ដូចជាពាក្យថាស់លោកពោលថា ក្រោយភ្លៀងមេឃក៏ស្រឡះដូចជារឿងរ៉ាវរបស់គ្រួសារថេយ៍និងជុងហ្គុកដូចគ្នាដែរ ក្រោយពីជួបរឿងដែលនឹកស្មានមិនដល់ច្រើនរឿង ពេលនេះពួកគេក៏បានជួបអ្វីដែលហៅថាក្ដីសុខពិតហើយ។ រំលងទៅជាងបួនថ្ងៃថេយ៉ុងក៏បាន
បំភ្លេចរឿងនោះចេញពីខួក្បាលរបស់គេ ចំនែកពេលនេះរាងតូចក៏សុំអនុញ្ញាតិជុងហ្គុកដើម្បីទៅសាលាវិញហើយគេចូលរៀបបានពីរថ្ងៃហើយដែរ។(លឿនដូចគេកុហក់🥴)
#សកលវិទ្យាល័យ
ថ្ងៃនេះគឺជាថ្ងៃសៅរ៍នាយតូចនិងមិត្តៗ ពួកគេត្រូវមករៀនតន្រ្តីនៅសាលា ដោយសិក្សាជាមួយនិងលោកគ្រូ ចនអ៊ុនវូ និងតែម្ដង។ ក្មេងសិស្សសាលា
ចំនួនបីអ្នកដែលពួកគេគឺជាមិត្តនិងគ្នាកំពុងតែបណ្ដើរគ្នាទៅបន្ទប់ការិយាល័យរបស់គ្រូនាយកសាលានេះ ហើយដំណើរមើលទៅដូចជាស្វាហាប់ ស្អាតសង្ហាណាស់។
_ការិយាល័យគ្រូ
«លោកគ្រូ ពួកយើងមកហើយ»ថេយ៉ុង
«មកតាមគ្រូមក»ថ្វីបើពួកគេមាននាមជាបងប្អូនថ្លៃមែនប៉ុន្តែនៅសាលាពួកគេគឺជាគ្រូនិងសិស្សបែប
នេះហើយគឺត្រូវតែធ្វើតាមកាលះទេសះ។
តុក~~តុក~~
«ចូលមក»គ្រូនាយក
ក្រាក~~
ថេយ៍ គីជូ រូសារួមទាំងលោកគ្រូអ៊ុនវូបាននាំគ្នាដើរចូលមកក្នុងបន្ទប់ធ្វើការធំទូលាយរបស់លោកគ្រូនាយក មកដល់ខាងក្នុងភ្លាមពួកគេក៏បានឃើញវត្តមានរបស់សិស្សប្រុសបួនអ្នកដែលជាសិស្សខឹលខូចពូកែBullyគេ ដែលត្រូវជាអ្នកដែលពូកែថតក្លីបសិស្សស្រីផ្លាស់ខោអាវ ទាំងថតវីដេអូអាសអាភាសផងដែរ ដែលទាំងបួនអ្នកនោះម្នាក់ជាមេគេមានឈ្មោះថា សុងហាន បន្ទាប់ ឈ្មោះ គីវ៉ុន អ្នកទីបីឈ្មោះ គីវូ និងអ្នកទីបួនឈ្មោះ កាងស៊ុករួមជាមួយនិងប៉ាម៉ាក់ពួកគេ។ចំនែកឯនៅម្ខាងក៏មានឃើញនៅសិស្សស្រីពីរអ្នកគឺជាអេរៀល និងសិស្សស្រីម្នាក់ទៀតឈ្មោះ នីគី នាងឈរអោបដៃអោនមុខចុះរបៀបអស់សង្ឃឹម ព្រោះនាងដឹងថាពួកនាងមិនអាចរកយុត្តិធម៌អោយខ្លួនឯងបានឡើយ ព្រោះនាងក៏ដឹងថាក្រុមគ្រួសាររបស់បុរសខឹលទាំងបួនអ្នកនិងគឺសុទ្ធតែមានប៉ាម៉ាក់អ្នកមានអំណាច។
«អ្នកទាំងបីបានមកធានាអះអាង សូមធ្វើជាសាក្សីអោយប្អូន អេរៀលនិងប្អូននីគីបាទ»អ៊ុនវូ
«ហឹសៗ...សំអាងក្មេងសិស្សសាលាអន់ៗនិងមែនទេ?ដែលមកធ្វើសាក្សី មើលទៅបែបជាមិនស្គាល់ភ្លើងហើយ ហឹស»ប៉ារបស់សុងហានបន្លឺឡើងរបៀបពេបជ្រាយ ទៅកាន់ថេយ៍គីជូរួមទាំងរូសា ព្រោះតាមមើលបែបជាគាត់មិនបានដឹងពី សមាសភាពរបស់ពួកគេច្បាស់ផងព្រោះឃើញតាមការស្លៀកពាក់សាមញ្ញៗ ក៏មើលងាយយកតែម្ដង ដែលទង្វើមួយនេះអ៊ុនវូលឺហើយនាយសឹងតែហក់ទៅដាល់មនុស្សចាស់ទេ តែគេមិនអាចធ្វើអ្វីបានក្រៅពីឈរនៅស្ងៀមក្ដាប់ដៃតែមួយមុខ។
«បើឯងទាំងបីអ្នកគ្មានវត្តុតាងត្រឹមត្រូវទេ គ្រូសុំមិនទទួលពាក្យទេ»គ្រូនាយកសម្លឹងមកកាន់ប៉ារបស់សុងហានបន្តិចទើបងាក់មកនិយាយជាមួយ
សិស្សៗទាំងបីវិញដោយទឹកមុខរាបស្មើរ។
«ពួកខ្ញុំមាន លោកគ្រូមិនបាច់បារម្ភទេ នេះបាទ»ថេយ៍មិននិយាយច្រើនក៏បានហុចរូបថត រួមជាមួយនិងសារអាត់សម្លេងទៅអោយគ្រូនាយក។ លោកគ្រូក៏បានចាក់ប្រដាប់អាត់សម្លេងនោះស្ដាប់ វាគឺជាសម្លេងដែលក្រុមរបស់សុងហានបាននិយាយនៅក្នុងបន្ទប់ទឹកនៅថ្ងៃនោះឯង។
«មិនពិតទេប៉ា លោកគ្រូនាយកខ្ញុំមិនដឹងរឿងអីទេ ពួកគេអាចជាស្អប់ពួកខ្ញុំហើយក៏ព្យាយាមកាត់តរ
សម្លេង ក៏ថាបានដែរ»សុងហាន
«ច្បាស់ៗកម្រិតនិងហើយនៅតវ៉ាទៀតហេ៎ ឯងគិតថាគ្រប់គ្នាគេសុទ្ធតែថោកទាបដូចជាពួកឯងមែនទេ?»គីជូ
«បានហើយស្ងាត់»គ្រូនាយក
«ខ្ញុំនិងប្ដឹងពួកឯងទាំងអស់គ្នា អោយអស់អនាគត់ទាំងក្មេង ចាំមើលចុះ រកមេធាវីទុកអោយហើយទៅ ទៅវិញកូន»ប៉ាសុងហាន អស់អីនិយាយគាត់ក៏មិនចង់អោយក្មេងៗទាំងអស់នោះលើករឿងអាក្រក់ៗរបស់កូនប្រុសមកច្រើនជាងនិងទៀតទើបគាត់ដឹកដៃកូនប្រុសរបស់គាត់ចេញទៅតែក៏ត្រូវ គាំងស្ងៀមនៅពេលដែល មានមនុស្សប្រុសមាឌមាំពីរអ្នកដើរចូលមក។
«ប្រាកដហើយមែនទេ លោកឆេ ស៉ីវុក? បើចឹងចាំជួបគ្នានៅតុលាការនៅមួយសប្ដាហ៍ទៀតចុះ»កម្លោះសង្ហាចនជុងហ្គុកដើរចូលមកដោយរឹកពារមានអំណាចមកដល់ក្បែររាងតូចក៏បានលូកដៃទៅចាប់ដៃរាងតូចក្រសោបតិចៗ ទាំងមិនអោយអ្នកណាបានឃើញឡើយ។
«លោកចន!!..»លោកឆេរួមទាំងប៉ាម៉ាក់របស់ក្មេងពាលទាំងបួនបានឃើញម្ចាស់សម្លេងភ្លាម គេក៏ស្ងៀមគាំងសម្ដីភ្លាម ព្រោះតែគេស្គាល់ជុងហ្គុកច្បាស់ បើធ្វើអីអោយនាយទាស់ចិត្តនិងចប់ តែថាវាជារឿងស្អីរបស់ជុងហ្គុកដែរទៅ
«លោកចន អញ្ជើញមកទីនេះមានរឿងអ្វីអោយពួកយើងបម្រើមែនទេ?»នាយកសាលា
«ចៃដន្យ ខ្ញុំមកក៏បានលឺរឿងដែលធ្វើមិនគប្បីទៅលើមនុស្សស្រី ហើយកូនៗរបស់ពួកលោកបានធ្វើអីទៅលើពួកនាង ខ្ញុំក៏គ្រាន់តែចង់មកដោះស្រាយជូនអោយភេទស្រ្តី បានទទួលនៅយុត្តិធម៌ត្រឡប់មកវិញប៉ុណ្ណោះ តែអេ៎ អំបាញ់មិញលឺថារឿងដូចជាមិនចប់ លោកឆេ ចង់នាំរឿងតូចតាចនេះចូលដល់តុលាការ បើចឹងខ្ញុំក៏និងរីករាយ កំដរលោកឆេរហូតដល់ទីបំផុតតើល្អទេ?»ជុងហ្គុកពោលឡើងមួយឃ្លាទាំងខ្សែរភ្នែកពិឃាតសម្លឹងមកកាន់លោកស៉ីវុក ដូចជាចង់ស៉ីសាច់ទាំងរស់ តាមការពិតគេគ្រាន់តែចង់មកជួយរាងតូចជាអនាគត់ប្រពន្ធគេតែប៉ុណ្ណោះ មិនបានខ្វល់រវីរវល់ខុសរឿងទេ តែរឿងណាក៏ដោយអោយតែពាក់ព័ន្ធជាមួយនិងថេយ៉ុងគេមិននៅស្ងៀមឡើយ។
«អ៉ើ...ខ្ញុំថារឿងតូចតាចទេ ពួកយើងមិនគួឡើងដល់តុលាការអ្វីទេមែនទេ? លោកចនថាទៅយើងគួតែបញ្ចប់រឿងមួយនេះនៅក្នុងបន្ទប់នេះក៏ល្អដែរ ពួកកូនខ្ញុំគេធ្វើខុស លោកថាមកចុះចង់អោយគេធ្វើអីទៅលោកចន?»លោកស៉ីវុកចេញមុខមកអះអាង ព្រោះបើឡើងតុលាកាគឺដឹងច្បាស់100%ហើយពួកគេច្បាស់ជាចាញ់ ហើយស្រួលមិនស្រួលបោសគូទខោដោយសារតែរឿងតូចមួយនិងឯង។
YOU ARE READING
រឿង: ⛓ គូដណ្ដឹង🌸💍 " ចប់ "
Romance«អូនគឺជាមនុស្សពិសេសសម្រាប់បង ដូច្នេះហើយទោះអូនធ្វើខុសចំពោះបងច្រើនប៉ុណ្ណាក៏បងមិនសម្លាប់អូនដែរតែអូនត្រូវតែសន្លប់ក្រោមទ្រូងបងរាល់ព្រឹកថ្ងៃនិងយប់..»Jungkook ស្នេហាដែលកើតឡើងឥតព្រៀង រវាងកម្លោះតូចថេយ៉ុងទៅលើកម្លោះម៉ាហ្វៀជាគូដណ្ដឹង និងគ្នា តើរឿងរ៉ាវនិងទៅជាយ៉ា...