កំលោះតូចនៅអង្គុយនិយាយរឿងការងារជាមួយនិងណាយ៏រហូតដល់ រាងថ្ងៃត្រង់បន្តិចទើបងាកមកហៅជុងហ្គុក ដើមឡើយថានិយាយគ្នាតែ10នាទី ប៉ុណ្ណោះ តែដោយសារជុងហ្គុកចចេសមិនព្រមចាំគេនៅក្នុងឡានទើបអាល្អិត បន្តពិភាក្សាដល់ជិតថ្ងៃត្រង់តែម្ដង។
« លោក... »
« រួចហើយអ្ហេស? » នាយដកទូរស័ព្ទទុកក្នុងហ៊ោប៉ៅទើបងាកមុខមកតាម ការស្រែកហៅពីកំលោះតូច។ក៏ឃើញថានាយអង្គុយចុចទូរស័ព្ទ មិនមែន នាយលេងហ្គេមឬមើលsocial media អីនោះទេ។គឺនាយកំពុងតែរៀបចំ ទិន្នន័យទៅឱ្យសាន់ត្រាមើលនិងទុកដាក់ឱ្យរៀបរយប៉ុណ្ណោះ។
« រួចហើយ តោះទៅញាុំបាយ ខ្ញុំឃ្លានហើយ » សម្ដីខុសប្លែក ជុងហ្គុកជ្រួញ ចិញ្ចើមជាកំហិតមុននឹងងើបឈរពេញកម្ពស់ដើរទៅតាមថេហ្យុងទាំងមិន ឃើញណាយ៏នៅក្នុងអូហ្វីសសោះ នេះចេញទៅតាំងពីថ្មើរណា?រវល់តែ ឈ្ងោកមើលការងារពេកមិនបានចាប់អារម្មណ៍សូម្បីតែបន្តិច។
« ចង់ទៅណា? » ជុងហ្គុកងាកមកសួរថេហ្យុងដែលអង្គុយក្បែរគេក្រោយពីខ្លួនឡើងឡានរួចរាល់។
« ខ្ញុំប្រាប់ថាឃ្លាន ប្រុងទៅដើរផ្សារមែនទេ? » នាយតូចងាកមកស្ដីឱ្យ ពាណិជ្ជករសង្ហារផាំងៗ បង្ហាញទឹកមុខម៉ូវមួយរំពេច។អាមនុស្សកំពុងតែឃ្លានស្ទើរតែរួចក្រពះដូចដុតត្រប់ទៅហើយនៅមានមុខមកសួរថាទៅណាទៀត?
« ក៏ចង់សួរថាទៅហាងណា មិនបាននាំឯងទៅដើរផ្សារនោះទេ »
« យ៉ាងម៉េច ខ្លាចបណ្ដើរគ្នាទៅ ស្រីរបស់លោកឃើញឬ? » គួរឱ្យខឹងពិតមែន ជុងហ្គុកងាកមុខមកខ្វាច់ដូចគេចុចកុងតាក់បញ្ជា ។ក្មេងម្នាក់នេះនិយាយជាមួយ យូរៗទៅដូចទឹកនិងប្រេងយ៉ាងម៉េចមិនដឹងទេ។នាយសួរផ្សេងចម្លើយ ចេញមករករឿងដាក់ខ្លួនច្បាស់ណាស់ បែបមិនស្គាល់គំហឹងពីរាជសីកំណាចនេះទេមើលទៅ។
« ឃើញក៏ឃើញទៅ មានអីគួរឱ្យខ្វាយខ្វល់? ពួកនាងជាអ្នកបើកប្រាក់ខែឱ្យយើង? » ជុងហ្គុកត្បកមកវិញទាំងញញឹមចុងមាត់ព្រោះឃើញថេហ្យុងអង្គុយធ្វើមុខក្រញូវសម្លក់មុខនាយមិនព្រេច សំណាងល្អណាស់ទៅហើយ ដែលការសម្លក់របស់ថេហ្យុងមិនអាចសម្លាប់មនុស្សបាននោះ។
« ក្រែងលោខ្ញុំជាឆ្អឹងទទឹងករ »
« ទោះខ្ញុំយកស្រីបួនដប់នាក់មកដេកនៅចំពោះមុខឯង ក៏គ្មានអីគួរឱ្យក្រែង ចិត្តគិតថាឯងជាឆ្អឹងត្រីស្លាក់ជាប់បំពង់ករខ្ញុំដែរ » តោកំណាចចាប់ផ្ដើមគ្រហឹមព្រោះកូនខ្លាតូចបាននឹងកំពុងតែប្រលែងលេងហួសខ្សែរបន្ទាត់ព្រំដែន។នាយស្អប់បំផុតមនុស្សណាពូកែតមាត់ រឹងក្បាល ហើយឥឡូវកំលោះសង្ហារក៏មាន ភរិយាដែលអត្តចរិកទាំងស្រុងដូចបេះដាក់ទៅហ្នឹងអ្វីដែលនាយមិនពេញចិត្តទៀត គិតយ៉ាងម៉េច?ឬប្រើប្រពៃណីដាក់ទោសមនុស្សតាមសង្គមនិយមចាស់ កម្រិលទៀត?
« ត្រូវហើយ ខ្ញុំគ្មានសិទ្ធអីទៅឃាត់លោកបាននោះ?ព្រោះយើងក៏បានព្រម ព្រៀងគ្នារឿងកុងត្រារួចរាល់អស់ហើយ មិនអីចឹង? » អាល្អិតលើកចិញ្ចើមម្ខាងឌឺ ដងទៅកាន់នាយកម្លោះមិនរុញរាព្រមលើកផ្លាកចុះចាញ់ជាដាច់ខាត។រៀន អស់មួយគំនរ បទពិសោធន៍ខាងនិយាយរាក់ទាក់អតិថិជនក៏ជាជំនាញ របស់គេទៀតសោត ដូច្នេះការប្រកែកតវ៉ាហាក់ដូចជាមេធាវីកាត់ក្ដីជំនុំជម្រះ ឱ្យកូនក្ដីរបស់ខ្លួន វាសុីផុយសម្រាប់គេទៅហើយ។
« ស្មានតែភ្លេចហើយតើស៎! »
« ខួរក្បាលខ្ញុំមិនមែនឌីសដែលអាចឆ្កូតបានគ្រប់ពេលនោះទេ » លោកព្រះអើយ!បើ តមាត់ចាញ់គេម្ដងគេអាចប្រគៀវកាច់ដែរទេ។មនុស្សឆ្នាស់ឆ្នើមត្រឹមអត្តចរិកមិនមែនរូបរាងខាងក្រៅនេះពិបាកយល់ចិត្តរឹតតែវេទនាក្នុងការឈ្លោះប្រកែកជាមួយគេទៀត ម្ដងនេះនាយដឹងថាបង្ក្រាបក្មេងម្នាក់នេះដោយវិធីណាហើយ។
« បានហើយ សម្រេចថាទៅហាងអាហារជិតនេះតែម្ដងទៅ » នាយគ្រវី ក្បាលបណ្ដេញគំនិតខិលខូចចេញមុននឹងរហ័សបើកឡានទៅហាងអាហារនៅជិតៗនេះដើម្បីចម្អែតក្រពះ។ម្យ៉ាងនាយក៏ឃ្លានដូចគ្នាទើបខ្ជឹលលេងសើចច្រើន ចាំមើលណាតែរៀបការហើយនាយលុតដំក្មេងម្នាក់នេះយ៉ាងម៉េច??
BINABASA MO ANG
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...