សម្លេងកូនសត្វបក្សីយំទ្រហឹងអឹងកងទាមទាររកចំណីមកបរិភោគ សម្រាប់ចិញ្ចឹមក្រពះ ខណៈពេលវេលានៃពន្លឺព្រះសុរិយទេវបុត្រទ្រង់កំពុងតែ ឆ្ពោះដំណើរមកបំភ្លឺមួយចំហៀងនៃភពផែនពុសធាជំនួសឱ្យស្បៃរាត្រីរួមនិងតារ៉ាតូចៗរះចិញ្ចែងចិញ្ចាចលម្អព្រះចន្ទ។ស្របពេលនោះផងដែរ ប្រជាពលរដ្ធ គ្រប់ស្រទាប់វណ្ណៈបាននឹងកំពុងតែភ្ញាក់ឡើងពីដំណេកជាបណ្ដើរៗដើម្បីបន្តថ្ងៃថ្មីនៃជីវិតដ៏សែនស្មុគស្មាញគួបផ្សំជាមួយបញ្ហាកកស្ទះហាក់ដូចជាចរាចរណ៍នាពេលព្រឹកនិងពេលល្ងាចនៃប្រទេសចិន បើទោះជាមានផ្លូវរថភ្លើងក្រោម ដីមកជំនួយក្ដី ក៏នៅតែមានសភាពកកកុញគួរឱ្យកត់សម្គាល់ផងដែរ។
គោរពតាមសម្ដីមិនឱ្យមានឈ្មោះជាមនុស្សក្បត់សន្យា ក្រោយពីទទួល ទានអាហារពេលព្រឹករួចរាល់ថេហ្យុងឆ្លៀតទៅមើលហាងមួយសន្ទុះទើបបើកឡានចូលមកក្នុងក្រុមហ៊ុននាយកម្លោះ ដែលថ្មើរនេះវាក៏ម៉ោងប្រាំបួនជាងទៅ ហើយ។
ងឺត !!
សម្លេងឡានម៉ាកទំនើបបោលមកឈប់នៅពីមុខ ក្រុមហ៊ុនលក់ឡានល្បីល្បាញគ្រប់សម័យកាល ទាំងកេរ្តិ៍ឈ្មោះនិងផលិតផល សុទ្ធតែមានគុណភាពល្អផ្ដាច់គេ ព្រមទាំងផ្ដល់ទំនុកចិត្តដល់អតិថិជនថែម ទៀតផង។កំលោះតូចដកដង្ហើមសម្រួលអារម្មណ៍បន្តិចមុននិងចុះចេញពីឡានដោយរៀបឬកឱ្យសមជាសុីអុីអូរតូចច្រមិច ខណៈក្នុងចិត្តផ្ទុយស្រឡះពី សោភណ្ឌភាពខាងក្រៅទាំងស្រុង។ត្រង់ចំណុចផឺតផតនៃចុងដង្ហើមនេះវាបុកជ្រៅទៅៗហាក់ដូចជានរណាយកញញួរមកមកដំលើវា បែបកន្លែងនេះជា ដែកដុតកម្ដៅត្រូវការឱ្យគេជួសជុលយកមកប្រើប្រាស់បន្ត។
ក្រោយពីសម្រួលអារម្មណ៍បានរួចរាល់នាយតូចបោះជំហ៊ានចូលទៅខាង ក្នុងក្រុមហ៊ុនក្រោមការសង្កេតមើលរបស់ពួកបុគ្គលិកគ្រប់គ្នាអំពីរូបសម្រស់ដ៏សែនស្រស់ស្អាត ស្អាតជាងពួកនាងៗដែលតម្រូវឱ្យប្រើប្រាស់គ្រឿងសម្អាង មកជំនួយទៀត។
« អ្នកប្រុសថេយ៍ មកមានការអ្វីមែនទេ? »សាន់ត្រាដែលកំពុងតែដើរពិនិត្យ មើលឡាននោះស្រាប់តែក្រឡេកភ្នែកឃើញថេហ្យុងដើរចូលមកដោយឬកពារសមសួនទើបនាយកំលោះជាអង្គរក្សរួសរាន់មកសួរនាំ ក៏ដឹងពីទំនាក់ទំនង រវាងចៅហ្វាយនាយគេនិងអ្នកប្រុសថេយ៍ដែរថាវាសុីជម្រៅកម្រិតណា។
« គឺចាហ្វាយបងនៅទេ? » ជៀសមិនផុតពីការលាក់អត្តសញ្ញាណអឹមអៀនដដែល ខណៈបបូរមាត់តូចស្អាតបង្ហើបសួរនាយទាល់តែបាន។
« ចាហ្វាយកំពុងតែនៅអូសហ្វីស មកតាមខ្ញុំមក »
« បាទ » កំលោះបន្លឺឡើងស្រាលៗអមជាមួយស្នាមញញឹមដូចផ្កាទាក់ទាញ ចិត្តសាន់ត្រាឱ្យញញឹមតបវិញដូចគ្នា មុននឹងបោះជំហ៊ានដើរឡើងទៅរក ជណ្ដើរយន្តត្រៀមឡើងទៅជាន់ទី37ដែលជាជាន់ខ្ពស់បំផុតនៃអគារពាណិជ្ជកម្មមួយនេះ។
ទីង !!
សម្លេងបញ្ជាក់ពីការដល់គោលដៅដែលបានកំណត់ទុកនៃជណ្ដើរយន្ត ប្រអប់មួយនេះទាញអារម្មណ៍អណ្ដែតអណ្ដូងរបស់ថេហ្យុង មុននឹងរហ័ស ដើរចេញទៅការិយាល័យលោកពាណិជ្ជកររូបសង្ហារតាមពីក្រោយមនុស្ស ចំណិតរបស់នាយ។
សាន់ត្រាលើកដៃគោះទ្វារបន្ទប់ផ្ដល់ជាសញ្ញាមុននឹងត្រូវបានអ្នកម្ខាងទៀត បើកភ្លើងខៀវឱ្យ ទើបនាយអញ្ជើញថេហ្យុងឱ្យចូលទៅខាងក្នុង។នាយតូច ហាក់ក្រាញននៀលមិនចង់ចូលសោះ សារធាតុញ័រញាក់ហាក់ដូចជាមានជាតិ គីមីចាក់ចូលទៅបំពេញវាឱ្យប្រកាច់ដោយអាក់ខានពុំបានវាចាប់ផ្ដើមជ្រាប ពេញខ្លួនប្រាណតាំងពីដើមក្បាលដល់ចុងជើង ស្រៀវអស់សព្វសាច់ពេល ដែលបានឈានជើងមកដល់កន្លែងនេះជាលើកដំបូង។ថេហ្យុងដកដង្ហើមធំ បន្តិចសឹមដើរចូលទៅជិតនាយដែលកំពុងឈ្ងោកមុខសម្លឹងមើលទៅឯកសារគរដូចភ្នំអឺវេរេសនៃប្រទេសនេប៉ាល់។
« ជុងហ្គុក » ថេហ្យុងឧទានហៅឈ្មោះកំលោះសង្ហារស្រាលៗមុននឹងទម្លាក់ ខ្លួនអង្គុយលើកៅអីទល់មុខនោះ។
« អាវ!ថេហ្យុង?មកហើយអ្ហេស? » នាយទុកកិច្ចការចោលមួយឡែកងាកមក ញញឹមពង្រាយមន្តស្នេហ៍ដាក់កំពុងដែលកំពុងតែជ្រេញនាយជាពន់ពេក។តែក៏រាងចម្លែកចិត្តបន្តិចពេលដែលបានឃើញគេនិយាយស្ដីផ្អែមស្រទន់ខុសទំនង មិនដូចកាលជួបគ្នាដំបូង មាត់ឆ្កែច្បាស់ណាស់។
« បើមិនមកស្មានតែលោកឃើញ? » ឃើញទឹកមុខញញឹមពព្រាយផ្លាស់ប្ដូរពី តោកំណាចមកជាកូនទន្សាយដ៏គួរឱ្យស្រឡាញ់បែបហ្នឹង អាល្អិតចាប់ផ្ដើម លើកតម្កើងខ្លួនឱ្យខ្ពស់ជាងនាយតែម្ដងត្បិតមិនចង់ចុះចាញ់ធ្មប់ចូលចិត្តប្រែកាយខ្លួនដើម្បីចុះសម្រុងជាមួយអ្នកដទៃ។
« សួរស្រួលបួលមិនបាននាំរឿងឈ្លោះ ប្រយ័ត្នលត់ដូចលើកមុខយំអង្វរ ឥឡូវហើយ » ប្រុសសម្អុយ គ្រាន់តែគេលេងចរិកតិចមិនបានចូលចិត្តគម្រាម កំហែងមនុស្សទន់ខ្សោយជាងខ្លួនសម្បើមណាស់ ! ថេហ្យុងជេរប្រទេចនាយ ក្នុងចិត្តខណៈកែវភ្នែកធំស្អាតសម្លក់នាយឥតព្រេច។
« ចូលសាច់ការតែម្ដងទៅ ខ្ញុំត្រូវការទៅក្រុមហ៊ុនបន្ត »
ជុងហ្គុកឈប់មាត់ទាញយកសាមុីពណ៌ខ្លាញ់ក្ដាមមួយហុចទៅឱ្យថេហ្យុង ។អាល្អិតយកវាមកកាន់មុននិងបើកវាមើល ហើយអក្សរដំបូង ធំៗ ច្បាស់ៗ ដែលបណ្ដាលឱ្យកំលោះតូចសឹងតែមិនជឿនិងភ្នែករបស់ខ្លួននោះគឺ....
កុងត្រា?មាឌល្អិតជ្រួញចិញ្ចើមចូលគ្នា ផ្ទៃមុខមានស្នាមកង្វល់មុនពេល ដែលឃើញក្រដាសកុងត្រាពេញៗនៅមុខច្បាស់ត្រជាក់ភ្នែក ថេហ្យុងងើយ មុខឡើងឃើញជុងហ្គុកសើចញឹមៗផ្អៀងករហាក់ដូចជាគ្មានរំជើបរំជួល ព្រោះក្រដាសនេះគេជាអ្នកធ្វើវាដោយផ្ទាល់ ណាមួយក៏មានហត្ថលេខាក្នុង នោះបញ្ជាក់ដូចគ្នាទៅទៀត។
« គួរតែយល់ហើយ ពួកយើងទាំងពីរមិនបានចាប់អារម្មណ៍លើគ្នារៀងខ្លួន ដូច្នេះជម្រើសដ៏ល្អបំផុតគឺការដាក់កុងត្រា » ឮសម្ដីនាយហើយថេហ្យុងចង់តែក្អួតដាក់មុខនាយឱ្យស្វាងទេ សុទ្ធតែយើងមិនចាប់អារម្មណ៍គ្នារាងខ្លួន ចុះអាណាថ្លើមធំពាសមេឃហ៊ានមកចាប់ថើបគេយ៉ាងកម្រោលនៅឆ្លៀតបន្សល់ស្លាកស្នាមទៀត។
ថេហ្យុងងក់ក្បាលតិចៗទើបអង្គុយអានក្រដាសកុងត្រានោះដោយការយក ចិត្តទុកដាក់បំផុត យ៉ាងណាបើចុះកិច្ចកុងត្រាជាមួយគ្នាហើយ ទោះចំណងប្ដី ប្រពន្ធមានក្នុងអេតាសុីវិលតែធាតុពិតមានសិទ្ធស្រឡាញ់នរណា ទាក់ទង នរណាជាសិទ្ធរៀងខ្លួន វាក៏ល្អប្រសើរដែរ។
អានមកដល់ត្រង់ចំណុចចុងក្រោយកាយតូចក៏ងក់ក្បាលតិចៗត្បិតកុងត្រានេះវាពិតជាល្អមែន ក្នុងរយៈពេលមួយឆ្នាំនៃការរៀបអាពាហ៍ពិពាហ៍ពួក យើងនិងត្រូវលែងលះគ្នា ហើយចែកផ្លូវគ្នាដើររៀងខ្លួន។ក្រោយពេលពិនិត្យ មើលវាចប់សព្វគ្រប់មាឌល្អិតយល់ព្រមដោយមិនស្ទាក់ស្ទើរ ខណៈប្រអប់ដៃតូចស្រឡូនលូកយកប៊ិកមកសុីញ៉េលើនោះមួយខ្វាច់ហើយក៏ហុចឱ្យនាយវិញ។អាល្អិតសន្និដ្ធានច្បាស់ណាស់ថាគ្រប់លក្ខខណ្ឌទាំងអស់នាយកំលោះនិង មិនល្មើសវាទៅចុះ។និយាយដោយស្មោះត្រង់ ថេហ្យុងអត់ទុកចិត្តប្រុសកំពូលល្បិចនោះឡើយ។
« លាសិនហើយ សង្ឃឹមថាលោកនឹងមិនដើរហួសព្រំដែននេះទៅចុះ » បញ្ចប់ប្រយោគកំលោះតូចបោះជំហ៊ានចេញទៅវិញដោយលែងមានអារម្មណ៍ថាខ្លាចនាយបន្តទៀត យ៉ាងណាកុងត្រាត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ គេក៏គ្មានអ្វីត្រូវព្រួយចិត្តស្អិតទ្រូងនោះទេ។
បើឯងមិនធ្វើខ្លួនគួរឱ្យស្រឡាញ់ តោកំណាចមួយនេះនិងមិនសង្គ្រប់ហក់ សុីសាច់កូនក្ដាន់ដូចជាឯងទេ ថេហ្យុង រីវើនៀហ៍!ពាណិជ្ជករសង្ហារឧទានឡើង ក្នុងចិត្តខណៈកែវភ្នែកលាក់ល្បិចបាននឹងកំពុងតែវិភាគវែកញែកទៅលើរូបរាងកាយឥតខ្ចោះមួយនោះ។មិនបំភ្លើសនោះទេ ក្លិនខ្លួនថេហ្យុងនៅជាប់ចុងច្រមុះ នាយមិនទាន់រលុបបាត់នោះឡើយ ស្បែកសរខ្ចីដូចទឹកដោះគោទាក់ទាញ សុបិន្តនៃផ្នែកម្ខាងក្នុងខួរក្បាលឱ្យស្រម៉ៃចេញពីគេជានិច្ច ខ្លាចថាមិនដល់ មួយអាទិត្យផងនាយញាំញីរាងកាយមួយនេះអស់សាច់ទៅហើយទេដឹង?
បើដឹងថាខ្លួនឯងក៏មានចិត្តប្រតិព័ទ្ធទៅលើគេដូចគ្នា តែហេតុអ្វីធ្វើកុងត្រា កំណត់គ្រប់យ៉ាងមិនថាការលែងលះធ្វើអី?
« ចៅហ្វាយ រសៀលនេះចាហ្វាយមានណាត់ជាមួយអតិថិជនម្នាក់បាទ » ក្រោយពេលដែលឃើញថេហ្យុងចាកចេញទៅផុត សាន់ត្រារហ័សចូលមកនិយាយប្រាប់ពីការងារបន្តទៅឱ្យនាមជាចៅហ្វាយយ៉ាងក្បោះក្បាយ។ក៏អត់ឆ្ងល់មិនបានដែលមុននេះឃើញថេហ្យុងចេញទៅដោយគ្មានប្រតិកម្មអ្វីដូចកាលពីពេលជួបគ្នាដំបូងនោះឡើយ។
« ហឹម យើងដឹងហើយ ហើយកុំភ្លេចប្រាប់ឱ្យសាន់នី ប្អូនស្រីឯងទៅរៀបចំ សាខាថ្មីរបស់យើងឲ្យល្អនៅអាទិត្យក្រោយនេះផងដែរ »
« បាទចៅហ្វាយ បើអស់កិច្ចការហើយខ្ញុំសុំលាសិនហើយ » និយាយរួច សាន់ត្រាចាកចេញទៅមិនទាន់បានបីជំហ៊ានស្រួលបួលផងក៏ត្រូវបញ្ឈប់ពេលដែលលឺខ្សែររយៈម្ខាងទៀតសួរដាច់ក្បាលកន្ទុយរឹតតែមិនដឹងថាសួរនរណាឱ្យប្រាកដទៅទៀត
« ថេហ្យុងយ៉ាងម៉េចដែរ? » ជុងហ្គុកស្រដីឡើងដាច់ភាគមុននឹងលើកដៃមក អង្អែលចង្ការគេស្រាលៗ ទិសដៅនៃចម្លើយប្រាកដជាសាន់ត្រាជាអ្នកផ្ដល់ ហើយ តែហេតុអ្វីនាយមិននិយាយឱ្យត្រង់ទៅ?
« ចៅហ្វាយសួរខ្ញុំមែនទេ? » សាន់ត្រាបែរក្រោយយឺតៗ លើកដៃមកចង្អុលខ្លួនចង់បញ្ជាក់ប្រាប់ថាចៅហ្វាយពិតជាបានសួរគេមែនឬ?
« បើមិនមែនឯង តើជាអ្នកណា? »
« អ្នកប្រុសថេយ៍ បើនិយាយឲ្យខ្លីគឺ...ស្អាត គួរឱ្យស្រឡាញ់ រមទម្យ ស្នាមញញឹមក៏រីកស្រស់ដូចបុប្ជា ជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ រាងកាយកម្រិតស្ដង់ ដារឃើញកាលណាចង់តែ... »
« ឈប់ ប៉ុណ្ណឹងបានហើយ យើងសួរឯងតែបន្តិចទេចាំបាច់ឆ្លើយវែងយ៉ាងនេះធ្វើស្អី? » នាយចាប់ផ្ដើមមួលម៉ៅពេលដែលលឺចំណិតខ្លួនសសើរពីថេហ្យុងរួចមក ក្មេងម្នាក់នោះទាក់ទាញកម្រិត360ដឺក្រេច្បាស់ណាស់ ថ្នាក់សូម្បីតែមនុស្សចំណិតនាយក៏លើកតម្កើងអាល្អិតខ្ពស់កប់ពពកដែរ អេ...តែថាហេតុអ្វីនាយចាំបាច់ខឹង?អាការៈប្រច័ណ្ឌរើឡើងមែនទេ?
ចំណែកសាន់ត្រាក៏មិនមាត់បន្តសំងំឱ្យបុរសកែវភ្នែកសិង្ហព្រៃលេបត្របាក់ទៅលើរាងកាយមាំមួននាយដោយត្រឹមតែប្រើប្រាស់ក្រសែរភ្នែកប៉ុណ្ណោះ។អត់មិនបាននិងលួចអស់សំណើចពីអារោគប្រច័ណ្ឌថេហ្យុងដល់ម្លឹង ទើបនិងឱ្យគេជាអ្នកធ្វើកុងត្រាសោះតែបែរជាល្មើសត្រឹមប្រាំនាទីទៅហើយ តទៅមុខទៀត សាន់ត្រាហ៊ានភ្នាល់ដាក់ក្បាល ច្បាស់ណាស់ចៅហ្វាយគេងប់ងល់និងថេហ្យុង ដល់ថ្នាក់ងើបក្បាលមិនរួចដូចត្រូវស្នេហ៍គេមិនខាន។
« ចេញទៅ » នាយស្រដីឡើងដោយសម្ដីគ្រោតគ្រាតខុសទឹកដមយកមក រៀបរៀងដើម្បីទាក់ក្រមុំមកសុីចុកបុកទំពារដាច់ស្រឡះ ទើបសាន់ត្រាដើរ ចេញទៅនិងយករឿងនេះទៅរាយការណ៍ប្រាប់ជំទាវឌីអេនដូចគ្នា ត្បិតនេះជាបញ្ជារបស់គាត់ទៅហើយ។តែសម្រាប់រឿងកុងត្រាទុកជាអាថ៌កំបាំងតរៀងទៅដែលមានមនុស្សត្រឹមបីនាក់ប៉ុណ្ណោះដែលបានដឹងរឿងមួយនេះ។
ESTÁS LEYENDO
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfic[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...