Part 1
Jung kook top
Tae hyung bttClub at night
រាត្រីយប់ថ្ងៃចុងសប្តាហ៍ជាថ្ងៃ ឈប់សម្រាកលំហែរអារម្មណ៍ដើម្បីកាត់បន្ថយស្ត្រេសពីកិច្ចការនិងភារកិច្ចប្រចាំថ្ងៃ។ឡានសេរីទំនើបចុងក្រោយបង្អស់ បានចតនៅចំពីមុខ Club ចំកណ្តាលទីក្រុងSeoul ដែលល្បីល្បាញបំផុត សម្រាប់យុវវ័យព្រមទាំងមានបុគ្គលិកស្អាតៗ គួរជាទីចាប់អារម្មណ៍ទៀតផង
" សូមអញ្ជើញចៅហ្វាយ..." អង្គរក្សកំលោះវ័យ25ឆ្នាំបានលូកដៃបើកទ្វាឡាន បង្ហាញអោយឃើញអ្នកកំលោះរូបរាងសង្ហាដែលមានអំណាចនិងមុខមាត់ក្នុង
ប្រទេសគេគឺJeon Jung kook ជាម៉ាហ្វៀវ័យ30 ឆ្នាំប៉ុន្តែគេនៅតែសង្ហានិងទាក់ទាញ់បំផុតស្រីណាក៏ប្រថ្នាគេដែរ ទាំងសង្ហាទាំងមានបែបនេះបើបានគេធ្វើប្តីប្រកដជាដេកសីុចាយមួយជីវិតហើយ
" ពួកឯងទៅវិញអោយអស់ទៅ នៅតែSung បានហើយ"Jung kook បញ្ចាអោយកូនចៅ4អ្នកទៀតទៅផ្ទះមុនព្រោះគេមិនចង់អោយចូលទៅរញ៉េរញ៉ៃ ជាមួយគេ
" ឆាប់ទៅ" Sung បក់ដៃដេញពួកគេ
" ទីនេះឮថា ល្បីណាស់ចៅហ្វាយ "Sung" ដោយសារបែបនិងទើបយើងចង់មកសាកល្បងតើមានអ្វីប្លែកនិងពិសេសសម្រាប់យើងទេ "តាមធម្មតាគេចូលចិត្តដើរដេកជាមួយស្រីតាពាស ហើយគេក៏មិនដែលដេកជាមួយលើសពី1ដងដែរ
" រៀបចំអោយយើងរួចរាល់ហើយមែនទេ"ជុងគុកនិយាយ ទៅកាន់Sung គ្មានអ្វីក្រៅពីរឿងស្រីទេ
"បាទចៅហ្វាយ កុំភ័យអី ខ្ញុំចាត់ការរួចហើយ"
in club
គ្រាន់តែJung kook ដើរចូលក្នុងខ្លឹបភ្លាមធ្វើអោយមនុស្សនៅក្នុងClubសម្លឹងមើលមកគេភ្លាមជាពិសេសស្រីជ្រួលជ្រើមខ្លាំងណាស់ មិនមែនថាពួកគេមិនស្គាល់ម៉ាហ្វៀកំលោះម្នាក់នេះឯណា គ្រាន់តែពួកគេប្លែកព្រោះគេមិនដែលមកទីនេះទេ" សូមស្វាគមន៍លោកJeon មកកាន់ខ្លឹបយើង ខ្ញុំ ពិតជាមានកិត្តិយសណាស់" ម្ចាស់ខ្លឹបចូលមករាក់ទាក់យ៉ាងត្រេកអរនិងរៀបចំកន្លែងអោយគេផងដែរ
"មិនបាច់គួរសមពេកទេ "ជុងគុកនិយាយហើយក៏ដើរទៅអង្គុយគងទាក់ខ្លាគងដៃលើសាឡុងលំដាប់Vip ដែលមានតែអ្នកមានឥទ្ធិពលប៉ុណ្ណោះដែលមានសិទ្ធិអង្គុយកន្លែងបែបនេះ