ព្រឹកថ្ងៃថ្មី
នេះមិនមែនព្រឹកព្រលឹមស្អីណាស់ណានោះទេ វាគឺម៉ោង9ជិត10ព្រឹកទៅហើយ ប៉ុន្តែគូរស្វាមីភរិយាថ្មោងថ្មីមួយគូរនេះគេងឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញតែម្ដង។ចំណែកលោកស្រីឌីអេនចេញទៅសមាគមន៍តាំងពីព្រឹកមកម្ល៉េះ ដោយមិនភ្លេចផ្ដាំឲ្យជេសុីជួយរៀបចំរំងាស់ស៊ុបទុកទៀតផង។
មួយសន្ទុះក្រោយមក លោកពាណិជ្ជករសង្ហារក៏ភ្ញាក់ឡើងជាមួយអារម្មណ៍ធីងធោងនិងស្នាមញញឹមជាប់លើផ្ទៃមុខ។នាយសម្លឹងមើលទៅថេហ្យុងទាំងសប្បាយចិត្ត មុននឹងចាប់ផ្ដើមគិតពីរឿងយប់មិញនេះ នាយនៅតែមានមន្ទិលសង្ស័យដូចដើម ហេតុអ្វីជីមីននិងណាយ៏ចង់ដាក់ថ្នាំថេហ្យុង?ឬមួយនេះជាល្បិចរបស់ថេហ្យុងដើម្បីចាប់នាយឲ្យជាប់?តាំងពីដើមមក គេលេងចរិក ធ្វើជាមនុស្សកំណាញ់ខ្លួនដើម្បីកុំឲ្យនាយសង្ស័យទេដឹង?....បន្ទាប់ពីគិតរឿងដ៏សែនពិបាកដូចការគណនាលំហាត់ជីវៈវិទ្យារួចមក នាយងើបដើរទៅបន្ទប់ទឹកទាំងអាក្រាតកាយតែម្ដង។
ទទួលស្គាល់ថានាយក៏មានចំណែកខុសក្នុងរឿងនេះ នាយដឹងថាវាជាប្រភេទថ្នាំកម្រិតស្រាល បើគ្រាន់តែជួយឲ្យគេសន្លប់រឿងគ្រប់យ៉ាងវានិងមិនកើតឡើង ប៉ុន្តែនាយហាមអារម្មណ៍ខ្លួនឯងមិនបានពិតមែន ត្រឹមគេពាក់អាវខ្លុំក៏ទាក់ទាញដល់ថ្នាក់អាប្អូននាយងើបឡើងទៅហើយ។(ខូចដែរនិងហាស៎ប្រូ!!🌚)
" ហ្អឹម.... " សម្លេងគ្រហឹមដើមករបញ្ជាក់ពីការភ្ញាក់ពីគេងនៃកំលោះតូចដែលត្រូវស្វាមីលក្ខខណ្ឌញាំញីគ្មានសល់សាច់កាលពីយប់មិញ។
" អ៎ក..អូយ " ថេហ្យុងបន្លឺឡើងទាំងជូរមុខជូរមាត់ គ្រាន់តែបម្រាស់ខ្លួនបន្តិចសោះក៏ឈឺស្រគាល ស្ពឹកស្រពន់មើលតែមានពស់ថ្លាន់រុំរឹតរាងកាយទាំងមូល។គេបើកភ្នែកសម្លឹងមើលទៅពិដានសរក្បុស មុននឹងដំណក់ទឹកថ្លាៗជ្រាបពេញក្រឡង់ភ្នែកទាំងសងខាង។
" ចប់ហើយថេហ្យុង រីវើនៀហ៍ អ្ហឹកៗ " ថេហ៍ស្រែកយំតិចៗក្រោយពីគិតរឿងយប់មិញរួចមកធ្វើឲ្យគេសឹងតែយកកាំបិទមកអារករសម្លាប់ខ្លួនឯងទាំងរស់ ផ្ទៃមុខគេប្រែជាឡើងក្រហមដោយសារការសម្រក់ទឹកភ្នែក ទីបំផុតគេក៏ត្រូវចប់ក្រោមស្នាដៃនាយឲ្យទាល់តែបាន។
បន្ទាប់ពីយំរាងយូរបន្តិចក៏ស្ងាត់បាត់មាត់ឈឹង ប៉ុន្តែក្រពះបែរជាទួញសោក ស្រែកសុំអាហារឲ្យចូលជំនួសឲ្យអារម្មណ៍ឈឺចាប់ដែលបាត់បង់ភាពបរិសុទ្ធរបស់គេឲ្យទៅអាប្ដីល្មោភកាមម្នាក់នោះគ្មានសល់។លើកដំបូងរបស់គេផង នាយនៅលេងទាល់តែគេសន្លប់?ចុះក្រោយៗ...អេ!គ្មានលើកក្រោយទៀតនោះទេ ថេហ្យុង រីវើនៀហ៍ម្នាក់នេះសូមស្បថ លែងឲ្យនាយប៉ះពាល់ខ្លួនប្រាណគេទៀតហើយ។
" ភ្ញាក់ហើយ? " នៅសុខៗសម្លេងគ្រលរធំៗដែលមនុស្សមាឌតូចស្គាល់ច្បាស់ដល់ក្រយ៉ៅ ហោះមកបះត្រចៀកបណ្ដាលឲ្យគេភ្ញាក់ពីការភ្លឹក មុននឹងក្រសែរភ្នែកដូចសត្វមៀមព្រៃចោលមកលើចំណីក៏សម្លឹងមកចំនាយហាក់ដូចជាមនុស្សមានបទឧក្រិដ្ឋ។
" គរហើយឬ?សួរមិនស្ដី? " នាយចាប់ផ្ដើមម៉ួម៉ៅ ញេញធ្មេញបញ្ចេញសម្លេងគួរឲ្យខ្លាចដាក់ថេហ្យុងដែលគេងបញ្ឈរភ្នែកមិនព្រមបង្ហើបសំនៀង ឬឆ្លើយតបនូវអ្វីដែលគេសួរ ។ គ្រាន់តែគិតក៏ធ្វើឲ្យគេក្ដៅក្រហាយដែរ ចាត់ទុកគេជាផ្សែងឬយ៉ាងម៉េច?
" ថេហ្យុង រីវើនៀហ៍!!មានឮយើងសួរឯងដែរទេ? " នាយគំហកខ្លាំងៗទាំងប៉ោងសសៃករ មុននឹងបោះកន្សែងជូតសក់ចោលទៅម្ខាងទាំងចិត្តខឹងសម្បារ ។ នេះនាយកំពុងតែតប់ប្រម៉ល់ ស្មុគស្មាញនូវរឿងដែលបានកើតឡើងយប់មិញផង នៅព្រហើនហ៊ានផ្គើននាយទៀត?
" ឮ!! " មួយម៉ាត់យ៉ាងខ្លីពីសម្ដីមនុស្សដែលសន្លប់ក្រោមទ្រូងនាយយប់មិញ ។ ថេហ្យុងដកដង្ហើមធំព្យាយាមងើបអង្គុយយឺតៗដើម្បីចូលបន្ទប់ទឹកនិងអាលសម្អាតខ្លួនប្រាណ គេគ្មានពេលទំនេរឯណាមកឈ្លោះទាស់ទែងជាមួយនាយទាំងព្រឹកនោះទេ។
តែគិតឬថាបញ្ឆោតត្រីឆ្លាមឲ្យហែលមកជិត ប្រុងរត់គេចខ្លួនបានស្រួលនោះ? អត់ទេ!!ពេលនេះជុងហ្គុកក្ដៅរងំដូចភ្លើង នាយបោះជំហ៊ានញាប់ៗសម្ដៅទៅមនុស្សមាឌតូច ចាប់ផ្គួបដើមដៃគេចូលគ្នា ឱនទៅបឺតជញ្ជក់អាបបូរមាត់ពូកែឌឺដងទាំងសេចក្ដីក្រឺតខ្នាញ់ជាខ្លាំង ។
" ជុងហ្គុក...លោកឆ្កួតទេអ្ហេស? " កាយតូចបន្លឺឡើងទាំងញ័របបូរមាត់តតាត់បន្ទាប់ពីនាយខាំក្រញិច ដាក់ទុក្ខទោសមកកាន់គេរួចរាល់។ ក្រសែរភ្នែកស្អប់ខ្ពើមនូវទង្វើរបស់នាយពេញទីដែលមករុករានគេទាំងបែបនេះមិនអាសូរទាល់តែសោះ។
" មិនដោយសារអ្នកណា? " នាយច្រត់ដៃសម្លឹងមើលទៅថេហ្យុងទាំងគំហឹងឆេះឆួលពេញទ្រូង ។ ភ្លាក់ពីគេងភ្លាម ក៏រករឿង ឈ្លោះគ្នាភ្លែត។
" ចេញទៅ " ថេហ៍ព្យាយាមរុញទ្រូងនាយកំលោះឲ្យចេញ ព្រោះមានអារម្មណ៍ថាឃ្លានឡើងរួញក្រពះដូចប្រជៀវខ្វះអាហារបំប៉ន។
" មិន "
" លោក-ក្រូក " ហុើយ!អាក្រពះចង្រៃ មកតវ៉ាស្អីពេលនេះ?មាឌល្អិតពេបមាត់បិទភ្នែកលែងហ៊ានប្រឈមទៅនិងជុងហ្គុកមួយរំពេច ខណៈដៃដែលមមាញឹកច្រានទ្រូងនាយមុននេះ ប្ដូរមកជាអង្អែលពោះខ្លួនស្រាលៗ។ ចំណែកជុងហ្គុកក៏រសាយគំហឹងទាំងលាក់ក្នុងបាតបឹង នាយសម្រួលអារម្មណ៍ សម្រាយចិញ្ចើមចោល មុននឹងងើបចេញពីមនុស្សមាឌតូច រួចចាប់លើកបីគេឡើងដោយមិនឲ្យដំណឹងជាមុន។
" អេ!ធ្វើស្អី? " ដៃទាំងសងខាងបាំងរាងកាយអាក្រាតរបស់គេទាំងភាពអៀនខ្មាស់ ស្របពេលផ្ទៃមុខយកទៅខ្ទប់និងទ្រូងរបស់នាយសឹងតែរត់ជ្រែកទ្វីបឲ្យបាត់ ។ ព្រះអើយ!!វាពិតជាគួរឲ្យអាម៉ាសខ្លាំងណាស់ ដែលមនុស្សដូចគេស្ថិតក្នុងសភាពបែបនេះ។
" ងូតទឹក យ៉ាងម៉េច?គិតថាខ្ញុំយកឯងទៅរំលោភឬ? " នាយត្បកមកវិញលាយឡំជាមួយស្នាមញញឹមនៅគែមមាត់តិចៗ កាយវិការអៀនប្រៀនរបស់គេមិនខុសអ្វីពីកូនខ្លាឃ្មុំទឹកកកកំពុងតែចេះដើរថ្មីថ្មោង។
" ហុើយ...មនុស្សនេះចំមែន " អស់ពាក្យតបត មានសំងំស្ងៀមចាំឲ្យនាយបីគេចូលទៅក្នុងបន្ទប់ទឹកប៉ុណ្ណោះ ម្យ៉ាងយប់មិញនេះនាយជាដើមហេតុដែលបង្កឲ្យគេក្លាយជាបែបនេះ ដូច្នេះនាយក៏គួរតែមានទំនួលខុសត្រូវមកលើគេដូចគ្នា។
បន្ទាប់ពីរៀបចំអ្វីៗគ្រប់យ៉ាងឲ្យប្រពន្ធខ្លួនរួចរាល់ ជុងហ្គុករហ័សស្លៀកពាក់សម្លៀកបំពាក់សាមញ្ញមុននឹងចុះទៅខាងក្រោមដើម្បីឲ្យអ្នកបម្រើរៀបចំស៊ុប ប៉ុន្តែដូចជាយឺតពេលទេដឹង?...បើកទ្វារចេញមកភ្លាមក៏ឃើញជេសុីដើរកាត់បន្ទប់នេះភ្លែត។
" អុស៎!អ្នកប្រុសភ្ញាក់ហើយឬ?ចឹងចាំខ្ញុំទៅរៀបចំអាហារឲ្យចុះ " មិនឲ្យជុងហ្គុកតបទាន់ ជេសុីប្រញាប់ចុះទៅខាងក្រោមដើម្បីរៀបចំអាហារតាមសម្ដីលោកស្រីឌីអេនបញ្ជា ហើយនេះក៏ជាបញ្ជាដែលអ្នកស្រីបានឲ្យនាងស្កាត់ចាំមើល បើពួកគេភ្ញាក់ត្រូវប្រញាប់ត្រៀមអាហារឲ្យលឿន។
" យ៉ាងម៉េចហ្នឹង? " នាយអេះកញ្ចឹងករឆ្ងល់ទាំងមិនយល់ ទើបសម្រេចចិត្តដើរមកអង្គុយលើពូករងចាំឲ្យថេហ្យុងងូតទឹករួចរាល់សិន។
តែអ្នកណាទៅដឹងថា មនុស្សក្បាលរឹងដូចដែកថែបអុីតាលីម៉ាកវីនៃកំលោះតូចមុខស្រីម្នាក់នេះ ហ៊ានដើរចេញពីបន្ទប់ទឹកដោយមិនបានហៅនាយឲ្យទៅជួយខ្លួនតាមសម្ដីដែលនាយផ្ដែផ្ដាំនោះ?...ថេហ្យុងដើរទប់ចង្កេះខ្លួនស្រាលៗ ឯដៃម្ខាងទៀតក៏ទប់និងជញ្ជាំងជៀសវៀងប៉ះទង្គិចតិចតួចនាំឲ្យចំណុចទន់ជ្រាយរបស់គេឈឺលើសដើម។
" អ្ហា៎យ...ជុងហ្គុក ដាក់ខ្ញុំចុះ " ថេហ្យុងបម្រាស់ជើងខ្វៃៗ ភ័យសឹងតែស្លាប់កាលបើនាយកំលោះចូលមកបីគេភ្លាមៗអមជាមួយទឹកមុខមានអំណាច ជះរស្មីនៃភាពកំណាចមួយនោះ។ទទួលស្គាល់ទៅ គេក៏ខ្លាចរអានិងទឹកមុខអត់ហុងស៊ុយរបស់នាយដូចគ្នា។
" អ្នកណាឲ្យឯងមិនស្ដាប់សម្ដីខ្ញុំ? "
" ខ្ញុំ-ខ្ញុំដើរបាន "
" បើឯងនៅតែរឹងក្បាលទៀត ខ្ញុំដាក់ថែមលែងឲ្យឃើញពន្លឺថ្ងៃតែម្ដង " និយាយរួចនាយក៏បោះជំហ៊ានទៅមុខ រហូតទៅដល់ពូកទើបទម្លាក់គេឲ្យអង្គុយថ្នមៗ មុននឹងបង្វែរខ្លួនទាញយកអាវសាមុីវែងត្រឹមភ្លៅឲ្យគេពាក់ ដោយគ្មានខោនោះទេ។
" អាវស្អីរបស់លោក?ខ្ញុំអត់ពាក់ទេ " ថេហ៍លើកអាវនោះមើលចុះឡើងទាំងមិនយល់ ព្រះអើយ អាវឡើងស្ដើងល្ហៀកមើលឃើញធ្លុះសាច់ទាំងអស់ នៅមិនយកខោមកគេស្លៀកទៀត នេះប្រុងឃុំគេក្នុងបន្ទប់នេះអ្ហេស?
" បើមិនពាក់ មកវិញដឹងគ្នាមិនខាន " នាយបង្គាប់ជាមួយទឹកមុខមិនលេងសើច ទើបបោះជំហ៊ានទៅយកអាហារ ខណៈរាងតូចលួចជេរប្រទេចនាយពីក្រោយខ្នង តែក៏មិនហ៊ានជំទាស់មកវិញខ្លាចឈឺខ្លួន ។ ថេហ៍យកអាវមកពាក់ទាំងទឹកមុខស្អុយប៉ែរ រួចក៏វារគើមៗមកអង្គុយផ្អែកខ្នងនិងក្បាលគ្រែវិញ។
ជុងហ្គុកចូលមកវិញជាមួយដៃកាន់ថាសអាហារ នាយទម្លាក់ខ្លួនអង្គុយនៅគែមគ្រែ ទុកថាសនៅលើតុមុននឹងងាកមកមើលមុខប្រពន្ធក្មេងសាច់ចាំម្នាក់នេះវិញ។
" ញាុំទៅ " នាយហុចចានស៊ុបឲ្យទៅរាងតូចដែលអង្គុយធ្វើមុខភ្លឹសៗគួរឲ្យខ្នាញ់ អាល្អិតលូកដៃទទួលយកយ៉ាងលឿនរួចក៏ដួសស៊ុបញាុំពេញៗមាត់។
" ជុងហ្គុក "
" ហឹម? "
" អត់ញាុំទេ? " ហេតុអ្វីគេចាំបាច់បារម្ភ?អត់ស្លាប់ក៏ល្អ!!ឆឹស..
" បញ្ចុកមក " ជុងហ្គុកហារមាត់ជង្គ្រុងចាំឲ្យកាយតូចបញ្ចុកអាហារឲ្យនាយ ខណៈអាល្អិតក៏ហួសចិត្តជាខ្លាំង ។ ប៉ុន្មាននាទីមុនឲ្យដូចបិសាចគ្មានខុស ប៉ុន្តែឥឡូវប្រែជាកូនទន្សាយទៅវិញ។
" ដៃមានដូចគ្នា "
" បញ្ចុកឬអត់? "
" អត់!! " ស្របនិងការនិយាយស្ដីបែបដាច់ខាត អាល្អិតដួសស៊ុបមួយស្លាបព្រាញាត់មាត់ខ្លួនឯង ធ្វើមុខធ្វើមាត់ឌឺនាយកំលោះឲ្យស្ក្រឺតជើងធ្មេញជាមួយនិងចរិកផ្គឺនរបស់គេធំបុិនមហាមេឃ។
" -ហ្អឹម... " ថេហ្យុងភ្នែកស្លឺឡើងលើ ដៃដែលកាន់ចានស៊ុបប៊ិសតែកំពប់ធ្លាក់ចុះទៅលើពូក ខណៈពេលកំពុងសប្បាយចិត្តបានអាហារមកចម្អែតក្រពះ ប្រែមកជាកើតទុក្ខបុកម្នេញព្រោះនាយកំលោះទាញកញ្ចឹងករគេមកបឺតជញ្ជក់ គ្រលាស់គ្រលែសដួសយកស៊ុបពីមាត់របស់គេបញ្ចូលទៅនាយវិញយ៉ាងទាន់ហន់។
" ឆ្ងាញ់ទេ? "
" ហុើយ...អា..អាមនុស្សឆ្កួត កក្រិចណាស់ លោកដឹងទេ? " ថេហ៍លើកដៃមកចង្អុលមុខនាយមិនចំប្លង់។
" បញ្ចុកតាមមាត់ឬតាមដៃ? " ជុងហ្គុកលើកចិញ្ចើមសួរម្ដងទៀត ខ្ជឹលខ្វល់ខ្វាយនិងអាការៈហួងហែងខ្លួនប្រាណមើលតែស្ត្រីក្រមុំឆ្នាំ79។
" ហ្អឹក...! " ចុងក្រោយគេនៅតែចាញ់ប្រៀបនាយទាល់តែបាន ថេហ្យុងបង្ខំចិត្តបញ្ចុកអាហារឲ្យគេនិងញាុំខ្លួនឯងផង ខណៈផ្ទៃមុខមិនចាំបាច់សង្កេតនោះទេ គឺថាក្រញេរក្រញូវបេះមិនចេញតែម្ដង។TO BE CONTINUE.....🦋🐾
VOCÊ ESTÁ LENDO
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfic[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...