ប្រហែលជា3ថ្ងៃក្រោយមក របួសថេហ្យុងក៏សះស្បើយ អាល្អិតទទូចអង្វរករសុំលោកប្ដីមុខគល់ឈើទម្រាំអាចមកធ្វើការវិញបាន គេសឹងតែបែកពពុះមាត់ស្កុលទៅហើយ ។
រាងតូចគ្រងដោយសម្លៀកបំពាក់ជាសុីអុីអូតាមទម្លាប់ បោះជំហ៊ានចូលមកក្នុងក្រុមហ៊ុនរបស់គេជាមួយទឹកមុខញញឹមគ្មានទុក្ខ ស្របពេលបុគ្គលិកទាំងអស់ក៏ចាប់ផ្ដើមទទួលរាក់ទាក់តាមទម្លាប់។
" ហេ៎...លេខា ណាយ៏ "
" ថេហ៍...អា៎...ថេហ្យុង " ណាយ៏ស្រែកឡើងព្រោះតែភាពរំភើប ទើបស្ទុះស្ទាក្រោកឈររត់មកឱបថេហ្យុងព្រោះតែភាពនឹករលឹកជាខ្លាំង ។ បាត់ប៉ុន្មានថ្ងៃមកនេះ លោកឌីឡេនតែងមកជំនួសការងារគេគ្រប់ពេល ម្យ៉ាងម៉ារៀហ៍ដាក់ច្បាប់ម្ដងមួយអាទិត្យម្ដង1ខែ គេតាមមិនទាន់ពិតមែន។
" អួយ...កុំរឹតខ្លាំងពេក ថប់ដង្ហើមក្មួយឯង "
" អូ!សុំទោស មកពីមុននេះនឹកឯងខ្លាំងពេក "
" មែនហើយ យើងមានរឿងចង់និយាយជាមួយឯងបន្តិច ទាក់ទងនិងម៉ារៀហ៍ "
" Okay!! "
ពួកគេប្រញាប់ដើរចូលទៅក្នុងអូហ្វីសរាងតូចមួយរំពេច ចំណាយពេលប្រម៉ាណជា20នាទីក្រោយមក លេខាម៉ារៀហ៍ស្រាប់តែដើរចូលទៅក្នុងអូហ្វីសរាងតូចដែរ ប្រាកដណាស់រឿងមួយនេះត្រូវការនាងជាចាំបាច់។
" Bossចា៎ នេះជាសារដែលអគ្គនាយិការងបានផ្ញើរមកឲ្យខ្ញុំ " អ្នកនាងលេខាប្រញាប់ហុចទូរស័ព្ទនាងទៅឲ្យថេហ្យុងជាមួយទឹកមុខឆ្ងល់ៗ ត្បិតសំនួរគ្មានចម្លើយប្រៀបដូចជាទីក្រុងគ្មានអគ្គីសនីនេះណា ចូលមករាំងផ្ទប់គំនិតក្មេងខ្ចីនាងខ្ទិចខ្ទី។
" តែប៉ុណ្ណឹង? "
" ចា៎...គាត់ផ្ញើរមកតែប៉ុណ្ណឹង គាត់ចាប់ផ្ដើមបាត់ខ្លួនមិនមកធ្វើការនៅថ្ងៃដែលBossត្រូវគេបាញ់ ដំបូងប្រាប់ថាឈប់តែមួយអាទិត្យប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែប្រាប់ម្ដងទៀតថាសុំឈប់មួយខែ សូម្បីអ្នកនាងជូឌីក៏ទាក់ទងមិនបាន "
" អឹម...អរគុណនាងហើយ ធ្វើការបន្តចុះ "
" ចា៎ Boss!! " នាងតូចឱនគោរពលា ទទួលយកទូរស័ព្ទមកកាន់ទើបម្នីម្នាបោះជំហ៊ានចាកចេញពីទីនេះលែងខ្វាយខ្វល់ច្រើន ។ មិនមែនរឿងនាងនោះទេ ហេតុអ្វីនាងត្រូវឈឺឆ្អាលដែរ?
" អឺណា៎..កុំពិបាកចិត្តពេកអី ជួនកាលនាងអាចនិងទៅដើរលេងពិតមែន " ណាយ៏ចូលមកលួងលោមថេហ្យុងខណៈឃើញគេលើកដៃមកក្រសោបផ្ទៃមុខពោរពេញទៅដោយអារម្មណ៍តឹងតែង។
" ហុឹម...ឯងទៅធ្វើការវិញចុះ "
" ឯងOkayអត់? "
" យើងមិនអីទេ "
" ប្រាកដ? "
" ហៃយ៉ា..ទៅៗ ក្រែងលោប្រធានផ្នែកបញ្ជីយកឯកសារមកឲ្យមិនឃើញ វីវរមិនខាន "
" ទៅក៏បាន!! " កំលោះលេខាងាកមើលផ្ទៃមុខខ្មៅប៉ែររបស់ថេហ្យុងមួយស្រឡែត មុននឹងបង្ខំចិត្តចាកចេញមកធ្វើការងារវិញ ដោយទុកឲ្យអាល្អិតអង្គុយស្មុគចិត្តបណ្ដើរពិនិត្យការងារបន្តិចបន្តួចបណ្ដើរ។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...