តែមួយប៉ព្រិចភ្នែកសោះ ចក្រវាលធំធេងដែលរំកិលខ្លួនទៅមុខឥតឈប់ឈរ ព្រះអាទិត្យដែលតែងបញ្ចេញសកម្មភាពដដែលៗរះហើយលិចទៅវិញនោះបានធ្វើឲ្យពេលវេលាកន្លងផុតទៅ3ថ្ងៃយ៉ាងឆាប់រហ័ស ពាំនាំឱ្យស្រុក ទេសក៏ផ្លាស់ប្ដូរមិនថាទេសភាព សោភណ្ឌភាព ហេដ្ធារចនាសម្ព័ន្ធ រឺក៏មុខជំនួញទាំងក្នុងនិងក្រៅប្រទេស។
ជុងហ្គុកអង្គុយរងចាំនាមជាអនាគតគូរដណ្ដឹងជាមួយអ្នកស្រីឌីអេននៅ ឯអាហារដ្ធានលំដាប់ផ្កាយប្រាំជាបន្ទប់ឯកជន បើនិយាយពីតម្លៃវិញថ្លៃកប់ ពពក ភាគច្រើនអ្នកដែលអាចចូលក្នុងហាងមួយនេះមានតែប្រភេទពួកអ្នកជំនួញ ពួកអភិជនអីបែបហ្នឹង។
និយាយឱ្យស្មោះត្រង់ចុះ ជុងហ្គុកនេះណាធុញដល់កំពូលហើយ មួយថ្ងៃៗអ្នកជាម្ដាយមកតឿនរឿងណាត់គេមកញាុំបាយជាមួយគ្រប់ពេល ទំនងដូចជាគាត់ហាក់ពេញព្រះទ័យស្រឡាញ់ទៅលើមនុស្សស្រីម្នាក់នោះខ្លាំងណាស់។ថ្នាក់សូម្បីតែថ្ងៃហ្នឹងនាយជាប់ប្រជុំដល់ម៉ោងជិតបួនសោះក៏រអ៊ូមើលតែឃ្មុំទិចទៅកើត ក្រែងណាត់គេម៉ោងប្រាំរសៀលឯណោះ តែសុខចិត្តមកអង្គុយចាំតាំងពីម៉ោងបួនកន្លះ ពិបាកនិយាយជាមួយម្ដាយគេខ្លាំងណាស់។
រំពេចនោះក៏រំលេចឱ្យឃើញលោកអ៊ំចំណាស់ម្នាក់ដើរចូលមកដោយឬកពា រសមសួន ស្នាមញញឹមមិនចេះរីងស្ងួតរួមជាមួយដំណើរហំហានអាចឱ្យជុងហ្គុកស្មានដឹងថាបុរសម្នាក់នេះប្រាកដឪពុកក្មេកគេមិនខាន អេ!តែថាឯណា គូរដណ្ដឹងគេ ប្រុងឱ្យនាយភ្ជាប់ពាក្យជាមួយលោកអ៊ំចំណាស់នេះទេដឹង កំប្លែងពេកហើយ។
« សួរស្ដី!ឌីអេន សុំទោសផងណាដែលឱ្យរងចាំយូរ » លោកឌីឡេនបញ្ចេញ សម្លេងផ្អែមស្រទន់លេបខាយឱ្យអ្នកស្រីឌីអេនរហ័សញញឹមយកគួរវិញ
« ចា៎!មិនអីទេ ចុះឯណា... »
« គេទៅបន្ទប់ទឹកបាត់ហើយ » ដោយអានក្រសែរភ្នែកអ្នកស្រីឌីអេនដឹង លោកឌីឡេនរហ័សឆ្លើយប្រាប់គាត់យ៉ាងលឿនត្បិតអ្នកស្រីទន្ទឹងរងចាំថ្ងៃនេះយូរមកហើយ ថ្ងៃដែលកូនប្រុសបណ្ដូលចិត្តគាត់បានរៀបការជាមួយមនុស្ស ដែលគាត់ជាអ្នករើសឱ្យដោយផ្ទាល់។
« ជម្រាបសួរលោកពូ » ជុងហ្គុកឱនក្បាលគោរពតាមប្រពៃណីជនជាតិកូរ៉េ ដង្ហើយហៅស្នាមញញឹមមានក្ដីសុខបង្កើតឡើងដោយគ្រួសារទាំងសងខាង។
« បាទ »
គ្រួសារទាំងសងខាងបន្តជជែកគ្នាលេងដោយមិនភ្លេចកម្មង់ម្ហូបមកញាុំកំដរ បរិយាកាសដ៏សែនស្រស់ស្រាយមួយនេះរហូតដល់នាមជាគូរដណ្ដឹងមកដល់
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...