គ្រាន់តែបន្លឺមួយឃ្លាហើយនាយក្រាស់ក៏រហ័សរហួនដើរសំដៅទៅរកឡានដើម្បីចាកចេញទៅសេអ៊ូលវិញទៅចាត់ការក្មេងគូរដណ្ដឹងឌឺបានបន្តិច គេខឹងខ្លាំងណាស់ ឃើញខ្លួនធ្វើល្អជាមួយមិនមាត់កាន់តែបានចិត្តហើយតើ។ ឡានទំនើបពីរគ្រឿងបានបោះដំណើរឆ្ពោះទៅយ៉ាងលឿនបំផុត ប្រហែលជាមិនយូទេបើដូច្នេះនោះ
#វិមានគីម
ក្រោយពីស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពីសំណាក់ម៉ាក់របស់ខ្លួនមក ពេលនេះថេយ៍បានដឹងខ្លួនមកហើយ
«ម៉ាក់!!...»សម្លេងខ្សោយខ្សាវៗបានបន្លឺឡើងហៅម៉ាក់ខ្លួនដែលកំពុងតែអង្គុយរៀបចំប្រុងជូតខ្លួនអោយកូនប្រុសម្ដងទៀត គ្រាន់តែបានលឺថាកូនដឹងខ្លួនភ្លាមគាត់ត្រេកអរជាខ្លាំងស្ទុះងាក់មករកកូនដោយទឹកមុខរីករាយលាយទឹកភ្នែក
«កូនថេយ៍....កូនដឹងខ្លួនហើយមិនបាច់ក្រោកទេណាកូន កូនចង់ញាំទឹកដែរទេ ចាំម៉ាក់ចាក់យកមកអោយណាកូន»លោកស្រីអ៊ុននី
«បាទ»ថេយ៍ងក់ក្បាលផ្ងក់ៗជាចម្លើយរួចទើបលោកស្រីអ៊ុននីដើរទៅចាក់ទឹកមកអោយកូន
ក្រោយពីញាំរួចរាល់លោកស្រីក៏ដើរមកអង្គុយជិតកូនប្រុសទាំងលូកដៃទៅអង្អែលមុខកូនថ្នមៗទាំងរលីងរលោង កូនប្រុសមានតែមួយគាត់ថ្នាក់ថ្នមដូចជាកែវចរណៃ មិនហ៊ានសូម្បីតែលើកដៃវាយ តែនេះអ្នកដ៏ទៃម្នាក់មកធ្វើរឿងស្មោគគ្រោគដាក់ហើយនៅមកធ្វើអោយស្បែកដ៏សររលោងរបស់កូនប្រុសគាត់ត្រូវមកជាំពាសពេញចឹងទៀត គាត់ពិតជាឈឺចាប់ខ្លាំងណាស់ក្នុងនាមជាអ្នកម្ដាយទឹកភ្នែកក៏អួលស្រក់ហូរមកទប់មិនឈ្នះឡើយ
«ហ្ហឹកហ្ហឺៗ...ថេយ៍កូនឈឺខ្លាំងណាស់មែនទេកូន?ហ្ហឹកហ្ហឺៗ...ម៉ាក់សុំទោសដែលការពារកូនមិនបានល្អ...អ្ហឹកហ្ហឺៗ...»លោកស្រីអ៊ុននីអោបកូននិយាយដោយទឹកភ្នែកហូរមិនឈប់ ថេយ៍ឃើញម៉ាក់ខ្លួនបែបនោះគេក៏និយាយលួងលោមវិញដើម្បីកុំអោយគាត់គិតច្រើនទៀតអី
«ម៉ាក់កូនមិនអីទេ...ឈប់បន្ទោសខ្លួនឯងទៀតទៅ មិនមែនព្រោះម៉ាក់ឡើយគឺព្រោះគេ!..គេជាមនុស្សមិនចេះឆ្អែត ហ្ហឹកហ្ហឺៗ»ថេយ៍បង្ហូរទឹកភ្នែកមួយតក់ស្រក់ចុះ គេមិនចង់យំបង្ហាញអោយម៉ាក់ខ្លួនបានឃើញតែវាទប់មិនចប់នោះឡើយ រឹតតែទប់គេស្ទើរតែស្ទះទ្រូងទៅហើយ
«អ្ហឹកហ្ហឺៗ...បើចឹងកូនមិនបាច់ត្រឡប់ទៅវិញទេ កូននៅទីនេះម៉ាក់និងការពារកូន កូនសម្រាកសិនចុះម៉ាក់ចុះទៅចម្អិនបបរសម្រាប់កូន»លោកស្រីនិយាយហើយក៏ដើរចាកចេញទៅដោយថេយ៍ក៏រៀងល្វើយៗផងគេក៏បិទភ្នែកគេងលក់ទៀតតែម្ដងទៅ។
រំលងទៅជាយូ លោកស្រីអ៊ុននីក៏បានចំអិនបបររួចទើបលើកយកទៅអោយរាងតូចញាំ
«កូនឆ្អែតហើយម៉ាក់»ថេយ៍ញាំបង្ហើយ លោកស្រីលើកទឹកមកអោយរាងតូចញាំរួចថេយ៍ក៏ប្រាស់ខ្លួនគេងវិញទៅ
«មានសម្លេងអ្វីនៅខាងក្រៅមែនទេម៉ាក់?»គេងមិនទាន់បានស្រួលបួលផងក៏ស្រាប់តែលឺសូរសម្លេងដូចជាអ៊ូរអរណាស់នៅខាងក្រោម
«បើចឹងកូនគេងបន្តចុះម៉ាក់ចុះទៅមើលបន្តិចណាកូន»លោកស្រីអ៊ុននី
«បាទម៉ាក់»ថេយ៍ឆ្លើយដោយសម្លេងល្វើយៗហើយនាយក៏បានគេងវិញទៅ ចំនែកឯលោកស្រីអ៊ុននីក៏បានចុះទៅខាងក្រោមដើម្បីទៅមើលថាជាអ្វីដែរទៅ
«បង អ្នកណាមកមែនទេ?»លោកស្រីអ៊ុននីចុះតាមកាំជណ្ដើរតែក៏សួរទៅកាន់ស្វាមីពេលដែលទៅដល់ខាងក្រោមហើយគាត់ក៏ស្រាប់តែភិតភ័យពេលបានឃើញជុងហ្គុកឈរកាន់កាំភ្លើងនៅជាប់ដៃរបស់គេសម្លឹងមកគាត់ដោយខ្សែរភ្នែកពិឃាត
«ខ្ញុំសុំទោសដែលត្រូវកាន់កាំភ្លើងបង្ហាញអោយប៉ាម៉ាក់ក្មេកបានឃើញ ប៉ុន្តែខ្ញុំមកនេះគ្មានបំណងអាក្រក់ទេ គឺខ្ញុំគ្រាន់តែមកយកគូរដណ្ដឹងរបស់ខ្ញុំត្រឡប់ទៅវិញប៉ុណ្ណោះ»ជុងហ្គុកនិយាយស្របទាំងដំណើរប្រុងឡើងទៅខាងលើតែក៏ត្រូវទុចព្រោះលោកស្រីអ៊ុននីមកឈរបាំងពីមុខនាយ
«ទេ យើងមិនអោយឯងនាំកូនថេយ៍ទៅទេ កូនថេយ៍ឈឺខ្លួន មកគ្រប់គ្រាន់ហើយដោះលេងកូនថេយ៍ទៅ យ៉ាងណាលោកគួតែអាណិតដល់ចិត្តខ្ញុំជាម្ដាយ...អ្ហឹកហ្ហឺៗ...»លោកស្រីឈរយំលើកដៃរាំងមិនអោយនាយចូលទៅបាន
«អូន ឆាប់ចេញមកកុំធ្វើចឹង លោកចនឆាប់ចូលទៅយកកូនថេយ៍ទៅគេគេងនៅខាងលើបន្ទប់ចុងគេ»លោកគីមរត់មកក្រសោបអោបប្រពន្ធ ទាំងស្រែកប្រាប់អោយជុងហ្គុកចូលទៅនាំថេយ៍ចាកចេញទៅ មិនដឹងថាលោកគីមគិតអ្វីទេទាំងដែលដឹងនិងឃើញហើយថាថេយ៍វេទនាមកប៉ុណ្ណា ហេតុអ្វីក៏គាត់នៅតែព្រមអោយជុងហ្គុកនាំថេយ៍ទៅទៀត វាប្រហែលមិនប្លែកទេលោកគិតថាគាត់ប្រាកដជាមិនអាចការពារកូនបានហើយព្រោះជុងហ្គុកគេជាមនុស្សមានអំណាច ចង់បាញ់បំបែកក្បាលម្នាក់ណាក៏បានចឹងគាត់ក៏ត្រូវតែបង្ខំចិត្តអោយកូនទៅជាមួយនាយបែបនិងហើយ។
«...»ជុងហ្គុកមិនមាត់ក៏ទុកកាំភ្លើងចូលទៅកន្លែងដដែល(ចង្កេះខោ)រួចក៏បានឡើងទៅខាងជាន់លើសំដៅទៅរកបន្ទប់ដែលថេយ៉ុងកំពុងតែគេង មិនបាច់ប្លែកទេថាហេតុអ្វីបានជានាយស្គាល់នោះ ព្រោះជុងហ្គុកគេធ្លាប់ចេញចូលពីមុនមកនិងណា!!...
ក្រាក~~ទ្វាបន្ទប់របើកឡើងដោយដៃមាំក្រាស់
នាយរុញទ្វាហើយក៏ដើរចូលទៅបានឃើញរាងតូចកំពុងតែគេងបែខ្នងមកមាត់ទ្វា នាយក៏ដើរ
ទៅកាន់តែជិតមិននិយាយច្រើនក៏លូកដៃចូលកន្លៀកភ្លៅលើកបីអ្នកដែលកំពុងតែគេងរលីវៗនោះឡើងដើរចាកចេញមកតែម្ដង ពេលនោះថេយ៍ក៏មានអារម្មណ៍ដឹងក៏បើកភ្នែកឡើងសម្លឹងឃើញមុខនាយចំៗ ក៏រហ័សរើខ្លួនចេញពីនាយទាំងមិនខ្លាចធ្លាក់ចុះសោះឡើយ
«លោក...ដាក់ខ្ញុំចុះ ហ្ហឹកខ្ញុំមិនទៅជាមួយនិងលោកទេលេងៗៗណាស់ខ្ញុំមិនទៅវិញទេ»ថេយ៍លើកដៃទាំងរហិតរហៃវាយមុខនាយក្រាស់ផាច់ៗ តែហាក់មិនបង្ករជាការឈឺអ្វីដល់មនុស្សធំឡើយ ជុងហ្គុកទ្រាំសូម្បីតែនិយាយមួយម៉ាត់ក៏មិន នាយបន្តបីរាងតូចរហូតដល់ខាងក្រោម
«កូនថេយ៍!!...ហ្ហឹកៗបងលេងអូនទៅអូនមិនព្រមអោយគេយកកូនអូនទៅទៀតទេ លេងអូន ហ្ហឹកហ្ហឺៗៗ...»លោកស្រីអ៊ុននីត្រូវអ្នកជាស្វាមីអោបជាប់ទ្រូងមិនអោយគាត់មកជួយដល់កូនបានឡើយ ទាំងប៉ាទាំងម៉ាក់គាត់ឈឺចាប់ពេញទ្រូងឈរសម្លឹងកូនចាកចេញទៅជាមួយនិងមនុស្សប្រុសដែលបានឃុំកូនខ្លួនចាប់រំលោភបំពានរាងកាយកូនខ្លួនមិនថ្នាក់ថ្នមនោះទាំងទឹកភ្នែកជាពិសេសលោកគីមគាត់ឈឺណាស់ដែលគាត់មិនអាចជួយកូនគាត់បាន តែគាត់ធ្វើបែបនេះព្រោះមានហេតុផល ធ្វើបែបនេះក៏ព្រោះតែ...
«ហ្ហឹកហ្ហឺៗៗ...លេងៗខ្ញុំ»មិនថារាងតូចខំប្រឹង
យ៉ាងណាឡើយក៏មិនអាចធ្វើអោយជុងហ្គុកដាក់គេចុះឡើយនាយនៅតែបន្តបីរាងតូចនាំចេញទៅរហូតដល់ឡានទើបដាក់អោយនាយតូចចូលក្នុងឡានបាំងក្រោយដោយនាយងាក់មកសម្លឹងមុខលោកគីមជាលើកចុងក្រោយហើយនាយក៏ចូលឡាន ដោយមានអ្នកបើកៗនាំពួកគេចេញទៅយ៉ាងលឿនបំផុត
«ហ្ហឹកហ្ហឺៗៗ...កូនថេយ៍!!...ហេតុអ្វីបងមិនជួយកូនហេតុអ្វីក៏បងបណ្ដោយអោយគេយកកូនទៅ...ហ្ហឹកៗ...បងជាប៉ាដែលអត្មានិយមខ្លាំងណាស់ ហេតុអ្វីទៅហ្ហឹកៗៗ....»លោកស្រីអ៊ុននីទន់ជង្គង់ចុះវាយខ្លួនអ្នកប្ដីផាច់ៗទាំងយំព្រោះតែប្ដីគាត់ខ្លាចស្លាប់ឬ ទើបបានជាមិនជួយកូនបែបនេះ លោកស្រីយំរហូតដល់ដួលសន្លប់ទើបលោកគីមបីប្រពន្ធទៅបន្ទប់គេង ទាំងខ្លួនគាត់នៅអង្គុយនៅក្បែរប្រពន្ធតែគាត់កំពុងតែគិតនៅរឿងរ៉ាវដែលបានកើតឡើងនេះ
«ប៉ាធ្វើត្រូវហើយដើម្បីកូនប៉ាត្រូវតែធ្វើបែបនេះ អោយប៉ាសុំទោសណាថេយ៍»លោកគីមបន្លឺមួយប្រយោគទាំងកំពុងតែគិតដល់មុនពេលដែលជុងហ្គុកចូលទៅយកថេយ៉ុង
+Back
លោកគីមកំពុងតែអង្គុយកាន់កាសែតមើលពត៌មានទូទៅដូចជាសព្វមួយដង ក៏ស្រាប់តែឡានរបស់ជុងហ្គុកមកចុះចតទាំងពីទាំងបីគ្រឿងនៅខាងមុខវិមានតែម្ដង ជុងហ្គុកចុះមកដោយទឹកមុខខឹងសម្បា មកដល់ឃើញលោកគីមនាយមិននិយាយច្រើនក៏សួរកថេយ៉ុងតែម្ដង
«ខ្ញុំមកទទួលថេយ៍ត្រឡប់ទៅវិញ»ជុងហ្គុកនិយាយទាំងសម្លឹងទៅកាន់លោកគីមដោយទឹកមុខសាតាន ដែលធ្វើអោយរាងចំណាស់ដែលអង្គុយកាន់កាសែតត្រូវឈរឡើងទន្ទឹមនិងនាយទាំងរឹកពារញាក់ញ័រឆ្លើយរដាក់រដុបបង្ហាញពីការភិតភ័យនៅមនុស្សចំពោះមុខ
«គឺ!!...កូនថេយ៍គេកំពុងតែឈឺ ខ្ញុំចង់សុំអនុញ្ញាតិអោយកូនថេយ៍សម្រាកទីនេះពីបីថ្ងៃសិនបានទេលោកចន ចាំពេលគេបានគ្រាន់ហើយខ្ញុំនិងនាំគេទៅដោយខ្លួនឯង»លោកគីមនិយាយជាមួយជុងហ្គុកព្រោះគិតចង់សុំក្ដីករុណាពីនាយបានខ្លះ
«ថេយ៍នៅឃ្លាតឆ្ងាយពីខ្ញុំខ្លាំងប៉ុណ្ណា គេនិងគ្មានសុវត្ថភាពខ្លាំងប៉ុន្នោះ »ជុងហ្គុកនិយាយជាមួយអ្នកជាអនាគតប៉ាក្មេកទាំងមុខមាំស្មើរ
«តែ ក្រែងគេមិននៅកូរ៉េទេឬ?»លោកគីមបោះមួយប្រយោគធ្វើអោយអ្នកអានវ៉ល់មិនដឹងថាស្អីជាស្អីអោយប្រាកដទេ ភ្លាមនោះនាយក្រាស់ក៏តបឡើងទាំងមុខមាំដដែល
«គេមានខ្សែរយាក់គ្រប់កន្លែង អំណាចនិងភាពកាចសាហាវរបស់គេលោកគួតែដឹងច្បាស់ ដូច្នេះហើយមិនថាគេនៅទីណាគេក៏អាចចាត់ការថេយ៍បានទាំងអស់ ឬលោកចង់ឃើញថេយ៍ស្លាប់នៅចំពោះមុខ»ជុងហ្គុកត្បកសួអ្នកជាប៉ាវិញ ដែលលោកគីមពេលនេះគាត់ក៏មិនអាចធ្វើអ្វីបានពិតមែន ហេតុផល គឺគាត់មិនអាចការពារថេយ៍បានពិតមែនទើបគាត់សម្រេចថា...
«ខ្ញុំស្រលាញ់កូនថេយ៍ស្មើរនិងកែវភ្នែក មិនថាគេនៅទីណាឆ្ងាយប៉ុណ្ណាក៏ខ្ញុំនៅតែគិតថាកូននៅក្នុងចិត្តខ្ញុំជានិច្ច ពេលដែលបានឃើញកូនធ្លាក់ក្នុងសភាពបែបនេះអ្នកជាប៉ាម៉ាក់ពិតជាឈឺចាប់ខ្លោចផ្សារខ្លាំងណាស់ ខ្ញុំមានតែសុំចិត្តលោក កុំធ្វើអោយកូនថេយ៍ឈឺចាប់ខ្លាំងជាងនេះទៀតអី បើលោកស្រលាញ់ថេយ៍លោកត្រូវមើលថែថេយ៍អោយល្អ គេជាក្មេងចិត្តទន់ណាស់ បើលោកធ្វើល្អដាក់ គេអាចនិងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោកក៏ថាបានដែរ...»លោកគីមនិយាយបានន័យថា គាត់ដឹងថាជុងហ្គុកជាមនុស្សចរិកឆេវឆាវ ឃើញមកទាំងបែបនេះប្រាកដណាស់បើនាំថេយ៍ត្រឡប់ទៅថេយ៍និងទ្រោមខ្លួនមិនខានឡើយ ទើបគាត់ចង់អោយជុងហ្គុករៀនអំនត់អត់ធ្មត់ ទោះបីពេលនេះថេយ៍កំពុងតែមានអ៊ុនវូនៅក្នុងចិត្តក៏ដោយ តែអ្នកណាទៅដឹងទៅ ពាក្យចាស់លោកពោលថា ស្នេហ៍មិនឈ្នះស្និទ្ធនោះអី បើនៅជិតយូៗប្រាកដណាស់ក្ដីស្រលាញ់វានិងកើតឡើងឯកឯង ការធ្វើល្អ ខ្វល់ខ្វាយព្រួយបារម្ភ ដាក់មិនយូវាអាចនិងធ្វើអោយនាយតូចចិត្តទន់បានហើយស្នេហាវាកើតឡើងតាមរយះភាពយកចិត្តទុកដាក់នេះហើយ
«ថេយ៍ ស្អប់ខ្ញុំខ្លាំងណាស់ សូម្បីតែមុខរបស់ខ្ញុំគេមិនទាំងចង់ចាំផង ដូច្នេះហើយវាគ្មានប្រយោជន៍ដែលអោយខ្ញុំទៅធ្វើចឹងនោះទេ»ជុងហ្គុកនិយាយកាន់តែសង្ស័យហើយ ស្គាល់អីហេតុអ្វីក៏នាយនិយាយធ្វើមើលតែពួកគេធ្លាប់ស្គាល់គ្នាតាំងពីក្មេងៗមក តែថេយ៍មិនចងចាំ រឿងនេះក៏ប្រហែលដឹងច្បាស់តែលោកគីមនិងជុងហ្គុកនេះហើយ ការសន្ទនាក៏ត្រូវបញ្ឈប់ពេលដែលលោកស្រីអ៊ុននីដើរចុះមកពេលនោះឯង។
+Now
លោកគីមសញ្ជឹងគិតទាំងសោកសៅ គាត់និយាយសុំទោសកូនរបស់គាត់គឺព្រោះតែគាត់ ដឹងខុសដែលបំបែកបំបាក់កូនជាមួយអ៊ុនវូព្រោះតែចង់ការពារសុវត្ថភាពកូននេះហើយតែគាត់ជ្រើសមិននិយាយព្រោះតែគាត់បារម្ភពីសុវត្ថភាពផ្លូវចិត្តរបស់កូនគាត់ នៅពេលដែលដឹងថាមានអ្នកណាម្នាក់ចង់មកសម្លាប់យើងនោះយើងប្រាកដជាមិនអាចសប្បាយកើតទេមែនទេ ចឹងហើយទើបលោកគីមជ្រើសធ្វើបែបនេះ
យើងងាក់មកមើលអ្នកដែលកំពុងតែធ្វើដំណើរឯណេះវិញម្ដង តាមផ្លូវថេយ៍ព្យាយាមរើខ្លួននិងគេចពីនាយក្រាស់ខ្លាំងណាស់ព្រោះជុងហ្គុកមិននៅស្ងៀមគិតតែស្រវាគេអោបជាប់ តែមិនមាត់សូម្បីបន្តិចមិនថាថេយ៍ប្រឹងសួនាំយ៉ាងមិចក៏ជុងហ្គុកស្ងាត់ហើយនិងស្ងាត់ ការធ្វើដំណើរជិតកន្លះម៉ោងក៏បានមកដល់វិមានដ៏ធំរបស់ជុងហ្គុកវិញហើយឡានចុះចតភ្លាមជុងហ្គុកក៏លើកបីរាងតូចចេញភ្លាមទាញមកទាំងមិនថ្នមដៃចំនែកឯថេយ៍ក៏នៅតែរើទោះបីគ្មានកម្លាំងយ៉ាងណាក៏ដោយ
«លី ធ្វើអ្វីដែលយើងបញ្ជាអោយរៀបរយ»មុននិងចូលទៅខាងក្នុងនាយក្រាស់ក៏មិនភ្លាចងាក់មកនិយាយបញ្ជានាយលីជាមុនសិនទេ
«បាទលោកចន»លី
ជុងហ្គុកបញ្ជាហើយនាយក៏បានបន្តបីរាងតូចចូលទៅសំដៅបន្ទប់ចាស់ដដែល នៅពីមុខកែវភ្នែកបែបភិតភ័យរបស់អ្នកបម្រើគ្រប់គ្នានោះ
«លេងយើង...លោកឆ្គួតហើយខ្ញុំមិនចង់មកទីនេះវិញទេ លេង»ថេយ៍និយាយដូចជាព្រួសខ្យល់ចោលចេញពីពោះចឹងព្រោះថាអ្នកម្ខាងគ្មានមាត់គ្មានករតបតរជាមួយឡើយ រហូតដល់
ភឹប~~
កាយតូចល្អិតត្រូវអ្នកកម្លោះចាស់បោះទៅលើពូកព្រូសទាំងមិនថ្នាក់ថ្នម នេះកុំតែនាយព្យាយាមរម្ងាប់អារម្មណ៍ទេកុំអីទោសដែលហ៊ានរត់នោះប្រាកដណាស់ដឹងតែបាក់គ្រែមិនខាន
នាយដាក់ថេយ៍ទៅលើគ្រែហើយនាយក៏រហ័សយកខ្នោះជើងមកចាក់អោយរាងតូចជាប់យ៉ងលឿនតែលើកនេះខ្សែរច្រវ៉ាក់ខ្លីជាងមុន ក្រោយពីដាក់ហើយនាយក៏ចាប់ផ្ដើមចាប់សម្រាតភាពទើសទាល់របស់ខ្លួនរហូតដល់អស់ពីខ្លួន ពេលឃើញបែបនោះថេយ៍រឹតតែភ័យឡើង គេអស់កម្លាំងរលីងពីខ្លួន នៅឈឺស្រគៀសព្វសាច់ទៀត នេះនាយមកធ្វើរឿងនិងទៀតហើយមែនទេ គេក៏វាគើមៗគេចពីនាយ
«ចង់ទៅណាមកនេះ ទោសដែលអូនហ៊ានលួចរត់េគចពីបង»ជុងហ្គុកចាប់បំបែរអោយថេយ៍គេងផ្ងាដោយមាននាយនៅពីលើចាប់សង្កត់ដៃជាប់សម្លឹងមុខតូចដូចខ្លាចាំត្របាក់ចំនីថេយ៍ឃើញច្បាស់ដឹងតែទក់សាច់ហើយនៅពេលបន្តិចទៀតនោះ
«ហ្ហឹកៗ...កុំធ្វើវាអីខ្ញុំឈឺ»ថេយ៍បង្ហូរទឹកភ្នែកនៅពីខាងមុខនាយដែលគិតថាគេអាចនិងចិត្តទន់បានតែភ្លាមនោះជុងហ្គុកក៏បាននិយាយតបថា
«ហេតុអីក៏អូនលួចរត់?...អូនស្អប់បងខ្លាំងណាស់ឬ?»ជុងហ្គុកTo Be Continue...
Jeon Larisa 🐻🐰
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Lãng mạn«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...