ព្រឹកព្រលឹមថ្ងៃថ្មី កំលោះសង្ហារក្រោកឡើងជាមួយស្នាមញញឹមមានក្ដីសុខ ខណៈរង្វង់ដៃដ៏សែនកក់ក្ដៅកំពុងតែប្រឹងក្រសោបប្រពន្ធជាទីស្រឡាញ់ហាក់មិនចង់ងើបចេញ ។ នាយងើបខ្លួនបន្តិច គេងច្រត់ដៃគយគន់សម្រស់មិនចេះជិនណាយរបស់គេ ដែលកំពុងតែនិន្ទ្រាលង់លក់ហាក់យល់សុបិន្តដល់ណាក៏មិនដឹង ។ ទ្រាំមិនបាន ជុងហ្គុកឱនទៅថើបថ្ពាល់ ក្រពុំ ក្រញិចពេញមុខ ដូចជាចង់រំខានដល់ដំណេករបស់ប្រពន្ធកាចដូចខ្លារបស់គេខ្លាំងណាស់។
" អា៎...ជុងហ្គុកហា៎ បងកុំរំខានអូនទៅមើល " អាល្អិតមុខជូរ បម្រាស់រាងកាយមកគេងបែរខ្នងដាក់នាយព្រមទាំងទាញភួយមកគ្រលំគេចចេញពីស្ដេចរករឿង តែងរញ៉េរញ៉ៃគួរឲ្យធុញ តែការធុញមួយនេះគឺគួរឲ្យស្រឡាញ់ច្រើនជាង។
" ភ្ញាក់ឡើងអូនសម្លាញ់ ភ្លឺហើយណា "
" អឹម!មែនហើយ ថ្ងៃនេះបងត្រូវឡើងទៅជប៉ុន អូន..-អឹម?? " អាល្អិតស្ទុះងើបអង្គុយស្វាងចែសដូចគេយកទឹកកកមកជះកណ្ដាលផ្ទៃមុខ តែនិយាយមិនទាន់បានប៉ុន្មានផង ក្រពះចាប់ផ្ដើមរមួលចូលគ្នារំហួតមកដល់បំពងករហាក់ចង់ចេញមកខាងក្រៅ ទើបអាល្អិតលើកដៃខ្ទប់មាត់និងរត់ចុះពីលើពូកចូលទៅបន្ទប់ទឹកដោយមានអាវសាមុីនៅលើខ្លួនរួចជាស្រេច។
" ថេហ៍...អូនយ៉ាងម៉េចហ្នឹង? " នាយកំលោះស្លេកមុខអែរ ចិត្តបារម្ភពីប្រពន្ធដែលកំពុងតែឮសម្លេងក្អួតចេញពីបន្ទប់ទឹក ចង់ចូលក៏មិនបានព្រោះថេហ្យុងបិទទ្វារជិតបាត់ទៅហើយ។
" អូនមិន-...អួក...អួក "
" ថេហ៍!!ព្រះអើយ...បើកទ្វារឲ្យបងភ្លាមទៅអូនសម្លាញ់ " ជុងហ្គុកឆ្លេឆ្លារៗ ដើរទៅវិញទៅមកព្រមទាំងលើកដៃមកគោះទ្វារបន្ទប់ទឹកជាច្រើនដង ។ ភាពបារម្ភចូលមកវាយលុក រំញោចឲ្យនាយសង្ហារលែងមានអារម្មណ៍ចង់ទៅជប៉ុនទៅហើយ។
ក្រាក !!
" ថេហ៍...អូនយ៉ាងម៉េចទៅហើយ?មានមិនស្រួលត្រង់ណាឬអត់?ប្រាប់បងមក បងនិងនាំអូនទៅពេទ្យ " កំលោះពាណិជ្ជករចាប់បង្វិលរាងកាយថេហ្យុងមួយជុំ ទឹកមុខស្លើតស្លក់របស់គេរំជួយដល់ស្នាមញញឹមកំលោះតូចរីកស្រស់ត្រដែតពីទឹកចិត្តអ្នកជាប្ដី។
" អូនមិនអីទេ គ្រាន់តែរាងឈឺក្បាលតិចតួចនិងឃ្លានប៉ុណ្ណោះ "
" ចុះដែរក្អួតនោះ? "
" មកពីអាហារយប់មិញទេដឹង?តាមធម្មតាអូនមិនចូលចិត្តញាុំអីយប់ជ្រៅទេ "
" ចឹងចាំបងងូតទឹកឲ្យអូន ហើយចាំយើងចុះទៅខាងក្រោមញាុំអីជាមួយគ្នា " បញ្ចប់ការសន្ទនា ជុងហ្គុកឱនចាប់លើកភ្លៅរាងតូចបីគេឡើង បោះជំហ៊ានចូលក្នុងបន្ទប់ទឹកជាប្រញាប់លែងហ៊ានយឺតយាវ ។ ខណៈពេលនៅក្នុងបន្ទប់ទឹកថេហ្យុងក៏ក្អួតទៀតដែរ បែបនេះជុងហ្គុកកាន់តែបារម្ភទ្វេរឡើង។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...