បន្ត....
" ថេហ្យុង.... "
" ជីមីន?? " ថេហ្យុងបន្លឺហៅមិត្តចាស់ស្រាលៗ បន្ទាប់ពីដើរជិតទៅដល់តុអង្គុយ ក៏ស្រាប់តែឃើញមិត្តភក្តិរបស់គេបង្ហាញវត្តមាននៅក្នុងរាត្រីនេះដូចគ្នា។ អាល្អិតរត់ត្រេចេញពីរង្វង់ដៃនាយកំលោះ ទៅឱបជីមីនខ្លាំងៗដោយក្ដីនឹករលឹកជាពន់ពេក។
" មែនហើយ!បើឯងមកក្នុងកម្មវិធីនេះបាន ចឹងមានតែយ៉ុនហ្គីហ្យុងក៏... " កាយតូចព្រលែងចេញពីការឱបក្រសោប ប្រឹងរិះគិតទាំងជ្រួញចិញ្ចើមចូលគ្នាគ្មានកន្លែងទំនេរចន្លោះ ប៉ុន្តែមិនទាន់ទាំងនិយាយអស់ផង សម្លេងគ្រលរធំៗរបៀបស្អកៗ មិនខុសពីRapperអាជីព បន្លឺឡើងចោលជាខ្សែរព្រួញ សាងឲ្យនាយតូចរហ័សងាកក្រោយសម្លឹងរកមើលភ្លែត។
នាយកំលោះព្រាននារីឈរនិយាយរាក់ទាក់គ្នាជាមួយយ៉ុនហ្គីហាក់ដូចជាមិត្តភក្តិកន្លងមក ខណៈថេហ្យុងឈរធ្មឹងធ្មាំងដូចជាមានពស់ថ្លាន់កំពុងរឹតរាងកាយ ។ រូបភាពឈរជជែកគ្នារវាងកំលោះសង្ហារពីរនាក់ កំពុងតែចោទជាបញ្ហាចម្បងសម្រាប់គេជាខ្លាំង។
« ថេហ្យុង...មានអ្វីឬ? » ជីមីនព្យាយាមកេះស្មារកាយតូចតិចៗ ក្រសែរភ្នែកតូចៗតាមសម្លឹងមើលទិសដៅព្រមគ្នារបស់ថេហ្យុង ទើបដឹងថាគេភ្លឹកពីអ្វី។
« ថេហ្យុង រីវើនៀរ៍!!! »
« ហា-ហាស៎ មានការអី? » មនុស្សមាឌតូចភ្ញាក់ខ្លួនក្រញាង កាលបើជីមីនលែងសុទ្ធតែស្រែកដាក់ត្រចៀកគេមួយទំហឹង មិនអាសូរមាឌល្អិតសូម្បីតែប៉ុនចុងក្រចក ។ ថេហ្យុងធ្វើភ្នែកឡេមឡាម មិនបានដឹងពីសំនួរដែលជីមីនចោទសួរមុននេះ ទើបបណ្ដាលឲ្យគេភ័យបុកពោះផឹបៗដោយហាមពុំជាប់។
« ឯងភ្លឹកអី? » ជីមីនជ្រិបភ្នែកសួរ លាយឡំនិងស្នាមញញឹមតិចៗជាមួយកាយវិការក្រលេចក្រលុច មិនចំប្លង់របស់គេ។
« គ្មានទេ!! » ថេហ្យុងគេចសំនួរជីមីនសឹងវិលក្បុង មុននឹងជម្លៀសខ្លួនដាក់បង្គុយអង្គុយជិតមិត្តចាស់ ថែមទាំងមិនភ្លេចរាក់ទាក់ភ្ញៀវមានវត្តមានអង្គុយតុនេះដូចគ្នា ។
ចំណែកជីមីនភ្លាត់សម្លេងសើចដើមករហុឹសៗ គេបោះជំហ៊ានមកអង្គុយមួយចំហៀង ទុកចន្លោះទំនេរសម្រាប់ឲ្យជុងហ្គុកអង្គុយក្បែរកាយតូច ។ គេជឿជាក់ យប់នេះប្រាកដជាមានរឿងល្អមើលមិនខាន សង្គ្រាមត្រជាក់ប្រៀបបីដូចជាអាមេរិកប្រយុទ្ធនិងអុឺរ៉ាក់តាមបណ្ដោយព្រំដែន មិនត្រូវការកម្លាំងទ័ពជើងទឹកមកជួយចរចារនោះទេ។
វាមិនខុសអ្វីពីK-Dramaនោះឡើយ...
« សុំអធ្យាស្រ័យផងបងថ្លៃ » ជុងហ្គុកបង្អាក់សម្ដី សុំចែកផ្លូវ បញ្ឈប់ការសន្ទនាមុន បន្ទាប់ពីក្រឡេកភ្នែក ឮសម្លេងមនុស្សប្រុសវ័យកណ្ដាលបន្លឺហៅសព្វនាមអនាគតគូរដណ្ដឹងគេច្បាស់ៗគ្មានរអាក់។
ផ្ទៃមុខដៅរូបបិសាចចម្លែក ទើបនាយកំលោះរហ័សបោះជំហ៊ានចូលមកអង្គុយជិតថេហ្យុង មុនពេលម្សៀរចិត្តហ៊ានចូលមកកាត់ចង្វាក់ទាន់ពេល។
« អេលោក- »
« ចង់ដេញ?គ្មានផ្លូវ » កំលោះទំនើងដាក់ដៃលើកៅអីថេហ្យុង ងាកមកសម្លក់មុខមនុស្សប្រុសស្រស់សង្ហារម្នាក់ ដែលប្រឹងបញ្ចេញកាយវិការសុភាពបុរស ហាក់មិនក្រែងរអែងនាយសូម្បីបន្តិច ។
ទោះជន្លេនក៏វានៅដឹងថាវាមិនគួរជ្រមុចរាងកាយលើថ្មនោះដែរ ប៉ុន្តែប្រុសផ្ដាច់ការដូចលោកនេះណា ធ្វើចរិកអេមហ្សេម អឺអើតែឯង មិនខុសអ្វីពីគោបែកហ្វូងនោះឡើយ ! ថេហ្យុងឧទានឡើងក្នុងចិត្ត ខណៈពេលថ្ម2ដុំ ព្យាយាមកកិតគ្នាបង្កើតផ្កាភ្លើងប្រុងឆេះសន្ធោសន្ធៅទៅហើយ គេម៉េចនិងអាចទ្រាំចាំមើលទាល់តែវាកម្ទេចភពផែនដីនោះ??
« អត់ទោស ! ខ្ញុំថាលោកដូចជាច្រឡំកៅអីហើយ » ដេហ៊ុន រ៉ូលីហ្គាស បន្លឺសម្ដីផ្អែមស្រទន់ បង្កប់សំបុកទឹកឃ្មុំពិសពុល ព្រោះមិនចង់ទាស់សម្ដីជាមួយជុងហ្គុក ទើបគេបញ្ចេញស្នាមញញឹមជាថ្នូរដោះដូរកៅអីមួយនេះ។
« តែគូរដណ្ដឹងខ្ញុំអង្គុយត្រង់នេះ » នាយកំលោះខិតកៅអីឲ្យកាន់តែជិតថេហ្យុង បញ្ជាក់ប្រាប់ដេហ៊ុនស្ដែងៗពិបាកប្រកែកបាន ។
ទឹកមួយធុងកំពុងតែប្រជែងគ្នាស្រោចផ្កាមួយផើង ខណៈជុំវិញនោះដាបពាសទៅដោយឈាមក្រហមស្រស់ តាមរយៈក្រសែរភ្នែកលាក់ល្បិចផ្សេងៗពិបាកប៉ាន់ស្មាន ។ ទោះបីភ្នំមួយមិនអាចមានខ្លា2 ប៉ុន្តែពេលនេះប្រហែលជាត្រូវផ្លាស់ប្ដូរពាក្យស្លោកនេះចេញហើយ
« ខ្ញុំថា បងដេហ៊ុន អង្គុយត្រង់នេះក៏បាន » ថេហ្យុងក្រោកឈរមកសម្របសម្រួល មុននឹងត្រូវជុងហ្គុកទាញកាយតូចឲ្យអង្គុយចុះវិញ រួមផ្សំនិងកាយវិការមិនពេញចិត្តមិនពេញថ្លើមជាពន្លឹក ។ ចង់ធ្វើជាតុលាការប៉ាវចិនកាត់ក្ដីរកយុត្តិធម៌ឲ្យគេ ទាំងដែលមិនបានប្រមើល មើលពីទុក្ខលំបាករបស់ខ្លួនកើតឡើងនាពេលបន្តិចទៀតសោះ ត្រៀមខ្លួនទៅ ថេហ្យុង រីវើនៀរ៍។
« បើថេយ៍សុំទៅហើយ បងម៉េចនិងអាចប្រកែកបាននោះ? » ដេហ៊ុនដកដង្ហើមធំបន្តិច ខណៈស្នាមញញឹមចំណិតព្រះខែនៅតែមានជាដរាបសម្រាប់មនុស្សជាទីស្រឡាញ់របស់គេ ។
មិនបំផ្លើសនោះទេ បិសាចសមុទ្រកំពុងតែចូលគ្របដណ្ដប់នាយ ប្រៀបបីដូចជាមានមេធ្មប់ដាក់បណ្ដាសាប្រហារមនុស្សយកឈាមស្រោចស្រង់ជីវិត ។ ជុងហ្គុកមុខក្រហមដល់គុម្ពត្រចៀកទាំងទ្វេរ មុនពេលមិនទាន់ប្រកាសប្រាប់ដល់មហាជន នាយខ្លាចតែនាយទប់មិនជាប់ ប្រាកដជាស្ទុះទៅដាល់ដេហ៊ុនមួយដៃបានដេកហុតទឹកបបរនៅឯពេទ្យឥឡូវហើយ។
" សួរស្ដីភ្ញៀវកិត្តិយសគ្រប់គ្នា !! " សម្លេងMC បន្លឺឡើងតាមមេក្រូ រំជួយមកដល់បាសធំ2គ្រាប់ ដាក់ទន្ទឹមគ្នាយ៉ាងមានរបៀប ជាកាំបិទកាត់ផ្ដាច់ខ្សែរអំបោះពីហុងភ្លាមៗ ។ ជុងហ្គុកសម្រួលអារម្មណ៍ច្រឡោតខុសនិស្ស័យ ប្ដូរពីដាក់ដៃលើកៅអី មកជាដាក់លើភ្លៅថេហ្យុងវិញ ។
« ឆាប់ដកដៃចេញឥឡូវនេះភ្លាម » បាតដៃធំក្រាស់ គគ្រើមមានកម្ដៅ កាលបើដាក់លើភ្លៅគេភ្លាម ច្រាលឲ្យដឹងពីភាពមិនប្រក្រតីភ្លែត ។ កំលោះតូចស្ដើងងាកមកខ្សឹបប្រាប់ជុងហ្គុកតិចៗសឹងតែស្ដាប់មិនបាន ខាំធ្មេញក្រេតក្រតទុកជាចំណុចភ័យខ្លាចឲ្យនាយកំលោះបាក់ស្បាត។
« ទោះរៃក៏វានៅច្រៀងឮជាងឯងដែរ » ជុងហ្គុកតបហីៗ អង្គុយញាក់ជើងតិចៗតាមចង្វាក់ភ្លេង ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងបន្តិចសោះ។
សុំប្រាប់ទៅចុះ ទោះយកសម្ដីបែបម៉េច មកសុំឲ្យនាយស្របតាមនោះ ក៏នាយគ្មានថ្ងៃយកជាការជាដាច់ខាត។
« លោក!! » ថេហ្យុងហួសចិត្តជាខ្លាំង នូវសម្ដីអសីលធម៌របស់នាយសឹងតែស្ទុះទៅខ្វាយមុខឲ្យឈប់ជះរាងសង្ហារ ។
« កុំធ្វើខ្លួនដូចកូនក្មេងពេកទៅមើល៍ »
« បើយើងជាក្មេង ចឹងឯងជាម្ដាយ គួរតែលួងក្មេងដូចជាយើងទើបត្រូវ » ជុងហ្គុកតបមកវិញដោយរក្សាទឹកមុខនឹងធឹងដូចបន្ទាត់ គេផ្ចាញ់ផ្ចារសម្ដីថេហ្យុងមិនបាត់មួយម៉ាត់នេះ ក៏បញ្ជាក់ឲ្យដឹងថា មនុស្សដូចនាយមិនចង់ចាញ់។
« ខ្ញុំឲ្យលោកស្របតាមខ្ញុំ មិនមែនផ្គើនខ្ញុំនោះទេ »
« មានទឹកដោះគោដែរទេ? »
« ជុងហ្គុក!! » ថេហ្យុងឡើងកម្ដៅហុចផ្សែងចេញតាមត្រចៀក វាប្រៀបបីដូចជាក្របីជួបនិងក្រណាត់ក្រហម ដេញបុកឲ្យស្លាប់ប្រកាច់លើដីភ្លាមៗ ។ ទាមទារយកទឹកដោះគោនេះ គេដឹងច្បាស់ជាងស្អីទៅទៀត នាយចង់បញ្ជួសគេឲ្យដេញជើងជាន់កែងខ្លួនឯងនោះអី។
ព្រោះភាពព្រងើយកន្តើយរបស់ជុងហ្គុក គួបផ្សំនិងសម្លេងនិយាយពីMCរូបសង្ហារទៀតសោត ទើបចុងក្រោយកាយតូចសម្រេចចិត្តឈប់រករឿងដេញដោលបន្ថែមទៀត ។
" ជាកិច្ចបន្ទាប់ ខ្ញុំសុំអញ្ជើញម្ចាស់កម្មវិធីឡើងនិយាយពីចំណាប់អារម្មណ៍ខ្លួនបន្តិច "
បន្ទាប់ពីចំណាយពេលជាង15នាទី និយាយពីគុណប្រយោជន៍នៃសហគ្រាសឡានដ៏ល្បីប្រចាំប្រទេសរួចរាល់ ទីបំផុតMCប្រកាសហៅអ្នកស្រីឌីអេន ឡើងមកលើឆាកព្រមជាមួយនិងការបកស្រាយរាល់ចម្ងល់ដែលដួងចិត្តភ្ញៀវជាច្រើនកំពុងតែទន្ទឹងរងចាំ មិនហ៊ានសូម្បីតែចូលបន្ទប់ទឹកខណៈនេះ ។
« សួរស្ដីភ្ញៀវកិត្តិយសគ្រប់គ្នា ស្ថិតក្នុងរាត្រីនេះ ខ្ញុំពិតជាសុំថ្លែងអរគុណខ្លាំងមែនទែន សម្រាប់ការមកចូលរួម បំពេញបំណងពិធីមួយនេះយ៉ាងគគ្រឹកគគ្រេងតាមការគ្រោងទុកមិនឲ្យខាតបង់ !! ខ្ញុំមកនេះ ក៏ចង់បកស្រាយនូវព័ត៌មានល្បីកក្រើកប្រទេស អំពីទំនាក់ទំនងកូនប្រុសតែម្នាក់របស់ខ្ញុំនិងCEOឆ្នៃម៉ូតពេជ្រត្រកូលរីវើនៀរ៍ដូចគ្នា »
សម្លេងស្នូរទះដៃលាន់រងំ សាងឲ្យថេហ្យុងចាប់ផ្ដើមបុកពោះធ្លាយដល់ពោះវៀន ជាពិសេសពេលក្រសែរភ្នែកអ្នកស្រីឌីអេនសម្លឹងមើលមកគេម្ដងៗ។
« ខ្ញុំសុំប្រកាសថា....ជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍ និង ថេហ្យុង រីវើនៀរ៍ពិតជាដូចអ្វីដែលអ្នករាល់គ្នាកំពុងតែគិតពិតមែន ពួកគេទាំងពីរជាគូរដណ្ដឹងនិងគ្នា ហើយក៏ត្រូវរៀបការនៅខែក្រោយនេះផងដែរ »
ចម្លើយច្បាស់ៗចេញពីមាត់លោកជំទាវ ឌីអេន អូលីវៀហ៍ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវកិត្តយសគ្រប់រូប ក៏ដូចជាអ្នកសែតគ្រប់ក្រុមហ៊ុនព្យាយាមចុចថត និងRecordសម្លេង ទុកជាអត្ថបទចុះផ្សាយជាព័ត៌មានស្ថិតលើទំព័រមុខមិនខាន។ អ្វីដែលជាចម្ងល់ ទន្ទឹងរងចាំឲ្យម្ចាស់កម្មវិធីចេញមុខមកបកស្រាយ ពេលនេះក៏សមបំណងទៅហើយ ហើយក៏ជាថ្ងៃដែលស្រីកំណាន់នាយកំលោះឈឺចិត្តស្អិតទ្រូង ទោះរកប្រេងមករំអិលក៏គ្មានថ្ងៃជ្រុះអស់នោះដែរ ។
ជុងហ្គុកទះដៃអបអរ ងាកមកញញឹមញាក់ចិញ្ចើមផ្គឺនផ្គងដាក់ដេហ៊ុនដែលខាំធ្មេញម៉ួម៉ៅនិងកាយវិការច្រឡឹសបឺសរបស់គេជាខ្លាំង ។ គង់តែមានថ្ងៃ ពួកគេទាំងពីរបានពាក់ស្នប់ដៃ វាយគ្នាលើសៃវៀននោះទេ។
YOU ARE READING
លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)
Fanfiction[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង លក្ខខណ្ឌតម្រូវឲ្យអូនលែងលះជាមួយបង ប្រណិប័តន៍តាមកុងត្រាដែលបងកំណត់ រួមនិងទឹកប៊ិចសុីញ៉េមានលាយលក្ខ័អក្សររួ...