" ពួកយើងទាក់ទងគ្នាទៅ " កំលោះពាណិជ្ជករផ្លាស់ប្ដូរសម្លេងមកជាស្រទន់មុននិងលោទៅចាប់ដៃទាំងពីររាងតូចមកកាន់ ទាមទារឲ្យបេះដូងអាល្អិតលោតញាប់ខុសចង្វាក់តែម្ដង វាដូចជាស្វាមីកំពុងតែសារភាពក្ដីស្រឡាញ់មកកាន់ភរិយាយ៉ាងអីចឹង ។
" ជុងហ្គុក ពួកយើងមិនអាច... "
" ហេតុអ្វី?ក្រែងឯងក៏សារភាពថាស្រឡាញ់ខ្ញុំដូចគ្នាមិនអីចឹង? " នាយសង្ហារចម្រិតសួរជាមួយកាយវិការដាក់សម្ពាធ អារម្មណ៍មិនអាចទ្រទ្រង់នូវការបដិសេធពីអ្នកខាងនោះបានឡើយ ។ ថ្វីត្បិតតែឮរាងតូចធ្លាប់និយាយថាស្រឡាញ់គេក៏ពិតមែន ប៉ុន្តែគេចង់ឲ្យថេរវេលានេះថេហ្យុងព្រមទទួលក្ដីស្រឡាញ់ពីគេវិញម្ដង ។
" ចុះកុងត្រា? " មនុស្សមាឌតូចលើកចិញ្ចើមសួរទាំងតឹងថប់ក្នុងដើមទ្រូង ក៏ដឹងហើយឮហើយថាកុងត្រាតែងដើរតួជាមេរោគរាតត្បាតឲ្យអាល្អិតព្យាយាមហាមអារម្មណ៍ខ្លួនគ្រប់ពេលកុំឲ្យស្រឡាញ់នាយរហូតមក ចុះមកទល់ពេលនេះប្រសិនបើកំលោះសង្ហារមកសារភាពចំៗថាស្រឡាញ់គេទៅហើយ តើឲ្យគេឆ្លើយប្រាប់បែបណា?
" វាគ្រាន់ជាក្រដាសមួយសន្លឹកប៉ុណ្ណោះ ដឹងឮត្រឹមអ្នកស្គាល់គ្នា ឬមួយអូនមិនស្រឡាញ់បងទេ? " នាយសង្ហារប្ដូរពីចាប់ដៃមកក្រសោបចង្កេះវិញម្ដង ខណៈសព្វនាមក៏ផ្លាស់ពីឯងមកជាអូន ទាមទារឲ្យអាល្អិតបើកភ្នែកសម្លឹងមើលនាយរបៀបនឹកស្មានមិនដល់។
" អូន? "
" អូនមិនពេញចិត្តទេឬ? "
" ប៉ុន្តែ ជុងហ្គុក "
" បងស្រឡាញ់អូន ថេហ៍... " គាំងទៀតហើយ ថេហ្យុងអើយយ!តើអាចបន្តជីវិតមើលឃើញថ្ងៃរះស្អែកឬអត់?
ពាក្យសម្ដីព្រាននារីហាក់វាយលុកប្រព័ន្ធប្រសាទមនុស្សមាឌតូចឲ្យបញ្ឈប់ត្រឹមវិនាទីនេះភ្លាមៗ ស្របពេលបេះដូងរបស់គេក៏ចាប់ផ្ដើមលោតញាប់ខុសចង្វាក់រំហួតមកដល់ថ្ពាល់ក្រពុំឲ្យឡើងកម្ដៅស្រឺតៗតែម្ដង។ចង់តបទៅវិញណាស់ថាអូនក៏ស្រឡាញ់បងដែរប៉ុន្តែអាអណ្ដាតចង្រៃបែរជាមិនសហការទាល់តែសោះ។
" ស្រឡាញ់បងឬអត់? " នាយសង្ហារព្រេចភ្នែកមួយៗ ក្នុងហឬទ័យចង់តែចាប់ក្រញិចរាងតូចដែលស្ថិតក្នុងរង្វង់ដៃឲ្យងាប់ទេ ។ ហេតុអ្វីក៏ខ្នាញ់គួរឲ្យស្អប់យ៉ាងនេះ??
" ហ៊ឹម.... " ថេហ៍ងក់ក្បាលញាប់ស្អេកលាយឡំនិងអារម្មណ៍ខ្មាស់អៀន លេងមកសួរឆៅៗបែបនេះតើឲ្យគេធ្វើចិត្តបែបណា?...នេះប្រសិនបើមានពាងខ្នាតមធ្យមទុកចោលជិតនេះ គេប្រាកដជារត់ទៅលាក់ពួនគេចពីក្រសែរភ្នែកចចកព្រៃនេះមិនខាន ។
" ហុឹម...យ៉ាងម៉េច?មិនចង់បានបែបនេះ "
" អូន....ស្រឡាញ់បង "
" អរគុណណាស់ ប្រពន្ធសម្លាញ់...-ហ្អឹម " ជុងហ្គុកបញ្ចេញស្នាមញញឹមមានក្ដីសុខ ជាស្នាមញញឹមដែលថេហ្យុងប្រាថ្នាចង់ឃើញ ។ ក្រោយបញ្ចប់ប្រយោគរកតែរាងតូចធ្វើខ្លួនមិនត្រូវ នាយសង្ហារឱនទៅថើបបបូរមាត់ថេហ្យុងដោយក្ដីថ្នាក់ថ្នមនិងទន់ភ្លន់ដែលមនុស្សមាឌតូចមិនដែលប្រទះម្ដងសោះក្នុងឆាកជីវិត ។ យល់ថាពេលវេលានេះជាពេលដែលមានសុភមង្គលបំផុតក្នុងជីវិតរបស់គេ ។
" ជុង...ជុងហ្គុក ឈប់សិន " ថេហ្យុងលើកដៃទប់ទ្រូងកំលោះមាឡាកាំងបន្ទាប់ពីនាយដកបបូរមាត់ចេញនិងឱនមកឈ្មុសឈ្មុលកញ្ចឹងករគេលឿនៗ។
" ហុឹម??យ៉ាងម៉េច? "
" កុំធ្វើអី ខ្ញុំ...អូនមិនស្រួលខ្លួនទេ " កាយតូចបញ្ចេញទឹកមុខកូនឆ្កែ រួមបញ្ចូលនិងក្រសែរភ្នែកខ្មៅក្រិបថ្លាយង់ហាក់ដាស់អារម្មណ៍ជុងហ្គុកឲ្យកើននិងភាពជាយុវវ័យភ្លាមៗ ។
" បងនិងថ្នម... " នាយខ្សឹបដាក់ត្រចៀករាងតូចស្រាលៗប្រៀបបីដូចជាថ្នាំសន្ដំឲ្យថេហ្យុងទន់ខ្លួនចុះចាញ់ព្រមលើកដៃទៅស្រាក់ករនាយ បើកដៃឲ្យជុងហ្គុកធ្វើរឿងនោះមកលើខ្លួនលែងបដិសេធដូចរាល់ដង ។ នាយសង្ហារស្ញោចស្នាមញញឹមចុងមាត់បន្តិច មុននឹងផ្ដួលរាងតូចទៅលើពូកហើយប្រតិបត្តិការងារប្ដីប្រពន្ធគេដល់ម៉ោងប៉ុន្មានក៏មិនចាំ។
CZYTASZ
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...