EP 32 : សុំទោសដែលហួងហែងឯងលើសដែនកំណត់

5.4K 500 7
                                    

     ចំណាងផ្លាតដែលបន្លាយចេញពីកាំរស្មីព្រះអាទិត្យជះពេញកណ្ដាលទីក្រុង គ្របដណ្ដប់ទៅដោយពន្លឺពណ៌សរស្ញាចញាុំងឲ្យទ្រនិចនាឡិកាទូទាំងសកលលោកចង្អុលទិសតាមខណៈវេលារបស់គេ ។ ពេលសម្រាកថ្ងៃត្រង់ ថេហ្យុងបានទៅញាុំអាហារជាមួយណាយ៏ដូចរាល់ដង ក្រោយពេលញាុំរួច ការងារបន្តរបស់គេគឺត្រូវទៅមើលហាងជាប្រចាំ ខ្លាចក្រែងមានបញ្ហានិងអាលដោះស្រាយ ក៏ដូចជាចង់ជួយមើលផ្សារទំនើបជំនួសលោកឌីឡេនផងដែរ។
     " ថេហ៍.. "
     " បងប្រុស?? " មនុស្សមាឌតូចបង្វែរខ្លួនមកក្រោយបន្ទាប់ពីឮនរណាម្នាក់ស្រែកហៅសព្វនាមគេយ៉ាងគ្រលួច ។ កំលោះសង្ហារយ៉ុនហ្គីបណ្ដើររាងកាយរបស់គេជាមួយភាពជឿជាក់មករកកាយតូចដែលកំពុងតែពិនិត្យមើលជុំវិញផ្សារតែឯង។
     " ទើបចេញពីហាងមែនទេ? "
     " បាទ!ត្រូវហើយ តែ...បងមកតែឯងទេឬ?ចុះឯណាជីមីន? " ស្របនិងការនិយាយស្ដី ថេហ្យុងអើតមើលជុំវិញនោះក្រែងលោបានឃើញមិត្តសម្លាញ់គេមកជាមួយ ព្រោះតាំងពីថេហ៍រៀបការហើយ ពួកគេមិនសូវជាបានជួបគ្នាច្រើននោះទេ ។
     " បងមកតែឯងទេ ចំណែកជីមីន គេថាចង់នៅមើលកម្មករធ្វើឈើបង្ហើយឲ្យគេសិន "
     " អាវ...ចុះបងទីនេះធ្វើអី? "
     " ក៏...ឆៀងមកទិញរបស់តិចតួច ឮជីមីនរអ៊ូថានឹកឯងចង់ជួប បើទំនេរទៅលេងគេផង ព្រោះប៉ុន្មានថ្ងៃនេះ មានភ្ញៀវកម្មង់គ្រឿងសង្ហាររិមច្រើន ទើបមិនសូវមានពេលទំនេរនោះទេ "
     " ទៅឥឡូវតែម្ដងទៅ នៅក្រុមហ៊ុនមិនមានអ្វីត្រូវធ្វើច្រើនទេ " កាយតូចបន្លឺឡើងតិចៗប្រកដដោយស្នាមញញឹម បណ្ដាលឲ្យយ៉ុនហ្គីអស់សំណើចតិចតួចទៅនឹងអាការៈកូនក្មេងមិនផ្លាស់ប្ដូររបស់គេ។
     " ទៅចុះ បងរវល់ទិញរបស់ឲ្យរួចសិន ចាំបងទៅតាមក្រោយ "
     " បាទបងប្រុស Bye Bye " ក្រោយបញ្ចប់ការសន្ទនាគ្នារួចរាល់ ថេហ្យុងរហ័សដើរទៅចំណតឡានដើម្បីជិះទៅរោងជាងឈើធ្វើគ្រឿងសង្ហាររឹមរបស់យ៉ុនហ្គី ដែលវានៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ តែបើផ្លូវស្ទះត្រូវចំណាយពេលយូរដូចគ្នា។

     ងុឺត !! មនុស្សមាឌតូចបញ្ឈប់ឡាននៅពីមុខរោងឈើដ៏សែនធំ មុននឹងបោះជំហ៊ានចូលទៅខាងក្នុង ខណៈក្នុងដៃមានកាន់របស់របរបន្តិចបន្តួចសម្រាប់ផ្ញើរមិត្តសម្លាញ់គេដែលខានជួបគ្នាជាច្រើនថ្ងៃ។
     " ជីមីន !!! "
     " យ៉ុន...អា៎...ថេហ៍? " ជីមីនបញ្ចេញស្នាមញញឹមស្រាលៗ គេដោះមួកទុកទៅម្ខាងមុននិងរត់មកឱបថេហ្យុងដោយយកជើងទៅគៀបចង្កេះកាយតូចស្ទើរតែគ្រិច។
     " ជីមីន...ចុះ ចុះសិន ថ្លោះចង្កេះយើង " ថេហ៍លើកដៃទៅទះខ្នងជីមីនតិចៗ តឿនគេឲ្យប្រញាប់ទម្លាក់ជើងចុះមកផ្ទាល់ដី ។ ចំណែកជីមីនគ្រាន់តែឮបែបនេះភ្លាម រហ័សលោតចុះពីលើគេភ្លែត។
     " មែនហើយ ខ្យល់អីបក់ឯងមកដល់ទីនេះ? "
     " ខ្យល់កង្ហារទេដឹង? នេះយើងទិញរបស់មកផ្ញើរ ឮកូនឆ្កែខ្លះរអ៊ូថានឹកអើយនឹក " និយាយរួចអាល្អិតហុចរបស់ដែលគេទិញមកផ្ញើរទៅឲ្យជីមីនដែលឈរសម្លក់មុខគេជាមួយទឹកមុខគួរឲ្យស្រឡាញ់។
     " ឯងថាអ្នកណាកូនឆ្កែហា៎ស អាកូនស្វា "
     " និយាយច្រើនណាស់ មិនអញ្ជើញយើងចូលអង្គុយក្នុងទេអ្ហេស? " ថេហ៍ប្រញាប់កាត់សម្ដី មុននឹងធ្វើជាលើកដៃមកបក់រាងកាយគេតិចៗ សម្លឹងមើលទៅពន្លឺថ្ងៃដែលរះសន្ធោសន្ធៅសឹងតែប្រេះបែកខួរក្បាលស្លាប់។
     " ឆឺស...សូមអញ្ជើញចូលលោកជំទាវអូលីវៀហ៍ " ជីមីនញញឹមមានល្បិចរហ័សកញ្ឆក់របស់ដែលរាងតូចឲ្យយកមក មុននឹងឱនលំទោនគោរពអញ្ជើញថេហ្យុងឲ្យចូលទៅអង្គុយក្នុងOfficeរបស់គេ ខណៈអាល្អិតបែរជាសម្លក់មុខជីមីនដូចចង់សុីសាច់ទាំងរស់។
     មកដល់ខាងក្នុង ថេហ្យុងទម្លាក់ខ្លួនអង្គុយលើសាឡុងដែលមានជីមីនអង្គុយកៀកនិងគេ ។ Officeជីមីនមានទំហំធំល្មម អមទៅដោយកញ្ចក់ព័ទ្ធជុំវិញស្រនុកអង្គុយមើលកម្មករធ្វើគ្រឿងសង្ហាររិមផ្សេងៗ ។
     " មែនហើយ ឯងអត់រវល់ទេឬ?ក្រែងទើបមកពីកាលីហ្វ័រញ៉ាមិនអីចឹង? " ជីមីន
     " មិនសូវរវល់ប៉ុន្មានទេ ប៉ុន្តែស្អែកនេះយើងនិងបើកអង្គប្រជុំ មូលមតិគ្នារើសយកឈុតពេជ្រមួយឈុត និងជ្រើសរើសតារ៉ាម៉ូដែលណាមួយមកតំណាងឲ្យក្រុមហ៊ុនក្នុងការដើរម៉ូតនៅកម្មវិធីដេញថ្លៃក្នុងខែថ្មីនេះ " មនុស្សមាឌតូចបន្លឺឡើងទាំងតប់ប្រម៉ល់ ព្រោះកម្មវិធីប្រភេទនេះច្បាស់ជាបានជួប អេមមីឡា វីលៀម៍មិនខាន ហើយដែលពិសេសនោះគឺតារ៉ាស្រីដែលជុងហ្គុកធ្លាប់ទាក់ទងមានរាប់មិនខ្វះ ។
     " យើងក៏ទទួលបានសំបុត្រអញ្ជើញដែរ បែបនេះច្បាស់ជាឆ្ញាញ់មាត់ដៀមដាមនាងអេមមីលួយនោះមិនខាន " ជីមីននិយាយបណ្ដើរក៏ញុកនំចូលមាត់ញាុំបណ្ដើរ កុំថាឡើយតែជីមីនដែលស្អប់អេមមីឡា សូម្បីតែណាយ៏ក៏ដូចគ្នា ឲ្យតែបានជួបម្ដងៗច្បាស់ជាស្គាល់អ្វីដែលហៅថាឈុតឆាកប្រយុទ្ធមិនខាន។
     " នាងស្បែកក្របីម្នាក់ហ្នឹង មករករឿងយើងសឹងតែរាល់ថ្ងៃ គ្នាពិតជាធុញនិងដើរគេចពីនាងពិតមែន " ថេហ្យុង
     " មករករឿងឯងដល់ផ្សារតែម្ដង? " ជីមីន
     " អឹម...ត្រូវហើយ " ថេហ្យុងដកដង្ហើមធំបន្តិច សូម្បីតែថ្ងៃនេះក៏គេទាស់សម្ដីជាមួយនាងដូចគ្នា ហើយអាសូរតែខ្លួនបាញ់ឈ្នះថេហ្យុងទៅ គេមិនទៅថាស្អីទេ ប៉ុន្តែនាងចូលចិត្តពាក់ស្បែកសត្វមកប្រលែងលេងនិងគ្រាប់កាំភ្លើងជានិច្ច ។ ត្រូវចាំថា កុំយកពងមាន់មកជល់និងថ្មអី!!
      ពួកគេអង្គុយនិយាយគ្នាលេងបានបន្តិចរហូតដល់យ៉ុនហ្គីត្រឡប់មកវិញ ទើបថេហ្យុងត្រូវទៅក្រុមហ៊ុនរបស់គេវិញម្ដង ។ តែវាចង្រៃស្អីទៀតហើយ? ឡានរបស់គេក៏ត្រូវរលត់ម៉ាស៊ីន ព្រោះថេហ៍មិនបានជិះឡានជុងហ្គុកទិញឲ្យនោះទេ ដោយសារស្ដាយឡាន ខំប្រើយូរឆ្នាំ អនុស្សាវរីយ៍ក៏មានច្រើនគួរសម ។ ឈរមើលឡានសុខៗ ស្រាប់តែឡានដេហ៊ុនបញ្ឈប់នៅជិតគេម្ដងទៀត នេះគេហៅថាចៃដន្យឬមួយមានគម្រោងទុកមុន?
     " ឡានកើតអីទៀតហើយថេហ៍? " នាយស្រដីសួរបន្ទាប់ពីដើរចុះចេញពីឡានមកឈរជិតកាយតូច ដែលមានទឹកមុខស្អុយប៉ែរ។
     " វាខូចទៀតហើយ " អាល្អិតបើកភ្នែកម៉ក់ៗ ខូចចិត្តដែលឡានសំណព្វចេះតែរករឿងគេមិនល្ហែរ។
     " ថេហ៍ហៅជាងមកឬនៅ? "
     " ខ្ញុំបានហៅរួចហើយ គេថាបន្តិចទៀតទើបមកដល់ "
     " ទៅជាមួយគ្នាទេ? " ឮពាក្យសម្ដីស្នើរសុំ បណ្ដាលឲ្យថេហ្យុងនឹកឃើញទៅដល់ពាក្យពេជន៍ដែលនាយជាប្ដីធ្លាប់ប្រមានកាលពីនៅកាលីហ្វ័រញ៉ាភ្លាមៗ ....
     ″ បើហ៊ានតែយើងឃើញឯងទៅស្និទ្ធស្នាលនិងអាម្សៀរដេហ៊ុនម្នាក់នោះទៀត យើងច្បាស់ជាឃុំឯងក្នុងបន្ទប់មិនខាន ″
     " គឺថា...បងអត់រវល់ទេអ្ហេស? "
     " អត់ទេ សម្រេចថាទៅឬអត់? " ដេហ៊ុនបញ្ជាក់ព្រមទាំងលើកចិញ្ចើមខ្ពស់បន្តិច បើថាចង់ជូនក្នុងនាមជាអ្នកស្គាល់គ្នា ថេហ៍មិនបានខ្វល់ខ្វាយទៅលើពាក្យសម្ដីអ្នកដទៃស្រាប់ទៅហើយ ប៉ុន្តែអ្វីមួយដែលគេខ្លាចនោះគឺ...ជុងហ្គុកទៅវិញទេ។
     " ទៅតើ មុននេះខ្លាចបងរវល់ទើបរអៀសខ្លួនបន្តិច " ថេហ្យុងបន្លឺឡើងទាំងមិនសូវសម ខណៈអារម្មណ៍ច្របូកច្របល់ ភាវនាសុំកុំឲ្យជួបអ្នកជាប្ដីរបស់គេអី ។
     " កុំខ្លាចចិត្តអី អេ!នេះជាងមកដល់ល្មម តោះយើង "
     " បាទ!! " ថេហ្យុងនៅនិយាយប្រាប់ជាងបន្តិចបន្តួច មុននឹងឡើងឡានជិះទៅក្រុមហ៊ុនរបស់ខ្លួនជាមួយដេហ៊ុន ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Tempat cerita menjadi hidup. Temukan sekarang