EP 30 : លោកប្ដី

5.9K 587 10
                                    

     កាលីហ្វ័រញ៉ាជារដ្ធមួយដែលមានប្រជាជនច្រើនលំដាប់ទី2នៃសហរដ្ធអាមេរិក និងជារដ្ធមួយដែលរួមបញ្ចូលជាមួយសាន់ហ្វ្រាំងសុីស្កូ ជាទឹកដីលម្អទៅដោយអគារខ្ពស់ៗ រួមនិងមជ្ឈមណ្ឌលវប្បធម៌ សេដ្ធកិច្ចជាតិ ក្លាយទៅតំបន់ទេសចរណ៍ដែលអ្នកផងទាំងពួងប្រាថ្នាចង់ទៅ ។
     ជាពិសេសជាងនេះទៅទៀត តំបន់ឆ្នេរមេឌីទែរ៉ានេ ជាស្ថានសួគ៌លោកិយមាន3S(Sun=ព្រះអាទិត្យ,Sand=ខ្សាច់,Sea=សមុទ្រ) អមទៅដោយកម្ដៅថ្ងៃ ភាពស្ងួតនៃហេមន្តរដូវនិងភ្លៀងរលឹមស្រិចៗឯណេះបន្តិចឯណោះបន្តិច បង្កើតជាទិដ្ធភាពដ៏សែនអស្ចារ្យមួយ ទុកជាកម្រងអនុស្សាវរីយ៍នៃអ្នកទស្សនាឲ្យដកជាប់និងរូបភាពល្អកម្ររកបានមួយនេះ។

     ព្រឹកព្រលឹមថ្ងៃ....សម្លេងទឹករលកបោកបក់ផ្ទៃច្រាំងរួមនិងពន្លឺរះចិញ្ចាចពីទិសខាងកើតចាំងមកប៉ះផ្ទៃទឹកខៀវស្រងាត់ដែលថ្លាដូចកញ្ចក់ រំលេចសម្រស់ដ៏សែនឡូយឆាយទុកជាទីគយគន់ជាគូរៗនៃអ្នកមានស្នេហាឲ្យមានអារម្មណ៍ស្រស់ថ្លា ។ មនុស្សមាឌតូចកម្រើកត្របកភ្នែកបើកចេញពីគ្នាបង្ហាញឲ្យឃើញផ្ទៃបន្ទប់ធំទូលាយ ជារបៀបផ្ទះឈើសង់លើផ្ទៃទឹក ជារង្វាស់ចម្ងល់ឲ្យកាយតូចរហ័សស្រាយ និងសម្រួលចិញ្ចើមឲ្យចេញពីគ្នា ។ មិនអស់ចិត្ត ថេហ្យុងស្ទុះចេញពីលើគ្រែដើរទៅបើកវាំងននសម្លឹងមើលទៅខាងក្រៅតែម្ដង ព្រះអើយ!!នេះគេមកនៅសមុទ្របានយ៉ាងម៉េច?ក្រែងយប់មិញក្រោយត្រឡប់មកពីញាុំអីជាមួយជុងហ្គុកវិញគេនៅផ្ទះទេតើ?
     កំពុងតែអន្លង់អន្លោចជាមួយការគិតដូចផ្សែងខ្មួរខ្មាញ់ ដៃមាំសម្បូរសសៃលូនចូលមកឱបចង្កេះតូចអង្គ្រង ខណៈម្ចាស់ដើមដៃដាក់ចង្ការលើស្មារមនុស្សតូច ស្រង់ក្លិនក្រអូបពិដោរហើរចេញពីស្បែករំញោចឲ្យស្នាមញញឹមស្រស់ថ្លាប្រាកដឡើងលើបបូរមាត់មានមន្តស្នេហ៍។
     " ជុងហ្គុក ពួកយើងមកទីនេះដោយរបៀបណា? " ថេហ្យុងស្លន់ស្លោរប្រញាប់សួរនាយញាប់ៗមុននឹងរើចេញពីរង្វង់ដៃមនុស្សមាឌធំ មកប្រឈមមុខជាមួយគ្នា។
     " ជិះយន្តហោះមក "
     " ន៎ែ..ខ្ញុំអត់បានលេងសើចទេ " ថេហ្យុងទះដើមដៃនាយឡើងផាច់ព្រមទាំងបញ្ចេញទឹកមុខក្រញ៉ូវ។
     " ចុះប្រុងគិតថាពួកយើងមមើរដើរមកដល់ទីនេះអ្ហេស? " នាយលើកចិញ្ចើមឲ្យខ្ពស់ បណ្ដាលឲ្យថេហ្យុងកាន់តែស្រៀវស្រាចចង់ដឹងកាន់តែខ្លាំង ។
     " សម្រេចថាលោកព្រមប្រាប់ឬអត់? " ថេហ៍ឱបដៃ ផ្ទៃមុខក្រញីក្រញូវបង្ហាញពីការខឹងសម្បារមើលតែមនុស្សចាញ់កូនលើកដំបូង។
     " កុំធ្វើមុខបែបហ្នឹងអី ខ្ញុំព្រមប្រាប់ឯងក៏បាន គឺវាបែបនេះ.... " ដោយឃើញថាទឹកមុខអត់អំណោយផលរបស់កាយតូចចោទជាបញ្ហាចម្បងនៃរឿងស្មុគស្មាញសម្រាប់នាយ ទើបជុងហ្គុករហ័សសម្របសម្រួលនិងនិយាយពីដើមចម ប្រាប់ទៅកាយតូចគ្មានសល់ ។ កាលពីយប់មិញនេះ ក្រោយត្រឡប់មកវិញ ជុងហ្គុកសម្រេចចិត្តថាមកក្រេបទឹកឃ្មុំនៅទីនេះដោយមិនចាំបាច់សួរយោបល់ថេហ្យុងនោះទេ នាយបានឲ្យសាន់ត្រាកក់សំបុត្រយន្តជិះមកកាលីហ្វ័រញ៉ាទាំងយប់ ។ ហើយទីនេះជាតំបន់ទេសចរណ៍ដែលនាយបានលួចសាងសង់វាឡើង សូម្បីអ្នកស្រីឌីអេនក៏មិនបានដឹងអំពីរឿងនេះដូចគ្នា ។ វាជាប្រភេទផ្ទះឈើពណ៌សរតូចៗជាច្រើនខ្នងសង់នៅលើផ្ទៃទឹកថ្លាឆ្លុះដល់បាត និងមានស្ពានសម្រាប់ដើរឆ្លងពីផ្ទះមួយទៅផ្ទះមួយ អមនិងធម្មជាតិដ៏ស្រស់ត្រកាលទើបជុងហ្គុកព្រមមកទីនេះតែម្ដង ។
     " ហ្អាស៎?? ការ..កាលីហ្វ័រញ៉ា? " បន្ទាប់ពីស្ដាប់ការរៀបរាប់របស់នាយចប់ សម្លេងស្រែកសឹងតែផ្អើលអស់មួយទ្វីបបន្លឺឡើងចេញពីក្រអូមមាត់ថេហ្យុងស្ដែងៗ ។ អាល្អិតបើកភ្នែកក្រឡោត មុននឹងក្រឡេកមកក្រោយហាក់ដូចជាចង់ពិនិត្យមើលឲ្យច្បាស់ឡើងវិញ ពិតជាពួកគេមកកាលីហ្វ័រញ៉ាមែនអ្ហេស??
     " មិនមែនជេជូពិតមែន!! " ថេហ្យុង
     " ជេជូឯណាមានផ្ទះសង់លើផ្ទៃទឹកបែបនេះ? " ជុងហ្គុកអស់សំណើចនិងអាការៈស្លន់ស្លោររបស់គេ នាយបោះជំហ៊ានមកឈរទន្ទឹមគ្នានិងថេហ្យុងសម្លឹងមើលទៅខាងក្រៅជាមួយក្រសែរភ្នែកមុតស្រួច។
     " តើខ្ញុំអាចចេញទៅក្រៅបានទេ? " ថេហ៍បន្លឺសម្លេងជារបៀបបែបអង្វរករ ប្រឹងបញ្ចេញទឹកមុខដូចកូនក្មេងខាបយកព្រលឹងនាយកំលោះហោះទៅសុីព្រលិតអស់រលីង។
     " នេះម៉ោងទើបតែ8ព្រឹកទេ ពួកយើងញាុំអីសិនទៅចាំទៅដើរលេងជាមួយគ្នា "
     " ប៉ុន្តែ...ក៏បាន " អាល្អិតពេបមាត់ដកដង្ហើមធំ ទើបឈានជើង ដើរចេញពីនាយដើម្បីចូលបន្ទប់ទឹកនិងអាលជម្រះកាយ ។
     " ខោអាវរបស់ឯងនៅក្នុងវ៉ាលី "
     " អឹម... " កំលោះតូចស្ដើងងក់ក្បាលយល់ស្រប បង្វែរជើងមកយកខោអាវក្នុងវ៉ាលី មុននឹងទៅងូតទឹកក្នុងបន្ទប់ទឹកតូចតែប្រណីតប្រកបដោយសោភណ្ឌភាព។
     បន្ទាប់ពីថេហ្យុងចូលបានបន្តិច ជុងហ្គុកបានខលប្រាប់ឲ្យបុគ្គលិកលើកអាហារមកឲ្យពួកគេ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនេះ នាយបានបិទកន្លែងនេះបណ្ដោះអាសន្ន មិនឲ្យភ្ញៀវដទៃចូលមកនោះទេ ព្រោះនាយចង់មានពេលវេលាផ្ទាល់ខ្លួនតែ2នាក់។
     រាងយូរគួរសម ទើបថេហ្យុងចេញមកវិញជាមួយអាវសរស្ដើងនិងខោខ្លីត្រឹមជង្គង់..
     " មកញាុំអីមក "
     " មែនហើយ សុខៗស្រាប់តែមកដើរលេងបែបនេះ ចុះក្រុមហ៊ុនខ្ញុំបានអ្នកណាទទួលខុសត្រូវ? " ថេហ្យុងទាញកៅអីមកអង្គុយ ខណៈចិត្តស្មុគស្មាញចូលមកគ្របដណ្ដប់ឲ្យតែគិតដល់រឿងក្រុមហ៊ុនម្ដងៗ។
     " ខ្ញុំចេះចាត់ចែងហើយ ធ្វើខ្លួនឲ្យសប្បាយៗទៅ"
     " លោកនិយាយស្រួលតែរហូតហ្នឹង "
     " ធ្វើឯងក៏ស្រួលដែរ " ស្ដាប់មួយប្រយោគនេះហើយថេហ្យុងសឹងតែឈ្លក់ទឹក ព្រូសឲ្យចំកណ្ដាលមុខប្រុសកំពូលមាត់ដាច។ខ្វះរឿងនិយាយណាស់អ្ហេស??
     " រោគចិត្តបំផុត "
     " ចុះចូលចិត្តក្បាច់មួយណា? "
     " ហ្អឿយ...ឈប់និយាយភ្លាមទៅ ខ្ញុំត្រូវការញាុំបាយ " ថេហ្យុងស្រែកបញ្ឈប់ទាំងទឹកមុខអត់ហុងស៊ុយ អាល្អិតទាញសមនិងស្លាបព្រាមកដួសអាហារញាុំជាមួយអារម្មណ៍ជូរចត់ មិនគួរណាមករំឮករឿងទាំងអស់នេះឲ្យគេគ្រញែងខ្លួន អៀនខ្មាស់នោះទេ។ រីឯនាយកំលោះពាណិជ្ជករបញ្ចេញស្នាមញញឹមអស់សំណើច គ្រវីក្បាលរបស់ខ្លួនពីឆ្វេងមកស្ដាំហាក់ដូចជាហួសចិត្តនិងអាចរិកគួរឲ្យស្រឡាញ់របស់គេ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now