រាងយូរបន្តិចទើបឡានម៉ូតូដូចជាស្ងាត់បណ្ដើរៗ ឃើញឱកាសល្អថេហ្យុងមើលឆ្វេងមើលស្ដាំមុននឹងបោះជំហ៊ានចាកចេញពីលើចិញ្ចើមថ្នល់ ដើរបានតែ4ជំហ៊ានប៉ុណ្ណោះ ឡានចតចោលពណ៌ខ្មៅក្រិបមួយគ្រឿងបោលយ៉ាងលឿនស្លេវសម្ដៅមករកថេហ្យុងក្នុងគោលបំណងចង់បំបុកតែម្ដង។
" ថេហ៍ប្រយ័ត្ន!!!!! " យ៉ុនហ្គីស្រែកគងរំពងលាន់ឮទៅដល់មនុស្សមាឌតូចឲ្យកម្រើកជើងមិនចង់ទៅមុខ ខណៈត្រចៀកក៏ប្រែជាហឹងលែងដឹងទិសតំបន់ ។ អាល្អិតព្យាយាមងាកទៅមើលឡានមួយគ្រឿងនោះជាមួយសេចក្ដីរន្ធត់រត់មកចូលក្នុងទ្រូង ស្ថិតក្នុងអំឡុងពេលនេះតើគេធ្វើអីបានក្រៅពីស្រែកនោះ??
" អ្ហាយ..... " ថេហ៍លើកដៃមកខ្ទប់ផ្ទៃមុខនិងឈរឆ្កឹងហាក់ដូចជាមនុស្សពិការ ភ្លាមនោះក៏ស្រាប់តែមាននរណាម្នាក់ចូលមកកញ្ឆក់ដៃគេអូសចេញមកគៀនថ្នល់គេចចេញពីឡាននោះបានសម្រេច ។
ក្រោយឡានបើកផុតទៅបាត់ យ៉ុនហ្គីបើកភ្នែកក្រឡោតសម្លឹងមើលទៅមនុស្សដែលបានជួយប្អូនជីដូនមួយខ្លួនសឹងតែមិនហ៊ានស្រម៉ៃថាមានរឿងនេះកើតឡើងទាល់សោះ មុននឹងប្រញាប់ឆ្លងផ្លូវសម្ដៅមករកថេហ្យុងតែម្ដង។
" ន៎ែ!!នៅឈរខ្ទប់មុខយូរទៀតទេ? " សម្លេងមួយប្រភេទបន្លឺឡើងដាស់កាយតូចឲ្យសន្សឹមៗងើបមុខងាកសម្លឹងមើលជុំវិញនោះជាលើកដំបូង នេះគេមិនទាន់ស្លាប់ទេអ្ហេស?ចឹង..តើអ្នកណាជាអ្នកមកជួយគេ?អ្នកណាហ៊ានមកប្រថុយជីវិតដល់ថ្នាក់នេះ? ឯបន្ទាប់មកទៀតក៏មើលទៅមនុស្សដែលបានជួយសង្គ្រោះខ្លួនគេចចេញពីសេចក្ដីមរណៈសិន។
" អេម..អេមមីឡា?? " ថេហ្យុងភ្ញាក់ព្រើតនិងបោះជំហ៊ានថយក្រោយហាក់ដូចជាមិនចង់ជឿនិងក្រសែរភ្នែករបស់គេនោះទេ ។ សត្រូវរបស់គេមួយទាំងមូលបែរជាមកជួយគេបែបនេះ?ឬមួយជាគម្រោងការរបស់នាង?
" ថ្ងៃក្រោយដើរឲ្យចេះបើកភ្នែកមើលផ្លូវផង ប្រយ័ត្នងាប់បាត់បានអ្នកណាមកឈ្លោះជាមួយយើងទៀត?ចំមែន!! " និយាយរួចអេមមីឡារហ័សបោះជំហ៊ានចាកចេញពីថេហ្យុងខណៈគ្រលៀសភ្នែកទៅឃើញយ៉ុនហ្គីឆ្លងផ្លូវមកដល់ទៅហើយ។
" ថេហ៍...តើឯងយ៉ាងម៉េចទៅហើយ? " នាយសង្ហារពិនិត្យមើលជុំវិញខ្លួនរាងតូចដោយក្ដីបារម្ភ រឹតតែស្រងាកចិត្តពេលដឹងពីហេរ៉ូពិតប្រាកដដែលបានជួយគេ។
" ខ្ញុំមិនអីទេ " បបូរមាត់កំពុងនិយាយស្របពេលខួរក្បាលកំពុងតែគិតនិងវិភាគវែកញែក រកហេតុផលមួយមកក្រសោបជាអត្ថបទសម្រាប់ឲ្យគេអានស្រាយរាល់ចម្ងល់ ។ ថេហ្យុងនិងនាងតែងមានជម្លោះមិនដែលលោះ ហាក់ដូចជាស្រមោចនិងកណ្ដូប តែនាងគិតយ៉ាងម៉េចបានជាមកជួយគេ??
" តើឯងជិតស្និទ្ធនិងអេមមីឡាតាំងពីពេលណា?ហេតុអ្វីនាង- "
" ខ្ញុំក៏មិនដឹងពីរឿងនេះដូចគ្នា ថានាងមានគោលបំណងអ្វីឲ្យប្រាកដ? " ធម្មតាទៅហើយ មនុស្សឈ្លោះប្រកែកគ្នារាល់ពេល ប្រាកដជាបន់ឲ្យម្នាក់ៗឆាប់ស្លាប់ នរណាៗក៏ដឹង ដល់ពេលនេះវាផ្ទុយស្រឡះទាំងស្រុង ឬមួយដូចពាក្យស្លោកគេចែងថា បើមិនវ៉ៃគ្នាម៉េចនិងអាចរាប់អានគ្នាជាមិត្ត?
" ចុះឡានមិញនេះ ឯងមានមើលមុខអ្នកក្នុងឡានឃើញឬអត់? "
" គឺ..មិនច្បាស់ទេ ព្រោះគេពាក់មួកខ្មៅនិងម៉ាសខ្មៅ "
" ថេហ៍...ឯងគ្មានសុវត្ថិភាពទេ ឥឡូវមានតែបែបនេះចុះ ទុកឲ្យបងជូនឯងទៅOV mall ចំណែកឡានបង បងឲ្យកូនចៅយកទៅទុកនៅរោងឈើក៏បាន "
" ប៉ុន្តែបងប្រុស- "
" សម្រេចថាបែបនេះហើយ " មិនខ្វល់ច្រើននាយសង្ហារយ៉ុនហ្គី អាល់ហ្វា សេនធើរីរហ័សអូសដៃថេហ្យុងមកកាន់ឡាននាយតូចដើម្បីជូនគេទៅផ្សារទំនើបនោះ ។ យល់ថាប្អូនខ្លួនទន់ខ្សោយថ្នាក់នេះ ចុះបើជិះៗតាមផ្លូវមានអ្នកស្កាត់វ៉ៃ តើនិងមានរឿងអ្វីកើតឡើងនៅពេលបន្ទាប់??
CITEȘTI
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...