ថ្ងៃថ្មីក៏ចូលមកដល់ រយះពេលប៉ុន្មានម៉ោងមុនភ្លឺគឺគ្មានរឿងអ្វីកើតឡើងនោះទេពួកគេគេងលក់ធម្មតា អាចថាពាក្យអធិដ្ឋានរបស់គីជូបានសម្រេចក៏ថាបានដែរ ថេយ៍ក៏បានគេងលក់នៅក្នុងរង្វង់ដៃ
នាយដោយគ្មានអ្វីមករំខានសោះរហូតដល់ភ្លឺ។
«ហ្ហឹម...»សម្លេងគ្រហឹមក្នុងបំពង់ករត្របក់ភ្នែកស្ដើងក៏ចាប់ផ្ដើមកម្រើកឡើងបន្តិចម្ដងៗចាប់យកនៅពន្លឺថ្ងៃថ្មីជុងហ្គុក
កម្រើកខ្លួនបន្តិចពេលដឹងដល់ដៃដែលរោយ តែពេលដែលងាក់បន្តិចក៏សម្លឹងឃើញក្មេង
នៅក្នុងរង្វង់ដៃហើយនាយក៏ញញឹមបន្តិច ការរង្គើរក៏ធ្វើអោយក្មេងតូចនៅក្នុងដៃក៏បម្រាស់ខ្លួនតិចៗទើបងាក់មក ឈ្មុលក្បាលចូលក្នុងដៃ
នាយកាន់តែជ្រៅ។
«ថេយ៍...មុខអូន...»ជុងហ្គុកគ្រាន់តែសម្លឹងឃើញមុខរបស់ថេយ៍ភ្លាមនាយក៏ចាប់ផ្ដើមខឹងភ្លាម កែវភ្នែកសុទ្ធតែគំនុំដែលមានទៅលើមនុស្សដែលបានធ្វើរឿងបែបនេះដាក់សំណព្វចិត្តរបស់គេ នាយលូកដៃទៅស្ទៀបត្រង់ស្នាមមុខកាំបិតដែលផុសនៅលើថ្ពាល់នាយតូចនោះ ដោយមាន
ដំណក់ទឹកថ្លាហូរចេញពីកែវភ្នែក នាយខឹងខ្លួនឯង នាយឈឺដែលឃើញថេយ៍មានរបួស
ពេញមុខមាត់ពេញខ្លួនបែបនេះ ការប៉ះក៏ធ្វើអោយរាងតូចបានដឹងខ្លួន គេភ្ញាក់មកក៏សម្លឹងឃើញជុងហ្គុកកំពុងតែយំខ្សឹបៗ ថេយ៍ក៏ប្រះខ្លួនក្រោកយឺតៗទាំងឈឺសព្វសាច់។«អ្ហឹស...ជុង»ថេយ៍
«បងសុំទោសថេយ៍...បងការពារអូនមិនបាន...ហ្ហឹកៗ...មុខអូនបែបនេះអូនឈឺខ្លាំងណាស់ហើយមែនទេ?»ជុងហ្គុក
«អូនឈឺ ហើយក៏ខ្លាច ពេលដែលនៅក្នុងព្រៃតែម្នាក់ឯង តែពេលនេះអូនលេងឈឺលេងខ្លាចអ្វីទៀតហើយ ព្រោះបងនៅក្បែរអូនបងនិងមិនបណ្ដោយអោយអូនជួបគ្រោះថ្នាក់ទេមែនទេ?»ថេយ៍ក្រសោបថ្ពាល់នាយទាំងសងខាងនិយាយលួងលោម ព្រោះមើលទៅនាយពេលនេះនាយយំនិងបន្ទោសខ្លួនឯងមិនឈប់។
«លោកចន ពួកយើងគួតែធ្វើដំណើរហើយបាទ»នាយី
«យ៉ាងមិចមែនទេ?»
«ខ្ញុំអាចដឹងថាគ្នាអ្នកនាងលិកស៉ីកំពុងតែតាមមក»នាយលី
«ល្អ បើនាងមកយើងនិងសម្លាប់នាងសងសឹកអោយថេយ៍តែម្ដង»
«ជុង កុំអី គ្នាអ្នកនាងលិកស៉ីច្រើនខ្លាំងណាស់ អូនថាពួកយើងគួតែចាកចេញតាមសម្ដីរបស់បងលីទៅ»ថេយ៉ុង
«យើងគួតែត្រឡប់ទៅវិញ សងសឹកនៅពេលក្រោយក៏មិនហួសពេលដែលលោកចន»នាយលី
«ណាជុងយើងត្រឡប់ទៅវិញ អូនឈឺសព្វមួយតួខ្លួនអូនចង់សម្រាក»ថេយ៉ុង
«បាន អូនឡើងខ្នងបងមកបងអៀវអូន»
«អូនអាចដើរបាន»
«បើចឹងយើងមិនបាច់ទៅណាទេ»
«អោយឆាប់ឡើងទៅលោកចនយើងគ្មានពេលទេបាទ»នាយលី
«អឹម អឹប»ក្រោយពីឡើងជិះខ្នងជុងហ្គុកហើយពួកគេទាំងបួនអ្នកក៏បាននាំគ្នាដើរចាកចេញតម្រង់ទៅផ្លូវខាងក្រៅវិញ ដែលតាមមើលទំនងជាវង្វេងហើយ ពេលយប់ផ្សេងដល់ពេលភ្លឺក៏ផ្សេង។ យើងងាក់មកមើលអ្នកខាងណេះវិញម្ដង នាងតូចគីជូពេលនេះក៏កំពុងតែជិះខ្នងអ៊ុនវូដូចគ្នា ព្រោះតែនាងបានគ្រេចករជើងកាលពីយប់មិញ ដោយសារតែរត់គេចពីពួកលិកស៉ី ។
«លោកគ្រូមិនធ្ងន់ទេហេ៎?»នាងសួព្រោះតែតាំងពីព្រលឹមមកអ៊ុនវូអៀវនាងរហូតមកដល់ពេលនេះហើយនាយនៅមិនទន់ដាក់ចុះទៀត
«ធ្ងន់តើ នាងគីឡូប៉ុន្មាន ខ្ញុំដូចជាកំពុងតែលីបាវស្រូវយ៉ាងចឹង ផាច់...អួយ ហឹសៗៗ»អ៊ុនវូនិយាយញោះនាងតូច តាមការពិតគីជូមានរូបរាងតូចស្រឡូន សោះកម្ពស់នាង163គីឡូ44សោះ នាយ184អាចអៀវអាចបីនាងយ៉ាងស្រួល តែនិយាយក៏ព្រោះបង្ករអោយបរិយាកាសស្រស់ស្រាយខ្លះ ព្រោះម្នាក់ៗហាក់ស្ងាត់ជ្រាបយូហើយ អ្នកណាទៅដឹង និយាយរឿងគីឡូរបស់មនុស្សស្រីៗណាក៏ដូចស្រីណាដែរ នាងតូចក៏ទះស្មានាយផាច់ អោយរៀងលើកក្រោយកុំមាត់ដាចទៀត
«លោកគ្រូសើចអី»គីជូ
«ខ្ញុំលរលេងទេ នាងស្រាលដូចសំលីប៉ុន្នឹងមិនអាចអោយខ្ញុំពិបាកទេ»អ៊ុនវូ
«អ្ហឹម និយាយចឹងហេតុអីក៏លោកគ្រូមកតាមជួយខ្ញុំនិងថេយ៍បាន?ខ្ញុំដូចជាគិតមិនឃើញសោះ»គីជូដាក់ដៃអោបករនាយយ៉ាងស្អិតទើបនឹកឃើញដល់រឿងមួយដែលឆ្ងល់ហេតុអីក៏លោកគ្រូសង្ហាមកជួយខ្លួនបានចឹង ក៏ដឹងថាលោកគ្រូបង្រៀនតែសៅរ៍អាទិត្យប៉ុណ្ណោះ
«តាមពិតខ្ញុំថាយកផ្លាសមកអោយនាង តែក៏មកទាន់ឃើញពេលដែលពួកគេចាប់នាងនិងថេយ៍ដាក់ឡាន ទើបបើកឡានមកតាមទៅហើយយើងក៏បានខលប្រាប់បងជុងនិងបងប្រុសរបស់នាងហើយ ប្រហែលពេលនេះពួកគេកំពុងតែមកតាមជួយពួកយើងហើយ»អ៊ុនវូរៀបរាប់ដំណើរដើមទងរបស់គេដែលអាចមកបាន គឺដោយសារតែគេយកកូនផ្លាស់ ដែលគីជូបានអោយគេយកទៅស្ដាប់ពីសម្លេងនិងសកម្មភាពដែលសិស្សៗនិយាយរឿងលួចថតសិស្សស្រីផ្លាស់ខោអាវនៅក្នុងបន្ទប់ទឹកនោះគីជូថតបាននាងក៏អោយអ៊ុនវូស្ដាប់ ពួកគេកំពុងតែរកវិធីដើម្បីជួយសិស្សស្រីនោះ បែបនេះទើបអ៊ុនវូបានដឹងថាពីរអ្នកនិងត្រូវគេចាប់។
«ខ្ញុំអរគុណលោកគ្រូណាស់»គីជូ
«អ្ហឹម »អ៊ុនវូ
«តែខ្ញុំបារម្ភពីថេយ៍ខ្លាំងណាស់ មិនដឹងថាពេលនេះគេយ៉ាងមិចទៅហើយទេមានតែសង្ឃឹមថា បងប្រុសជុង និងបងជូនមកជួយបានទាន់ពេលទៅចុះ»គីជូ
«គីជូ!!....គីជូពិតមែន ហ្ហឹកៗ...គីជូរបស់បង...»គ្រាន់តែបានឃើញនិងមើលដឹងថាជាគីជូប្អូនស្រីរបស់គេភ្លាម ជីមីនក៏បានរត់យ៉ាងលឿនមករកប្អូន ដែលគីជូក៏ដូចគ្នា ទាមទារចុះពីលើខ្នងរបស់អ៊ុនវូររត់ទៅអោបបងខ្លួនដោយរំភើបជាខ្លាំង។
«គីជូ ហ្ហឹក បងបារម្ភណាស់ ឯងមិនកើតអីទេហេ៎ មើលបងមើលបន្តិច...ហ្ហឹកៗ...អរគុណព្រះណាស់ »ជីមីនយំខ្សឹកខ្សួលបង្វឹលខ្លួនគីជូពីបីជុំហើយក៏អោបប្អូនស្រីដោយរលីងរលោង
«ខ្ញុំមិនអីទេបងមីន បានលោកគ្រូការពារខ្ញុំតែថេយ៍...»គីជូ
«ឯងមិនអីទេហេ៎?អ៊ុនវូ ចុះឯណាថេយ៍?»យូនហ្គីដែលដើរមកតាមក្រោយមិនបានជួបថេយ៍នាយក៏មានទឹកមុខមិនល្អភ្លាម ព្រោះបារម្ភប្រពន្ធរបស់មិត្ត មិនដឹងថាពេលនេះថេយ៉ុងគេកើតអ្វីឬក៏អត់ បើមិនជួបជុងហ្គុកនោះតើគេទៅពិបាកដល់កន្លែងណាទៅហើយ
«ខ្ញុំនិងថេយ៍បានបែកគ្នាកាលពីយប់មិញ ពេលដែលលិកស៉ីមកតាមទាន់ ខ្ញុំមិនដឹងថាពេលនេះថេយ៍នៅទីណានោះទេបងយូន តែខ្ញុំនិងទៅតាមរកថេយ៍»អ៊ុនវូ
«អ្ហឹម យើងគួតែរកផ្លូវចាកចេញ លោកប៉ូលីសខ្ញុំផ្ញើរពួកលោកជួយនាំជីមីននិងប្អូនស្រីទៅកន្លែងឡានវិញដោយសុវត្ថភាពផង»យូនហ្គី
«ចុះពួកលោក?»ជីមីន
«ខ្ញុំនិងអ៊ុនវូត្រូវចូលទៅតាមរកថេយ៍បន្ត ជីមីននិងប្អូនស្រីទៅតាមលោកប៉ូលីសទៅ គេនិងការពារជីមីនណា»យូនហ្គី
«តែ ខ្ញុំបារម្ភពីលោក លោកនិងត្រឡន់មកវិញមែនទេ?»ជីមីនស្រាប់តែយំឡើងម្ដងទៀត គេមានអារម្មណ៍មិនចង់បាត់បង់នាយឡើងមកភ្លាម មើលមកយូនហ្គីពេលនេះចុះ នាយមឺងម៉ាត់ណាស់ មិនសមជាយូនហ្គីដែលតែងតែរឡិករឡក់តាមញ៉ែគេប៉ុន្មានថ្ងៃមុនឡើយ ឃើញគេបែបនេះក៏គួតែឈប់បារម្ភបានហើយ តែជីមីនហាក់មិនចង់ឃ្លាតគេសោះអារម្មណ៍នេះជាអារម្មណ៍អ្វី?ឬក៏ស្រលាញ់...
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...