មានពន្លឺឆ្លុះចាំងមកស្រទន់ៗនៃអារុណដែលទើបនិងរះឡើងពីទិសបូពា៌នោះ ខណៈពណ៌ភ្លឺច្រាលឆ្អៅជាសម្បុរមាសយ៉ាងល្អ ចាំងចូលតាមចន្លោះបង្អួច ។ វេលានេះមានសត្វចាបតូចៗពីរបីហិចហើរត្រដែតឆ្វៀលឆ្វាត់ទទះស្លាបលេងយ៉ាងក្សេមក្សាន្តឥតមានព្រួយអំពល់រវល់និងសេចក្ដីទុក្ខសោករបស់អ្នកណាឡើយ វាកម្សាន្តចិត្តនៅកណ្ដាលខ្យល់ដែលកំពុងតែបក់មករំភើយៗក្នុងពេលព្រឹកព្រហាម ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវទៅតាមភាសាសត្វ។
ត្របកភ្នែកតូចស្អាតនៃCEOតូចចាប់ផ្ដើមបើកឡើងតាមការស្នើរសុំនៃរាងកាយរបស់គេ អាល្អិតព្រេចភ្នែក2-3ដងដើម្បីឲ្យសាុំជាមួយបរិយាកាសជុំវិញបន្ទប់ គេព្យាយាមរើបម្រះខ្លួនតិចៗត្បិតមួយតួខ្លួនរបស់គេហាក់ដូចជាធ្លាក់ចូលទៅក្នុងអាងទឹកគីមី រំញោចឲ្យស្ពឹកស្រពន់ កម្រើកមិនចង់បាន។ មនុស្សមាឌតូចធ្វើមុខជូរបន្តិច មុននឹងងាកក្រោយក៏បង្ហាញឲ្យឃើញផ្ទៃមុខសង្ហារៗរបស់នាយកំលោះអឹបជាប់និងកញ្ចឹងករគេពេញៗ ។
" អា៎..អឹម " រៀបនិងស្រែកតាមអារម្មណ៍ខឹងសម្បារហួសពាក្យថ្លែង ថេហ្យុងបែរជាលើកដៃមកខ្ទប់មាត់ខ្លួនឯងវិញ ត្បិតមានគំនិតថ្មីមួយហោះចូលមកក្នុងខួរក្បាលគេភ្លែត ។ ប្រសិនបើគេហ៊ានតែស្រែកច្បាស់ជានាយភ្ញាក់ ពេលនាយភ្ញាក់មុខជាគេត្រូវខូចខាតទៀតមិនខាន។
ប្រុសសម្អុយអើយ លោករំខានសសៃប្រសាទខ្ញុំខ្លាំងណាស់!!ថេហ្យុងបិទភ្នែកខ្ទប់មុខ មុននឹងសម្រេចចិត្តក្រោកថ្នមៗ ជម្លៀសខ្លួនមកក្នុងបន្ទប់ទឹកដោយមិនភ្លេចយកកន្សែងនិងសម្លៀកបំពាក់មកជាមួយ ។ថេហ្យុងបោះជំហ៊ានចុះតាមកាំជណ្ដើរមួយៗខណៈផ្ទៃមុខប្រែជាក្រញ៉ូវអត់ហុងស៊ុយតែម្ដង ព្រោះអ្វីដឹងទេ?ក៏ដោយសារតែអាប្ដីល្មោភកាមម្នាក់ហ្នឹង មិនដឹងជាកើតស្អី សុខៗក៏មកស្ទុះមកថើបគេយ៉ាងកម្រោលខ្មោចចូល កាន់តែគិតកាន់តែគួរឲ្យខឹង!!
" អាវ!ថេហ៍ ចុះមកហើយឬ?មកញាុំបាយមកកូន " អ្នកស្រីឌីអេនញញឹមក្រោយក្រឡេកភ្នែកទៅកាំជណ្ដើរឃើញកាយតូចចុះមកតែម្នាក់ឯង។
" បាទម៉ាក់ " អាល្អិតក៏រហ័សញញឹមតបទើបរូតរះចុះមកយ៉ាងលឿន រួចបន្តដំណើរមកកាន់តុអាហារនិងទម្លាក់ខ្លួនអង្គុយមួយចំហៀង។
" ឯណាប្ដីកូន? "
" ក៏...កំពុងតែរៀប- "
" ខ្ញុំមកហើយម៉ាក់ " សមជាមួយសម្លេងស្រទន់តែគ្រលរជារបៀបមនុស្សប្រុសមានអំណាច ជុងហ្គុកដើរមកកាន់តុអាហារភ្ជាប់ជាមួយស្នាមញញឹមស្រស់ស្រាយ មុននឹងដាក់បង្គុយអង្គុយជិតថេហ្យុងតែម្ដង។
" បើមកដល់ហើយ ចាប់ផ្ដើមតែម្ដងទៅ "
អាហារពេលព្រឹកដែលចំណាយកម្លាំងជាច្រើនក្នុងការសម្ដែង ផ្លាស់ប្ដូរសព្វនាមពីខ្ញុំឯងមកជាអូនបងផ្អែមរលួយមិនគួរឲ្យជឿ ។ ក្រោយអាហារពេលព្រឹកត្រូវបានបញ្ចប់ពួកគេទាំងពីរក៏ត្រូវទៅធ្វើការរៀងខ្លួន។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...