Part54:Surprise

1.4K 84 0
                                    

        #3ខែកន្លងផុតទៅ
ពេលវេលាដើរលឿនណាស់ធ្មេចបើកៗរំលងអស់ទៅបីខែបាត់ទៀតទៅហើយ ហើយរយះពេលបីខែមកនេះទំនាក់ទំនងរបស់ជុងហ្គុកនិងកម្លោះតូចថេយ៉ុងវិញរឹតតែផ្អែមល្ហែម តែវាប្លែកនៅរយះពេលមួយខែក្រោយនេះ ព្រោះជុងហ្គុកដូចជារវល់ជាមួយនិងកាងារគ្មានពេលផ្ដល់អោយថេយ៉ុង មិនថាថ្ងៃអាទិត្យឬថ្ងៃច័ន្ទឡើយបែបនេះហើយទំនាក់ទំនងក៏រង្គោះរង្គើរខ្លះ ចំនែកឯជីមីននិងយូនហ្គីវិញ ពេលនេះគេកាន់តែស្វីតលើសដើមព្រោះកាន់តែយល់ចិត្តគ្នាឡើងៗ បើនិយាយពីគ្រួសាពួកគេវិញអីលូវក៏កាន់តែល្អលើសដើម ហើយអីលូវយូនហ្គីគេលេងដើរទាត់ខ្យល់ហើយ គេក៏ចូលទៅជួយគ្រប់គ្រងហាងពេជ្ររបស់ម៉ាក់ចុងនាយ ចំនែកម៉ាក់ចុងនាយក៏មកមើលថែប្ដី។ ស៊ុកជីននិងណាមជូន ពួកគេក្លាយជាគូដណ្ដឹងនិងគ្នាហើយ ដោយពេលនេះណាមជូនគេក៏បានកាងារទៅបញ្ចាំការនៅបូសាន ក្បែរអនាគតប្រពន្ធ។
ជេហ៊ុបនិងស៉ីនអា ពួកគេក៏ត្រូវគ្នាវិញតែមួយគូនេះឈ្លោះត្រូវៗ ព្រោះជេហ៊ុបជាព្រាននារីមិនងាយកែ តែយ៉ាងណាក៏មិនដែលមានស្រីដល់ជ្រុលជ្រួសដែរ គឺនាយគ្រាន់តែលែបខាយ ពេលដែលស៉ីនអាតាមទាន់ក៏ឈ្លោះគ្នា ហើយនាយក៏ត្រូវជាអ្នកដែលតាមលួងរហូត។

ងាក់មកមើលលោកគ្រូកម្លោះនិងសិស្សស្រីក្រមុំវិញ...

     #សកលវិទ្យាល័យ
ពេលនេះក៏ដល់ម៉ោង11:20នាទីថ្ងៃត្រង់ហើយ តែគ្មានសូម្បីតែអ្នកបើកឡានមកទទួលសោះ ថេយ៉ុងអង្គុយចាំយ៉ាងស្ពឹកគូទទៅហើយអ្នកបើកឡានផ្ទះរបស់គេក៏មិនឃើញមក គេកំពុងតែធុញថប់តប់ប្រម៉ល់ជាមួយនិងជុងហ្គុកផង អីលូវនេះនាយបាត់ស្រមោលអោយឈឹង រាល់ថ្ងៃបែកគ្នាស្រាប់ហើយ តែនាយទៅមើលកាងារនៅក្រៅប្រទេសជាងកន្លះខែមកហើយមិននឹកនាខលរកស្អីបន្តិចសោះដឹងអត់ថាគេនឹកណាស់។
     «អៅ នោះដូចជាថេយ៍តើ»អ៊ុនវូបានមកទទួលគីជូ ដល់សាលាបន្ទាប់ពីនាយចេញពីក្រុមហ៊ុនវាក៏កើតឡើងជាង2ខែហើយដែលទំនាក់ទំនងរបស់ពួកគេវាលើសពីគ្រូនិងសិស្ស អ៊ុនវូនិងគីជូកំពុងតែស្ថិតនៅពេលកំពុងតែមើលចិត្តគ្នា ហើយពេលនេះបណ្ដើរគ្នាចេញពីថ្នាក់ដោយកាន់ដៃគ្នា ក៏បានឃើញរាងតូចមកឈរចាំឡានមកទទួលដូចជាសព្វមួយដង។
     «ពិតមែនហើយ»គីជូ
     «ថេយ៍...មិចក៏មកអង្គុយត្រង់នេះ គ្មានអ្នកមកទទួទេហេ៎»គីជូ
     «ត្រូវហើយ»
     «បើចឹងទៅជាមួយគ្នាមកចាំបងជូនថេយ៍ទៅផ្ទះ»
     «បាទ»ថេយ៍មិននិយាយច្រើនគេក៏ដើរទៅតាមអ៊ុនវូ គេមិនមានអារម្មណ៍និយាយស្អីច្រើនទេ ពេលនេះហត់នឿយ អស់កម្លាំងឃ្លាន។
       #ក្នុងឡាន
ឡានមួយគ្រឿងដែលមានអ្នកបើកឡាន អ៊ុនវូក៏អង្គុយជាមួយតៃកុងឡាន ចំនែកគីជូក៏អង្គុយជាមួយនិងថេយ៍ ក្នុងឡាននាងតូចក៏និយាយពីនេះពីនោះសួរនាំរាងតូច ដើម្បីបន្លប់កុំអោយនាយតូចពិបាកចិត្ត
      «អ្ហឹម និយាយចឹងពីរថ្ងៃទៀតដល់ថ្ងៃខួបកំណើតឯងហើយ ឯងគិតថានិងរៀបចំនៅឯណាដែរថេយ៍?»
      «ប្រហែលជាផ្លុំទានធម្មតានៅផ្ទះហើយ»
      «យើងថាយើងនិងធ្វើអោយឯងនៅសណ្ឋាគារបស់ប៉ា រូសាយ៉ាងមិចដែរ»
      «យើងមិនចង់ធ្វើធំដុំទេ»
      «ហ្ហឹម បើបងប្រុសជុងហ្គុកនៅក៏ប្រហែលជាមិនស្ងាត់ដែរ នេះលោកគ្រូប្រាប់ថាគាត់និងត្រឡប់មកវិញនៅពេលពីរខែទៀតឯណ៎»គីជូ  
      «យើងសុំទម្រេតខ្នងបន្តិចណា គីជូចាំដល់ផ្ទះចាំដាស់យើងផង»ថេយ៍ជ្រើសមិនមាត់គេមានអារម្មណ៍ថាជុងហ្គុកដូចជាចង់គេច ឬអាចនិយាយបានថាអស់ចិត្តលើខ្លួនហើយបានជាទៅបរទេសបីខែនោះ នេះវាយូណាស់សម្រាប់គេ ប្រហែលបីឆ្នាំ អ៎ ទេ គឺដប់ឆ្នាំសមជាង។
_______________
រយះពេលពីថ្ងៃបានកន្លងទៅពេលនេះក៏ដល់ថ្ងៃខួបកំណើតរបស់ថេយ៉ុងហើយ គឺពិតជាចឹងមែនគេមិនបានធ្វើធំដុំអ្វីទេគេជ្រើសធ្វើធម្មតានៅផ្ទះ ញាំអាហារួចក៏គេង ព្រោះបើគ្មានជុងហ្គុកទោះបីជាធ្វើអ្វីក៏មិនសប្បាយដែរ។
      «រីករាយថ្ងៃកំណើតកូនប្រុសប៉ា សូមអោយកូនមានក្ដីសុខអោយច្រើនៗណា»លោកគីម ហុចកាដូរអោយកូនរួចក៏ញីសក់ក្បាលកូនលេងទាំងទន់ភ្លន់ បន្ទាប់មកគ្រប់គ្នាដែលបានមកចូលរួមក៏បាននាំគ្នាមកជូនពរក៏ដូចជាហុចកាដូរអោយគេដូចគ្នា ហើយក្នុងនោះក៏មានលោកស្រីសូជូនរួមទាំង នាយលីនាយឆៃផងដែរ។
     «ញញឹមបន្តិចទៅកូន»លោកស្រីអ៊ុននី
    «ម៉ាក់ ថ្ងៃនេះកូនអត់ស្រួលខ្លួនកូនសុំទៅគេងមុនហើយណា»
    «អ៎ ចា ចាសៗកូនអោយម៉ាក់ជូនទៅដែរទេ?»
    «ម៉ាក់នៅជាមួយនិងគ្រប់គ្នាចុះ»ថេយ៍ទំលាក់ទឹកមុខចុះគេមិនអាចញញឹមបានទេរួចក៏ឡើងទៅខាងលើបាត់ទៅ គេគ្មានអារម្មណ៍ពិតមែន ញញឹមអីក៏មិនចេញដែរ ចំនែកគ្រប់គ្នាក៏ដឹងណាស់ទៅហើយពីចិត្តរបស់គេនោះ
     «កូនជុងខលមកប្រាប់ថា មានឧប្បត្តវេហេតុបន្ទាន់ទើបគេប្រាប់ថាមិនអាចចេញមកទាន់ថ្ងៃខួបកំណើតរបស់កូនថេយ៍ ប៉ុន្តែលឺប្រាប់ថាពីរថ្ងៃទៀតគេនិងឃ្លាកាងារអោយរួចរាល់និងតាមមក»លោកស្រីសូជូន
     «ខ្ញុំអាណិតកូនថេយ៍ណាស់ គេតែងតែបែបនេះមកច្រើនថ្ងៃហើយ មើលចុះតែប៉ុន្មានថ្ងៃសោះ ក៏ចាប់ផ្ដើមស្រក់សាច់អស់ហើយ»លោកស្រីអ៊ុននី
     គ្រប់គ្នាសប្បាយ ទាំងបង្ខំព្រោះមើលទៅមុខម្ចាស់កម្មវិធីមិនសប្បាយផងគេក៏គ្មានអារម្មណ៍សប្បាយស្អីដែរ។
      #បន្ទប់ថេយ៉ុង
រាងតូចដាក់ក្បាលគេងទៅហើយតែកែវភ្នែកចេះតែសម្លឹងទៅកាន់ទូរស័ព្ទមិនដាក់ភ្នែក ទោះបីជាគ្មានវត្តមានគេនៅក្បែរសុំត្រឹមតែជូនពរជាសម្លេងឬវីដេអូខលមកក៏បាន តែនេះដូចជាស្ងាត់ឈឹងសូម្បីតែឡាញមកធម្មតាក៏អត់
      ទីង~~
សម្លេងសារទូរស័ព្ទបានលោតឡើងធ្វើអោយរាងតូចរហ័សទាញទូរស័ព្ទមកមើលភ្លាមគឺជាសាររបស់ជុងហ្គុកពិតមែន នាយបានផ្ញើរជាវីដេអូខ្លីមក
     +វីដេអូ
  «រីករាយថ្ងៃកំណើតអូនសម្លាញ់ បងពិតជាសោកស្ដាយណាស់ ដែលមិនបានទៅកាន់នំខួបកំណើត ច្រៀងហេបភីប៉ើដេរអោយអូនដោយផ្ទាល់ តែបងសុំជូនពរអោយអូនកាន់តែស្រស់ស្អាតជាងមុនទ្វេដង សូមអោយអូនក្លាយជាអនាគតប្រពន្ធរបស់ចនជុងហ្គុកឆាប់ៗ បងមិនដឹងថានិយាយអ្វីទៀតទេ ហឹសៗ!!...តែបងពិតជានឹកអូនខ្លាំងណាស់ ចាំជួបគ្នាឆាប់ៗណា សំណព្វចិត្តរបស់បង»

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now