Part44:សុំកម្លាំងចិត្ត

1.4K 74 0
                                    

   #វិមានគីម
គ្រាន់តែនាំថេយ៉ុងមកដល់ផ្ទះភ្លាម អ្នកជាប៉ានិងម៉ាក់បានឃើញក៏រត់មកអោបកូនដោយរំភើបលាយឡំនិងទឹកភ្នែក គិតទៅកូនគាត់ដូចជាកម្មពារដល់
ហើយមានគ្រោះថ្នាក់ម្ដងហើយម្ដងទៀតមិនចេះចប់ទាល់តែសោះ។ បន្ទាប់ពីអោបកូនទាំងក្ដីនឹករលឹកហើយ ជុងហ្គុកក៏បានអង្គុយនិយាយពីគម្រោងការរបស់នាយដែលចង់ចាប់ខ្លួនរបស់លិកស៉ី។
     <ង៉ឺត~~
សម្លេងហ្វ្រាំងឡានឈប់នៅខាងក្នុងចំណតឡានក្នុងវិមាន លេចរូបរាងសង្ហាចុះមក ដែលនាយគឺជាមិត្តថ្មីរបស់ជុងហ្គុកនោះឯង
    «មកដល់ហើយហេ៎...»ជុងហ្គុកគ្រាន់តែឃើញអ្នកជាមិត្តមកដល់ភ្លាម នាយក៏បានដើរទៅរាក់ទាក់គ្នា ជាការលើកដៃចាប់ កម្លោះសង្ហារាងរូវមាំទាំសមជាបុរសពេញលក្ខណះ ជុង ហ៊ូស៊ុក កំពុងតែញញឹមមកកាន់ជុងហ្គុកដូចគ្នា។
   «អ៉ើ នេះគឺជាលោកសាន់យុក អ្នកស្រីអ៊ុននី ចំនែកនេះលោកមេបញ្ជាការណាមជូន ហើយនេះគឺថេយ៉ុងគូដណ្ដឹងរបស់យើងជាអនាគតប្រពន្ធ»ជុងហ្គុកណែនាំគ្រប់គ្នាអោយមិត្តស្គាល់ ទាំងសង្កត់សម្លេងត្រង់ចុងប្រយោគ ព្រោះមិត្តខ្លួនម្នាក់នេះព្រាននារីសម្បើមណាស់ ស្រីក៏ញ៉ែប្រុសក៏ញ៉ែ តែគេមិនញ៉ែរបស់ដែលមានម្ចាស់ ឬក៏របស់ដែលដដែលគេឡើយ
     «អ៎ ជម្រាបសួ លោកពូអ្នកមីង សួស្ដីលោកមេបញ្ជាការ សួស្ដីថេយ៉ុង...»ហ៊ូស៊ុកបម្រុងនិងលូកដៃចាប់ដៃថេយ៍ទៅហើយតែជុងហ្គុកក៏មកកាន់ដៃនាយជំនួស
     «យើងធ្វើលេងទេ»ហ៊ូសុក
    «ឈប់លេងបានហើយ មកស្ដាប់ផែនការយើងវិញ»ជុងហ្គុក
ពួកគេគ្រប់គ្នាក៏បាននាំគ្នាទៅនិយាយផែនកានៅក្នុងបន្ទប់ទទួលភ្ញៀវ...
     «និយាយមក»
     «នេះ»ជុងហ្គុកហុចរូបថតពីរសន្លឹកទៅអោយហ៊ូសុកមើលហើយរូបនោះគឺជារូបរបស់លិកស៉ីនិងនីអូ
      «និយាយផែនការមក»
      «យើងជឿថាលិកស៉ីនិងធ្វើដំណើរទៅក្រៅប្រទេស ឯងត្រូវឃាត់នាងរឿងប៉ុន្នឹងឯងធ្វើបានមែនទេ?»ជុងហ្គុក
     «អ្ហឹម តែប៉ុន្នឹងទេ?»
     «យើងត្រូវការអោយឯងទៅទាក់ទងនាងមួយរយះ នៅពេលដែលលោកណាមជូនប្រមូលបានភ័ស្តុតាងអំពើរអាក្រក់របស់គ្រួសារកាងបានគ្រប់គ្រាន់ហើយ យើងនិងបញ្ចប់ហ្គេមនេះ...»ជុងហ្គុក
     «ក្រែងលិកស៉ីចង់សម្លាប់ថេយ៉ុងប្រពន្ធឯងមិនចឹងហេ៎? គ្រាន់តែព្យាយាមសម្លាប់មនុស្សប៉ុន្នឹងក៏រើពីសំណាញ់ច្បាប់មិនបានបាត់ទៅហើយ»ហូស៊ូក
     «យើងទើបតែបានដឹងមកថាត្រកូលនេះបានលាក់នៅរឿងអាក្រក់ៗជាច្រើននៅខាងក្រោយខ្នង ភាពស្អាតស្អំ និងចិត្តធម៌របស់លោកពូកាង គ្រាន់តែភ័ស្តុតាងនៅមិនទាន់គ្រប់គ្រាន់ ទើបត្រូវពន្យាពេល យើងត្រូវតែជីកកោះអោយដាច់ទាំងឬសមិនអាចទុកអោយគ្រួសារមួយនេះនៅបោក
ប្រាស់ មនុស្សល្អបានទៀតទេ»ជុងហ្គុក
      «យើងត្រូវការពេលវេលាតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះដើម្បីរកភ័សត្តុតាងអោយគ្រប់...សង្ឃឹមថាលោកនិងរួមដៃ»ណាមជូន
      «ល្អ...ខ្ញុំនិងរួមដៃជាមួយគ្រប់គ្នា ធានាថាខ្ញុំនិងធ្វើអោយល្អបំផុត តែខ្លាចថានាងអាចជាមិនលុងជាមួយយើងក៏ថាបាន»
     «ទុកចិត្តចុះ យើងស្គាល់នាងច្បាស់ នាងទាក់
ទងនិងមនុស្សប្រុសទូទៅគឺដើម្បីតែលុយប៉ុណ្ណោះ ឯងគ្រាន់តែជះលុយតែប៉ុន្មានលាន ឯងក៏ទាក់ចិត្តនាងបានបាត់ទៅហើយ លំដាប់សេដ្ឋីវ័យក្មេងដូចជាឯងប្រហែលជាមិនក្រទេណា?»ជុងហ្គុក
    «ចប់រឿងពេលណាយើងសុំទាំងការទាំងដើមមិនខានទេ...ហឹសៗ»ហូស៊ុកញញឹមខ្សោះបន្តិចព្រោះនាយជាអ្នកដៃទូលាយតែសម្រាប់តែស្រីដែល
នាយចង់អោយប៉ុណ្ណោះលំដាប់ស្រីមុខលុយដូចលិកស៉ី នាយខ្ពើម(ហីយ៉ារឿងនេះបងហ៊ុបព្រានក៏ព្រានហើយថែមទាំងហឺហ៉ាទៀត)
     «លោកត្រូវប្រយ័ត្នជាមួយនាងផង ព្រោះអ្នកនាងលិកស៉ីគឺឃោឃៅណាស់ នាងនិងហ៊ានធ្វើគ្រប់យ៉ាងដើម្បីអោយខ្លួនឯងទទួលបាននូវអ្វីដែលនាងចង់បាន
»ថេយ៉ុងអង្គុយសុខៗក៏នឹកដល់ថ្ងៃដែលនាងចាប់ខ្លួនគេទៅបូសាននោះ គេពិតជានឹកដល់រូបភាពនិង
ទឹកមុខឃោឃៅរបស់នាងដក់នៅក្នុងខួក្បាលនៅ
ឡើយ មិនចង់គិតទេថាប្រសិនជានាងជាមនុស្សប្រុសឬក៏ម៉ាហ្វៀវិញ ប្រហែលជានាងសម្លាប់រង្គៀលហើយបើបែបនេះ
        «អរគុណហើយបាទប្រពន្ធមិត្ត...ហឹសៗ»ហូស៊ូកតែបែបនេះនាយជាមនុស្សលេងច្រើនសម្ដីញែញងច្រើន តែបើនិយាយរឿងការងារនាយគឺម៉ឺងម៉ាត់ បើមិនចឹងទេមិនអាចគ្រប់គ្រងក្រុមហ៊ុន អាកាសយានដ្ឋានមួយអោយល្បីរន្ទឺបានយ៉ាងមិចទៅ នេះនាយមានអាយុត្រឹម33ឆ្នាំទេក៏ក្លាយជាសេដ្ឋីប្រាក់វាល់លានបាត់ទៅហើយណា។
_________
បន្ទាប់ពីនិយាយពីកាងារហើយពួកគេក៏ញាំអាហារពេលព្រឹកជាមួយគ្នារួចរាល់ទើបពួកគេលាម្ចាស់ផ្ទះទៅបំពេញកាងាររៀងខ្លួនទៅ វាដូចជាផែនការ
ពិតមែនរហូតមកដល់ពេលនេះ លិកស៉ីនិងនីអូក៏បានធ្វើដំណើរទៅប្រលានយន្តហោះដើម្បីធ្វើដំណើទៅផ្ទះរបស់ប៉ានីអូនៅអង់គ្លេស ហើយក៏ត្រូវបានប៉ូលីសស្ទាក់ចាប់នៅប្រលានយន្តហោះតែនាងក៏រួចខ្លួនមកបាន រហូតដល់នាងមកផ្ទះវិញនោះឯង ហើយអ្វីៗក៏ដូចជាការគិតនិងផែនការរបស់ជុងហ្គុកទាំងអស់។

រឿង: ⛓ គូដណ្ដឹង🌸💍  &quot; ចប់ &quot;Where stories live. Discover now