EP 54 : កាដូរខួបកំណើតដ៏សែនមានន័យ

4.7K 489 24
                                    

 #បន្ត...

   " អា៎..! " សម្លេងស្រែកមួយទំហឹង រួមជាមួយការភ័យតក់ស្លុតព្រោះតែប្រតាយប្រទង់សុខៗ អាម្នាក់មាឌធំដែលកំពុងតែលីម៉ារៀហ៍ គ្រលាស់ដៃកំលោះតូចចេញមួយទំហឹង បណ្ដាលឲ្យនាយតូចអស់ជំហរទៅក្រោយ ស្លេកមុខស្លេកមាត់តែម្ដង ។ ប្រសិនបើគេដួលច្បាស់ណាស់ អ្វីគ្រប់យ៉ាងរបស់គេនិងចប់ សុភមង្គលដែលថានិងប៉ងប្រាថ្នាក៏រលាយផងដែរ។
     " ថេហ៍... " កំលោះសង្ហារដេហ៊ុន រូលីហ្គាសស្ទុះមកទ្ររាងកាយថេហ្យុងស្ទើរតែបាក់ករជាមួយរង្វង់ដៃទន់ភ្លន់ពោរពេញទៅដោយកម្លាំងពេញបរិបូណ៍។
     " បងដេហ៊ុន? " និយាយមិនទាន់ចប់ កំលោះសង្ហារគ្រាអាល្អិតឲ្យងើបឈរស្រួលបួលដោយមិនបានតបតពាក្យសម្ដីទៀតនោះឡើយ។
     " ពួកអាចង្រៃឯងចង់ដេកគុកហើយមែនទេ? " ដេហ៊ុនបោះជំហ៊ានចូលមកជិតអាម្នាក់មាឌធំ ខណៈពេលគ្នីគ្នាវាប្រមាណជា3នាក់ផ្សេងទៀតក៏ចុះមកតាមដែរ។
     " ពួកឯងចូល!! " ស្ដាប់តាមសម្ដីមេខ្លោងបញ្ជា គ្នាប្រហែល3នាក់នោះក៏ចូលមកវ៉ៃជាមួយដេហ៊ុន ចំណែកអាម្នាក់មាឌធំក៏លីម៉ារៀហ៍ចូលឡានបិទទ្វារយ៉ាងស្រួល ។
     " ម៉ារៀហ៍...អត់ទេ " ថេហ្យុងញ័រខ្លួនតតាត់ ប្រឹងសណ្ដោងរាងកាយដ៏សែនធ្ងុនកណ្ដុក ឆ្ពោះដំណើរមកគោះកញ្ចក់ឡានជាមួយទឹកមុខដៅពីអារម្មណ៍មិនប្រាកដ។
     " អឹក..អូយ "
     " បងដេហ៊ុន!! " ចិត្តរបស់គេស្ទើរតែរលាយក្លាយជាកម្ទេចផេះ ខណៈខួរក្បាលឡើងក្រញាញ់រួញកាញ៉ង់ចូលគ្នាព្រោះតែម្ខាងៗសុទ្ធតែមានហនិភ័យ។អាល្អិតរត់មកមើលដេហ៊ុនដែលត្រូវម្សៀរទាំងអស់នោះវ៉ៃឡើងដេកដួលដូចកន្តេរគេក្រាល។
     " ហ្អឹកកៗ..ឈប់វ៉ៃទៅ " កំលោះតូចសសៀលរាងកាយទៅរុញពួកអស់នោះ ខំប្រឹងខាំមាត់ប្រើកម្លាំងមកប្រជែងជាមួយក្របីកំពុងខឹង ។
     " អឹក..ថេហ៍..កុំចូលមក "ឌឹប!!ឌឹប!!
     ពីត.....!
     " អេ..ពួកឯងធ្វើស្អី? "
     " សន្តិសុខមកហើយវើយ ឆាប់រត់ " សម្លេងកញ្ចែរដាស់អារម្មណ៍ឲ្យប្រមូលផ្ដុំ មុននឹងបញ្ឈប់សកម្មភាពរួចប្រញាប់ហៅគ្នីគ្នាវាឡើងឡានតែម្ដង។
     " បងដេហ៊ុន បងយ៉ាងម៉េចទៅហើយ? " ថេហ៍សម្រក់ទឹកភ្នែកព្រោះតែក្ដីអាណិត គេរត់មកត្រកងរាងកាយដាបទៅដោយឈាមនិងស្រោបពេញដោយដីដ៏ក្រាស់ខ្មឹក។ខណៈឡានសាមយ៉ុងពណ៌ខ្មៅបោលចេញពីទីនេះលឿនដូចព្យុះ រកតែសន្តិសុខរត់តាមក៏មិនទាន់ ទើបរត់បកត្រឡប់មកមើលសភាពដូចកូនឆ្កែត្រូវគេរោលភ្លើងរបស់ដេហ៊ុនវិញម្ដង។
     " អ្នកប្រុស "
     " ឆាប់ហៅឡានពេទ្យមកឥឡូវនេះ "
     " បាទៗ... "

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now