ខណៈពេលថេហ្យុងកំពុងតែមមាញឹករៀបចំអាហារនៅឯផ្ទះបាយ ជុងហ្គុកឯណេះវិញក៏កំពុងតែអង្គុយលើសាឡុងនិយាយគ្នាលេងលិចកើតជាមួយអនាគតប៉ាក្មេក ទាំងញញឹម ទាំងសើចសប្បាយក្អាកក្អាយ មើលតែជាមនុស្សធ្លាប់ស្គាល់គ្នាពីមុនមក។
« បងចូសុីន ជួយរៀបអាហារផង ខ្ញុំទៅហៅលោកប៉ាញាុំបាយ » ថេយ៍ងាកទៅនិយាយប្រាប់ចូសុីន ដែលជាមនុស្សម្នាក់ គេតែងគោរពស្រឡាញ់ ទុកដូចជាបងស្រី ជាសមាជិកគ្រួសារក្នុងផ្ទះនេះដែរ។
« ចា៎អ្នកប្រុស » អាល្អិតបានត្រឹមញញឹមតប មុននឹងបោះជំហ៊ានសម្ដៅចេញពីផ្ទះបាយ ឆ្ពោះដំណើរមកកាន់បន្ទប់ទទួលភ្ញៀវ ខណៈសម្លេងជជែកគ្នាឮៗអមជាមួយសម្លេងសើចមិនយល់ភាសា ញាុំងឲ្យកំលោះតូចដឹងថា ជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍ច្បាស់ជាមិនទាន់ត្រឡប់ទៅវិញជាក់ជាមិនខាន។
« ប្រុសម្នាក់នេះសង្ស័យឆ្កួតបំផុតហើយ ហេតុអ្វីមកស្និទ្ធស្នាលនិងប៉ាខ្ញុំ ទាំងដែលកុងត្រាមានក្នុងក្រដាសបញ្ជាក់ច្បាស់ៗមិនអាចកែបាននោះ? » ថេហ្យុងក្រញ៉ាញ់ខួរចូលគ្នា ប្រឹងគិតពីសកម្មភាពនិងកាយវិការរបស់អ្នកកំលោះស្ទើរតែរលាយក្នុងអំឡុងពេលនេះ ។ នាយតូចនៅតែបន្តឆ្ងល់ គេកាន់វេទនាជាងការដោះស្រាយលំហាត់តំណពូជ ស្ថិតក្នុងមុខវិជ្ជាជីវៈវិទ្យាទៅទៀត ។
« អាវ!ថេយ៍ មកឈរពីអង្កាល់កូន?ហេតុអ្វីមិនចូលមក? » លោកឌីឡេនរហ័សបក់ដៃហៅកំលោះតូចដែលឈរមុីងមាុំងហាក់ដូចជាមានសារធាតុសេនេទិចចូលគ្រប់គ្រង ។ ឮលោកប៉ាហៅឈ្មោះខ្លួន ព្រមទាំងទះសាឡុងតិចៗបញ្ជាក់ឲ្យគេស្របតាម ទើបថេហ្យុងប្រញាប់ដើរញាប់ៗទៅអង្គុយជិតគាត់តែម្ដង។
« ខ្ញុំគ្រាន់តែចង់ហៅប៉ាទៅពិសារអាហារប៉ុណ្ណោះ តែពេលឃើញប៉ាកំពុងតែរវល់ ទើបមិនហ៊ានលូកមាត់ »
« មានរវល់ឯណា ប៉ាគ្រាន់តែនិយាយគ្នាលេងជាមួយកូនប្រសារប៉ាប៉ុណ្ណោះ » លោកឌីឡេនបន្លឺឡើងទាំងញញឹមម្ដងទៀត ក្រសែរភ្នែកបង្ហាញពីក្ដីស្រឡាញ់ ពេញចិត្តយ៉ាងជ្រាលជ្រៅទៅលើជុងហ្គុកពិបាកកាត់ថ្លៃ ហុចផលឲ្យលោកពាណិជ្ជករសង្ហារក៏ញញឹមបកមកវិញភ្លាមៗ ប៉ុន្តែថេហ្យុងបែរជាសម្លឹងសម្លក់មុខនាយមិនព្រេចទៅវិញ ។
« បើអាហារពេលល្ងាចចម្អិនរួចរាល់ហើយ ខ្ញុំថាលោកប៉ាអញ្ជើញទៅពិសារវិញល្អជាង » ជុងហ្គុកប្រញាប់និយាយបង្កើតបរិយាកាសកុំឲ្យអួរអាប់ដោយសារកម្ដៅនៃគំហឹងខុសនិស្ស័យរបស់ថេហ្យុង ក្លាយជាកករបំពុលទឹកឲ្យងាប់មច្ឆជាតិ។
« ល្អ ! តែកូនក៏គួរញាុំដូចគ្នា »
« ប៉ាហ្អ៎...ហេតុអ្វីឲ្យគេមកញាុំជាមួយយើង? » នាយតូចចាប់ផ្ដើមបញ្ចេញចរិកកូនក្មេង ជាមួយកាយវិការមិនពេញចិត្តអ្នកកំលោះម្ដងទៀត ។ ស្លាប់មិនខានទេ ប្រសិនឲ្យនាយមកអង្គុយរួមតុជាមួយគេនោះ ច្បាស់ជាស្គាល់អ្វីដែលហៅថាសង្គ្រាមត្រជាក់មិនខាន។
« ហេតុអ្វីមិនបាន? » លោកឌីឡេនត្បកមកវិញមិនចាំយូរ ជំហ៊ានដែលកំពុងតែឈានប្រែមកជាបញ្ឈប់ដូចឌីសឆ្កូត ។
« គឺ.... »
« យ៉ាងណាប៉ាអញ្ជើញគេរួចទៅហើយ » បញ្ចប់ប្រយោគសមជាមួយទឹកមុខត្រជាក់ស្រេបព្រឺដល់ឆ្អឹងខ្នងរបស់រាងតូច លោកឌីឡេនងាកមកមុខវិញ ឆ្ពោះដំណើរទៅកាន់តុអាហារ ទុកឲ្យឆ្មានិងកណ្ដុរមួយគូរនេះ គ្រហឹមដាក់គ្នា សឹងតែសុីសាច់គ្នាទាំងរស់ក្នុងអំឡុងពេលនេះតែម្ដង។
« លោក!! »
« យ៉ាងម៉េច? » ជុងហ្គុកងើបឈរពេញកម្ពស់ លើកចិញ្ចើមសួរគេ ស្របពេលអាល្អិតហៅនាយទាំងសម្ដីសោះកក្រោះដូចថ្មខ្វះជាតិសន្សើម។
« ម៉េចក៏មកស្និទ្ធស្នាលជាមួយប៉ាខ្ញុំ?មានបំណងអី? » បើសួរមិនដឹងរឿង ថេហ្យុង រីវើនៀរ៍ម្នាក់នេះ សូមស្បថថានិងមិនឲ្យជុងហ្គុកដើរចេញពីនេះបានជាដាច់ខាត។
« បំណងអី?ត្រូវការឲ្យសួរប៉ាក្មេកមុនដែរទេ? » ជុងហ្គុកញាក់ស្មារទាំងសងខាង លោមុខមួយវឹបរហូតទៅប៉ះនិងខ្ទង់ច្រមុះរបស់រាងតូច សាងឲ្យអាល្អិតប្រញាប់ថយក្រោយមួយជំហានរក្សាសុវត្ថិភាពជាចាំបាច់។
« លោកឯងកុំលេងសើចពេក »
« អឹម*ចុះអានេះ គេហៅថាលេងសើចដែរទេ? » ស្របនិងការនិយាយស្ដីបែបច្រឡឺមគ្មានពីរ ជុងហ្គុកឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺត ព្រមទាំងញាក់ចិញ្ចើមឌឺដង បាញ់ភ្លើងគំហឹងចូលសតិថេហ្យុងឲ្យរីករាលដាលពិបាកក្នុងការពន្លត់ខ្លាំងណាស់ ។
« អ្ហាយ....អា-អាមនុស្សឆ្លៀតឱកាស » ដៃម្ខាងក្រសោបថ្ពាល់ ដៃម្ខាងទៀតលើកទៅវ៉ៃទ្រូងនាយមិនប្រណីដៃ ទឹកមុខក្រញ៉េក្រញ៉ូវរបស់កំលោះតូច សាងឲ្យមាណព្វញញឹមបិទមាត់មិនជិត ។ ត្រឹមគេលួចថើបថ្ពាល់សោះ ស្រែកមើលតែជ្រូកគេអារករ ចុះទម្រាំតែគេរំលោភទៀត? គេមិនហ៊ានស្រម៉ៃឡើយ...!
« នៅផ្ទះជាមួយប៉ាក្មេកឲ្យវ៉ៃបាន តែបើរៀបការហើយ សាកវ៉ៃបែបនេះ ប្ដូរសម្លេងស្រែកមកជាថ្ងូរមិនខាន »
« ហុើយ....អាមនុស្សរោគចិត្ត » ថេហ្យុងបញ្ឈប់សកម្មភាព ឈរគ្រញែងខ្លួនចុះឡើង បន្ទាប់ពីឮសម្ដីអត់អនាម័យរបស់គេ ប្រាស់ចាកចេញមកស្ដែងៗមិនមែនជាម៉ាសុីនចាក់សម្លេង រំលឹកអតីតកាលណាមួយនោះឡើយ ។
« ចឹងមានតែឯងជាប្រពន្ធមនុស្សរោគចិត្ត? »
« អាឡប់សតិ!! » ថេហ្យុងសម្លក់សម្លឹងមុខនាយជាលើកចុងក្រោយ មុននឹងដើរតាំងៗចាកចេញពីទីនេះទៅតុអាហារយ៉ាងលឿន ។ គេដឹង ដឹងច្បាស់បំផុត ប្រសិនបើគេនៅតែបន្តបែកអូរហូរស្ទឹងជាមួយនាយទៀត ប្រាកដជាបែកពពុះមាត់ស្លាប់ទាំងពីរមិនខាន។
« អាមាត់ហ្នឹងពូកែជេរណាស់ ចាំមើលថ្ងៃណាមួយបឺតឲ្យស្លេកតែម្ដង »NEXT DAY.....!
ព្រឹកថ្ងៃថ្មី ថេហ្យុងក្រោកពីព្រលឹមទៅធ្វើការតាមទម្លាប់ ។ ចំណែកម៉ារៀហ៍វិញក៏ចម្លែកដូចគ្នា ម៉ោងត្រឹម7ជាងសោះ ប៉ុន្តែនាងក្រមុំក្រោកមកជាមួយស្ទាយតែងខ្លួនរបៀបហាយសូរ អមទៅដោយវ៉ាលីធំមួយដែលមានអ្នកបម្រើម្នាក់កំពុងតែកាន់ចុះមកខាងក្រោមតាមនាង។
« ម៉ារៀហ៍...នេះចង់ទៅណា?ហេតុអ្វីយកវ៉ាលីទៅធំដល់ថ្នាក់នេះ? » លោកឌីឡេនចោទសួរទាំងចម្ងល់ បន្ទាប់ពីថេហ្យុងចាកចេញទៅធ្វើការមិនទាន់បាន10នាទីផង នាងក្រមុំក៏រូតរះចុះមកដូចគ្នា។
« គឺកូនទៅដើរលេងជាមួយមិត្តណាប៉ា ឯង...យកវ៉ាលីយើងទៅដាក់ក្នុងឡានផង »
« ចា៎អ្នកនាងតូច »
« ហេតុអ្វីមិនទៅក្រុមហ៊ុន?មុននិងចូលធ្វើការក៏ត្រូវមានបទពិសោធន៍ដែរណាស៎ម៉ាហ្វៀហ៍ » លោកឌីឡេនច្រឡោតភ្លាមៗ គាត់បោះកាសែតចោលលើតុមិនប្រណីដៃ ខណៈអារម្មណ៍ចាប់ផ្ដើមម៉ួម៉ៅខឹងនិងកូនស្រីម្នាក់នេះក្រៃលែង ។ កាលប្រពន្ធគាត់នៅរស់ តែងទំនើងចិត្តនាងពេក ឥឡូវឃើញទេ?អ្នកណាជាអ្នកទទួលបន្ទុកដូចទូលភ្នំទាំងអស់នេះ?
« តែបងប្រុសបានសន្យាជាមួយខ្ញុំរួចហើយ ក្រោយគាត់រៀបការរួច ទើបខ្ញុំចូលធ្វើការតែម្ដង » ម៉ារៀហ៍ប្រកែកដាច់ខាត មនុស្សដូចនាង អ្នកណាកំណត់ការងារម៉ោងប៉ុន្មាន ថ្ងៃណា នាងមិនហ៊ានលើស ឬធ្វើមុននោះទេ ។
« ឬឯងគិតថាការងារវាស្រួល?ទម្រាំថេហ្យុងអាចក្លាយជាCEOក្រុមហ៊ុនឆ្នៃម៉ូត្រពេជ្រមួយនេះ តើគេហត់ខ្លាំងប៉ុណ្ណា?រៀនច្រើនប៉ុណ្ណា? »
« ខ្ញុំមិនខ្វល់ » បញ្ចប់ការសន្ទនាទាំងមិនអស់ចិត្ត នាងតូចម៉ារៀហ៍ដើរចាកចេញទៅជាមួយដំណើរដើរដូចរត់ មុននឹងបើកឡានបោះពួយយ៉ាងលឿន ហាក់មិនបានរអារទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះឡើយ។ ម៉ារៀហ៍ រីវើនៀរ៍ មិនខ្វល់ស្រាប់ហើយ!!នេះគេមកវិញហើយ ជួយVOTEម្នាក់មួយផងណា សំណព្វចិត្តគ្រប់គ្នា🐾💕
TO BE CONTINUE.....🦋🐾
BY JT-SURIN ♑
KAMU SEDANG MEMBACA
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fiksi Penggemar[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...