ខណៈគ្រប់សកម្មភាពទាំងអស់ស្ថិតក្រោមការឃ្លាំមើលពីសំណាក់ណាយ៏ ម៉ាម័រហ្គាន ព្រោះនាយតូចមិនទុកចិត្តពេលក្រឡេកភ្នែកទៅឃើញម៉ារៀហ៍ចាកចេញមកក្រោយជុងហ្គុកបន្តិច ។ រៀបនិងដើរចូលទៅក្នុងកម្មវិធីវិញក៏ស្រាប់តែមានដៃនរណាម្នាក់លូកមកខ្ទប់មាត់គេអូសចេញទៅណាបាត់។
តាមអំណាចជាមនុស្សចិត្តខ្លាំង ណាយ៏រហ័សខាំដៃម្នាក់នោះយ៉ាងលឿន រួសក៏ងាកមកក្រោយប្រុងដាល់គេមួយដៃ ស្រាប់តែអាល្អិតក៏ត្រូវទម្លាក់ដៃចុះ ក្រោយឃើញផ្ទៃមុខអ្នកខាងនោះ ។
" ចាំបាច់ខាំដៃ? " វិចតូគ្រលាស់ដៃខ្លួនចុះឡើង ដោយមិនភ្លេចសម្លក់ម្ចាស់ដើមហេតុ កំពុងតែឈរច្រត់ចង្កេះក្រឺតខ្នាញ់ជាមួយអត្តចរិករបស់គេ។
" ចុះអ្នកណាប្រើឲ្យលោកមកលេងខ្ទប់មាត់មើលតែជាចោរបែបនេះ?សំណាងហើយដែលខ្ញុំគ្រាន់តែខាំដៃ បើមានដំបងនៅជិតដៃ ខ្ញុំច្បាស់ជាសំពងក្បាលលោកបានដេកហុតទឹកបបរនៅពេទ្យមិនខាន "
" ជាស្រីអ្ហេស?ទើបរអ៊ូច្រើនបែបនេះ? "
" បិទមាត់របស់លោក បើមិនចង់ឲ្យខ្ញុំយកមកម្ជុលមកដេរ " អាល្អិតលើកដៃចង្អុលមុខនាយជាមួយនិងការចងគំហឹង ទើបប្រញាប់ដើរចាកចេញពីទីនេះ ក្នុងគោលបំណងចូលទៅក្នុងកម្មវិធីវិញ ប៉ុន្តែក៏ត្រូវវិចតូចាប់ដើមដៃគេជាប់។
" និយាយគ្នាសិនទៅ " វិចតូបញ្ចេញកែវភ្នែកប្រកដប្រជា អត់មិនបាននិងឲ្យណាយ៏ចុះចាញ់ចូលមកនិយាយរឿងមួយចំនួនដែលមានតែគេ2នាក់ប៉ុណ្ណោះដែរដឹង ។ បន្ទាប់ពីត្រូវរ៉ូវគ្នាហើយ ទើបពួកគេដើរចូលទៅក្នុងកម្មវិធីដោយទឹកមុខធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ ណាយ៏និងវិចតូធ្លាប់ជួបគ្នាម្ដងនៅថ្ងៃការថេហ្គុកនោះ គ្រាន់តែជួបដំបូងក៏រករឿងគ្នា បង្កជម្លោះភ្លែត ។បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់វាក៏ម៉ោង7ទៅហើយ ដោយសារមុនមក នាយបានឲ្យសាន់ត្រាជាអ្នកបើកឡាន ទើបពេលត្រឡប់ទៅផ្ទះវិញជុងហ្គុកស្នើរខ្លួនសុំជិះឡានជាមួយរាងតូច រីឯណាយ៏ក៏ខ្ជឹលនៅធ្វើជាឆ្អឹងទទឹងសម្រាប់ពួកគេទាំងពីរ ទើបគេត្រឡប់ទៅវិញជាមួយជីមីននិងយ៉ុនហ្គីវិញ ។
ភូមិគ្រឹះអូលីវៀហ៍....
ស្នូរស្បែកជើងលាន់ឮតិបៗ ប្ដីប្រពន្ធមួយគូរនេះក្រោយពីត្រូវរូវគ្នាវិញហើយ ក៏បណ្ដើរគ្នាចូលទៅក្នុងសេតវិមានបណ្ដាលឲ្យអ្នកបម្រើទាំងពួងនាំគ្នាភ្ញាក់ផ្អើលដោយសារវត្តមានកំលោះសង្ហារសម្បូរក្រមុំចោមរោម។ជេសុីឃើញដូចនេះ គ្មានអីក្រៅពីញញឹមបិទមាត់មិនជិតមុននឹងរហ័សរត់ទៅហៅអ្នកស្រីឌីអេនឲ្យមកមើលទិដ្ធភាពមួយនេះ។
" ម៉ាក់ស្មានថាឯងមិនមកវិញហើយតើ អាកូនជើងល្អ " អ្នកស្រីឌីអេនឈានជើងញាប់ៗ បន្តស្ដីប្រដៅកំពូលកូនកំហូច ស្ដេចរករឿងលើលោក រកគូរប្រដូចមិនបាន ។ ខណៈនាយកំលោះបែរជាឈរអស់សំណើចទន្ទឹមគ្នានិងថេហ្យុងដោយសម្លឹងមើលផ្ទៃមុខគាត់គ្មានបង្ហាញកាយវិការភ័យខ្លាចទៅវិញ កាលពីនាយនៅកំលោះមិនទាន់ចូលធ្វើការ នាយដើរបាត់ពីផ្ទះដល់ទៅ2-3ខែ មិនទាំងមាត់អីមួយម៉ាត់ផង នេះគ្រាន់តែបាត់ពីផ្ទះ1អាទិត្យសោះ ទ្រុងស្លន់ស្លោរអ្វីខ្លាំងម្ល៉េះ?ជំទាវម៉ាក់!!
" ខ្ញុំគ្រាន់តែរវល់ការងារខ្ញុំ "
" រវល់ការងារឬឈ្លោះជាមួយប្រពន្ធឲ្យប្រាកដទៅ? ជុងហ្គុក!កូនអាយុ25ហើយ កុំអាងមានរឿងតិចតួចបាត់ពីផ្ទះមិនផ្ដល់ដំណឹងបែបនេះ បើមិនអាណិតម៉ាក់ក៏គួរតែអាណិតប្រពន្ធឯងដែរ ចុះបើឯងមានកូន?...សូមប្រាប់ទៅចុះ ម៉ាក់រកប្ដីឲ្យថេហ៍ការមួយទៀតមិនខាន មិនបាច់ចាំអាប្រភេទប្ដីនិយាយមិនបានដូចកូនឯងនេះទេ "
" ហូយ...ម៉ាក់!! " នាយកំលោះធ្វើមាត់ស្រួចឧទានហៅអ្នកម៉ាក់រូបស្រស់ទាំងបង្អូសសម្លេងដូចកូនក្មេង ចេះគិតទៅរួច?ថេហ៍ជាប្រុសមានកូនយ៉ាងម៉េច?
" ខ្ជឹលរវល់ជាមួយឯងណាស់...ថេហ៍ហ៎ា ទៅបន្ទប់ម៉ាក់ជាមួយម៉ាក់មួយភ្លែត ម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិច "
" បាទម៉ាក់ " ថេហ្យុងសើចញឹមៗមុននឹងត្រូវអ្នកស្រីអូសដៃចូលបន្ទប់គាត់បាត់ សូម្បីតែងាកក្រោយមកមើលផ្ទៃមុខហួសចិត្តនៃកំលោះជើងល្អក៏មិនមើលផង ។ សព្វថ្ងៃនេះ គាត់ស្រឡាញ់ថេហ្យុងជាងកូនគាត់ទៅទៀត ដូច្នេះគាត់ក៏ត្រូវតែមានរបស់សម្រាប់កូនប្រសារគាត់ដូចគ្នា ។ កាលដំបូងគាត់មិនទាន់អាចទុកចិត្តថេហ្យុងទាំងស្រុងនោះទេ សម្អាងលើពាក្យសម្ដីរាយការណ៍បើគេចាប់បានក៏អាចកាឡៃវាបានដែរ គាត់ប្រើពេលសាកល្បង ពិសោធន៍មើលតាមទង្វើជាប្រចាំថ្ងៃរបស់CEOតូចអស់រយៈពេល1ខែទៅហើយ គាត់ក៏បានដឹងច្រើនដូចគ្នា។
" លោកប្រុស ត្រូវការរៀបចំអាហារទេចា៎? " ជេសុីរហ័សចូលមកសួរនាំជុងហ្គុកដែលកំពុងតែឈរច្រត់ចង្កេះ សម្លឹងមើលផែនខ្នងម្ដាយក្មេកកូនប្រសារបណ្ដើរគ្នាចូលទៅក្នុងបាត់ ។
" មិនបាច់ទេ "
" ចា៎!! " ជេសុីឱនក្បាលគោរព ទើបជុងហ្គុកម្នីម្នាបោះជំហ៊ានឡើងទៅបន្ទប់របស់នាយ មិនចូលបន្ទប់ធ្វើការឡើយ ។ ដោយសារឯកសារសំខាន់ធ្វើរួចរាល់អស់ទៅហើយ ម្ល៉ោះហើយនាយមានពេលទំនេរអាចគេងឱបប្រពន្ធក៏ដូចជាសួរនាំរឿងមួយចំនួនដូចគ្នា។
ជុងហ្គុកអង្គុយលើពូករងចាំវត្តមានថេហ្យុងហាក់បីដូចជាចាំម៉ែមកពីផ្សារ មួយសន្ទុះក្រោយមកក៏ឮសម្លេងទ្វាររបើកឡើង នាយសង្ហាររហ័សរត់មកឈរជិតទ្វាររួចជាស្រេច។
" អួយ...លោក មកឈរស្អី-អេ!! " និយាយមិនទាន់ផុត រាងកាយតូចស្អាតក៏ត្រូវលោកប្ដីជើងល្អក្រសោបមកអឹបជាប់រាងកាយស្រស់សង្ហារ បណ្ដាលឲ្យថេហ៍ប្រញាប់លើកដៃខ្ញាំស្មារនាយទប់ទល់និងភាពភ័យខ្លាច។
" ម៉ាក់និយាយស្អីខ្លះជាមួយឯង? " នាយទម្លាក់ផ្ទៃមុខមកជិតថេហ្យុង ប្រើប្រាស់ក្រសែរភ្នែកព្រានសម្លឹងមើលទៅគេទាំងមិនញញើត ។ ខានជួបគ្នារយៈពេលមួយអាទិត្យព្រោះនាយពិតជាមានការងារត្រូវធ្វើច្រើនដូចគ្នា មិនមែនបាត់ទៅព្រោះខឹងគេនោះទេ ត្រឹមពាក្យសម្ដីប៉ុណ្ណេះវាមិនបានស្កាបចិត្តនាយនោះឡើយ គ្រាន់តែអន់ចិត្តតិចតួច។
" សួរធម្មតាទៅ ចាំ..ចាំបាច់ឱប " រាងតូចទម្រេតខ្លួនមកក្រោយ បិទភ្នែកមិនហ៊ានប្រឈមនិងនាយជាស្វាមីសូម្បីបន្តិច ។ សារភាពតាមត្រង់ចុះ យប់នេះមិនដឹងថារួចខ្លួនរបស់នាយឬអត់នោះទេ។
" ឆ្លើយ!! "
" លោកលែងខ្ញុំសិនទៅ " ថេហ៍រលាស់ខ្លួនតិចៗចេញពីរង្វង់ដៃនាយ ព្រមទាំងធ្វើមុខជូរ បួញមាត់ស្រួចរំជួយឲ្យកំលោះពាណិជ្ជករចង់តែខាំឲ្យដាច់អាបបូរមាត់មួយហ្នឹងទេ។
" មិនលែង "
" ជុងហ្គុក... "
" ចឹងធ្វើការងាររបស់យើងវិញ " និយាយរួចជុងហ្គុករហ័សឱនចាប់ឱបភ្លៅ លើកបីមនុស្សមាឌតូចឡើងជារង្វាស់ឲ្យថេហ្យុងបើកភ្នែកធំៗស្រវ៉ាឱបករនាយជាប់ស្អិតដូចតុកកែ។
" ធ្វើការងារស្អីរបស់លោក ចាំបាច់បី? "
" រំលោភឯង "
" ជុងហ្គុក អត់ទេ " គិតឬថាអាចរួចខ្លួន?... នាយសង្ហារស្ញោចស្នាមញញឹមគែមមាត់ មុននឹងបន្តបីគេទៅទម្លាក់លើពូករួចក៏ឡើងទ្រោបពីលើ ដើម្បីជារនាំងឃាំងរាងកាយតូចល្អិតឲ្យស្ថិតក្រោមទ្រូងរបស់នាយ ទទួលស្គាល់ថា ពេលថេហ្យុងឋិតនៅកន្លែងនេះ គេកាន់តែសុិចសុី និងទាក់ទាញនាយលឿនខ្លាំងបំផុត។
" លោក ខ្ញុំអត់ទាន់ងូតទឹកទេ " ថេហ៍រួញករលើកដៃទប់ស្មារជុងហ្គុកដែលកំពុងតែព្យាយាមថើបឈ្មុលត្រង់បរិវេណនោះជាមួយក្ដីស្រេកឃ្លាន។ ឮរាងតូចនិយាយបែបនេះ នាយងើបមុខមកសម្លឹងចំនាយតូច ដែលបើកភ្នែកភ្លឹសៗគួរឲ្យស្រឡាញ់។
" ចាំហើយចាំងូត "
" វា...វាអាចនិងមិនក្រអូប "
" ទោះអត់ងូតទឹក10ឆ្នាំក៏ឯងនៅតែក្រអូបដែរ " ពន្លើសពេកទេដឹង?...តែបន្ទោសនាយក៏មិនកើត បើអាច្មក់នោះងើបទៅហើយ ទោះប្រើលេស1លានហេតុផលទៀត នាយមិនខ្ចីយកខួរក្បាលមកគិត។
" លោក-...ហ្អឹម " រៀបហើបមាត់និយាយបដិសេធក៏ត្រូវជុងហ្គុកថើបបំបិទ
" ដេកចាំតែថ្ងូរទៅ " ក្រោយបញ្ចប់ប្រយោគខណៈទឹកមុខដៅស្នាមតណ្ហា នាយសង្ហាររហ័សក្រេបជញ្ជក់បបូរមាត់កាយតូច កុំឲ្យគេបើកមកជេរនាយទាន់ ។ វិនាទីបន្ទាប់ ពួកគេក៏ដាំបាយ សឹមប៉ារឹមហឹមៗ លេងបិទពួនជាមួយគ្នារហូតដល់ម៉ោងថ្មើរណាក៏មិនដឹង ព្រោះអាប់មីនទន់ភ្នែកដេកលក់លើសាឡុងបាត់ទៅហើយ គ្មានអ្នកណាមកសរសេរឲ្យអានទេ!!🤓
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...