EP 48 : ប៉ះបង បងទ្រាំបាន

4.4K 504 10
                                    

ពាក់កណ្ដាលអាធ្រាត្រ ភាពខ្មៅងងឹតចូលមកគ្របដណ្ដប់ភពផែនដីរួមជាមួយអ័ព្ទដ៏សែនក្រាស់ ជាពេលវេលាមួយដែលមនុស្សទូរទៅនិន្ទ្រាយ៉ាងក្សេមក្សាន្តឥតចម្បែងកាយ ។ ខណៈកំលោះតូចឯណេះវិញទើបបញ្ចប់គំនូរទី2របស់គេបានដោយជោគជ័យនិងប្រកបដោយភាពច្នៃប្រឌិតជាខ្លាំង។
" ហុើយ....! " ថេហ្យុងបម្រាស់ខ្លួនពត់ពែនរាងកាយនៅលើកៅអីព្រមទាំងស្ងាបឮៗហាក់ចង់បញ្ជាក់ពីកាយវិការខ្ជឹលច្រអូស។គេក្រឡេកទៅមើលម៉ោងក៏ឃើញថាម៉ោង1រំលងអាធ្រាត្រទៅហើយ ទើបមនុស្សមាឌតូចរហ័សរៀបចំឯកសារទុកដាក់ឲ្យរៀបរយមុននឹងជម្លៀសរាងកាយមកគេងជិតលោកប្ដីរបស់ខ្លួន ប៉ុន្តែដើរមិនទាន់ដល់ផងសម្លេងគោះទ្វារបញ្ញាក់អារម្មណ៍ថេហ្យុងឲ្យភ្ញាក់ព្រើត។
" អ្នកណា?? " កំលោះតូចស្រដីសួរទាំងបុកពោះផឹបៗ ជំហ៊ានជើងប្រែជាបញ្ឈប់ខណៈក្រសែរភ្នែកសម្លឹងមើលទៅទ្វារមិនហ៊ានព្រេច ។
" គឺខ្ញុំ សាន់ត្រា " ឮសម្លេងជាសាន់ត្រាកំលោះតូចដកដង្ហើមធូរទ្រូង មុននឹងរហ័សដើរមកបើកទ្វារដើម្បីចង់ដឹង ព្រោះម៉ោងថ្មើនេះទៅហើយនាយចំណិតលោកប្ដីរបស់មានការអ្វី??សំខាន់ឬអត់??
" អ្នកប្រុសថេហ៍.... "
" បងមានការអី?នេះយប់ជ្រៅណាស់ទៅហើយ " កំលោះតូចនិយាយផងលើកដៃមកទប់មាត់ស្ងាបផង ប៉ុន្តែចិត្តដែលចង់ដឹងចង់ឮចូលបម្លែងខ្លួនជាមេរោគឲ្យអាល្អិតព្យាយាមទប់ភាពងងុយ។
" តើចៅហ្វាយគេងលក់ហើយមែនទេ? " សាន់ត្រាព្យាយាមអើតមើលក្នុងបន្ទប់ ស្របពេលអាល្អិតកំពុងតែជ្រួញចិញ្ចើមឆ្ងល់ នេះប្រាកដជាមានរឿងលាក់បាំងអ្វីមិនខាន ទាំងចៅហ្វាយទាំងកូនចៅសុីសំណូកគ្នាអ្ហេស??
" គេងហើយ អាចប្រាប់ខ្ញុំបានឬនៅថាមានរឿងអី? "
" មិនអីទេអ្នកប្រុសថេហ៍ ចាំខ្ញុំ- "
" ខ្ញុំជាប្រពន្ធគាត់ សុខទុក្ខគាត់ក៏ដូចសុខទុក្ខខ្ញុំ ឬមួយបងលួចលាក់ធ្វើរឿងអីជាមួយជុងហ្គុក? " ថេហ្យុងបញ្ចេញចរិកជាមេខ្លា បោះជំហ៊ានខិតមុខជាមួយក្រសែរភ្នែកដាក់ការសង្ស័យហាក់បីដូចជាខ្លាព័ទ្ធចំណី វាបង្កឲ្យសាន់ត្រាបែកញើសតាមជើងសក់ស្ទុះរត់ថយក្រោយសឹងតែមួយម៉ែត្រកន្លះពីគ្នា
" អត់ទេអ្នកប្រុស " សាន់ត្រាលើកដៃគ្រវីទៅមកជាកិច្ចបញ្ជាក់ដោយរក្សាទឹកមុខសម្ដែងលែងចង់ទៅមុខ គេមិនមែនតារ៉ាសម្ដែងនោះទេ ហើយក៏គ្មានបទពិសោធន៍ចំពោះរឿងអស់នេះដូចគ្នា។
" ប្រាប់ខ្ញុំឥឡូវនេះ!! "
" គឺ....សហគ្រាសផលិតឡានកំពុងមានបញ្ហាធ្ងន់ធ្ងរ អ្នកប្រុសវិចតូបានប្រាប់ឲ្យខ្ញុំមកប្រាប់ចៅហ្វាយជាបន្ទាន់ "
" ហាស៎??មានរឿងធំដល់ថ្នាក់នេះបងបែរជាអូសបន្លាយពេលធ្វើអី?ចុះទៅត្រៀមឡាន ខ្ញុំទៅជំនួសជុងហ្គុក "
" តែអ្នកប្រុស- "
" ធ្វើតាមសម្ដីខ្ញុំ!! " ថេហ្យុងប្រើកែវភ្នែកប្រាកដប្រជាមុននឹងទាញទ្វារបិទលែងខ្វល់ជាមួយសាន់ត្រាដែលឈរឡេឡឺៗ ភ័យផងខ្លាចត្រូវមាត់ចៅហ្វាយរបស់គេផង ទើបរហ័សដើរចុះមកត្រៀមឡានតាមសម្ដីរាងតូចតែប៉ុណ្ណឹង។
មួយភ្លែតក្រោយមក ថេហ្យុងក៏ចុះមកដល់គេធ្វើដំណើរទៅសហគ្រាសរាងក្រាសដែលមានសាន់ត្រាជាតៃកុងឡាន ចំណែកនៅទីនោះគឺមានវិចតូជួយមើលការខុសត្រូវបានមួយចំនួនហើយ ។ មានរឿងជាមួយពួកសង្គមងងឹតការងារប្រាកដជាមិនរលូន គេដឹងច្បាស់ណាស់។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now