EP 55 : ចុះបើបាត់បង់កូននោះ?

5K 440 25
                                    

     ព្រឹកថ្ងៃថ្មី...

     ថេហ្យុងក្រោកទៅធ្វើការតាំងពីព្រឹកទោះបីជាជុងហ្គុកខំហាមយ៉ាងណាក៏ស្ដាប់ ដូច្នេះនាយមានតែបណ្ដោយប៉ុណ្ណោះ ម្យ៉ាងកូនក្នុងផ្ទៃមានអាយុទើបតែ1ខែ1សប្ដាហ៍នោះទេ ។
     " មានឃ្លានផឹកកាហ្វេទៀតទេ? " ណាយ៏ស្រដីសួរកំលោះតូចដែលគិតតែពីឈ្ងោកមុខមើលឯកសារមិនដកឃ្លា ។
     " គឺ...អត់ទេ តាំងតែពីទៅពេទ្យបានថ្នាំលេបរួចមក យើងលែងសូវឃ្លានរបស់អស់នោះហើយ "
     " ឃ្លានអីទេ យើងទៅទិញមកឲ្យ "
     " ហៃយ៉ា...មិនបាច់លំបាកដល់ឯងទេ ទៅធ្វើការវិញចុះ "
     " យើងបំប៉នក្មួយយើង មិនមែនឯង ប្រាប់មកថាឃ្លានអី? "
     " ឆឺស...លែងស្រឡាញ់មិត្តម្នាក់នេះហើយឬ? " ថេហ្យុងពេបមាត់មិនសុខចិត្ត ងើយរង្វង់មុខស្រស់ស្អាតទៅសម្លក់អាល្អិតណាយ៏ឲ្យអង្គុយទប់សំណើចស្ទើរតែខះបំពង់ករ ខណៈពេលកូនឆ្កែមួយក្បាលប្រឹងសណ្ដោងកម្លាំងមកប្រយុទ្ធជាមួយសត្វតោ ចំជាអង់អាចមែន!
     " ស្រឡាញ់ទាល់តែលោកជុងកាប់អាយៈក្បាល "
     " យ៎ា...ណាយ៏ ម៉ាម័រហ្គាន!!! "
     " ហិហិ...និយាយលេងទេ ប្រាប់មកថាចង់ទិញអី ឲ្យលឿនឡើង "
     " អីក៏បានដែរ "
     " ចឹង...យើងទៅសិនហើយ " កំលោះណាយ៏ងើបឈរក្រេស បោះជំហ៊ានចាកចេញពីអូហ្វីសកំលោះតូចក្នុងឬកពារសប្បាយរីករាយដែលអាចញ៉ោះកូនខ្លាតូចឲ្យខឹងបាន ។ ចេញមិនបាន10វិនាទីផង សម្លេងទ្វារក៏របើកឡើងម្ដងទៀតតែម្ដង...
     " ណាយ៏..ឯងភ្លេច-...ម៉ារៀហ៍ " កំលោះតូចគាំងអណ្ដាតដូចយកម្ជុលមកខ្ទាស់ វត្តមានម៉ារៀហ៍បោះជំហ៊ានចូលមកក្នុងអូហ្វីសរបស់គេក្រោយបាត់ខ្លួន3ថ្ងៃមិនមកធ្វើការ ចិត្តនេះក៏បារម្ភខ្លាចថាប្អូនមានគ្រោះថ្នាក់ តែពេលចង់ទៅមើលនាង នាងបែរជាដេញគេចេញទាំងដាច់អហិង្ការ។
     " ខ្ញុំយកឯកសារមកឲ្យ ចៃដន្យលេខាខ្ញុំរវល់ទើបខ្ញុំមកជំនួស " នាងតូចបោះឯកសារលើតុកាយតូចមួយទំហឹងជាមួយទឹកមុខមិនអំណោយផល វារំជួយឲ្យថេហ៍ដកដង្ហើមធំទាំងអល់ឯកពេញទំនុក ទឹកចិត្តអ្នកជាបងរមែងស្រឡាញ់ប្អូនជាងស្អប់ ប៉ុន្តែភាពរឹងទទិសមិនស្ដាប់បង្គាប់របស់នាង រុញច្រានឲ្យកាយតូចមិនអាចវាចាអ្វីតទៀតបាន។
     " អរគុណ តែ...តើឯងលែងអីហើយឬ? "
     " ខ្ញុំមិនងាយងាប់លឿនពេកទេ ព្រោះមិនទាន់ជម្រះបញ្ជីជាមួយមេនាំអាតឲ្យជីវិតខ្ញុំរញ៉េរញ៉ៃថ្នាក់នេះ " ម៉ារៀហ៍ឱបដៃសម្លក់សម្លឹងថេហ្យុង ដៀលក្នុងន័យចំតែបង្កប់ន័យធៀបប្រៀបដូចជាសុភាសិត ។ ពេលនេះភាពជាយាយធ្មប់របស់នាងកំពុងតែសន្ធិត មិនយូរទេ ពេលណាដល់កាលកំណត់ មហិទ្ធិឬទ្ធិរបស់នាងច្បាស់ជាបង្កភាពគ្រោះថ្នាក់ដល់នរណាម្នាក់មិនខាន។
     " ហេតុអ្វី?បងខុសធ្ងន់ដល់ម្លឹងមែនទេ?បើគ្រាន់តែចង់ឱបក្រសោបមនុស្សដែលបងស្រឡាញ់ទុក បងជាដើមហេតុ ជាមេបង្កបញ្ហាសម្រាប់ជីវិតឯងណាស់ឬ? " អាល្អិតលេបទឹកមាត់អួលដើមករ គេងើបឈរពេញកម្ពស់ប្រឹងបរិយាយពាក្យពេជន៍ជាមួយអារម្មណ៍ឈឺផ្សារ។
     " មនុស្សដែលបងស្រឡាញ់?មិនមែនទេ បងគួរតែនិយាយថាបងដណ្ដើមគាត់ចេញពីខ្ញុំ ទើបត្រូវ "
     " ម៉ារៀហ៍!!! " កំលោះតូចបំប៉ោងសសៃករ ក្ដាប់ដៃស្រែកហៅសព្វនាមនាងតូចពោរពេញទៅដោយក្ដីទោមនស្ស ហេតុអ្វីមនុស្សដូចជារូបគេមកស្វាក់ត្រង់ពាក្យតិះដៀលបែបនេះខ្លាំងម្ល៉េះ?
     " ធ្វើជាឯងរសើប ពេលនិយាយចំចំណុច "
     " បង...បានហើយ ចេញពីទីនេះទៅ " ថេហ្យុងសម្រួលអារម្មណ៍ លើកដៃចង្អុលទៅមាត់ទ្វារដេញនាងក្រមុំដោយរក្សាសម្លេងស្មើរធេង ។
     " ខ្ញុំក៏មិនចង់នៅប៉ុន្មានដែរ តែសុំផ្តែផ្ដាំទុកមុនទៅចុះ កូនក្នុងផ្ទៃនោះប្រយ័ត្នរលាយនៅថ្ងៃណាមួយ កុំមានសង្ឃឹមថាអាចរស់ស្រួលឲ្យសោះ " ម៉ារៀហ៍ញញឹមមានអំនួតបំបាក់ចិត្តខ្លាំងកាយតូចឲ្យទោរទន់ ព្រមទម្លាក់រាងកាយអង្គុយលើកៅអីដោយអស់កម្លាំងរលីងពីខ្លួន ។ អាល្អិតលើកដៃមកអង្អែលក្បាលពោះគេស្រាលៗ ហើយក៏មិនហ៊ានស្រម៉ៃ ប្រសិនបើបាត់បង់កូននោះ?តើគេនិងរស់នៅយ៉ាងណា?

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now