EP 59 : បងដាច់ចិត្តខឹងអូនដែរឬ?

4.7K 379 9
                                    

ក្រាក !! សម្លេងទ្វាររបើកឡើង នាយសង្ហារចូលមកក្នុង ជាមួយកៅអីរុញអ្នកជម្ងឺដោយមិនមាត់ករអ្វីទាំងអស់ ខណៈថេហ្យុងក៏ដកដង្ហើមធូរទ្រូង ដែលនាយមិនខឹងគេដល់ថ្នាក់រត់ចោលនោះ។
" ជុង-... "
" អង្គុយឲ្យស្ងៀម " នាយកំលោះស្រដីឡើងតិចៗតែសម្ដីរឹងកម្រឹសមិនទន់ភ្លន់ដូចពីមុន ជុងហ្គុកលើកគេមកអង្គុយលើកៅអីរុញត្បិតមិនចង់ឲ្យថេហ៍ដើរច្រើន ខណៈនោះក៏លេចចេញនាយចំណិតសង្ហារដើរចូលមក។
" បងសាន់ត្រា " ថេហ៍ញញឹមតិចៗបែបរួសរាយមិនលេងឬក។
" បាទ អ្នកប្រុសថេហ៍ដូចជាស្រស់បស់ណាស់ "
" ពិតមែនឬ?ខ្ញុំមិនបាក់សម្រស់ទេមែនទេ? " ឃើញទឹកមុខប្រុសសង្ហារ ហៅកាត់លោកប្ដីបុិនហួងហែងឡើងក្រញ៉ូវបេះចេញដល់ថ្នាក់នេះ អាល្អិតមានៈលេងកាយវិការជាមួយសាន់ត្រា ដោយមិនភ្លេចដៀងមើលពីអាការៈជុងហ្គុកជារឿយៗ។
" គឺ..អ្នកប្រុសថេហ៍នៅស្អាតដូចដើមបាទ " សាន់ត្រាសើចញឹមៗ បោះជំហ៊ានមិនត្រូវជ្រុងក្រោយក្រឡេកឃើញផ្ទៃមុខអ្នកជាចៅហ្វាយដូចចង់ហែកសាច់គេសុីទាំងរស់។
" ការងារឯងមកកាន់ឥវ៉ាន់ មិនមែនឈរប្រាជ្ញនោះទេ "
" អូ!!សុំទោសចៅហ្វាយ " នាយចំណិតឈប់មាត់ប្រញាប់ឱនមុខចុះដើរមកកាន់ឥវ៉ាន់យ៉ាងលឿន ខណៈនាយសង្ហារមុខមិនខុសមនុស្សយន្ត ម្នីម្នារុញរទេះប្រពន្ធសំណព្វចាកចេញពីមន្ទីរពេទ្យតែម្ដង។ នៅតាមផ្លូវជុងហ្គុកអត់និយាយអ្វីជាមួយថេហ៍សូម្បីតែមួយម៉ាត់ តែកាយវិការនាយហួងហែង បារម្ភ មើលថែ ថ្នាក់ថ្នមអត់ឲ្យអាល្អិតស្រែកថាឈឺចាប់ចេញពីបបូរមាត់គេនោះទេ។
ចំណាយពេលមួយសន្ទុះធំ ក្រោយពីមកដល់ផ្ទះវិញ អ្នកផ្ទះនាំគ្នាទទួលយ៉ាងកក់ក្ដៅ និងបានញាុំអាហារដ៏ឆ្ញាញ់វិសេសវិសាល ហើយជាពិសេសជាងនេះទៅទៀត ប៉ូលីសក៏ចាប់បានអ្នកលួចបាញ់ប្រពន្ធនាយហើយ ប៉ុន្តែឃាតករនោះគឺ...ស្លាប់ ប៉ូលីសសន្មតថាអាចជាករណីប្លន់និងសម្លាប់ ទើបជុងហ្គុកក៏មិនបានមាត់ករច្រើននោះដែរ។
" អួយ..តិចៗ ឈឺ " សម្លេងស្រែកមិនសូវឮ ប្រហើរៗចេញពីកំលោះតូចល្អិតដែលគេងលើគ្រែមួយកន្លែង ស្របពេលអ្នកជាស្វាមីកំពុងតែលាងរបួសឲ្យគេថ្នមដៃបំផុតហើយ ។
" ..... " នាយសង្ហារក្រឡេកទៅមើលទឹកមុខដូចកូនឆ្កែរបស់គេមួយសន្ទុះមុននឹងផ្តោតទៅលើការលាងរបួសវិញ ។ និយាយពីថារំអួយអើយរំអួយ ដឹងអត់?អាការដែលស្រែកហៅឈឺមួយម៉ាត់ៗនេះ ទោះនាយមិនមាត់ តែនាយភ័យស្ទើរឆ្កួតទៅហើយ។
" រួចហើយឬ? "
" អឹម!!! " នាយសង្ហារគ្រហឹមធ្ងន់ៗ អមនិងដំណើរងើបឈរ រៀបចំប្រអប់ថ្នាំចាកចេញពីប្រពន្ធសាច់ចាំបន្តមកអង្គុយធ្វើការងារក្រុមហ៊ុនវិញម្ដង ។
" ជុងហ្គុក " អាល្អិតព្យាយាមងើបអង្គុយបន្លឺហៅសព្វនាមនាយកំលោះពាណិជ្ជករស្រាលៗ បណ្ដាលឲ្យមាណព្វដកដង្ហើមធំ អើតក្បាលចេញពីអេក្រង់លេបថបមកសម្លឹងមើលគេក្នុងន័យថាចង់បានអ្វី?
" ម៉េចក៏បងមិនឆ្លើយនិងអូន? "
" ផឹកទឹកដោះគោលើតុ ហើយគេងមុនទៅ "
" បងចង់ថាអូនជាមេរំខានមែនទេ? "
" ក៏ឃើញថាកំពុងរវល់!! "
" ហៃយ៉ា...បងសម្លាញ់ហា៎ បងនៅខឹងនិងអូនទៀតមែនទេ? " អាល្អិតទម្លាក់សម្លេងមកជាញឹកញក់ មុននឹងទម្លាក់ជើងផ្ទាល់ការ៉ូ បោះជំហ៊ានមួយៗសម្ដៅមកឈរជិតនាយសង្ហារដែលកំពុងតែងក់ងរពីរឿងដែលគេការពារដេហ៊ុនតាំងពីក្បាលរសៀលមកម្ល៉េះ។
" ..... " ស្ងាត់ !!
" ជុងហ្គុក "
" អេ!អូនធ្វើអី? " កំលោះពាណិជ្ជករភ្ញាក់ឲ្យព្រើត ខណៈពេលរាងតូចស្ទុះមកអង្គុយលើភ្លៅ ថែមទាំងលើកដៃមកក្រសោបផ្ទៃមុខមាណព្វឲ្យសម្លឹងចំកែវភ្នែកស្រទន់ទៀតផង។
" បងដាច់ចិត្តខឹងអូនដែរឬ? " កំលោះតូចពេបមាត់គួរឲ្យខ្នក់ខ្នាញ់ ប្រឹងមកលួងលោមលោកប្ដីសង្ហារទាំងមិនធ្លាប់មានបទពិសោធន៍កន្លងមក។
" បងមិនបានខឹង "
" ចុះដែលមិននិយាយរកអូន ធ្វើមុខក្រញ៉ូវ នេះមិនហៅថាខឹងទេអ្ហេស? "
" ត្រូវហើយ បងខឹងណាស់ "
" យា៎..បង... "
" ហេតុអ្វីកាលនោះអូនគេងក្នុងតង់ជាមួយវា? "
" រឿងកន្លងហួសទៅហើយ បងខឹងដើម្បីអីទៅ?ប្រច័ណ្ឌក៏គួរគិតដែរណា " អាល្អិតអង្អែលផ្ទៃមុខជុងហ្គុកថ្នមៗ ក្នុងន័យប្រលោមលួងត្បិតឃ្នើសចិត្តនិងកាយវិការសោះកក្រោះមិនខុសពីគល់ឈើរបស់នាយជាខ្លាំង។
" តែវាឌឺបង "
" គេយកភ្លើងមកដុត បងក៏ឆេះ? "
" ព្រោះបងប្រច័ណ្ឌ បងហួងហែងអូនទើបបងខឹង អូនជាប្រពន្ធបង បងមិន-ហ្អឹម... " ព្រោះធុញនិងការរៀបរាប់ហូរហែរច្រើន កំលោះតូចប្រញាប់ថើបបំបិទមាត់នាយភ្លាមៗ អណ្ដាតក្ដៅសើមហ៊ានព្រលែងលេងហាក់មិនរអានិងកិត្តនាមជាតោនៃកំលោះចំពោះមុខ។
" បង...ហ្អឹម " ក្រោយដកមាត់ចេញមិនទាន់បានបន្លឺសំនៀងវោហារផង អាល្អិតក៏ត្រូវនាយសង្ហារទម្លាក់បបូរមាត់ថើបវិញ ។ សុំប្រាប់ថាថើបលើកនេះនាយមិនងាយលែងទេ ហើយក៏ធានាថាបន្តរហូតបាត់មាត់ប្រពន្ធនាយមិនខាន។
" អា៎..ជុងហ្គុក បងធ្វើអី? " ថេហ្យុងលើកដៃឱបករនាយជាប់ ស្របពេលជុងហ្គុកលើកពរគេមកដាក់លើពូកព្រមទាំងទ្រោបពីលើ។
" ហុឹស...ប៉ុណ្ណឹងសោះក៏ស្លេកមុខដែរ ឆាប់គេងទៅបងមិនធ្វើអីអូនទេ ក្មេងល្ងឺ " កំលោះពាណិជ្ជករឱនថើបមាត់ថេហ្យុងមួយខ្សឺតទើបទាញភួយមកដណ្ដប់ឲ្យគេ យល់ថាប្រពន្ធទើបចេញពីពេទ្យម្យ៉ាងរបួសក៏មិនទាន់ជាស្រួលបួល អ្នកណាទៅចិត្តខ្មៅថ្នាក់ហ្នឹងនោះ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now