EP 21 : សម្លេងសារដាស់គំហឹង

5.3K 531 13
                                    

ព្រឹកថ្ងៃថ្មី...

សម្លេងផូងផាំងបន្លឺចេញពីក្នុងផ្ទះបាយនៃភូមិគ្រឹះមួយកន្លែងកំពុងតែលាន់គាន់រំពង រំខានអស់ដំណេកសត្វលោកឲ្យក្រោកមកប្រឈមជាមួយថ្ងៃថ្មីដ៏សែនអាប់អួរ ។ តំណក់ទឹកសន្សើមតូចៗធ្លាក់ចុះពីលើស្លឹកឈើម្ដងមួយតំណក់ៗ បង្កើតជាភ្លេងឲ្យសត្វល្អិតតូចធំស្ដាប់ជាតន្រ្តីអមជាមួយនិងបក្សាបក្សីហើរលេងជាគូរ ប្រជុំគ្នាអរផង ហាក់ដូចជាសប្បាយរីករាយជាខ្លាំង។
" ថេហ៍... "
" លោកប៉ា! " អាល្អិតងាកក្រោយលឿនស្លេវបន្ទាប់ពីឮសម្លេងគ្រលធំៗតាមរបៀបមនុស្សចាស់បន្លឺហៅគេពីក្រោយខ្នង។
" ហេតុអ្វីមកធ្វើម្ហូបទៀតហើយ?ប្រយ័ត្នទៅធ្វើការមិនទាន់ណាកូន " លោកឌីឡេនយកអាវក្រៅបំពាក់ពីលើកៅអីមុននិងដាក់បង្គុយអង្គុយដូចគ្នា ខណៈក្រសែរភ្នែកសម្លឹងមើលទៅកាយតូចជាមួយអារម្មណ៍សប្បាយចិត្តដែលអត្តចរិករបស់គេនៅតែមិនផ្លាស់ប្ដូរ បើទោះបីរៀបការចូលក្នុងត្រកូលអ្នកអភិជនយ៉ាងណាក្ដី!!
" យូរៗទើបមកលេងផ្ទះម្ដង ខ្ញុំគ្រាន់តែចង់ធ្វើអាហារឲ្យប៉ាពិសាហ្នឹងណា ឬមួយ...លោកប៉ាមិនចង់ញាុំ? " ទៀតហើយ លេងអាស្ទាយអន់ចិត្ត សម្រក់ទឹកភ្នែក ទម្លាក់ទឹកមុខ ដើរតួកម្សត់ដូចរឿងមរណៈមាតាទៀតហើយ !! បើសាកប្រើប្រាស់កាយវិការបែបនេះជាមួយនាយកំលោះជាស្វាមុីប្រាកដជាអន្តរាយខ្លួនមិនខាន។
" អ្នកណាថា?ប៉ាគ្រាន់តែខ្លាចថាកូនទៅធ្វើការយឺតប៉ុណ្ណោះ " ទីបំផុតលោកឌីឡេននៅតែចុះចាញ់ជាមួយទឹកមុខមួយនេះដូចដើម សំនៀងផ្អែមស្រទន់ចូលចិត្តមកប្រលោមលួងលោមបណ្ដាលឲ្យកាយតូចដែលសុីជោររហ័សបញ្ចេញស្នាមញញឹមតិចៗនៅលើបបូរមាត់ស្ដើងតែម្ដង។
" ខ្ញុំធ្វើរួចហើយ នេះក៏កំពុងតែរៀបឡើងទៅផ្លាស់សម្លៀកបំពាក់ដូចគ្នា "
" អឹម ឲ្យឆាប់ឡើង "
" បាទលោកប៉ា Muah " ថេហ៍ដោះអៀមទុកម្ខាងមុននឹងរត់មកថើបថ្ពាល់លោកប៉ាជាទីស្រឡាញ់មួយខ្សឺតរួចបន្តដំណើរទៅខាងលើយ៉ាងលឿន ព្រះអើយយ ហេតុអ្វីគេនៅតែជាកូនក្មេងក្នុងក្រសែរភ្នែកលោកប៉ាពោះម៉ាយនិងនាយកំលោះដូច្នេះ?
បន្ទាប់ពីញាុំអាហារពេលព្រឹករួចរាល់ លោកឌីឡេនចេញទៅធ្វើការរបស់គាត់ដូចសព្វមួយដង ចំណែកថេហ្យុងនិងម៉ារៀហ៍ក៏ត្រូវទៅធ្វើការរបស់ពួកគេដូចគ្នា ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Dove le storie prendono vita. Scoprilo ora