ប៉ុន្មានម៉ោងមុន
" ហុឹម.... " សម្លេងគ្រហឹមធ្ងន់ៗបន្លឺចេញពីបបូរមាត់មានមន្តស្នេហ៍ ខណៈម្ចាស់សាមុីខ្លួនកំពុងតែអង្គុយគងអន្ទាក់ខ្លាយ៉ាងសង្ហារ។កែវភ្នែកត្រជាក់ល្អូកដូចទឹកស្ងប់មិនខុសពីកាណុងកាំភ្លើងបាញ់ទៅរកគោលដៅក៏ចោលទៅលើបុរសម្នាក់ដែលជាប់ចំណងនៅពីមុខគេផ្ទាល់ រីឯមុខមាត់ប្រឡាក់សុទ្ធតែញើសដាបពាស។
អេ ! មិនមែនទេដឹង? ទឹកឯណាមានពណ៌ក្រហមនោះ?ឬមួយវាជា...ឈាម?
តើទីនេះមានអ្វីកើតឡើង??
" សុំអង្វរ..ដោះលែងខ្ញុំទៅ " បុរសស្រោចដោយឈាមហាមាត់មិនចង់រួច បង្ហើបសំនៀងដាច់ៗទៅលើបុរសមានអំណាចស្ថិតនៅពីមុខគេ ហាក់ដូចជាចង់សុំស្ដេចឲ្យបន្ថយទោសមកជាស្រាលពេលដឹងកំហុសដែលខ្លួនបានប្រព្រឹត្តិរួចមក។
" ដោះលែងចឹងឬ? " ស្មានថាអ្នកណា ការពិតគឺកំលោះម៉ាហ្វៀចាងតែប៉ុណ្ណោះ ។ នាយម៉ាហ្វៀស្ញោចស្នាមញញឹមចុងមាត់ដូចជាលាក់គំនួចមិនងាយមានអ្នកទាយដឹង ទើបម្នីម្នាងើបឈរដើរមកសំញែងរាងកាយចំពោះព្រះភ័ក្របុរសក្លាហ៊ានមិនខ្លាចស្លាប់។
" ខ្ញុំក៏ប្រាប់ការពិតរួចអស់ហើយ "
" មេខ្លោងធំបញ្ជាឯង មិនទាន់អស់នោះទេ " ហ៊ូស៊ុកចាប់ផ្ងើយចង្ការបុរសម្នាក់នោះឡើងជាមួយកែវភ្នែកឃោឃៅ ជះអំណាចតាមកេរ្តិ៍ឈ្មោះល្បីរន្ទឺកន្លងមក។
" ខ្ញុំ...អ្ហឹក..ខ្ញុំមិនដឹងថាគេជាអ្នកណាពិតមែន ប៉ុន្តែសម្លេងជាមនុស្សស្រី ព្រោះគេបានត្រឹមតែខលមកបញ្ជានិងឲ្យលុយមួយចំនួនមកខ្ញុំប៉ុណ្ណោះ ឲ្យ..ឲ្យខ្ញុំស្បថក៏បានដែរ ខ្ញុំមិនធ្លាប់ជួបគេពិតមែន "
" មនុស្សស្រី? " កំលោះម៉ាហ្វៀព្រលែងដៃពីចង្ការឃាតករ បបួលគំនិតមកប្រជុំទៅនឹងសម្ដីបញ្ជាក់ពីការពិតឥតលាក់បាំង ។ ផ្សែងនៃសំនួរហាក់កំពុងរសាត់ឲ្យចម្លើយលែងមូលបាំង ទាមទារឲ្យនាយម៉ាហ្វៀរេកែវភ្នែកសម្លឹងមើលទៅនាយចំណិតខ្លួនភ្លែត។
សូហ៊ុនងក់ក្បាលទទួលការបញ្ជា គេបោះជំហ៊ានមកជិតកំលោះម៉ាហ្វៀ ហុចទូរស័ព្ទឃាតករមួយរៀលៗមកឲ្យនាយពិនិត្យមើល។
" លេខប៉ុន្មាន? "
" លេខនៅខាងលើគេបង្អស់ " ស្ដាប់សម្ដីគេចប់ ហូស៊ុករហ័សចុចលេខនោះខលទៅគេភ្លែត ព្រោះដើម្បីស្រាយរាល់ចម្ងល់ផងដែរ។ មែន!ដូចដែលឃាតករមុខស្រស់នោះនិយាយមិនខុសទេ វាជាសម្លេងមនុស្សស្រី ថែមទាំងនាយកំលោះម៉ាហ្វៀស្គាល់ច្បាស់ដល់ក្រយ៉ៅទៀតផង។
" សូហ៊ុន!!! " ហ៊ូសុកចុចបិទលេខទូរស័ព្ទចោល មុននឹងហៅសព្វនាមនាយចំណិតជាមួយទឹកមុខតានតឹងពោរពេញទៅដោយអារម្មណ៍ចង្អៀតចង្អល់ ។ ក្នុងហឬទ័យហាក់កំពុងតែច្របូកច្របល់ រឹតតែមិនចង់ជឿថាជានាងនោះឡើយ ត្បិតនាងជាមនុស្សស្រីដែលធ្វើឲ្យបេះដូងនាយម៉ាហ្វៀប្រែជារីកមាឌនិងលោតខុសមាត្រដ្ធានគ្រប់ពេល។
" បាទចៅហ្វាយ "
" ហ៊េកប្រព័ន្ធកាមេរ៉ាក្នុងមន្ទីរពេទ្យដែលថេហ្យុងនៅឲ្យចូលកុំព្យូទ័ររបស់យើង យើងត្រូវការឱ្យលឿនបំផុតក្នុងរយៈពេល20នាទីទៀត "
" បាទ..បាទចៅហ្វាយ " សូហ៊ុនងក់ក្បាលទទួលដឹងឮ ទើបម្នីម្នារត់ចេញពីបន្ទប់ងងឹតស្លុបធ្វើដំណើរឆ្ពោះទៅរកហ៊េកគើ(Hacker)ដែលជាគ្នីគ្នាគេលែងហ៊ានបង្អង់ឬសួរនាំអូសដំណើរច្រើន។
ចំណាយពេលត្រឹមតែ15នាទីប៉ុណ្ណោះ ការងារគ្រប់យ៉ាងក៏បានរៀបរយ សូហ៊ុនស៊ុតឡានត្រឡប់មកភូមិគ្រឹះចាងវិញជាមួយឬកពារម្នីម្នាមិនទាន់ចិត្ត ។ គ្រាន់តែបើកទ្វារចូលមកដល់ភ្លាម ចៅហ្វាយរូបសង្ហារស្រាប់តែហុចទូរស័ព្ទរបស់គេឲ្យស៊ូហុនកាន់ដោយនិយាយសម្លេងធម្មតាតែបង្កប់និងគំនិតត្រឹះរិះរាប់មិនអស់។
" នេះជាលេខជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍ ចុចខលទៅគេ រួចនិយាយអ្វីតាមយើងប្រាប់ "
" បាទ?...បាទចៅហ្វាយ " មិនហ៊ានដេញដោលខណៈឃើញទឹកមុខកំលោះម៉ាហ្វៀមិនអំណោយផល ទើបស៊ូហុនទទួលយកទូរស័ព្ទមកកាន់និងចុចខលទៅលេខនោះតែម្ដង។ អំឡុងពេលដែលខលនោះវាជាពេលដែលជុងហ្គុកកំពុងតែគេង ហើយព្រឹត្តិការណ៍ដែលកើតឡើងទាំងប៉ុន្មានដូចដែលបានរៀបរាប់ពីភាគមុនអស់ហើយ។ (តើហ៊ូសុកចាប់ឃាតករនោះដើម្បីអី?)
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...