នៅក្នុងវាលលំហរមើលឃើញតែផ្សែងខ្មួខ្មាញ់យើងបានឃើញបុរសមាឌមាំម្នាក់កំពុងតែឈរសម្លឹងទៅកាន់ទឹសដៅខាងមុខ ដោយទឹកមុខងឿងឆ្ងល់ព្រោះគេមិនដឹងថាខ្លួនគេមកនៅទីនេះបានយ៉ាងដូចម្ដេចទេ
«ទីនេះជាកន្លែងណានិង?ថេយ៍...ថេយ៍អូននៅឯណាថេយ៍...»ជុងហ្គុកដើរយកដៃបាំងមុខព្រោះស្រាប់តែមានពន្លឺអ្វីម្យ៉ាងកំពុងតែចាំងមកលើគេ
«ប៉ា!!..»ជុងហ្គុកបន្លឺហៅសព្វនាមជាប៉ាព្រោះតែបានឃើញលោកហេដាំងឈរញញឹមមកកាន់គេពេញដោយក្ដីស្រលាញ់ ស្របនិងស្នាមញញឹមកាន់តែរីកឡើងនៅលើផ្ទៃមុខគេក្រលែកទៅខាងក្រោយខ្នងក៏បានឃើញរាងតូចថេយ៉ុងកំពុងតែឈរញញឹមមកកាន់គេដែរ
«ថេយ៍!!...»ជុងហ្គុក
«ជុងហ្គុក នេះលោកកើតអីនិងមកអោបខ្ញុំណែនបែបនេះខ្ញុំថប់ដង្ហើមណាស់»ថេយ៉ុង
«បងស្មានថាបងលេងបានជួបអូនទៀតហើយ បងភ័យណាស់ថេយ៍...អ្ហឹកៗៗ...»ជុងហ្គុកអោបនាយតូចយ៉ាងជាប់ណែន ដៃទឹកមុខបង្កប់ទៅដោយក្ដីសុខពេញប្រៀបបេះដូង
«យីកូននេះ បែកប្រពន្ធតែមួយល្ងាចសោះក៏ធ្វើដូចជាបែករាប់ឆ្នាំទៅហើយ ឆាប់ឡើងទៅងូតទឹកភ្លាមទៅឆាប់ចុះមកញាំបាយណា»លោកហេដាំងនិយយហើយជុងហ្គុកក៏ញញឹមបន្តិចទាំងរៀងឆ្ងល់ តែគេក៏ប្រមទៅងូតទឹក នៅកន្លែងដែលថេយ៉ុងបានជូនទៅ នៅទីនេះវាប្រៀបដូចជាឋានសួគ៍យ៉ាងចឹងមើលចុះស្រស់ស្អាតខ្លាំងណាស់។ ជុងហ្គុកទៅងូតទឹកហើយក៏មកញាំបាយយប់ឡើងក៏គេងអោបប្រពន្ធ អ្វីដែលនាយបានឃើញបានជួបនៅពេលនេះគឺពិតជាល្អនិងសប្បាយខ្លាំងតែម្ដង គ្មានការវាយប្រហារគ្នា គ្មានសត្រូវគ្មានការសងសឹក មានតែសេចក្ដីសុខនិងសប្បាយចិត្ត រហូតធ្វើអោយជុងហ្គុកភ្លេចគិតនៅរឿងជាច្រើនដែលខ្លួនកំពុងតែជួបនៅពេលនេះគ្រូពេទ្យកំពុងតែនាំគ្នាដុតដៃដុតជើងព្យាយាមសង្រ្គោះជុងហ្គុកតែមើលទៅដូចជាគ្នាផលតបស្នងទាល់តែសោះហើយមុននិងដុកទ័រស្រែកបញ្ជាពេទ្យស្រីជាជំនួយនៅក្បែរនោះទាំងទឹកមុខមានដាមដោយដំណក់ញើសដែលបញ្ជាក់ពីការភ័យលាយព្រួយបារម្ភចំពោះអ្នកជម្ងឺ
«ទ្រាមឧបករណ៍ឆក់»ដុកទ័រនិយាយហើយពេទ្យស្រីក៏បានទាញឧបករណ៍សម្រាប់ឆក់យកមកប្រគលអោយដុកទ័រ បន្ទប់មកដុកទ័រក៏ចាប់ផ្ដើមធ្វើការបន្តរបស់គេទៀតតែម្ដងទៅ
«100ក្លៀ ឆក់ បឹប!..»ដុកទ័រ
«150ក្លៀឆក់ បឹប!!...»ដុកទ័រដាក់ឧបករណ៍ឆក់ចំនួនពីរដងទៅហើយនៅតែគ្មានផលតបស្នងសោះទើបដុកទ័រលើកដៃជូតញើសថ្ងាស់បន្តិចគាត់បានដឹងពីជោគវាសនារបស់អ្នកជម្ងឺគ្រប់គ្នាមុនទៅហើយ តែគាត់ក៏និងប្រឹងប្រែងអោយអស់ពីសុមត្ថភាព គាត់មិនចង់ឃើញអ្នកជម្ងឺរបស់ខ្លួនម្នាក់ណាបាត់បង់ជីវិតនោះឡើយ
«250ក្លៀឆក់ បឹប!!... ទីត!!!...»សម្លេងទីតចុងក្រោយក៏សរបញ្ជាក់អោយឃើញថាអ្នកជម្ងឺបានផុតដង្ហើមបាត់ទៅហើយ ព្រោះតែគ្មានចង្វាក់បេះដូងតបស្នងមកវិញសោះ ដុកទ័រគាត់ក៏ទុកឧបករណ៍ឆក់នៅកន្លែងដើមមុននិងពួកគេគ្រប់គ្នាអោនគោរពចំពោះសាក់សពបន្តិចមុននិងនាំគ្នាដើរចេញទាំងមិនភ្លេចទាញកំណាត់សរមកដណ្ដប់ត្រឹមទ្រូងជាមុននោះទេ
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...