ស្ថិតនៅឯអាហារដ្ធានលំដាប់មធ្យមទល់មុខនិងក្រុមហ៊ុនឆ្នៃម៉ូតពេជ្រប្រចាំត្រកូលរីវើនៀហ៍ ដែលកំពុងតែមានភ្ញៀវចេញចូលមកឥតបង្អាក់ ភាគច្រើនសុទ្ធសឹងតែជាបុគ្គលិកនៃក្រុមហ៊ុននេះប៉ុណ្ណោះ ។ ដោយសារវាជាម៉ោងបាយថ្ងៃត្រង់ ទើបទីនេះប្រែជាអ៊ូអរយ៉ាងចម្លែក។
" នេះឯងនៅតែមានអារម្មណ៍ថាខុសទៀតឬ? " សម្លេងតូចៗសមជាមួយនិងផ្ទៃមុខស្រស់ស្អាត ជីមីនបន្លឺសួរណាយ៏ដែលអង្គុយឆ្កឹសបាយចុះឡើងមិនព្រមញាុំ ។ តាំងពីយប់ដែលពួកគេរៀបចំគម្រោងការនោះមក ណាយ៏ក្លាយជាមនុស្សស្ងៀមស្ងាត់ មិនមាត់មិនករ គួបផ្សំថ្ងៃនេះម៉ារៀហ៍ក៏ចូលមកធ្វើការទៀតសោត ទើបគេតែងដកដង្ហើមធំនិងស្មុគចិត្តហួសពាក្យវាចា។
" ឯងក៏ដឹងថាពួកគេកំណត់លក្ខខណ្ឌគ្នារួចរាល់ហើយ " ណាយ៏ទម្លាក់សមនិងស្លាបព្រាចុះ យកដៃច្រត់ចង្ការ ទ្រឹងគិតរឿងរ៉ាវមួយនេះសឹងតែក្រញាញខួរក្លាយជាមនុស្សមានជម្ងឺDespression។
" គ្រាន់តែក្រដាសមួយសន្លឹក បើមានចិត្តស្រឡាញ់គ្នា គេទុកជាអាសារបង់ហើយ "
" វាអាចនិងមិនដូចការគិត "
" យើងសួរឯងតាមត្រង់ចុះ ឯងមានឆ្ងល់ដែរទេ? ហេតុអ្វីយើងចង់ឲ្យពួកគេស្រឡាញ់គ្នា? " ជីមីនមុខស្មើរ ទម្លាក់សមនិងស្លាបព្រាចោលទៅម្ខាង ទើបស្រដីសួរណាយ៏ជាមួយអារម្មណ៍លាក់ជ្រៅគ្មានអ្នកណាដឹង ។
" ..... " គេបានត្រឹមគ្រវីក្បាលទៅមក ខណៈក្រសែរភ្នែកសម្លឹងមើលទៅជីមីនទាំងចម្ងល់ ចង់ដឹងរឿងរ៉ាវមួយនេះជាខ្លាំង។
" ការពិតទៅ យើងក៏ធ្លាប់ស្គាល់គ្នានិងបងប្រុសជុងហ្គុកដែរ ឯងដឹងទេ?កាលពីរៀនវិទ្យាល័យ ចរិកគាត់បែបណា? "
" ក្រែងឯងរៀនជាមួយពួកយើង ហេតុអ្វីឯងដឹងពីគាត់? "
" ប៉ាអ៊ុំថ្លៃយើងជាប់សាច់ឆ្ងាយជាមួយគ្រួសារត្រកូលអូលីវៀហ៍ ប៉ុន្តែមិនសូវស្និទ្ធស្នាលគ្នាប៉ុន្មានទេ យូរៗម្ដងមានកម្មវិធីទើបបានទៅចូលរួម "
" តែពាក់ព័ន្ធអីនិងរឿងនោះ? "
" ហុើយ...ឯងនេះពិតជាល្ងង់មែន!! " ជីមីនដកដង្ហើមធំ គ្រវីក្បាលដូចគោច្រាំងទេចទៅនឹងភាពមិនដឹងឆ្ងល់អី ល្ងីល្ងឺខុសខ្នាតនៃកំលោះណាយ៏ ម៉ាម័រហ្គានម្នាក់នេះ។
" អាវ!!សម្រេចថាប្រាប់ឬអត់? "
" ក៏បានៗ និយាយឲ្យស្រួលយល់ កាលពីរៀននៅវិទ្យាល័យ បងប្រុសជុងហ្គុកគាត់ជាមនុស្សស្លូតបូត មុខមាត់ក៏មិនស្អាតដូចឥឡូវនោះដែរ គាត់ជាសិស្សពូកែ នរណាៗក៏សសើរជាមួយសមត្ថភាពរបស់គាត់គ្រប់ៗគ្នា ប៉ុន្តែកាលណោះគាត់មានសង្សារម្នាក់ នាងស្រឡាញ់តែលុយគាត់ប៉ុណ្ណោះ បោកយកលុយគាត់យកចាយជាមួយប្រុសនាង លុះយូរបន្តិច ទើបបងប្រុសគាត់បានដឹងរឿង ធ្វើឲ្យគាត់ឈឺចិត្តយ៉ាងខ្លាំង គាត់ក៏កែប្រែខ្លួនមកជាព្រាននារីតែម្ដង "
" ដូចរឿងនិទានអីចឹង "
" រឿងនិទានក្បាលឯងស្អី? " និយាយរួចជីមីនយកស្លាបព្រាច្រឡក្បាលណាយ៏ដែលអង្គុយច្រត់ចង្ការ ខណៈអារម្មណ៍រវើរវាយមើលតែមានសារធាតុអាភៀនចូលមកគ្រប់គ្រង ។ នេះគេខំប្រឹងនិយាយស្ទើរតែបែកពពុះមាត់ស្កុលទៅហើយ បែរជាគេគិតថារឿងនេះជារឿងនិទានទៅវិញ ចំមែន!!
" ចង់យកតែងជាប្រលោមលោកដល់ហើយ "
" ណាយ៏!!!! "
" ហិហិ ញាុំបាយៗ លោកយ៉ុនមករកឥឡូវហើយ " ណាយ៏ប្រញាប់សម្រួលឥរិយាបថសើចមិនសូវសម គេទាញស្លាបព្រាមកញាុំអាហារលឿនៗ ខ្លាចក្រែងកម្លាំងទ័ពទប់មិនជាប់ បានសុីចានហោះ ឈាមមាត់ ឈាមធ្មេញ ទៅពេទ្យលែងទទួលប្រាកដណាស់។
VOUS LISEZ
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...