Part17: អូនសង្រ្គោះជីវិតបងហើយ

2.6K 125 0
                                    

ក្រោយពីភ្លើងស្នេហ៍កើតឡើងទាំងព្រឹករួចរាល់ពេលនេះទាំងគូក៏បានចុះមកស្រោះស្រូបអាហារពេលព្រឹកនៅតុខាងក្រោម
«លោក...មានអោយគេខលប្រាប់ប៉ាម៉ាក់ខ្ញុំហើយនៅ»ថេយ៍អង្គុយញាំបាយសុខៗក៏នឹកឃើញថាគេនៅមិនទាន់បានប្រាប់ប៉ាម៉ាក់គេនៅឡើយទេថាគេបានត្រឡប់មកវិញហើយនោះខ្លាចថាពួកគាត់បារម្ភ
«ខ្ញុំប្រាប់រួចរាល់ហើយអ្នកប្រុស»ឆៃ
«អរគុណណាបងឆៃ»ថេយ៍
«អួយ...យ៉ាងមិចលោកនិងខ្ញុំញាំបាយណា»ថេយ៍អង្គុយសុខៗនាយក្រាស់ក៏ស្រាប់តែទាញដៃស្រឡូនអោយម្ចាស់កាយមកអង្គុយនៅលើភ្លៅរបស់ខ្លួនភ្លាមៗ ចំនែកឯអ្នកគ្រប់គ្នាដែលឃើញជុងហ្គុកញញឹមបានបែបនេះពួកគេហាក់សប្បាយចិត្តខ្លាំងណាស់
«មិនអោយអូនទៅញញឹមដាក់នាយឆៃចឹងទេ ញាំបាយលើភ្លៅបងនេះហើយ ទើបស្រួលអូនឈឺគូទមិនចឹងហេ៎»នាយក្រាស់និយាយខ្លាំងៗទាំងមិនខ្មាស់មាត់ធ្វើអោយឆៃនិងលីក៏ដូចជាគ្រប់គ្នាបានលឺក៏អាចកាត់យល់ ទើបនាំគ្នាលួចសើច តែថេយ៍គេអៀនសឹងជ្រែកខ្លួនអោយបាត់ទេ
«នែ៎ លោកនិយាយអីមិនចេះខ្មាស់គេ»ថេយ៍វាយដៃនាយផាច់ទើបងាក់មកញាំបាយតាមធម្មតាមុននិងព្យាយាមគេចមុខពីនាយទោះពេលនេះប្រឹងក្រោកក៏គ្មានបានផលអីដែរ ទើបទ្រាំអង្គុយញាំអោយរហ័សរួចទើបបាន នៅដៃរវាមដូចមឹករបស់ជុងហ្គុកគេលូករាវអង្អែលលេងសាច់ចង្កេះរបស់ខ្លួនយ៉ាងភ្លើតភ្លើន ចំមែនហើយប្រុសម្នាក់នេះ
ក្រោយពីញាំបាយរួចរាល់ហើយជុងហ្គុកក៏បានបម្រុងនិងទៅធ្វើការ ដោយនាយរៀបចំខ្លួននៅមុខកញ្ចក់ក្នុងបន្ទប់បាញ់ទឹកអប់រួចក៏ងាក់មកប្រឈមនិងមុខរាងតូចបិះនិងអឹបបបូមាត់ជាប់គ្នាទៅហើយ
«លោកទៅធ្វើការមែនទេ?ខ្ញុំសុំទៅជាមួយផង»ថេយ៍
«មិនអោយទៅទេ កន្លែងកាងារមិនស្រួលមិនត្រជាក់មានតែប្រុសៗមិនល្អ បើឃើញរូបរាងស្រឡូនស្រឡៅរបស់អូនហើយបងខ្លាចថាពួកគេគិតមិនល្អ»និយាយស្របនិងពាក្យអាវក្រៅមួយជាន់ទៀត
«ទៅខ្លាចអីទៅ ក្រែងខ្ញុំជាប្រពន្ធរបស់លោកអគ្គនាយកហ្អី ណាណាអោយខ្ញុំទៅផងទៅនៅផ្ទះអផ្សុកណាស់»ថេយ៍ដើរតាមនាយយកចិត្តសព្វគ្រប់ដើម្បីបានទៅតាមប្ដីគ្រប់ជំហ៊ាន
«មិនអោយទៅគឺមិនអោយទៅហើយ»ជុងហ្គុក
«អឹប...បើចឹងខ្ញុំនិងតោងករបែបនេះមិនលេងទេ»ថេយ៉ុងទាល់តម្រិះក៏ហក់អោបករជុងហ្គុកពីខាងមុខជាប់ដែលធ្វើអោយនាយក្រាស់គ្រឺតខ្នាញ់ជាខ្លាំងអីលូវនេះដូចជាហ៊ានពេកហើយ មិនឃើញខ្លាចដូចជាពីមុនសោះ
«អូនចង់ដាស់អារម្មណ៍បងមែនទេ?តែវាក្រោកអូនប្រាកដជាស៊យហើយ»ជុងហ្គុក
«ណាណាៗ ខ្ញុំទៅផងខ្ញុំសន្យានិងមិនឌឺមិនរពឹសទេ លោកចង់បានអីក៏បានដែរអោយតែអោយខ្ញុំទៅ»ថេយ៉ុង
«ពិតមែនហេ៎?បើចឹងយប់នេះសុំប្រាំទឹកចុះអូខេទេ?»ជុងហ្គុក
«អ្ហឹម ក៏បានបើចឹងចាំខ្ញុំសិនណាសុំដូរសម្លៀកបំពាក់មួយភ្លែតសិន»ថេយ៉ុងនិយាយស្របនិងសម្រូតខ្លួនចុះចេញពីករនាយ រត់ទៅរកខោអាវក្នុងទូរមួយឈុតដែលជុងហ្គុកបានទិញអោយគេនៅមិនទាន់យកស្លៀកនៅឡើយនោះ មិនដល់10នាទីផងនាយតូចក៏ផ្លាស់ខោអាវរួច
រាល់ ចំនែកឯជុងហ្គុកក៏នឹកហួសចិត្តគ្រវីក្បាលនិងភរិយាអេតាស៉ីវិលនេះខ្លាំងណាស់អាយុ19 ម្ភៃស្អែកខានស្អែកហើយនៅតែអាឡាក់អាឡើកទៀតចំមែនតែក៏ធ្វើអោយមនុស្សចាស់ខ្លះស្រលាញ់ខ្លាំងៗបាត់មុខមិនបាន
#ក្នុងឡាន
នៅក្នុងឡាននាយក្រាស់ជុងហ្គុកគឺថាមិនស្ងៀមសោះតែម្ដងដៃរវាមខ្លាំងមែនទែនលូកស្ទៀបអង្អែលពាសពេញរាងកាយល្អិត តែថេយ៍ក៏នៅស្ងៀមព្រោះដឹងថារើក៏គ្មានប្រយោជន៍ណាមួយ ខ្លួនឯងជាអ្នកសុំមក បើមិនស្ងៀមខ្លះក្រែងលោនាយចាប់បោះចេញពីឡាន
«លោក...»ថេយ៍អង្គុយនៅលើភ្លៅនាយដោយដៃមាំកំពុងតែអោបចង្កេះខ្លួនជាប់ ឃើញថានាយដូចជាស្ងៀមទើបសួរនាយបន្តិច
«បាទ!!...»ជុងហ្គុក
«លោកមិនទៅមើលអ្នកមីងទេហ្អេ?មិនដឹងថាពេលនេះគាត់យ៉ាងមិចទៅហើយ»ថេយ៍
«អាលី បើកអោយលឿនជាងនេះបន្តិចទៅ»ជុងហ្គុកមិនបានឆ្លើយនិងសំណួរនាយតូចគេបែរជានិយាយបញ្ជាទៅកាន់នាយលីទៅវិញ ថេយ៍ឃើញបែបនោះគេក៏ដឹងថាជុងហ្គុកកំពុងតែគេចមិនចង់ឆ្លើយតែថេយ៍នៅតែមិនបោះបង់គេនៅតែព្យាយាមសួរនាយដដែល
«លោក...ខ្ញុំសួរថាលោកមិនចូលទៅមន្ទីពេទ្យបន្តិចទេហ្អេ?»ថេយ៍ប្រឹងអោនទៅរកមុខនាយ សម្លឹងភ្នែកចង់អោយគេឆ្លើយនិងខ្លួនតែមើលទៅនាយនៅតែគេចពីខ្លួនដដែលនិង
«ថ្ងៃនេះឯងកើតអីបានជាបើឡានយឺតយ៉ាងនេះ?អាលី»ជុងហ្គុក
«ចាំខ្ញុំបន្ថែមល្បឿន»នាយលី
«លោក...ខ្ញុំសួរថា....អ្ហឹម...»រាងតូចត្រូវស្លើភ្នែកនៅពេលដែលជុងហ្គុកមកចាប់ក្រសោបកញ្ចឹងករទម្លាក់បបូមាត់ថើបលើមាត់ខ្លួនទាំងលូកជ្រែកអណ្ដាតចូលទៅប្រលែងលេងក្នុងក្រអូមមាត់ថែមទៀត នាយក្រាស់ថើបយ៉ាងយូមិនព្រមដក់មាត់ចេញទាល់តែសោះរហូតទាល់តែរាងតូចបិទភ្នែកទន់អារម្មណ៍ទៅតាមការថើបមួយនោះ ជុងហ្គុកឃើញបែបនោះគេក៏ញញឹមឡើងបន្តិចព្រោះគេពង្វក់នាយតូចដោយការថើបបានសម្រេចហើយឃើញទេថារាងតូចពិតជាស្ងាត់ជ្រាបល្អមែន ថើបរៀងយូគួសម រាងតូចក៏មានអារម្មណ៍ថាដូចជាអស់ខ្យល់ទើបគេគក់ខ្នងនាយឌឹបៗជាការដាស់ស្មារតី នាយក្រាស់ឃើញបែបនោះក៏ដក់មាត់ចេញទាំងជញ្ជក់មាត់ជុបៗ ដោយញញឹមខឹលទៅកាន់រាងតូចទៀតផង
«អ្ហឹម...លោកឯងធ្វើបាបខ្ញុំ...ហ្ហឺយ!!..»ក្រោយពីដក់បបូរមាត់ចេញរាងតូចក៏បើកភ្នែកសំឡក់នាយត្លែ សុខៗមកចាប់បឺតមាត់គេសឹងតែដាច់ដង្ហើមទៅហើយយ៉ាប់ពិតមែន
«ផ្អែមណាស់ ជូប!!..»ជុងហ្គុកជញ្ជក់មាត់ធ្វើមាត់ស្រួចទៅកាន់ថេយ៉ុងបណ្ដាលអោយថេយ៍គ្រឺតនាយជាខ្លាំង
«ឆ្គួតណាស់...ឆ្គួតបំផុត»ថេយ៍វាយដៃនាយផាច់ហើយក៏ងាក់ខ្លួនគេចទៅម្ខាងអោយឆ្ងាយពីជុងហ្គុកហើយក៏បែរសម្លឹងទៅកាន់ទេសភាពនៅខាងក្រៅតាមកញ្ចក់ឡានទៅ ចំនែកឯជុងហ្គុកក៏ញញឹមចង់រហែចមាត់ត្បិតអំបាញ់មិញបានបឺតមាត់ថេយ៍ហើយក៏ធ្វើអោយនាយដូចជាមនុស្សមានPowerតែម្ដង

<ង៉ឺត!!...
សម្លេងចាប់ហ្រ្វាំងឡានរបស់នាយលីបិះតែធ្វើអោយឡានដែលកំពុងតែបើកលឿនៗនោះត្រូវក្រឡាប់ទៅហើយ នាយលីចាប់ហ្រ្វាំងបើកគេចចូលទៅផ្លូវម្ខាង ដែលសំណាងល្អព្រោះផ្លូវម្ដុំនេះវាស្ងាត់គ្មានឡានម៉ូតូបើកកាត់ច្រើននោះឡើយ
«អាលី ឯងបើកឡានរបៀបមិចនិងថេយ៍អូនមានកើតអីទេ?បងមើលបន្តិច»ជុងហ្គុកស្ទើរតែអុកក្បាលនិងកៅអីខាងមុខទៅហើយតែថាថេយ៍មិនប្រាកដដែរ
«ខ្ញុំ...អូយសឺតត៎»ហេតុតែរាងតូចខ្លួនស្រាលចាប់ហ្រ្វាំងអំបាញ់មិញគេក៏ទៅបុកក្បាលនិងកៅអីពិតមែន ទើបបណ្ដាលអោយក្បាលពកហើយពេលនេះជុងហ្គុកឃើញក៏រហ័សស្ទុះទាញរាងតូចមកជិតនិងអាលសម្លឹងមើលទៅដងខ្លួន របស់គេមានកើតអីទៀតឬអត់
«អាលីមានអីឬ»ជុងហ្គុក
«មានឡាននៅពីខាងមុខលោកចន»នាយលី
«ឆាប់ចុះមកអោយឆាប់ឡើង»
«ជាលោកដូយុន»នាយលី
«ដូយុនហេ៎...ថេយ៍អូនកុំចុះទៅអោយសោះណាចាំបងនៅទីនេះលឺទេ?បងចេញទៅតែមួយភ្លែតទេ»ជុងហ្គុក
«លោក...ប្រយ័ត្នខ្លួនផង»ថេយ៍សម្លឹងពីខាងក្នុងទៅបានឃើញកូនចៅដូយុនច្រើនខ្លាចថាពួកគេនិងមកធ្វើបាបជុងហ្គុក គេក៏មានការបារម្ភដែរ តែបើចេញទៅវាច្បាស់ជាពិបាកដល់ជុងហ្គុកកាន់តែខ្លាំង ណាមួយមិនដឹងថាពួកគេមកមានបំណងអីអោយប្រាកដ
«មិនអីទេថេយ៍ អូនកុំចេញទៅអោយសោះណា»ជុងហ្គុក
«អ្ហឹម»ថេយ៍ចាប់ដៃនាយបន្តិចនៅពេលនោះគេក៏ដឹងថាដៃជុងហ្គុកគឺត្រជាក់ខ្លាំងណាស់ ហើយនៅមានញ័រថែមទៀតប្រហែលជានាយនៅខ្លាចនិងនាយដូយុននេះប្រាកដណាស់ ព្រោះអតីតកាលរបស់ជុងហ្គុកវាដិតជាប់ក្នុងខួក្បាលមករហូតជាពិសេសនៅពេលដែលឃើញដូយុននៅនិងមុខបែបនេះ គេខំធ្វើខ្លួនអោយរឹងមាំបំផុតហើយតែក៏នៅតែមានអារម្មណ៍ថាខ្លាចប្រុសម្នាក់និងដដែល
«ជួបគ្នាទៀតហើយ កូនសម្លាញ់»ដូយុន
«កុំនិយាយច្រើន លោកមកកាក់ឡានយើងមានបំណងអី?»ជុងហ្គុក
«ហឹសៗៗ...កូនក៏ដឹងថាប៉ាញ័រចង់បាន J-Car Group ប៉ុណ្ណា?»ដូយុន
«មានហេតុផលអីដែលយើងត្រូវស្ដាប់តាមលោកនោះ...»ជុងហ្គុកក៏ដឹងព្រោះថាក្រុមហ៊ុនលក់ឡានដ៏ធំរបស់ខ្លួនក្នុងចំណោមជំនួញក្នុងដៃជាច្រើនទៀត ដែលនាយដូយុនកំពុងតែចង់បាន នេះនាយកំពុងតែមកស្កាក់ប្លន់សិទ្ធជាCEOឬក៏ប្លន់ទាំងក្រុមហ៊ុនតែម្ដងឬ
«អីយ៉ា មុខជំនួញកូនក៏មានច្រើនគ្រាន់តែប៉ាសុំតែមួយមិនបានទេឬ...»ដូយុន
«ក្រុមហ៊ុនទាំងអស់វាជាការខំប្រឹងកសាងឡើងដោយដៃរបស់ត្រកូលចន បើលោកចង់បានណាស់លោកទៅស្លាប់តាមប៉ារបស់ខ្ញុំដើម្បីទៅសុំពីគាត់ភ្លាមទៅ»ជុងហ្គុក
«កុំគិតថាយើងក្រែងចិត្តឯងអោយសោះណា កុំធ្វើអោយយើងទល់ច្រក់ ព្រោះបើយើងទាល់ច្រក់ពេលណា យើងនិងធ្វើអ្វីលើឯងដែលឯងស្មានមិនត្រូវបាន»ដូយុនចាប់ផ្ដើមខឹងឡើងពេលដែលលឺនាយក្រាស់និយាយដូចជាមើលងាយខ្លួនបែបនោះ
«ក៏ធ្វើទៅ ព្រោះឯងក៏ធ្លាប់ធ្វើរឿងអាក្រក់បំផុតទៅលើមិត្តសម្លាញ់ខ្លួនឯងបានទៅហើយមនុស្សដូចលោកខ្ញុំមិនគិតថាល្អស្រាប់ហើយ»ជុងហ្គុក
«នេះឯងផ្គើនយើងហេ៎ ឯងគិតថាយើងមិនហ៊ានធ្វើអីឯងឬ?ហេ៎ ទៅចាប់វា»ដូយុននិយាយចប់ប្រយោគក៏ងាក់ទៅបញ្ជាកូនចៅក្រោមបង្គាប់របស់ខ្លួនអោយចូលទៅចាប់ជុងហ្គុក ព្រោះនាយក្រាស់ពេលនេះមានគ្នាតែពីរអ្នកនាយលីប៉ុណ្ណោះ តែភ្លាមនោះឡានពីទៅបីគ្រឿងក៏បានមកចតនៅពីខាងមុខពួកគេលេចមុខនាយឆៃរួមទាំងកូនចៅអង្គរក្សរបស់ជុងហ្គុកជាច្រើនអ្នកដើរចុះមកពីលើឡានដោយមានកាំភ្លើងគ្រប់ដៃ
«លោកចន មានកើតអីទេបាទ»នាយឆៃ
«យើងមិនអីទេ ខ្ញុំមិនចង់មានរឿងនិងលោកទេ តែបើលោកនៅតែមិនព្រមឈប់មករវីរវល់ជាមួយយើងទេនោះ នោះខ្ញុំនិងមិនក្រែងចិត្តម៉ាក់ខ្ញុំទៀតឡើយ ទៅវិញ»ជុងហ្គុកនិយាយទាំងកំហឹងនាយសឹងតែកាប់បំបែកក្បាល ចង់បោះគ្រាប់បែកបំបែកសាកសពនាយដូយុនជាចំរៀកៗណាស់ រាល់ថ្ងៃនាយក្រាស់នៅខ្វល់ជាមួយនិងអារម្មណ៍ម៉ាក់ខ្លួនទើបជ្រើសមិនប្រកាស់សង្រ្គាមជាមួយ កុំអោយតែថ្ងៃណាខ្លួនអស់ទ្រាំអោយសោះប្រាកដជាមានសង្រ្គាមច្បាស់ណាស់ ពេលដែលនាយត្រឡប់ទៅឡានវិញសាងជាការមិនពេញចិត្តដល់ដូយុនជាខ្លាំង ក្មេងម្នាក់នេះពិតជាក្អេងក្អាងខ្លាំងណាស់ អាងតែគេមិនមាត់ក៏បានដៃ ពេលដែលដូយុនសម្លឹងទៅឡានរបស់ជុងហ្គុកគេក៏បានសម្លឹងឃើញថេយ៉ុងដែលកំពុងតែអង្គុយនៅកៅអីខាងក្រោយ ស្នាមញញឹមនៅលើមុខក៏រំលេចឡើងពេលនេះនាយកំពុងតែមានផែនការថ្មីហើយ រវល់តែគិតពីរឿងចង់បានក្រុមហ៊ុនជុងហ្គុក ភ្លេចសងសឹកសត្រូវម្នាក់ទៀត គឺជាថេយ៉ុងនោះឯង ថេយ៍ជាប្រពន្ធរបស់ជុងហ្គុក គឺល្អគឺសងសឹកមួយបានដល់ទៅពីរពិតជាល្អពិតមែនព្រោះបើនាយធ្វើអីថេយ៉ុង ជុងហ្គុកអាចនិងក្រំចិត្តដល់ស្លាប់មិនបាច់ហត់វាយនាយដោយដៃទេ។ តែថាតើដូយុនមានគំនំអីជាមួយនិងថេយ៉ុងដែរទៅ សូម្បីតែថេយ៍ក៏មិនបានចងចាំនាយដែរ? ពេលដែលឡានបើកចេញទៅ ឡានកូនចៅជុងហ្គុកក៏បើកតាមនាយពីក្រោយរហូតដែរ
«ជុង លោកយ៉ាងមិចហើយមានកើតអីដែរទេ?គេនោះមានធ្វើអីលោកឬអត់»ថេយ៉ុងចាប់បង្វែរកាយកម្លោះទៅលើទៅក្រោមទៅឆ្វេងទៅស្ដាំសែនបារម្ភចំពោះនាយណាស់ តែភ្លេចខ្លួនថានាយក្រាស់កំពុងតែញញឹមដែលឃើញថាថេយ៍កំពុងតែបារម្ភពីខ្លួនបែបនោះ
«ហឹសៗ...»ជុងហ្គុក
«លោកសើចអី»ថេយ៍
«បងមិនកើតអីទេ
អូនបារម្ភពីបងមែនទេ?»ជុងហ្គុក
«ត្រូវហើយ នេះខ្ញុំខំខលទៅបងឆៃអោយនាំគ្នាមកជួយលោកហើយណា...អៅលោក»ថេយ៉ុង
កំពុងតែនិយាយជុងហ្គុកក៏បានក្រសោបអោបកាយល្អិតជាប់ទាំងថេយ៍គាំងទ្រឹង មិនមែនរអើមអ្វីទេគ្រាន់តែមិនបានទ្រាមចិត្ត តែប៉ុណ្ណោះ
«អូនសង្រ្គោះជីវិតបងហើយ»ជុងហ្គុក
«ជុងហ្គុក!..លោកកើតអីហេតុអីក៏ត្រជាក់សាច់បែបនេះ?ឬមួយក៏លោកខ្លាចលោកពូម្នាក់នោះ?»ថេយ៍សួនាយតិចៗព្រោះដឹងថាជុងហ្គុកគេនៅគិតពីរឿងចាស់នៅឡើយថ្ងៃដែលដូយុនយកគេឃុំក្នុងបន្ទប់ដាក់អីវ៉ាន់ ធ្វើបាបធ្វើទារុណ្ឌកម្មគេសព្វគ្រប់បែបយ៉ាងនៅបង្អត់បាយថែមទៀតនាយបិះនិងស្លាប់កាលពីអាយុទើបតែ4ឆ្នាំនោះបាត់ទៅហើយ
«ជុងហ្គុក!..នេះលោកគេងលក់ហេ៎?»ថេយ៍ដឹងដល់ កម្លាំងច្រានរបស់ជុងហ្គុកព្រោះពេលនេះនាយបានគេងលក់ នៅលើខ្លួនរបស់ថេយ៍ តែថាមិនប្រាកដដែរថាជាគេងឬក៏សន្លប់ ព្រោះជុងហ្គុកអោយតែជួបនិងនាយដូយុនគឺតែងតែមានអាការះបែបនេះ ហើយញ័រត្រជាក់រហូតដល់សន្លប់
«បងនិងមិនកើតអីទេណា អូននិងនៅក្បែរបង»ថេយ៉ុងបន្លឺមួយឃ្លាទាំងក្រសោបកាយអ្នកកម្លោះផ្ដល់ជាការកក់ក្ដៅទៅដល់ជុងហ្គុកតាមរយះរាងកាយមួយនេះ ចាប់ពីថ្ងៃនេះទៅមិនថាមានរឿងអីកើតឡើងថេយ៉ុងម្នាក់នេះនិងនៅជាមួយជុងហ្គុករហូតមិនថារឿងសប្បាយឬក៏ទុក្ខក៏ថេយ៍សុំជួបជាមួយនាយក្រាស់ម្នាក់នេះដែរ
«អ្នកប្រុសថេយ៍ លោកចនសម្រាកមែនទេបាទ?»លី
«បាទ បងបើកឡានតាមធម្មតាទៅមិនបាច់លឿនពេកទេ»ថេយ៍
«បាទអ្នកប្រុស»នាយលី
#វិមានចាង
ដូយុនត្រឡប់មកផ្ទះវិញទាំងមុខមាំតែក៏ត្រូវញញឹមព្រោះកំពុងតែមានគម្រោងថ្មី ហើយគម្រោងមួយនេះនាយនិងមិនចាំស្អែកឡើយ
«អ៊ុនវូ មកទីនេះមែនទេ?»ដូយុនសួរទៅកាន់អ្នកបម្រើដែលលើកទឹកត្រជាក់មកអោយនាយព្រោះគេបានឃើញឡានរបស់អ៊ុនវូ
«ចាស លោកប្រុស»
«ត្រឡប់ទៅវិញទៀតហើយហេ៎?»កំពុងតែអង្គុយសុខៗអ៊ុនវូក៏បានដើរចុះមកដោយដៃមានកាន់នៅអ្វីមិនដឹងដូចជាហឹបចាស់
«...»អ៊ុនវូមិនខ្ចីមាត់រកអ្នកជាប៉ាក៏ដើរហួសចេញទៅខាងក្រៅ ធ្វើអោយដូយុនខឹងជាខ្លាំងយូទៅទុកគាត់ដូចជាសម្រាមហើយតាំងពីដុះស្លាបមក
«ឯងទុកផ្ទះយើងដូចជាក្លឹបមែនទេ ដែលចេញចូលៗ មិនប្រាប់ស្អីយើងមួយម៉ាត់នៀក អ៊ុនវូ?»ដូយុន
«ក្លឹបនៅល្អជាង ព្រោះពេលខ្ញុំចូលក្លិបវាក៏មានតែរឿងសប្បាយ តែនេះដូចជាគុកច្រើនជាង»អ៊ុនវូតបនិងអ្នកជាប៉ាទាំងមិនងាក់មើលមុខហើយក៏កាន់ហឹបនោះចាក់ចេញទៅហើយម្ដងណាក៏នាយប្រទះភ្នែកជាមួយនិងលីរ៉ាដែលជាស្រីកំណាន់របស់ប៉ានាយដែរ បើបែបនេះតើអោយនាយគិតថាទីនេះជាផ្ទះបានយ៉ាងមិចទៅ
«អាកូនចង្រៃគ្មានបានការទាល់តែសោះ»ដូយុន
______________
To Be Continue...
Jeon Larisa🐰🐻

ភាគខ្លី...
«ឯងដឹងហើយថាយើងត្រូវការអី»ដូយុននិយាយទាំងញញឹមដៃក៏ចាប់បោចសក់របស់លោកសាន់យុកខ្លាំងៗបង្ហាញអោយអ្នកម្ខាងបានឃើញពីប្រព័ន្ទទូរស័ព្ទVideo Callហើយ
ក៏ស្រែកខ្លាំងៗជាពិសេសគឺថេយ៉ុងព្រោះដូយុនកំពុងតែចាប់ធ្វើបាបប៉ាម៉ាក់របស់គេនៅនិងមុខពេលនេះមុខមាត់របស់លោកគីមពិបាកមើលណាស់មានឈាម មានជាំ
«បាន ឯងចង់បានJ-Car Group តើមែនទេបានឯងដោះលេងគេទាំងពីទៅ ហើយមកតទល់ជាមួយយើងបើឯងជាកូនប្រុស»ជុងហ្គុក
«យើងប្រាប់ហើយ ថាបើយើងទាល់ច្រក់នៅពេលណា យើងនិងធ្វើរឿងដែលឯងស្មានមិនដល់ J-Car Groupតែមួយមិនសមជាមួយការដោះដូរនោះទេ យើងចង់បានប្រពន្ធឯង»ដូយុន

រឿង: ⛓ គូដណ្ដឹង🌸💍  &quot; ចប់ &quot;Where stories live. Discover now