EP 51 : ត្រូវតែមានការដោះដូរ

4.2K 531 18
                                    

     កាលពីថ្ងៃមិញបន្ទាប់ពីជូនអ្នកជាប្រពន្ធត្រឡប់មកផ្ទះរួចរាល់ ជុងហ្គុក វិចតូ និងយ៉ុនហ្គីបានធ្វើដំណើរឆ្ពោះទៅផ្ទះរបស់មេម៉ាហ្វៀចាងតែម្ដង ។ បើទោះបីយ៉ុនហ្គីមិនសូវជាដឹងរឿងច្បាស់ប៉ុន្មាន ប៉ុន្តែធ្លាប់ឮវិចតូប្រាប់ខ្លះថាមានរឿងជាមួយពពួកសង្គមងងឹត ទើបនាយមកបានជាគ្នាដើម្បីជួយ ម្យ៉ាងខណៈពេលជិះតាមផ្លូវវិចតូក៏បាននិយាយលម្អិតបន្ថែមទៀតផងដែរ។ជិះមកដល់ភ្លាម អ្នកទាំងបីនាំគ្នាចុះទៅ តែក៏ត្រូវកូនចៅហ៊ូសុកឃាត់ គាប់ជួនមានសូហ៊ុននៅទីនោះទើបគេអនុញ្ញាតឲ្យចុះ ប៉ុន្តែចូលបានតែជុងហ្គុកម្នាក់ប៉ុណ្ណោះ។
     " សូមអញ្ជើញ!! " សូហ៊ុនឱនគោរពនាយសង្ហារក្នុងនាមជាចំណិតមិនចេះច្រឡោតតោតទូងខុសរឿង ដោយបើកទ្វារបន្ទប់ចៅហ្វាយរបស់គេឲ្យនាយកំលោះទៀតផង។
     " អរគុណ " ជុងហ្គុកងក់ក្បាលញញឹម មុននឹងបោះជំហ៊ានចូលទៅខាងក្នុងព្រមទាំងផ្លាស់ប្ដូរទឹកមុខមកជាក្រញ៉ូវ ស្មើរធេងហាក់ដូចជាបន្ទាត់ខ្សែត្រង់។
     លក្ខណៈបន្ទប់ត្រូវបានរៀបចំឡើងតាមរបៀបពួកអ្នកលេង ក្លិនបារីហោះរសាត់អណ្ដែតចេញពីបបូរមាត់កំលោះម៉ាហ្វៀខូចចិត្ត ខណៈនាយកំលោះកំពុងតែអង្គុយលើសាឡុងរងចាំជុងហ្គុករួចជាស្រេច។ មាណព្វដើរមកឈរទល់មុខហ៊ូសុកមុននឹងបោះប៊ិកមួយដើមនៅលើតុរបស់គេ។
     " បញ្ឈប់ទង្វើរបស់ឯងភ្លាម " កំលោះម៉ាឡាកាំងបញ្ចេញអត្តចរិកជាតោកំណាច កែវភ្នែកមានឬទ្ធិហាក់កំពុងដាក់សំណើរឲ្យនាយម៉ាហ្វៀស្ញោចស្នាមញញឹមចុងមាត់ជាមួយនិងរស្មីនៃភាពអស្ចារ្យរបស់គេ ។
     " ទង្វើអ្វី? " ហ៊ូសុកដកបារីចេញពីមាត់ទើបយកទៅញីនិងចានដាក់បារី ។ នាយម៉ាហ្វៀត្រដាងដៃលើសាឡុងសម្លឹងមើលទៅជុងហ្គុកជាមួយក្រសែរភ្នែកស្មានមិនដល់ ឆ្ងល់ក៏មិនចេញ រកចម្លើយក៏មិនឃើញ។
     " កុំមកធ្វើជាមិនដឹងរឿង ឯងជាអ្នកចាប់ប្រពន្ធរបស់យើង "
     " ចុះស្លាប់ឬនៅ? "
     " អាចង្រៃ!!! " កំលោះមាណព្វខាំធ្មេញបង្ហើបសំនៀងម៉ួម៉ៅ ស្មារធំក្រអាវហាក់បង្ហាញពីឥទ្ធិពលនៃភ្លើងគំហឹងដាស់ភាពជាមនុស្សអង់អាចស្ទុះកន្ត្រាក់ចូលទៅក្របួចករអាចហ៊ូសុកលែងរអាទៅនិងរហ័សនាមជាមេម៉ាហ្វៀលំដាប់ប្រទេសរបស់គូរបដិបក្ខខាងនោះទៅហើយ។
     " បើឯងសាកតែវ៉ៃយើងមួយដៃ គ្រួសាររបស់ឯងច្បាស់ជាចប់ " កែវភ្នែកពន្លាតប្រាប់ពីភាពជាអ្នកឈ្នះនៃកំលោះម៉ាហ្វៀទាមទារឲ្យជុងហ្គុកសន្សឹមៗព្រលែងដៃចេញពីករអាវហ៊ូសុកទាំងចិត្តមិនចង់ ។ នាយរក្សាគម្លាតពីគេ ដោយបៀមជាប់និងអាការៈចងគំនុំ។
     " យ៉ាងណាយើងគ្រាន់តែចង់មកសារភាពប្រាប់ឯងថាយើងមិនបានមានស្អីៗជាមួយវួចអុីនោះទេ " ស្ងាត់មួយស្របក់ទើបនាយកំលោះពាណិជ្ជករចាត់និយាយឡើង រំលឹកពីរឿងប៉ុន្មានថ្ងៃមុនដាស់អារម្មណ៍ហ៊ូសុកឲ្យបញ្ឈប់ទឹកមុខញញឹមលេងសើច ពោលគឺបញ្ចេញអត្តចរិកពីកំណើតដែលបង្វិកនិងមានឈាមជ័រជាអ្នកលេងតែម្ដង។
     " ស្នាមក្រែមច្បាស់ចែសលើអាវរបស់ឯង ចំណែកនាងក៏គ្មានសម្លៀកបំពាក់ បោកអ្នកណាបោកចុះ តែបោកយើងគួរតែលើកហេតុផលឲ្យសមស្របជាងនេះបន្តិចមក "
     " បើឯងមិនជឿ ចាំយើងយកភស្តុតាងមួយនេះឲ្យឯងស្ដាប់ " ស្របនិងការនិយាយស្ដីដោយប្រាកដប្រជាក្នុងចិត្ត ជុងហ្គុកឱនយកប៊ិកពីលើតុនោះ ចុចកុងតាក់បើកសម្លេងពីការសន្ទនារវាងនាយនិងវួចអុីអស់គ្មានសល់។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now