កូនយ៉ាងម៉េច ថេហ៍ជាប្រុសណាម៉ាក់!! "
     " មិនមើលព័ត៌មានទេឬ?មនុស្សប្រុសក៏អាចពពោះបានដែរ "
     " យ៉ាងណាក៏ថេហ៍មិនបានចាញ់កូននោះទេ យប់មិញនេះគេទៅជប់លៀងជាមួយមិត្តហើយបានផឹកស្រាបន្តិចបន្តួចទើបឈឺបែបនេះ "
     " មិនមែនចាញ់កូនពិតមែន? " អ្នកស្រីប្រញាប់សួរបញ្ជាក់ជាមួយទឹកមុខអស់សង្ឃឹម ខំសប្បាយអរដែលពួកគេអាចមានកូន ជាចំណងដៃស្នេហាក៏ដូចជាមានចៅទុកឲ្យគាត់ប្រលែងលេង តែគ្រប់យ៉ាងវាគ្រាន់តែជាការគិតខុសមួយពេលប៉ុណ្ណោះ។
     " មិនមែនទេ "
     " ហុើយ...តែយ៉ាងណាម៉ាក់ឲ្យជេសុីរៀបចំទឹកខ្ញីឲ្យថេហ៍សិន កូនឯងនេះប្រពន្ធឈឺទាំងមូលបែរជាចុះមកក្រោមធ្វើមិនដឹង យ៉ាប់មែន!! " អ្នកស្រីគ្រវីក្បាលបន្តិចទើបដើរទៅប្រាប់ជេសុីឲ្យជួយរៀបចំអ្វីៗដែលគាត់ត្រូវការ ខណៈនាយកំលោះបែរជាឈរអស់សំណើចនិងអត្តចរិកម្ដាយនាយស្រឡាញ់កូនប្រសារជាងកូនបង្កើត ។ គិតៗទៅតាំងពីមានថេហ្យុងមក នាយខុសគ្រប់ពេលទាំងអស់។
     ក្រោយពីធ្វើរួចរាល់ ជុងហ្គុកស្នើរខ្លួនសុំជាអ្នកលើកយកទៅឲ្យប្រពន្ធនាយវិញ ត្បិតមុនចេញមក កំលោះពាណិជ្ជករបានយកអាវសាមុីនាយមកពាក់ឲ្យថេហ៍ ដូច្នេះវាប្រាកដជាបង្ហាញស្នាមក្រហមជាំដុំៗលើកញ្ចឹងកររាងតូចមិនខាន ។ សម្រាប់នាយមិនបានខ្លាចម៉ាក់នាយឃើញ តែថេហ្យុងវិញច្បាស់ជារត់ជ្រែកទ្វីបប្រាកដណាស់។
     " ថេហ៍ហា៎... " នាយសង្ហារបន្លឺហៅសព្វនាមប្រពន្ធកុងត្រានាយស្រាលៗ បន្ទាប់ពីដាក់ទឹកខ្ញីទុកលើតុនិងដាក់បង្គុយអង្គុយជិតរាងតូច។
     " ហ៊ឹម... " មនុស្សមាឌតូចបម្រាស់រាងកាយ បើកភ្នែកសម្លឹងមើលផ្ទៃមុខជុងហ្គុកបន្តិច ទើបប្រាស់ខ្លួនគេងបែរខ្នងដាក់នាយវិញ។
     " ក្រោកឡើង ភ្លឺហើយ "
     " សុំគេងបន្តិចបានទេ? " នាយតូចទាញភួយមកគ្របក្បាល ស្រដីឡើងុលៗស្ទើរតែស្ដាប់មិនបាន ដោយសារតែឈឺក្បាលខ្លាំងពេក ងើបវិលៗ ទើបគេសម្រេចចិត្តគេងតែម្ដង។(និងហៃ លទ្ធផលផឹកមិនចេះគិត ផ្អែមចុះផ្អែមឡើង វេទនាតែខ្លួនឯង🌝)
     " មិនបាន ងើបមកផឹកទឹកខ្ញីសិនមក " ជុងហ្គុកទាញភួយចេញពីរាងតូចបណ្ដាលឲ្យអាល្អិតបង្ហាញទឹកមុខស្អុយមួយរំពេច ។
     " រំខាន!! " ធម្មតាមនុស្សតែឈឺប្រាកដជាម៉ួម៉ៅមិនខាន ក៏ដូចជាពេលនេះរាងតូចបញ្ចេញអត្តចរិកឆ្នាស់ឆ្នើម ទាមទារឲ្យមាណព្វគ្រវីក្បាលអស់សំណើច រហ័សចូលទៅជួយលើកកាយតូចឲ្យអង្គុយផ្អែកខ្នងនិងក្បាលគ្រែ។
     កំលោះម៉ាឡាកាំងទាញយកពែងដែលមានទឹកខ្ញីមកបញ្ចុករាងតូចជាមួយកាយវិការទន់ភ្លន់ ក្រោយពេលរួចរាល់នាយសុំជូនគេទៅងូតទឹកតែរាងតូចមិនព្រម ដោយបញ្ជាក់ច្បាស់ៗថាគេមិនកើតអីនោះឡើយ គេអាចដើរបានគ្រាន់តែមិញនេះឈឺក្បាលព្រោះផឹកស្រាច្រើនប៉ុណ្ណោះ។ឆ្លៀតពេលដែលរាងតូចកំពុងងូតទឹក ជុងហ្គុករហ័សចុះមកខាងក្រោមប្រាប់ឲ្យជេសុីរៀបចំអាហារ គាប់ជួននាយក្រឡេកឃើញសាន់ត្រាដើរកាត់ទីនោះ ទើបកំលោះសង្ហារមានរឿងត្រូវផ្តែផ្តាំគេតិចតួច។ទម្រាំតែឡើងមកវិញ ថេហ្យុងក៏ហើយល្មម ពេលនេះកំពុងអង្គុយមុខកញ្ចក់ផ្លុំសក់ដែលសើម។
     " ទុកត្រង់ហ្នឹងហើយ "
     " ចា៎អ្នកប្រុសធំ " អ្នកបម្រើស្រីម្នាក់រហ័សលើកថាសអាហារទៅទុកលើតុបន្ទាប់ពីទទួលបានការបញ្ជាពីសំណាក់នាយកំលោះ ដាក់រួចក៏ប្រញាប់ចាកចេញទៅបាត់។
     " ហេតុអ្វីលោកទៅយូរម្ល៉េះ? " ថេហ៍សម្លឹងមើលជុងហ្គុកតាមកញ្ចក់ខណៈដៃមមាញឹកសម្ងួតសក់គេជាមួយម៉ាសុីនយ៉ាងញាប់ដៃ។
     " គិតថាខ្ញុំទៅជួបស្រី? " ស្របនិងការនិយាយស្ដីភ្ជាប់និងស្នាមញញឹមចុងមាត់ នាយសង្ហារបោះជំហ៊ានមកឈរក្រោយខ្នងរាងតូច។
     " ជួបឬអត់ជារឿងលោក " ថេហ៍ទម្លាក់ទឹកមុខចុះក្រោយពីនឹកឃើញដល់រឿងម្សិលមិញ យ៉ាងណាគេគ្មានសិទ្ធហាមនាយស្រាប់ទៅហើយ ទោះនាយចង់យកស្រីប៉ុន្មាននាក់ទៀតក៏គេមិនអាចនិងសូម្បីតែហារមាត់សុំឲ្យគេបញ្ឈប់ វាគ្មានថ្ងៃហ្នឹងនោះទេ។
     " ពិត? "
     " កុំមកឆាឆៅខ្ញុំ ទៅឲ្យឆ្ងាយ " ថេហ៍ស្រែកដេញនាយដោយមុខក្រញ៉ូវ មុននឹងទម្លាក់ម៉ាសុីនផ្លុំសក់ទុកលើតុ ងើបឈរអស់កម្ពស់ដើម្បីគេចពីសំនួរឆ្កួតឡប់គ្មានចម្លើយពិតប្រាកដរបស់នាយ។
     " ចឹងខ្ញុំទៅរកស្រីហើយ "
     " ទៅឲ្យបាត់ទៅ!! " កំលោះតូចងាកក្រោយស្រែកគំហកដាក់ជុងហ្គុក ទើបដើរទន្ទ្រាំជើងតាំងៗសម្ដៅមកតុអាហារជាមួយអារម្មណ៍ក្ដៅក្រហាយ នៅមិននៅចូលចិត្តមកញ៉ោះគេជាមួយរឿងអត់ប្រយោជន៍បែបនេះខ្លាំងម្ល៉េះ?
     " អេហេ..ហេតុអ្វីចាំបាច់ច្រឡោតដល់ថ្នាក់នេះ?ប្រច័ណ្ឌអ្ហេស? " នាយស្រដីឡើងបៀមជាប់និងស្នាមញញឹមរីករាយ នាយនៅមិនភ្លេចប្រយោគដែលរាងតូចនិយាយថាស្រឡាញ់នាយនៅឡើយទេ ពិតជាចង់ឮគេនិយាយពេលគ្មានជាតិស្រាចូលខ្លួនណាស់ ប៉ុន្តែគេដឹងថារាងតូចក្បាលរឹងមិនគ្រប់ បន្ថែមមាត់ដុំថ្មចូលទៀតដូច្នេះបើគ្មានគម្រោងការវានិងគ្មានលទ្ធផលនោះទេ។
     " ខ្ញុំនេះអ្ហេសប្រច័ណ្ឌលោក?វាគ្មានផ្លូវជាដាច់ខាត "
     " តិចថាប្ដីទៅជួបស្រី ប្រពន្ធលួចយំដេកហូរទឹកភ្នែក ឈឺចិត្តស្អិតទ្រូងទៅ "
     " ឈប់និយាយភ្លាមទៅ លោកមិនចេះហត់ទេឬយ៉ាងម៉េច? "
     " មិនហត់ "
     " តែខ្ញុំវាហត់ "
     " មកពីលើកដំបូងវាបែបហ្នឹងហើយ "
     " ន៎ែ...ប្រុសចង្រៃ លោកនិយាយអី? " ថេហ្យុងបង្ហាញថ្ពាល់ក្រហម បិទភ្នែកខាំមាត់មិនហ៊ានស្រម៉ៃនូវរឿងរ៉ាវកាលពីយប់ ។
     " គិតអី? " ជុងហ្គុកអស់សំណើច
     " គ្មានទេ "
     " នៅថាអត់ទៀត?ថ្ពាល់ក្រហម មិនហ៊ានប្រឈមមុខ ឈប់តមាត់ អេន៎ែ...ឬមួយលួចគិតពីរឿងយប់មិញ? "
     " អ្ហាយ...អាមនុស្សឆ្កួត រោគចិត្ត ចេញឲ្យឆ្ងាយទៅ ប្រុសចង្រៃ " ស្របនិងការនិយាយស្ដីថេហ្យុងងើបឈរដើរមកទាញខ្នើយយកទៅគប់រាងកាយនាយសង្ហារជាមួយអារម្មណ៍ខ្មាស់អៀន ។ ប៉ុន្តែជុងហ្គុកបែរជាឈរសើចធ្វើព្រងើយ ហាក់មិនឈឺស្កាបនិងខ្នើយទន់ៗទាំងអស់នោះឡើយ។
     " ខ្មាស់អី?ធ្វើដូចមិនដែលដេកជាមួយគ្នា? "
     " នៅមិនឈប់និយាយទៀត? "
     រំពេចនោះសម្លេងគោះទ្វារបង្អាក់សកម្មភាពឈ្លោះទាស់ទែងរវាងនាយនិងរាងតូចឲ្យរហ័សងាកសម្លឹងទៅមើលទ្វារមើលតែមានកុងតាក់បញ្ជា បន្តិចក្រោយមកទើបសម្លេងអ្នកក្រៅក៏បន្លឺឡើង។
     " អ្នកប្រុសធំខ្ញុំជេសុី "
     " មានការអី? "
     " អ្នកនាងលីអេមករកអ្នកប្រុស គាត់កំពុងតែអង្គុយចាំអ្នកប្រុសធំនៅខាងក្រោមចា៎ " គ្រាន់តែឮថាមានមនុស្សស្រីមករកស្វាមុីខ្លួនភ្លាម អារម្មណ៍ក្ដៅក្រហាយលាយនិងអារម្មណ៍ហួងហែងចូលសន្ធិតក្នុងខ្លួនរាងតូចក្នុងពេលតែមួយ ស្របពេលក្រសែរភ្នែកបង្ខាំងអារម្មណ៍ចង់ហាមឃាត់កំលោះសង្ហារកុំឲ្យចេញទៅជួបនាង បាននិងកំពុងតែគ្របដណ្ដប់គេបណ្ដើរៗទៅហើយ ប៉ុន្តែ...
     " ប្រាប់នាងឲ្យចាំមួយភ្លែត ខ្ញុំចុះទៅឥឡូវហើយ "
     " ចា៎អ្នកប្រុសធំ " បន្ទាប់ពីនាងចាកចេញផុត នាយសង្ហាររហ័សបោះជំហ៊ានចុះទៅខាងក្រោមដោយមិនបានហៅរាងតូចទៅជាមួយ វាកាន់តែនាំឲ្យចិត្តថេហ្យុងនៅមិនសុខ អន្ទះអន្ទែងស្ទើរតែដាច់ម្រាមជើង ។
     " ចុះប្រសិនបើនាងនោះម្ញិកម្ញក់រំអួយសុំឲ្យគេទៅដើរលេងជាមួយនោះ?...មិនបានទេ យើងត្រូវទៅមើលសិន " អាល្អិតសម្រួលអារម្មណ៍មួយៗ រៀបនិងបោះជំហ៊ានចុះទៅតាមឃ្លាំមើលសកម្មភាពនាយកំលោះទៅហើយក៏ស្រាប់តែមានចិត្តមួយទៀតបើកឆាកសុំធ្វើជាអាជ្ញាកណ្ដាល បង្កើតគោលគំនិតកាត់ក្ដីឲ្យរាងតូចបញ្ឈប់ជំហ៊ាន បង្វែលទិសដៅមកតុអាហារវិញ ។ គេមិនអាចនោះទេ?ព្រោះគេគ្មានសិទ្ធ។
     " ហៃយ៉ា...មិនបាននោះទេ យើងជាប្រពន្ធគេ ប្រពន្ធឯណាទៅឲ្យប្ដីខ្លួនឯងដើរលេងជាមួយស្រីនោះ?មិនបានជាដាច់ខាត " បញ្ចប់ការសន្ទនា អឺអើតែឯងរួចមក CEOតូចច្រមិចប្រញាប់រត់មកបើកទ្វារបន្ទប់ភ្លាមៗតែម្ដង ប៉ុន្តែព្រះអើយ វត្តមានជុងហ្គុកនិងនាងតូចដែលឃើញលើកមុននោះនៅមុខបន្ទប់គេភ្លែត ព្រមទាំងហ៊ានបញ្ចេញស្នាមញញឹមមករកគេទៀត នាងម្នាក់នេះឡើងចាងខ្លាំងណាស់ ម្សិលមិញបានប្ដីគេថ្នាក់ថ្នមតែបន្តិចសោះ ថ្ងៃនេះទៅរំអួយស្អីខ្លះបានជានាយព្រហើននាំនាងមកជួបគេទៀត?ចង់ប្រកាសសង្គ្រាមអ្ហេស??

TO BE CONTINUE....🦋🐾

ជ័យអរ...ជ័យ សួរអរ...សួរ បើថ្ងៃនេះអ្នកអានមិនចុចអាផ្កាយៗឲ្យតើយើងគួរធ្វើបែបណា?...ទៅដុតផ្ទះចោលតែម្ដង....អររររររ!!😌

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now