ថ្ងៃស្អែកក៏មកដល់ ប្ដីប្រពន្ធមួយគូរនេះក៏ធ្វើដំណើរមកកូរ៉េវិញដោយមានសៀវចាន់និងអុីប៉ូចូលមកជូនដល់ប្រលាន ចំណែកសៀវលូប្រែទឹកមុខមកជាស្រពោនដោយសារស្នេហ៍ដំបូងរបស់គេមានប្ដីទៅហើយ!!ចំណាយពេល12ម៉ោង ពេលនេះគឺម៉ោង8កន្លះយប់ ពួកគេបន្តដំណើរមកសេតវិមានតែម្ដង។
ងុឺត !! សាន់ត្រាជាន់ហ្វ្រាំងឡានបញ្ឈប់ នាយជាស្វាមុីមិនសូម្បីតែដាស់កាយតូចដែលគេងលក់យ៉ាងស្កប់ស្កល់ក្រោមការបំពេរនៃមាត្រារាត្រី នាយលើកបីថេហ្យុងថ្នមៗបោះជំហ៊ានចូលទៅក្នុងសេតវិមានដែលមានលោកជំទាវម៉ាក់ឈរចាំទទួលរួចជាស្រេច ចំណែកវ៉ាលីពួកគេត្រូវបានអ្នកបម្រើលើកយកទៅខាងលើអស់ទៅហើយ។
" អាវ...នេះថេហ៍គេងលក់ហើយមែនទេ? " អ្នកស្រីឌីអេនស្រដីសួរនាយកំលោះព្រមទាំងសម្លឹងមើលកាយតូចក្នុងរង្វង់ដៃមិនដាក់ មានអារម្មណ៍ថារំភើបនិងសប្បាយចិត្តដែលឃើញកូនៗស្រឡាញ់គ្នាបែបនេះ ដូច្នេះគាត់ក៏អស់បារម្ភដែរ។
" បាទម៉ាក់ ចឹងខ្ញុំនាំថេហ៍ទៅគេងសិន "
" អឹម...ទៅចុះ " អ្នកស្រីគ្រហឹមដើមករងក់ក្បាលជាចម្លើយ ទើបកំលោះពាណិជ្ជករបីថេហ្យុងឡើងទៅបន្ទប់របស់ខ្លួន ទម្លាក់គេឲ្យគេងលើពូកថ្នមៗ មុននឹងត្រៀមកន្សែងចូលងូតទឹករួចក៏ចុះមកញាុំអាហារពេលយប់តែឯង ចំណែកថេហ្យុងទុកឲ្យនាយជាអ្នកយកឲ្យគេដោយខ្លួនឯងវិញ។
បន្ទាប់ពីញាុំរួច ជុងហ្គុកប្រុងនិងយកថាសអាហារឡើងទៅខាងលើ ស្រាប់តែលោកជំទាវឌីអេនឃាត់គេឲ្យអង្គុយនិយាយគ្នាមួយភ្លែត។
" មែនហើយ!ម៉ាក់ចង់និយាយអីជាមួយខ្ញុំ? " នាយស្រដីសួរជាមួយសម្ដីផ្អែមពិរោះបង្កប់អារម្មណ៍ស្រឡាញ់ ។
" គឺអីចេះទេ ពួកកូនចង់ក្រេបទឹកឃ្មុំទេ? " ស្អីគេ?ហៅនាយមកទីណាត់ទីណែងគ្រាន់តែចង់សួរពីគម្រោងនាយចង់ទៅក្រេបទឹកឃ្មុំទេឬ? តែថា...រឿងមួយនេះចាំបាច់តម្រូវសួរប្រពន្ធនាយមុនសិន ។
" មិនច្បាស់ទេ "
" ឲ្យឆាប់ទៅ ម៉ាក់ចង់បានចៅពរហើយ "
" ម៉ាក់...! " នាយហៅអ្នកស្រីឌីអេនរបៀបបង្អូសសម្លេង អារម្មណ៍ហួសចិត្តចូលមកជ្រៀតជ្រែកស្មុគស្មាញនិងពាក្យថាកូន ។ ទទួលស្គាល់ថានាយក៏ស្រឡាញ់ក្មេង ប៉ុន្តែថេហ្យុងជាប្រុសទេ មានកូនយ៉ាងម៉េច?
" ម៉ាក់ទៅគេងហើយ សង្ឃឹមថាកូននិងសម្រេចចិត្តឲ្យបានលឿន " ក្រោយបញ្ចប់ប្រយោគអ្នកស្រីងើបឈរអស់កម្ពស់ បោះជំហ៊ានចូលទៅក្នុងបន្ទប់គាត់ដោយមានជេសុីជួយនាំផ្លូវ ចំណែកជុងហ្គុកក៏អង្គុយគ្រវីក្បាលអស់ពាក្យថ្លែង មុននឹងកាន់ថាសអាហារយកទៅលើដើម្បីឲ្យប្រពន្ធនាយញាុំ បណ្ដោយឲ្យគេងអត់អាហារបែបនេះ មានកម្លាំងមកពីណា?
ចូលមកដល់ខាងក្នុងមិនមានវត្តមានថេហ្យុងនៅគេងនោះទេ ឬមួយគេចូលបន្ទប់ទឹក?គិតរួចនាយប្រញាប់ដាក់ថាសអាហារទុក ទើបដើរមកមើលគេ ប៉ុន្តែបែរជាក្រឡេកភ្នែកឃើញអាល្អិតចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ទៅវិញ ។
" បើរៀបចំខ្លួនរួចហើយ មកញាុំអីមក " នាយភ្លឹកមួយភ្លែតដោយសារកាយតូចស្លៀកឈុតគេងយប់ស្ដើងដល់ធ្លុះសាច់ខាងក្នុងពេក (មិនមែនឈុតបងទារកពាក់ពេលLiveហេណា😆) វាបណ្ដាលឲ្យកម្ដៅមុខនាយឡើងភាយៗតែម្ដង ។ ចុងក្រោយទើបអាចប្រមូលផ្ដុំស្មារតីបាន ដកក្រសែរភ្នែកសម្លឹងអីផ្សេង បញ្ចេញកាយវិការប្លែកៗដេញថេហ្យុងឲ្យមកញាុំអាហារតែម្ដង ។
" ចុះលោកញាុំអីរួចឬនៅ? " ថេហ្យុងព្រេចភ្នែកមួយៗ ហាក់ភាំងៗនិងអត្តចរិកឆ្គងៗរបស់គេ ។ អាល្អិតបោះជំហ៊ានទាញកៅអីមកអង្គុយ ក្លិនក្រអូបរបស់គេរសាត់មកប៉ះចុងច្រមុះនាយពេលថេហ៍ដើរកាត់ រំញោចឲ្យគេចាប់ផ្ដើមនៅមិនសុខទៀតហើយ ។ យ៉ាងម៉េចហ្នឹង?ហេតុអ្វីចេះតែមានចំណង់ជាមួយថេហ៍គ្រប់ពេលបែបនេះ? គេអត់បានមកឲ្យដៃ គេអត់ចេះរឿងលើគ្រែ គេមិនបានស្លៀកពាក់សុិចសុី គេមិនហាច់ តែម៉េចក៏នាយជាប់ចិត្តនិងគេខ្លាំងម្ល៉េះ? ពិសេសអស្ចារ្យដល់ថ្នាក់ហ្នឹងផងឬ?
" រួចហើយ " ឆ្លើយតែបន្តិច កំលោះពាណិជ្ជករសម្រួលអារម្មណ៍មួយៗ មុននឹងដើរញាប់ៗ ធ្វើឲ្យខ្លួនឯងរវល់គ្មានពេលទៅគិតរឿងឥតប្រយោជន៍ ។ នាយបោះជំហ៊ានឡើងទៅគេងលើគ្រែ ទាញលេបថបមួយមកពិនិត្យមើលការងារ។
អង្គុយកាន់តែយូរកាន់តែបែកញើសដល់ថ្នាក់ម៉ាស៊ីនត្រជាក់ក៏ទប់លែងជាប់ ដៃកំពុងតែបញ្ជាលេបថប ប៉ុន្តែខួរក្បាលបែរស្រម៉ៃនូវរូបរាងថេហ្យុង សម្លេងគួរឲ្យអាម៉ាសដែលស្រែកហៅឈ្មោះនាយ សាច់ទន់ៗគួរឲ្យចង់ស្ទាបអង្អែល ទ្រាំមិនបានប្រលះនៅតុអាហារហ្នឹងឥឡូវហើយ ។
" ជុងហ្គុក ម៉េចក៏លោកបែកញើសម្ល៉េះ? " កាយតូចអើតមើលនាយកម្លោះពីចម្ងាយ មុននឹងស្រដីសួរនាយទាំងចម្ងល់ជាច្រើនប្រមូលផ្ដុំគ្នាហាក់ដូចជាសម្រាម។
" គ្មានទេ ញាុំឲ្យលឿនទៅអាងគេង "
" ពាក់ព័ន្ធអីនិងខ្ញុំ?លោកគេងតែឯងទៅ ខ្លួនមានជាប់គ្នាឯណា? "
" ញាុំបាយឲ្យលឿនទៅ កុំរវល់ជាមួយយើង " នាយកម្លោះទម្លាក់លេបថបចោល ក្រឡេកភ្នែកមួយវឹបមកសម្លឹងមនុស្សមាឌតូចដែលទំពារអាហារបណ្ដើរឈ្លោះគ្នាជាមួយគេបណ្ដើរ។
" ឆឹស..សួរបន្តិចក៏មិនបាន " កាយតូចពេបមាត់តិចៗ ខ្នក់ខ្នាញ់ជាមួយលោកប្ដីមហាផ្ដាច់ការ មុននឹងសម្រេចចិត្តញាុំអាហារយ៉ាងឆ្ងាញ់ ព្រោះគ្មានអ្នកណាមករំខាន។
ហេតុអ្វីមកងើបនៅពេលនេះ?ចង្រៃអើយ!! ជុងហ្គុកសង្គ្រឺតជើងធ្មេញ ដកដង្ហើមញាប់ៗ ខណៈអាកូនសម្លាញ់កំពុងតែងើបព្រះកាយឡើងត្រង់ភ្លឹង ។ នាយកម្លោះចោលក្រសែរភ្នែកសម្លឹងមើលទៅថេហ្យុងយ៉ាងលឿន រង្វង់មុខតូចៗពេលមិនដឹងអីបែបនេះ បែរជាដាស់អាច្មក់ក្នុងខោឲ្យភ្ញាក់ពីដេកទៅហើយ គិតយ៉ាងម៉េច?ប្រថុយមួយក្ដារទៅ មានទៅទាស់អី?ក្រែងពួកគេជាប្ដីប្រពន្ធនិងគ្នាមិនអីចឹង?
" ឈឺខ្លួនទៀតហើយថេហ្យុង អ្នកណាប្រើឲ្យឯងមកទាក់ទាញយើងដល់ថ្នាក់នេះ? " នាយស្រដីឡើងតិចៗ ទើបបោះជំហានញាប់ៗដើរមកទាញថាសអាហារកាយតូចទៅម្ខាង មុននឹងលើករាងកាយស្រាលកំផ្លើកឲ្យអង្គុយលើតុ។
" អេ!!ជុងហ្គុក លោក-...ហ្អឹម " សម្ដីជាច្រើនត្រូវបានបាត់អស់ បន្ទាប់ពីជុងហ្គុកទម្លាក់បបូរមាត់បឺតជញ្ជក់មាត់អ្នកខាងនោះ ព្យាយាមពង្វក់គេតាមបទពិសោធន៍របស់ខ្លួនរហូតដល់កាយតូចប្ដូរពីលើកដៃមកវ៉ៃនាយមកជាខ្ញាំស្មារជុងហ្គុកមួយទំហឹង រួចក៏បិទភ្នែកទទួលយកនូវអ្វីដែលនាយបានផ្ដល់ឲ្យ។ តមកទៀត សង្គ្រាមស្នេហ៍ ល្បែងក្ដៅសាច់លើគ្រែក៏ចាប់ផ្ដើមឡើងរហូតដល់ថ្មើណាក៏មិនដឹង។
ESTÁS LEYENDO
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfic[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...