ព្រឹកថ្ងៃថ្មីអ្នកស្រីឌីអេនបានមកបបួលថេហ្យុងទៅសមាគមន៍គាត់ដើម្បីឲ្យមិត្តៗរបស់គាត់បានស្គាល់ ក៏ដូចជាចង់ចែករំលែកពីចំណង់ចំណូលចិត្តរបស់ជុងហ្គុក និងនិយាយរឿងមួយចំនួន ប្រៀនប្រដៅកាយតូចឲ្យក្លាយជាភរិយាល្អម្នាក់។
ងុឺត!ឡានស្លាកលេខត្រកូលអូលីវៀហ៍បញ្ឈប់ លេចចេញវត្តមានលោកជំទាវស្រស់សោភាជាមួយអនាគតកូនប្រសារដ៏ស្រស់ស្អាត។ថេហ្យុងបោះជំហ៊ានដើរពីក្រោយអ្នកស្រីឌីអេន ចូលទៅខាងក្នុងសមាគមន៍ខណៈអារម្មណ៍មិននៅនឹងខ្លួនទាល់តែសោះ។
" អូ!សួរស្ដីអ្នកបង នេះនាំអនាគតកូនប្រសារមកដែរឬ? "
" ចា៎ប្រាកដហើយ កូនប្រសារល្អបែបនេះ គួរតែណែនាំឲ្យគេស្គាល់កាន់តែច្រើនកាន់តែប្រសើរ " អ្នកស្រីឌីអេនបន្លឺឡើងលើកតម្កើងកាយតូច រំញោចឲ្យគេមានអារម្មណ៍ថាអៀនប្រៀន ឈរសើចញឹមៗឱនមុខចុះមិនហ៊ានសម្លឹងមើលមុខជំទាវៗអស់នោះសូម្បីតែបន្តិច។
" ថេហ្យុង? "
" ម៉ាក់អុំ " មនុស្សមាឌតូចងើយមុខឡើងរហ័ស សម្លឹងមើលទៅអ្នកស្រីមីនជាមួយកាយវិការភ្ញាក់ផ្អើល មិននឹកស្មានថាបានជួបអ្នកមីងដែលត្រូវជាម៉ាក់របស់យ៉ុនហ្គីនៅទីនេះសោះ។
" យើស៎!អ្នកបង ប្រកាសភ្លាម នាំក្មួយខ្ញុំមកលេងភ្លែតតែម្ដង "
" មកណែនាំឲ្យស្គាល់និងណា "
" អ្នកបងមានកូនប្រសារជាមនុស្សប្រុស មិនខ្លាចខូចកេរ្តិ៍ឈ្មោះទេឬ? "
" មែនហើយៗ!ចុះកូននោះ?មានអ្នកណាស្នងត្រកូល? "
" សម័យនេះ សម័យណាហើយ?បច្ចេកវិទ្យាមានមិនខ្វះ ចង់បានកូនបាន ហេតុអ្វីចាំបាច់ដាក់សម្ពាធដល់ថ្នាក់នេះ? " ឃើញទេ?សម្ដីរបស់គាត់មិនគំហក មិនស្រែកសម្លុតពោរពេញទៅដោយគំហឹងច្រាបឈាម ។ គាត់ស្លូតជាមួយអ្នកស្លូតជាមួយ ប៉ុន្តែមិនប្រើធម៌ក្ដៅមកដោះស្រាយនាំឲ្យកើតរឿងវែងឆ្ងាយនោះឡើយ។
ពាក្យសម្ដីមួយប្រយោគនេះ ហាក់ដាស់តឿនសតិថេហ្យុងឲ្យស្វាងចែសដូចគេយកទឹកមួយធុងមកជះកណ្ដាលមុខ ។ ថេហ៍សម្លឹងមើលទៅផ្ទៃមុខស្រស់ញញឹម ដៅមិនច្បាស់ពីអារម្មណ៍ដ៏សែនមូលក្ដាន់របស់គាត់សោះឡើយ ។
" អ្នកបងឌីអេននិយាយត្រូវ កូនប្រុសខ្ញុំក៏មានសង្សារជាមនុស្សប្រុសដែរ ប៉ុន្តែការងារផ្ទះគឺចេះមួយចប់ មិនហត់ឲ្យខ្ញុំនិយាយនោះទេ " អ្នកស្រីមីនជួយបន្ថែមល្បោយ រំញោចឲ្យជំទាវៗផ្សេងទៀតអង្គុយស្ពឹកមុខដូចយកស្ព្រាយមកបាញ់ ។
" ខ្ញុំមិនលើកតម្កើង មិនសសើរ ឬវាយតម្លៃអនាគតកូនប្រសារខ្ញុំឲ្យអ្នកទាំងអស់គ្នាស្ដាប់ ទុកជារឿងឲ្យជជែកវែកញែករកសរខ្មៅ អាក្រក់ល្អនោះទេ តែខ្ញុំឲ្យអ្នកទាំងអស់គ្នាចាំមើលដោយផ្ទាល់ចុះ ថាថេហ្យុង រីវើនៀរ៍ម្នាក់នេះ មានអត្តចរិកបែបណា " ស្នាមញញឹមនៅតែមិនប្ដូរ ពាក្យសម្ដីផ្អែមស្រទន់នៅតែមិនវៀចវេរ បន្ថែមពីលើប្រយោគមួយជ្រុងនេះទៀត ថេហ្យុងកាន់តែចង់ស្វែងយល់ពីចិត្តរបស់អនាគតម្ដាយក្មេកនេះកាន់តែខ្លាំង ។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...