EP 40 : ខ្ញុំមិនបានខឹង តែខ្ញុំកំពុងតែឈឺ

4.7K 541 34
                                    

     ខណៈពេលជុងហ្គុកចាកចេញពីទីនេះផុត ទឹកភ្នែករាងតូចចាប់ផ្ដើមរមៀលចុះមកបន្ត អារម្មណ៍ដែលអួលណែននិងភាពច្រណែនចូលមកវាយលុករំញោចឲ្យជង្គង់រាងតូចលុតផ្ទាល់និងការ៉ូលែងខ្មាស់អៀន នៅពេលបានឃើញស្វាមីខ្លួនមិនបារម្ភពីគេ និងបញ្ចេញអត្តចរិកព្រងើយកន្ដើយបែបនេះ ដឹងទេ?កំឡុងពេលនេះ បេះដូងគេកំពុងតែគាំងខណៈទឹកភ្នែកកំពុងតែហូរ។
     " ហុិកៗ...វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេ ហេតុអ្វី?ហុិកកៗ...ហេតុអ្វីគេអត់ជឿខ្ញុំ? ហុឹៗ.." មនុស្សមាឌតូចស្រដីឡើងជាមួយអារម្មណ៍ចុកឆ្អល់ត្រង់ចំណុចដើមទ្រូង មុននឹងលើកដៃមកគក់កន្លែងនោះហាក់ដូចចង់ដាស់វាឲ្យងើបមកប្រឈមជាមួយបញ្ហានិងខ្លួន កុំរត់គេចបែបនេះអី មកធ្វើជាគ្នាយំនិងគេមក គេឯកាណាស់។
      " ខ្ញុំឈឺ...លោកដឹងទេ?ហុឹកកកៗៗ.." វាហាក់បីដូចជាគេកំពុងស្រែក តែគ្មានអ្នកណាឮ មនុស្សមាឌតូចច្រត់ដៃនិងការ៉ូ ព្យាយាមលាងជម្រះកែវភ្នែកតាមរយៈទឹកសន្សើមក្ដៅឧណ្ហៗជាច្រើនហូរមកបណ្ដាក់គ្នាមិនខុសពីតំណក់ទឹកភ្លៀង ។ គេសែនហត់ក្នុងការស្រឡាញ់នាយប៉ុន្តែគេមិនអាចឈប់ គេបានប្រគល់បេះដូងបរិសុទ្ធឲ្យទៅនាយ តែនាយបែរជាប្ដូរជាទឹកភ្នែកជំនួសវិញ ។
     " ហុឺៗ...ហុឹកកក "
     " ថេហ៍....នេះមានរឿងអី? " ដេហ៊ុនរហ័សរត់មកក្រសោបរាងកាយថេហ្យុងដែលយំសសឹកឡើងញ័រខ្លួនដូចសត្វឆ្មាធ្លាក់ទឹក ។
     " វាមិនមែនជាកំហុសខ្ញុំទេ អ្ហឹកកៗ មិនមែនទេ..ហុិកកកៗៗៗ " ថេហ៍រហ័សបែរក្រោយយំឱបរាងកាយដេហ៊ុនមិនព្រមឆ្លើយតបនូវសំនួរដែលនាយបានសួរ ខណៈនោះទើបលេចចេញវត្តមានជីមីនមកម្នាក់ទៀត។
     " ថេហ៍?? បងប្រុស មានរឿងអីកើតឡើង?ហេតុអ្វីថេហ៍យំដល់ថ្នាក់នេះ? " ជីមីនបន្ទន់ជង្គង់ចុះ ដោយសម្លឹងមើលទៅសភាពរបស់រាងតូចដោយក្ដីអាណិត។
     " បងមិនដឹងដូចគ្នា "
     " ហុិកកៗ...អឹក " រាងតូចគិតតែពីយំនិងមិនខ្វល់ពីវត្តមាននរណាទាំងអស់ ខណៈខួរក្បាលបែរជាដក់ជាប់នូវរូបភាពហីអើររបស់នាយសង្ហារបានប្រព្រឹត្តិមកលើខ្លួន គ្រប់ជីបចរនិងសសៃប្រសាទប្រែជាលោតលែងដឹងទិសតំបន់ ទាមទារឲ្យបបូរមាត់រាងតូចបង្ហើបតែសំនៀងឈឺចាប់ពិបាកអារកាត់។
     " ថេហ៍...យើងគឺជីមីនណា៎ " ឃើញមិត្តសម្លាញ់យំដល់ថ្នាក់រញីរញ័រខ្លួនថ្នាក់នេះ រំញោចឲ្យអាល្អិតក៏ស្រងេះស្រងោចដូចព្រះច័ន្ទរះតែឯង ។ អាល្អិតទាញរាងកាយនាយតូចចេញពីរង្វង់ដៃបងប្រុសឲ្យមកប្រឈមមុខនិងគេ។
     " ជីមីន..ហុឹកៗ "
     " ត្រូវហើយគឺយើង តើមានរឿងអី? " ជីមីនលើកដៃទៅក្រសោបផ្ទៃមុខរាងតូចដែលក្រហមងាំងមុននឹងគ្រវាសទឹកភ្នែកចេញពីថ្ពាល់គេឲ្យស្អាត។
     " យើងអត់បានខុសទេជីមីន...ហុឹកកកៗៗ វាមិនមែនជាកំហុសរបស់យើងនោះទេ អ្ហឹកៗ " ពាក្យពេជន៍ដដែលៗនៅតែបន្លឺឡើងដដែលៗ ជីមីនប្រញាប់ទាញរាងតូចមកឱបលួងលោមនិងអង្អែលខ្នងគេស្រាលៗដោយសម្លឹងមើលទៅដេហ៊ុន។
     " ឯងអត់ខុសទេ កុំយំអី "
     " ហុឹកកៗ... "

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now