Part21:ហើយឯងនិងស្លាប់ "Boom"

1.6K 110 0
                                    

ក្រោយពីបញ្ចប់វីដេអូខលរួចរាល់ហើយថេយ៉ុងគេអន្ទះសារខ្លាំងណាស់ គេយំសឹងតែខ្សោះទឹកភ្នែកទៅហើយចិត្តក៏ចង់ទៅជួយប៉ាម៉ាក់ តែជុងហ្គុកឃាត់ជាប់ យ៉ាងណាក៏ត្រូវតែរៀបចំផែនការជាមុនដែរមិនមែនចេះតែទៅៗផ្ដេសផ្ដាស់ដូចដំឡូងមូលបែបនេះបានទេ ព្រោះមនុស្សដូចដូយុនគេមិនមែនមានសច្ចះភាពឯណាព្រោះចោក៏នៅតែជាចោដដែលនិង។
«ហ្ហឹកហ្ហឺៗ....អ្ហឹកៗ...លោកលេងខ្ញុំទៅខ្ញុំទៅជួយប៉ាម៉ាក់ខ្ញុំ...អ្ហឹកហ្ហឺៗៗ....»ថេយ៉ុងប្រតាយប្រតប់រើខ្លួនខ្លាំងៗព្រោះពេលនេះជុងហ្គុកកំពុងតែចាក់ច្រវ៉ាក់នាយតូចទៀតហើយ
«បងនិងជួយប៉ាម៉ាក់អូន ប៉ុន្តែបងមិនអាចយកអូនទៅដោះដូរជាមួយនិងវាបានទេ...»ជុងហ្គុក
«ទេគេត្រូវការខ្លួនខ្ញុំលោកដោះលេងខ្ញុំទៅណាខ្ញុំទៅដោះដូរជាមួយគេ...ហ្ហឹកហ្ហឺៗៗ...»ថេយ៉ុង
«ស្ងាត់...»ជុងហ្គុក
«...»នាយតូចលេងហ៊ានមាត់បន្តទៀតព្រោះតែជុងហ្គុកសំលុតអំបាញ់មិញ យ៉ាងណានាយតូចក៏មិនហ៊ានស្រាប់ទៅហើយ
«បងសុំទោស បងនិងជួយប៉ាម៉ាក់អូន បងមិនអោយមនុស្សក្បែរខ្លួនបងត្រូវកើតអីដោយសារដូយុនទៀតនោះទេ...តែបងត្រូវរៀបចំផែនការជាមុនសិន ព្រោះមនុស្សដូចអាដូយុនវាក្រឡិចក្រឡុចណាស់ទុកចិត្តមិនបានទេ អូនយល់ពីបងណាថេយ៍»ជុងហ្គុក
«...»នាយតូចមិននិយាយគេគ្រាន់តែងក់ក្បាលហើយក៏អង្គុយយំស្ងៀមស្ងាត់ប៉ុណ្ណោះ ឃើញបែបនោះជុងហ្គុកក៏ដាក់គូទអង្គុយលើគ្រែក្បែររាងតូចយកម្រាមដៃទៅជូតទឹកភ្នែកមុននិងអោនថើបត្រង់ទឹកភ្នែកហូរនោះផ្ដិតយកទឹកភ្នែកចេញ យ៉ាងយូមួយសន្ទះនាយក៏និយាយមួយឃ្លាថា...
«ជឿជាក់បងឃុកឃីរបស់អូនណា!!..»ជុងហ្គុកចាប់ស្មានាយតូចទាំងអោនក្បាលទៅទប់ថ្ងាស់នាយតូច ពេលវេលាមួយនេះតានតឹងខ្លាំងណាស់ និយាយត្រង់ជុងហ្គុកក៏មានជម្ងឺភ័យខ្លាច នេះបើទៅជួបដូយុនតទល់និងរឿងគ្រោះថ្នាក់បែបនោះទៀតជុងហ្គុកប្រាកដជាពិបាកណាស់ តែរឿងនេះគេមិនអាចសម្ងំស្ងៀមបានទេ រឹតតែមិនអាចមិនសងសឹកអោយក្រុមគ្រួសារគេទៀត
       ទ្រើង~~ទ្រើង~~
អោបគ្នាមួយសន្ទះសម្លេងទូរស័ព្ទរបស់ជុងហ្គុកបានរោទ៍ឡើង គេក៏សម្ដៅទៅរកយ៉ាងលឿនចំនែកថេយ៍ក៏រង់ចាំស្ដាប់ដូចគ្នា ព្រោះគិតថាដូយុននិងខលមកនិយាយរឿងដោះដូរ
«ជុងហ្គុកអ្នកណាដែរ?»ថេយ៍
«ហិលឡូ?»ជុងហ្គុកលើកទូរស័ព្ទទាំងលើកចិញ្ចើមព្រោះលេខនេះគេមិនបានស្គល់នោះឡើយវាជាលេខថ្មី
«ហិលឡូ អាសម្លាញ់យើងយូនហ្គីណា»យូនហ្គី
«ឯងមកដល់កូរ៉េហើយហេ៎...មកតាំងពីពេលណា»សម្លេងបែបស្រាលៗដែលស្ដាប់មើលទៅដូចជាមនុស្សមានទុក្ខក៏ធ្វើអោយយូនហ្គីជាមិត្តនិងនាយរាប់ឆ្នាំនោះត្រូវជ្រួញចិញ្ចើមឆ្ងល់ ព្រោះតាមដឹងមកជុងហ្គុកគេជមនុស្សបែបស្វាហាប់រឹងមាំ មិនងាយនិងឈឺឬកើតទុក្ខរឿងអីឡើយ តែស្ដាប់តាមសម្លេងពេលនេះចុះខុសពីធម្មតាតែម្ដង
«អ៉ើ យើងមកដល់ពីព្រឹក ហើយឯងកើតអីសម្លេងដូចជាមិនសប្បាយចិត្តរឿងអីវើយ»យូនហ្គី
«នាយដូយ៉ុនចាប់ប៉ាម៉ាក់ថេយ៉ុងទៅ គេត្រូវការដោះដូរជាមួយនិងក្រុមហ៊ុនJ-Carរបស់យើង»ជុងហ្គុក
«ហ៎ា...នេះលោកពូដូយុនចាប់ខ្លួន...អ៎..»យូនហ្គីភ្លេចខ្លួនដែលពេលនេះអ៊ុនវូកំពុងតែនៅក្បែរគេ ពេលដែលអ៊ុនវូលឺបែបនោះគេក៏ដើរមកស្ដាប់ សញ្ញូអោយយូនហ្គីបើកសម្លេងចេញមកខាងក្រៅ
«លោកពូដូយុនចាប់ខ្លួនលោកសាន់យុកនិងអ្នកស្រីអ៊ុននី គាត់ត្រូវការតែក្រុមហ៊ុនរបស់ឯងប៉ុន្នឹងទេហេ៎?»យូនហ្គី
«គេចង់បានខ្លួនប្រពន្ធរបស់យើងគឺថេយ៉ុង...»ជុងហ្គុកនិយាយចប់ភ្លាមធ្វើអោយដូយុនខឹងឡើងញ័រសាច់ទៅហើយ ហេតុអីក៏ប៉ារបស់ខ្លួនធ្វើរឿងដែលអាក្រក់ម្ដងហើយម្ដងទៀតបែបនេះ
«អ៉ើ បើមានអីអោយយើងជួយប្រាប់មកណា ចាំយើងនិងជួយឯងពេញទំហឹង..»យូនហ្គីគេមិនអាចនិយាយអ្វីច្រើនជាងនេះបានឡើយក៏ព្រោះតែគេក្រែងចិត្តដល់អ៊ុនវូ តាមពិតយូនហ្គីក៏ដឹងថា លោកដូយុននិងអ៊ុនវូមិនដែលត្រូវគ្នា ជាពិសេសនោះគឺមិនដែលនៅក្បែរគ្នា តាំងពីម៉ាក់អ៊ុនវូស្លាប់(យូនហ្គីដឹងថាម៉ក់គេស្លាប់)អ៊ុនវូក៏លែងទទួលបានភាពកក់ក្ដៅពីគ្រួសារតែម្ដង
«ពេលនេះចាំតែ គេទាក់ទងមកវិញតែប៉ុណ្ណោះ»ជុងហ្គុក ក្រោយពីនិយាយហើយពួកគេក៏កាត់ផ្ដាច់ការនិយាយ ដោយសារតែនេះក៏ងងឹតទៅហើយទើបដូយុនមិនទាន់ទាក់ទងមកនោះ គេនិងដោះដូរនៅពេលដែលសមស្របមិនមែនងងឹតស្លុបអត់ពន្លឺបែបនេះទេ
«គេសាងតែរឿងអាក្រក់ គេធ្វើតែរឿងដដែលៗជាង20ឆ្នាំមកនេះ គេមិនដែលចេះឆ្អែតឆ្អន់និងអ្វីដែលគេកំពុងតែមានឡើយ បើបែបនេះអោយខ្ញុំទៅរំពឹងអីជាមួយនិងគេទៀតនោះ...ហ្ហឹក»អ៊ុនវូស្រដីឡើងទាំងទឹកភ្នែកនាមជាកូនប្រុសក៏ចាប់ស្រក់ឡើង ប៉ារបស់គេគឺជាមនុស្សដែលមិនចេះឆ្អែតឆ្អន់តែម្ដង ចង់បានតែរបស់គេយកមកធ្វើជារបស់ខ្លួនឯងមិនដែលមានចិត្តថាគ្រប់គ្រាន់សោះឡើយ គេឆ្អែតខ្លាំងណាស់ នេះបើកុំតែឪពុកទេ កុំអីពេលនេះប្រហែលខ្លាយជាសត្រូវសួពូជមិនខាន សូម្បីតែប្រពន្ធនាយក៏នាយហ៊ានលើកដៃសម្លាប់...
«យ៉ាងណាគាត់ក៏ជាអ្នកដែលផ្ដល់កំណើតអោយឯងប៉ាមិនដែលសម្លាប់កូនទេ»យូនហ្គី
«តែគាត់បានសម្លាប់ម៉ាក់ខ្ញុំ បងក៏ដឹង...ខ្ញុំមិនដែលទទួលបានភាពកក់ក្ដៅពីគាត់ៗផ្ដល់អោយតែភាពឈឺចាប់ បែបនេះឬដែលអ្នកជាប៉ាគួផ្ដល់អោយកូននោះ...»អ៊ុនវូនិយាយហើយក៏បានដើរចាកចេញទៅតែម្ដង ចំនែកយូនហ្គីក៏មិនដឹងថាគួឃាត់ ឬពន្យល់យ៉ាងមិចទៅទៀតដែរ បើសូម្បីតែពេលនេះខ្លួនគេក៏កំពុងតែមានបញ្ហាជាមួយប៉ាដែរនិង
               #ម៉ោង4ទៀបភ្លឺ
សម្លេងទូរស័ព្ទបានរោទ៍ឡើងបានដាស់អោយជុងហ្គុកភ្ញាក់យ៉ាងក្រញាងប្រញាប់ប្រញាល់ចុះទៅចុចទទួលដើម្បីកុំអោយអ្នកដែលគេងលក់នោះភ្ញាក់តាម
                InCall
«ណាត់កន្លែងមក»ជុងហ្គុក
«យើងនិងផ្ញើរLocationទៅអោយ ត្រូវចាំថានិងគ្មានប៉ូលីសមកជាមួយឯងទេ ហើយមកអោយទាន់ពេលមុនម៉ោង7ណា បើមិនចឹងយើងមិនធានាសុវត្ថភាពពួកគេទេ»ដូយុន
«បើឯងធ្វើអីពួកគេ យើងនិងកាប់ចិញ្រ្ចាំឯង»ជុងហ្គុក
«ហឹសហាសហា...»ដូយុនសើចខ្លាំងៗគេមិនខ្លាចស្រាប់ទៅហើយ ព្រោះដូយុនកំពុងតែមានប្រៀបជាង ហើយគេក៏បានរៀបចំគម្រោងការមកយ៉ាងម៉ត់ចត់ដូចគ្នា មិចនិងខ្លាចពាក្យគម្រាមរបស់ក្មេងនោះ នាយសើចសប្បាយរបៀបជាមនុស្សមានប្រៀបទើបចុចបិទទូរស័ព្ទ មួយសន្ទុះសារក៏លោតមកទូរស័ព្ទរបស់ជុងហ្គុកដែលនេះគឺជាLocation របស់នាយដូយុន
នោះឯង គ្រាន់តែជុងហ្គុកបានឃើញភ្លាមគេក៏ទប់លំនឹងខ្លួនឯងមិនចង់ចប់ព្រោះតែទីតាំងនេះគឺជាភូមិគ្រិះចាស់របស់ជុងហ្គុក ជាផ្ទះដែលមានរឿងកាលពីប៉ុន្មានឆ្នាំមុនរឿងរ៉ាវជូចត់កប់ចោលនៅក្នុងផ្ទះនោះឯង តើជុងហ្គុកអាចទៅផ្ទះនោះបានឬទេ?នាយក៏ទម្លាក់ទូរស័ព្ទចុះនៅលើតុទើបរត់ចូលទៅបន្ទប់ទឹកយ៉ាងលឿន
ត្រឡប់ចេញមកជាមួយនិងខោអាវរួចរាល់មុននិងនាយចាកចេញនាយក៏បានងាក់មកសម្លឹងរាងតូចដែលគេងមិនទាន់ភ្ញាក់នោះបន្តិច
«សឺតត៎!!...បងនិងនាំប៉ាម៉ាក់អូនត្រឡប់មកវិញដោយសុវត្ថភាព ជូនពរបងណា...បងទៅហើយ»ជុងហ្គុកអោនថើបថ្ងាស់រាងតូចមួយខ្សឺត មុននិងនិយាយតិចៗក្បែរត្រចៀករាងតូចនិយាយហើយក៏បានចុះទៅខាងក្រោម ដោយមានកូនចៅរបស់នាយកំពុងតែឈរចាំរួចជាស្រេច ព្រោះតែជុងហ្គុកបានប្រាប់មុននិង
ហើយ។
    #វិមានបោះបង់ចោល(មានត្រកូលចន)
គ្រាន់តែបើកឡានមកដល់ពីខាងមុខវិមានភ្លាម(វិមាននេះទុកចោលយូព្រៃក៏ចាប់ដុះជុំជិត ជុំវិញវិមានក៏ក្លាយទៅជាព្រៃឈើច្រូងច្រាងទៅវិញ)ជុងហ្គុកក៏បញ្ជាអោយនាយលីឈប់ឡានសិន ព្រោះតែគេនៅមិនទាន់មានភាពក្លាហានដើម្បីចូលមកផ្ទះនេះវិញឡើយ គ្រាន់តែឈានជើងមកដល់អតីតកាលទាំងប៉ុន្មានក៏បានរត់ចូលមកពេញខួក្បាលរបស់គេភ្លាមនោះគេក៏មានអារម្មណ៍ថាស្រពិចស្រពឹល ជុំវិញខ្លួនក៏ក្លាយជាព្រឹលៗមើលលេងច្បាស់
«លោកចន...»ឃើញបែបនោះនាយលីក៏បានហៅដាស់អារម្មណ៍ស្មារតីរបស់ជុងហ្គុកមកវិញ
«យើងត្រូវឈប់ឡាននៅទីនេះ»ជុងហ្គុក
«មនុស្សយើងទ្រាមហើយ»យូនហ្គី
«ចុះ.អ្នកដែលប្រាប់នោះ..»ជុងហ្គុក
«ប្រហែលជាមកដល់ហើយ»យូនហ្គី
      InCall
«ហិលឡយើងមកដល់កន្លែងណាត់ហើយ»នេះជាប៉ូលីសសង្ហាដែលយូនហ្គី ជុងហ្គុកបានរៀបចំគម្រោងឡើង ដូចនិយាយចឹងជុងហ្គុកប្រាប់ថានាយត្រូវតែរៀបចំផែនការមិនអាចទៅទាំងទទេៗបានឡើយ ហើយកាលពីយប់មិញបន្ទប់ពីអ៊ុនវូចាក់ចេញយូនហ្គីក៏បានខលមកជុងហ្គុកដើម្បីនិយាយពីរឿងនោះម្ដងទៀត ព្រោះតែគេមិនអាចបោះបង់មិត្តបានឡើយ ទើបខលទៅរៀបចំផែនការបែបងាយៗជាមួយនិងលោកប៉ូលីស ណាមជូននេះឯង។

បន្ទាប់ពីនិយាយរួចពួកគេក៏បានចុះចេញពីឡានដើម្បីទៅជួបគ្នារួមទាំងចំណាប់ខ្មាំងផងដែរ
          ទ្រើង~~ទ្រើង~~
          InCall
«ដល់ពេលដោះដូរហើយណាអាកូនសម្លាញ់ ឯងសារផ្ទេរតំណែង រួមទាំងខ្លួនរបស់ប្រពន្ធឯង ឆាប់ឡើង»ដូយុនកំពុងតែឈរកាន់កែវយឺតសម្លរាប់ឆ្លុះមើលមកជុំវិញកន្លែងដែលនាយកំពុងតែត្រូវដោះដូរនោះ ព្រោះខ្លាចថាជុងហ្គុកយកប៉ូលីសមកតាម បើហ៊ានតែប្រើល្បិចសន្មត់ថាគ្រាប់យ៉ាងចប់ បាញ់តែពីគ្រាប់ក៏បានបាត់ទៅហើយ
«យើងមកដល់ខាងមុខវិមានហើយ ប្រាប់មកថាលោកសាន់យុកនិងប្រពន្ធគាត់នៅឯណា?»ជុងហ្គុកអោបចង្កេះចំណាប់ខ្មាំងថេយ៉ុង និងដៃម្ខាងកាន់សាមីពណ៌ខ្លាញ់ក្ដាម ដែលដូយុនសម្លឹងតាមកែវយ៉ឹតមកបានឃើញបែបនោះដែររួចក៏លួចញញឹម នេះជុងហ្គុកគេយកប្រពន្ធមកដោះដូរពិតមែនឬ មិនងាយទេដឹងមនុស្សឆ្លាតដូចជាចន ជុងហ្គុក ប៉ុន្តែអាមកពីថេយ៉ុងបង្ខំក៏ថាបានដែរព្រោះតែថេយ៍គេស្រលាញ់ប៉ាម៉ាក់គេខ្លាំង តែមិនថ្វីព្រោះនាយសម្លឹងទៅបានឃើញថាជាថេយ៉ុងពិតមែន
«ចូលទៅខាងក្នុងទៅទម្លាក់ឯកសារ និងប្រពន្ធឯងនៅបន្ទប់ទទួលភ្ញៀវ ហើយកូនចៅយើងនិងនាំឯងទៅរកពួកវា»ដូយុន
«យើងជឿឯងបានយ៉ាងមិច »ជុងហ្គុក
«ចង់ជឿឬមិនជឿក៏ឯងគ្មានជម្រើសដែរ ឆាប់ឡើង»ដូយុន  ជុងហ្គុកអស់ជម្រើសក៏បានដើរទៅតាមការប្រាប់របស់ដូយុន តែដំណើររបស់គេមិនលះនោះទេ ជើងចាប់ផ្ដើមញ័រឡើងភ្លាមៗ ញើសក៏ចាប់ផ្ដើមស្រក់ឡើងជោគជើងសក់ទៅហើយ ដែលដូយុនមើលមកបានឃើញនាយក៏ញញឹមសមចិត្តទើបនិយាយឡើង
«ហឹស...អតីតកាលនិងធ្វើអោយឯងជាប់គាំងនៅទីនេះ ហើយឯងនិងស្លាប់នៅពេលដែល...Boom ហាសហាៗ...»ដូយុននិយាយទាំងធ្វើកាយវិកាជារបៀបគ្រាប់បែក នាយសើចពេញចិត្តយ៉ាងខ្លាំងនៅផែនការរៀបចំរបស់ខ្លួននៅពេលនេះប្រាកដហើយដូយុន
បានរៀបចំដាក់គ្រាប់បែកជាច្រើនបង្កប់នៅក្នុងវិមានមួយនេះ នៅពេលដែលគេបានខ្លួនថេយ៍និងឯកសារហើយ នាយនិងបញ្ជាកូនចៅអោយបំផ្ទុះគ្រាប់តែម្ដង ឃើញទេថាចាងដូយុនឆ្លាតដល់កម្រិតណា...

To Be Continue...
Jeon Larisa 🐰🐻

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now